ch
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

前往频道在 Telegram

📈 Telegram 频道 រដ្ឋបាលខេត្តកំពង់ចាម 的分析概览

频道 រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) 中部高棉语 语言赛道中的 是活跃参与者。目前社区聚集了 10 196 名订阅者,在 政治 类别中位列第 4 915,并在 柬埔寨 地区排名第 541 位。

📊 受众指标与增长动态

自 невідомо 创建以来,项目保持高速增长,吸引了 10 196 名订阅者。

根据 01 十月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -110,过去 24 小时变化为 -3,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 6.31%。内容发布后 24 小时内通常能获得 5.54% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 643 次浏览,首日通常累积 565 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 6。

📝 描述与内容策略

尚未提供频道描述。

凭借高频更新(最新数据采集于 02 十月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 政治 类别中的关键影响点。

10 196
订阅者
-324 小时
-247 天
-11030 天
帖子存档
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកិជំទាវ នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

អភិបាលខេត្តកំពង់ចាម អញ្ជើញចែកសម្ភារសិក្សា ដល់សិស្សភៀសសឹក ២៨៩នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ខណៈសិស្សភៀសសឹក ក្នុងខេត្តកំពង់ចាម ជាង២.០០០នាក់ ទទួលបានដូចៗគ្នា

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹ
+1
សារលិខិតជូនពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្
+1
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រ
+1
សារលិខិតថ្វាយព្រះពរ របស់ឯកឧត្តម អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២៦

ព្រះសង្ឈ ពុទ្ធបរិស័ទ នឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រក
+9
ព្រះសង្ឈ ពុទ្ធបរិស័ទ នឹងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០អង្គនាក់ បានរៀបចំពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» នៅបរិវេណវត្តខេមវ័ន បឹងស្នាយ ក្រុងកំពង់ចាម (កំពង់ចាម): រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ប្រមាណជាង ១០០០ អង្គនាក់ បាននិមន្ត/ជួបជុំគ្នា ដើម្បីរៀបចំ «ពិធីបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមស្មារតីនៃការយល់ដឹងរួមគ្នាថា សង្គ្រាម និងអំពើហិង្សា មិនមែនជាជម្រើសក្នុងការធានាបាននូវការរស់នៅប្រកបដោយ ភាពសុខដុមរមនាក្នុងសង្គមឡើយ តែវាជាការខាត់បង់ និងជា វិនាសកម្មមនុស្សជាតិរបស់ពិភពលោកជារួម និងដោយឡែកសម្រាប់ប្រទេសទាំង២។ ជាក់ស្ដែង នៅខេត្តកំពង់ចាម បានប្រារព្ធពិធីនេះ នៅបរិវេណវត្តខេមវ័នបឹងស្នាយ ក្នុងក្រុងកំពង់ចាម ក្រោមការអញ្ជើញចូលរួម ពីឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមទាំង ឯកឧត្ដម លោកជំទាវ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ផងដែរ ។ ព្រះចៅអធិការវត្តខេមវ័ន បឹងស្នាយ ព្រះនាម ធម្មសាលវង្ស សា វីរៈ មានសង្ឃដីការ អោយដឹងថា គោលបំណងនៃការជួបជុំគ្នានាឱកាសនេះ គឺដើម្បីរួមគ្នាបួងសួងសុំឱ្យសេចក្តីសុខ សន្តិភាព និងស្ថិរភាព កើតមានឡើងវិញលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈម នឹងសង្គ្រាមជាមួយនឹងយោធាថៃ និងដើម្បីជំរុញស្មារតីប្រជាពលរដ្ឋក្នុងការទាមទារសន្តិភាព ដោយសន្តិវិធី និងធម៌អហិង្សា។ ព្រះអង្គមានសង្ឃដីការ អោយដឹងបន្ថែមថា ការនិមន្ត/ចូលរួមបួងសួងសុំសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជា បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព ការរួបរួម និងការឯកភាពរបស់ប្រជាជនខ្មែរ ក្នុងការគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាល បងៗកងទ័ព ព្រមទាំងការឈរលើឆន្ទៈរួមក្នុងការបដិសេធសង្គ្រាម មិនគាំទ្រអំពើហិង្សា និងការស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រជាជនប្រទេសទាំងពីរ តាមគោលការណ៍អហិង្សា មនុស្សធម៌ និងសាកលភាពសាសនា។ ក្នុងពិធីសាសនា នាឱកាសនេះ ក៏មានកិច្ចឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដី និងអធិបតេយ្យភាពជាតិ ដែលនេះជាការបង្ហាញក្តីគោរព និងការចងចាំមិនរលត់ចំពោះវីរភាព រួមទាំងការលះបង់ដ៏ធំធេងបំផុតសម្រាប់ជាតិ មាតុភូមិ។ ក្រៅពីកិច្ចសាសនា ការបួងសួងសុំសេចក្តីសុខសន្តិភាពសម្រាប់ព្រះរាជាណាចក្រកម្ពុជារបស់មហាជនខ្មែរ ត្រូវបានមើលឃើញថាជាសារនយោបាយ និងមនុស្សធម៌ដ៏ច្បាស់លាស់របស់កម្ពុជា ទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាចង់បានសន្តិភាព កម្ពុជាត្រូវការសន្តិភាព ហើយកម្ពុជាពិតជាមានចេតនាស្មោះត្រង់ក្នុងការបញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើកិច្ចសន្ទនា ការទូត និងច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌ ដើម្បីការពារជីវិតប្រជាជន រក្សាស្ថិរភាពសង្គម និងធានាអនាគតជាតិប្រកបដោយសុខសាន្ត ដែលជាមូលដ្ឋាននៃការអភិវឌ្ឍយូរអង្វែង។ សូមជម្រាបថា ខណៈពេលដែលមហាជនខ្មែរបានមកជួបជុំគ្នានៅបរិវេណបរិវេណវត្តខេមវ័ន បឹងស្នាយ ក៏ដូចជានៅវិមាន ឈ្នះ-ឈ្នះ និង ព្រះសង្ឃ និងពុទ្ធបរិស័ទនៅតាមបណ្ដារាជធានី-ខេត្តផ្សេងទៀត ក៏បាននិមន្ត/ជួបជុំគ្នានៅទីតាំងសុវត្ថិភាពតាមបណ្តារាជធានីខេត្ត រៀងៗខ្លួន ដើម្បីរួមគ្នាបង្ហាញឆន្ទៈសង្គមច្បាស់លាស់ ក្នុងការបដិសេធសង្គ្រាម និងគាំទ្រដំណោះស្រាយសន្តិវិធី ឈានឆ្ពោះទៅរកសន្តិភាពមួយពិតប្រាកដសម្រាប់កម្ពុជាផងដែរ៕

