uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 041 obunachidan iborat bo'lib, Siyosat toifasida 4 999-o'rinni va Kambodja mintaqasida 575-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 041 obunachiga ega bo‘ldi.

09 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -123 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.60% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.68% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 663 marta ko‘riladi; birinchi sutkada odatda 570 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 10 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 041
Obunachilar
-324 soatlar
-367 kun
-12330 kun
Postlar arxiv
Repost from កណ្ដៀរ
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មា
+5
ឃុំព្រែកក្របៅ🍃🏡 📍 ស្រុកកងមាស ខេត្តកំពង់ចាម #ការរៀបចំដែនដី #ភូមិឋានក្សេមក្សាន្ត #បរិស្ថានរស់នៅដ៏ល្អត្រកាល #ភូមិឃុំសង្កាត់មានសុវត្ថិភាព #កម្ពុជាមាតុភូមិខ្ញុំ  📸 : កណ្ដៀរ | ២៥រាជធានី-ខេត្ត | ស្រុកកងមាស

ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អានសារលិខិតសម្ដេចមហាបវរធិ
+4
ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អានសារលិខិតសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦

នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត
+9
នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពឧបាសក ឡោ លីម ត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម ដែលបានទទួលអនិច្ចកម្មកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។ ក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ ឯកឧត្តម អភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសក ឡោ លីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។🙏

ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន
+9
ឯកឧត្តម អ៊ុន ចាន់ដា ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម បន្តពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានក្រុងកំពង់ចាម បានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីគណបក្សក្រុងកំពង់ចាម ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានកាន់តែល្អប្រសើរ។ ការណែនាំនេះបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម ប្រចាំឆមាសទី១ និងទិសដៅភារកិច្ចឆមាសទី២ ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងកំពង់ចាម។ នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងនូវប្រសាសន៍ណែនាំ និងផ្តាំផ្ញើបន្ថែមដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ព្រមទាំងត្រូវខិតខំបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស តម្លាភាព និងមានគណនេយ្យភាព ដោយលុបបំបាត់រាល់ភាពយឺតយ៉ាវ និងបាតុភាពអសកម្មនានាឱ្យអស់ពីមូលដ្ឋាន៕

អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម

នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមក្នុងពីធីសំណេះសំណាល ន
+9
នារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមចូលរួមក្នុងពីធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា​ ស្ថិតនៅសាលាខេត្តកំពង់ចាម។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងមូលដ្ឋានឃុំជើងព្រៃ ស្រុកបាធាយ​ ក្នុងខេត្តកំពង់ចាម ជំរុញលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋ

កិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ព្រឹកថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ រដ្ឋបាលក្រុងកំពង់ចាម​
+9
កិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ព្រឹកថ្ងៃទី៤​ ខែកញ្ញា​ ឆ្នាំ២០២៦​ រដ្ឋបាលក្រុងកំពង់ចាម​ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២៨​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម។​ ក្រោមអធិបតីភាពលោកស្រី​ ឈិត​ ណារី​ សមាជិកក្រុមប្រឹក្សាក្រុង​ តំណាងលោក​ នាង​ ឈុនហ៊ង​ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម​ និងលោក​ លី​ សុវណ្ណ​ អភិបាលនៃគណៈអភិបាលក្រុងកំពង់ចាម។ របៀបវារៈ អង្គប្រជុំសាមញ្ញក្រុមប្រឹក្សាក្រុងកំពង់ចាម​ មានដូចខាងក្រោម៖ ១.មតិបើកកិច្ចប្រជុំ ២.ត្រួតពិនិត្យ កូរ៉ុមប្រជុំ ៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំ ៤.ប្រកាសដីកា ស្តីពីការប្រគល់ភារកិច្ច ជូនលោកស្រី គុយ ធារី ជាអនុប្រធាន ការិយាល័យអប់រំ យុវជន និងកីឡាក្រុងកំពង់ចាម ខេត្តកំពង់ចាម ៥.ពិនិត្យ និងអនុម័ត កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងកំពង់ចាម ៦.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅខ បន្ទាប់ របស់រដ្ឋបាលក្រុងកំពង់ចាម ៧.ពិនិត្យ និងអនុម័ត៖ - សំណើគម្រោងជួសជុលផ្លូវបេតុង (ផ្លូវថ្មើរជើង) ប្រវែង ១,៥៥១ម៉ែត ទទឹង ២ម៉ែត្រ និងកម្រាស់ ០.១២ម៉ែត្រ ស្ថិតក្នុងភូមិទី២, ទី៣ សង្កាត់ វាលវង់ និងភូមិទី១០, ទី១១, ទី១៣ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលផ្លូវបេតុងអាមេ ប្រវែង ៧៦៨ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុង កំពង់ចាម សម្រាប់ឆ្នាំ២០២៦ - សំណើគម្រោងជួសជុលលូជ្រុង (ទំហំ ១ម៉ែត្រ x ១.២ម៉ែត្រ) ប្រវែង ៣២ ម៉ែត្រ ស្ថិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ - សំណើគម្រោងជួសជុលអណ្តូងលូ និងស្តារប្រព័ន្ធលូប្រវែង ២៦៣ម៉ែត្រ ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ សំណើគម្រោងជួសជុលក្រាលការ៉ូម៉ាប (ទំហំ ១២៤.៥ម៉ែត្រការ៉េ) ស្ថិត ក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម សម្រាប់ឆ្នាំ២០២៦ ៨ពិនិត្យ និងអនុម័ត តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត សម្រាប់មន្ត្រី រដ្ឋបាលក្រុងកំពង់ចាម ប្រចាំខែសីហា ឆ្នាំ២០២៦ ៩.មតិយោបល់ចូលរួមរបស់លោក អភិបាលក្រុង ១០.បញ្ហាផ្សេងៗ។

នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគ.វ.រ.។ សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីស្វែងយល់អំពីការអនុវត្តជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារដែលត្រូវបានជ្រើសរើស និងការអនុវត្តការងារក្នុងមុខតំណែងរបស់ខ្លួនស្របតាមកិច្ចព្រមព្រៀងការងារដែលមានការចុះហត្ថលេខាដោយផ្ទាល់ពីមន្រ្តី និងប្រធានអង្គភាពដែលជាយន្តការរួមមួយដែលមានលក្ខណៈបត់បែនប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយផ្តល់ឱកាសដល់មន្ត្រី និងប្រធានអង្គភាព ជួបពិភាក្សានិងព្រមព្រៀងគ្នាលើការបែងចែកការងារ លក្ខខណ្ឌការងារ នីតិវិធីក្នុងការត្រួតពិនិត្យលើការបំពេញការងារ វាយតម្លៃសមិទ្ធកម្មការងារជាប្រចាំ(១ខែ ឬ៣ខែ ឬ៦ខែ ឬ៩ខែ) និងចុងក្រោយបំផុត គឺការសម្រេចចិត្តរបស់ប្រធានអង្គភាពក្នុងការបន្ត ឬបញ្ចប់កិច្ចព្រមព្រៀងការងារ ដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃសមិទ្ធកម្មរបស់មន្រ្តីម្នាក់ៗ។ ប្រធានអង្គភាពនីមួយៗ ត្រូវប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្មរបស់រាជរដ្ឋាភិបាលដើម្បីវាយតម្លៃសមិទ្ធកម្មការងាររបស់មន្រ្តីម្នាក់រួមទាំងការផ្តល់ការលើកទឹកចិត្តប្រចាំខែ និងប្រចាំឆ្នាំ។ សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃ នៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសុខាភិបាល តំណាងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) ប្រធានមន្ទីរ អង្គភាព និងមន្ត្រី ពាក់ព័ន្ធ នៃខេត្តកំពង់ចាម , ខេត្តស្វាយរៀង , ខេត្តកំពង់ធំ , ខេត្តព្រវែង , ខេត្តកណ្ដាល និងខេត្តត្បូងឃ្មុំ សរុបចំនួនប្រមាណ ៤០០នាក់។

អភិបាលរងខេត្តកំពង់ចាម អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» (កំពង់ចាម)៖ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «យេនឌ័រ និងសុខភាពភ្នែក» ជូនដល់មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ក្រុងកំពង់ចាម និងស្រុកកំពង់សៀម ដែលពិធីនេះបានធ្វើឡើងនៅមន្ទីរកិច្ចការនារីខេត្តកំពង់ចាម។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹង និងជំនាញដល់មន្ត្រីការិយាល័យស្រុក-សង្កាត់ លើវិស័យ «យេនឌ័រ និងសុខភាពភ្នែក» ដើម្បីធានាថាប្រជាជនគ្រប់រូប ជាពិសេសស្ត្រី និងកុមារ នៅតាមសហគមន៍ អាចទទួលបានសេវាថែទាំសុខភាពភ្នែកដែលមានគុណភាព គ្រប់ជ្រុងជ្រោយ ប្រកបដោយបរិយាប័ន្ន ព្រមទាំងផ្តល់លទ្ធភាពទទួលបានសេវានេះស្មើៗគ្នាសម្រាប់ជនមានពិការភាព។ ពិធីនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោកស្រី ប្រធាននាយកដ្ឋានស្ត្រី និងសុខភាព នៃក្រសួងកិច្ចការនារី ,វេជ្ជបណ្ឌិត អនុប្រធានកម្មវិធីជាតិសុខភាពភ្នែក , ប្រធានអង្គការមូលនិធិហ្វ្រេដហូឡូ (Fred Hollows Foundation) និងសហការី ព្រមទាំងមន្ត្រីរាជការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរកិច្ចការនារី មន្ត្រីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងអ្នកទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ/ស្រុកកំពង់សៀម និងសង្កាត់/ក្រុងកំពង់ចាមជាច្រើននាក់៕

អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម (កំពង់ចាម)៖ ដើម្បីជាការលើកទឹកចិត្ត
+9
អបអរសាទរ ពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម (កំពង់ចាម)៖ ដើម្បីជាការលើកទឹកចិត្ត ការតបស្នង និងការដឹងគុណរបស់រាជរដ្ឋាភិបាល ជូនចំពោះបុគ្គលិកអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជាពិសេសការអភិវឌ្ឍធនធានមនុស្ស តាមរយៈ វិស័យអប់រំ សិក្សាធិការ ដែលនាំឱ្យប្រទេសកម្ពុជា នាពេល បច្ចុប្បន្នសម្បូរទៅដោយធនធានមនុស្ស និងមូលធនមនុស្ស។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយស មេដាយការងារ ជូនបុគ្គលិកអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្ថិតនៅសាលាខេត្តកំពង់ចាម ដែលមានសមាជិកចូលរួម ប្រមាណជិត៧០០នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរចំពោះបុគ្គលិកអប់រំទាំងអស់ក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការទទួលបានគ្រឿងឥស្សរិយយសនាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវគុណបំណាច់ ស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តកំពង់ចាមឱ្យមានការរីកចម្រើនជាលំដាប់។ នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុកវិស័យអប់រំជាអាទិភាពចម្បងក្នុងការអភិវឌ្ឍប្រទេសជាតិ។ គ្រឿងឥស្សរិយយសដែលបានបំពាក់ជូននៅថ្ងៃនេះ មិនត្រឹមតែជាកិត្តិយសផ្ទាល់ខ្លួន និងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្ត និងជាការរំលឹកឱ្យយើងទាំងអស់គ្នាបន្តបេសកកម្មអប់រំកូនចៅជំនាន់ក្រោយ ប្រកបដោយគុណភាព សមត្ថភាព និងគុណធម៌ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំរបស់ជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើឱ្យបុគ្គលិកអប់រំទាំងអស់បន្តពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមទៀត ដើម្បីឱ្យស្របទៅតាមការវិវត្តនៃសម័យកាល និងកំណែទម្រង់វិស័យអប់រំ ផងដែរ៕