អាជ្ញាធរខេត្តកំពង់ចាមចែកសម្ភារសិក្សាដល់សិស្សភៀសសឹក

អាជ្ញាធរខេត្តកំពង់ចាមចែកសម្ភារសិក្សាដល់សិស្សភៀសសឹក

ព្រះធម្មសាលវង្ស សា វីរ: ព្រះអនុគណក្រុងកំពង់ចាម និងជា ព្រះចៅអធិការវត្តខេមវ័ន ហៅវត្តថ្មី បង្ហាញថា ការរៀបចំពិធីបួងសួងសុំសុខសន្ដិភាព នៅក្របខ័ណ្ឌកំពង់ចាម ក្នុងគោលបំណង ចង់ឲ្យប្រទេសកម្ពុជា មានសន្តិភាព មានសាមគ្គីភាព និង ចាកផុតពីភ្លើងសង្រ្គាម។

ព្រះធម្មសាលវង្ស សា វីរ: ព្រះអនុគណក្រុងកំពង់ចាម និងជា ព្រះចៅអធិការវត្តខេមវ័ន ហៅវត្តថ្មី បង្ហាញថា ការរៀបចំពិធីបួងសួងសុំសុខសន្ដិភាព នៅក្របខ័ណ្ឌកំពង់ចាម ក្នុងគោលបំណង ចង់ឲ្យប្រទេសកម្ពុជា មានសន្តិភាព មានសាមគ្គីភាព និង ចាកផុតពីភ្លើងសង្រ្គាម។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខ
+8
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន១៦៦នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ស្រុកកងមាស។

នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តក
+7
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំតំណាងមន្ទីរ-អង្គភាព ដោយមានការចូលរួមពីអាជ្ញាធរស្រុក ចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់សិស្សានុសិស្សភៀសសឹក ចំនួន៤៨នាក់ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាធាយ ស្រុកបាធាយ។

អភិបាលខេត្តកំពង់ចាមលើកឡើងថា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារៈសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាង ២.០០០នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំ
+9
អភិបាលខេត្តកំពង់ចាមលើកឡើងថា៖ អាជ្ញាធរខេត្តបានផ្ដល់សម្ភារៈសិក្សា រៀបចំឲ្យសិស្សភៀសសឹក ជាង ២.០០០នាក់ បានចូលរៀន ក្នុងកំឡុងពេលព្រំដែន កម្ពុជា-ថៃ មានបញ្ហា (កំពង់ចាម)៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា អាជ្ញាធរខេត្តបាន ចែកសម្ភារៈសិក្សា និងរៀបចំឲ្យសិស្សានុសិស្ស ភៀសសឹកជាង ២.០០០នាក់ បានចូលរៀនវិញ ខណៈពេលដែល នៅបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ មានបញ្ហា។ ការលើកឡើងដូច្នេះនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសជួបសំណេះសំណាល និងផ្ដល់សម្ភារៈសិក្សា ដល់សិស្សានុសិស្សភៀសសឹក ប្រមាណជាង ៣០០ នាក់ នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រី ជូនចំពោះក្មួយៗ សិស្សានុសិស្ស និងបងប្អូនអាណាព្យាបាលដែលបានភៀសសឹកពីតំបន់ដែលមានបញ្ហា ហើយបានមកដល់ទឹកដីក្នុងខេត្តកំពង់ចាមនេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរ អំពីបញ្ហាសុខទុក្ខ ក៏ដូចជាបានដោះស្រាយនូវបញ្ហាជូនបងប្អូន គ្រួសារភៀសសឹករបស់យើងនេះ ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងការមកស្នាក់អាស្រ័យបណ្ដោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋយើង ក្នុងខេត្តកំពង់ចាមមួយរយៈនេះ ឃើញថា ទាំងស្បៀង បញ្ហាសុខភាព និងបញ្ហាស្នាក់អាស្រ័យ មានសុខសុវត្ថិភាពល្អ និងភាពកក់ក្តៅ ក្រុមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានរបស់យើង។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងផងដែរថា ក្នុងខេត្តកំពង់ចាម មានបងប្អូនប្រជាពលរដ្ឋគ្រួសារភៀសសឹក សរុបជាង ៧,០០០ នាក់ និងសិស្សានុសិស្សភៀសសឹកកំពុងសិក្សា ជាង ២,០០០ នាក់ ដែលអាជ្ញាធរខេត្តសម្រុកផ្ដល់សម្ភារៈ និងស្បៀងអាហារបញ្ចប់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥នេះ៕