uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 198 obunachidan iborat bo'lib, Siyosat toifasida 4 926-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 198 obunachiga ega bo‘ldi.

29 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -114 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.34% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.88% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 647 marta ko‘riladi; birinchi sutkada odatda 600 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 30 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 198
Obunachilar
-624 soatlar
-317 kun
-11430 kun
Postlar arxiv
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំទួលព្រះឃ្លាំង ចំនួន​ 563នាក់​ រក្សាគោលជំហរ និងភាពស
+9
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំទួលព្រះឃ្លាំង ចំនួន​ 563នាក់​ រក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្ស (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បានស្នើដល់សមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា​ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ចំនួន​ 563នាក់​ ដែលត្រូវបានប្រកាសទទួលស្គាល់ និងបញ្ចូលជាសមាជិកថ្មី ត្រូវរក្សាគោលជំហរ និងភាពស្មោះត្រង់ចំពោះគណបក្សដោយឥតងាករេ ដើម្បីគណបក្សមានលទ្ធភាពក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានយូរអង្វែង។ ការថ្លែងបែបនេះ នៅក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់ បញ្ចូលសមាជិកថ្មី នៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ នារសៀលថ្ងៃអាទិត្យទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្ថិតនៅទីស្នាក់ការគណបក្សឃុំទួលព្រះឃ្លាំង ក្រោមវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់។ បន្ទាប់ពីធ្វើពិធីបញ្ចូលសមាជិកគណបក្សទៅតាមលក្ខន្តិក:រួចរាល់, ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ប្រកបដោយក្ដីសោមនស្សរីករាយ និងស្និទ្ធស្នាលបំផុត ចំពោះបងប្អូនដែលមានស្មារតី និងឆន្ទៈចូលរួមគាំទ្រយ៉ាងក្លៀវក្លា ជាមួយគណបក្សប្រជាជនកម្ពុជា រហូតធ្វើពិធីប្រកាសទទួលស្កាល់នាពេលនេះ។ ទាំងនេះគឺដោយសារការមើលឃើញពីការដឹកនាំត្រឹមត្រូវ និងភាពរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតរបស់ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានគណបក្សខេត្ត បន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគណបក្សណាទាំងអស់ និងមានស្នាដៃជាសមិទ្ធផលយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន។ ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា ចំពោះបញ្ហាព្រំដែន សូមបងប្អូនសមាជិក សមាជិកាទាំងអស់ បន្តការជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់ប្រមុខដឹកនាំរបស់យើង ដែលបានប្រកាន់ខ្ជាប់នូវគោលការណ៍ "ស្ងាត់តែមិនស្ងៀម" ៕

សេចក្ដីណែនាំស្ដីពី ការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នៅខេត្តកំពង់ចាម

សេចក្ដីណែនាំស្ដីពី ការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណា
+1
សេចក្ដីណែនាំស្ដីពី ការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នៅខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និងជា​ប្រធាន​គណៈកម្មាធិការ​គណគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងបាឋកថាស
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិក​គណៈកម្មាធិការ​កណ្ដាល​ និងជា​ប្រធាន​គណៈកម្មាធិការ​គណគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងបាឋកថាស្ដីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម លី យ៉ុងផាត់ ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ។ បាឋកថានេះមានគោលបំណងសំខាន់ក្នុងការតម្រង់ទិស និងចែករំលែកនូវបទពិសោធន៍ប្រវត្តិសាស្ត្រពិតដល់មន្ត្រីគណបក្សបន្តវេន អំពីដំណើរការស្វែងរកសន្តិភាព ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលជាការសម្រេចចិត្តដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំជំនាន់មុនក្នុងការជ្រើសរើសផ្លូវនយោបាយជំនួសឱ្យការប្រើប្រាស់អាវុធ​៕ ភ្នំពេញ​,​ ព្រឹក​ថ្ងៃ​សៅរ៍​ ទី​១៤​ កុម្ភៈ​ ២០២៦

និស្សិតសាលា Western សាខាខេត្តកំពង់ចាម ថ្ងៃទិវានៃសេចក្តីស្រលាញ់ មកផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន និងដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្ស!

អ្នកស្រី យ៉នចាន់ថា ប្រជាពលរដ្ឋ នៅឃុំវិហារធំ សម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ អាជ្ញាធរលើភាពរហ័សរហួន តម្លាភាព និងការយកចិត្តទុកដាក់ខ្ពស់

លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកនៃមជ្ឍមណ្ឌលផ្តល់ឈាមមន្ទីរពេទ្យខេត្តកំពង់ចាម លើកឡើងថា ការផ្តល់ឈាម មិនត្រឹមតែជួយសង្រ្គោះមនុស្សជាទីស្រលាញ់តែប៉ុណ្ណោះ ប៉ុន្តែ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

និស្សិតសាលាគរុកោសល្យភូមិភាពខេត្តកំពង់ចាម ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន និងដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្ស!

អាជ្ញាធរឃុំវិហារធំ ប្តេជ្ញាផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានល្អប្រសើរ និងអភិវឌ្ឍន៍ឃុំឱ្យកាន់តែរីកចម្រើន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំលៀសហាល ៥តោន ប្រវែង ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម ដាក់បម្រាមមិនឲ្យអ្នកប្រកបអាជីវកម្មតំឡើងថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

សេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ១ខ្សែនៅឃុំសូភាស ជួយលើកកម្ពស់ជីវភាពពលរដ្ឋ

អភិបាលខេត្តកំពង់ចាម៖ ”ទីតាំងដែលរងការបាក់ស្រុតច្រាំងទន្លេ នឹងប្រែក្លាយទៅជា សួនបៃតង ដ៏ស្រស់ស្អាត ដែលប្រសិទ្ធនាមថា “សួនតេជោធិបតី”

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ កំពង់ចាម ៖ អភ
+9
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះបន្ទាប់ពីឆ្លងយោបល់ក្នុងសេចក្តីព្រាងសម្រេច អង្គប្រជុំត្រូវពិភាក្សាគ្នា ដើម្បីកំណត់បំណែងចែកភារកិច្ច ដោយចាប់ផ្ដើមរៀបចំមុនពេលព្រឹត្តិការណ៍ ក្នុងពេលព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ ទាំង៣ដំណាក់កាលនេះ ដែលយើងត្រូវគិតគូរចាប់តាំងពីការសមសាកល្បង មានដូចជា ការសម្ដែង ការដង្ហែក្បួន ពិធីបើក ពិធីបិទ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បូករួមទាំងការងារបរិស្ថានអនាម័យជាដើម និងក្រោយពេលព្រឹត្តិការណ៍ យើងត្រូវគិតគូររៀបចំ កែលម្អនូវចំណុចណាដែលមានបញ្ហាខ្វះខាត ឬក៏មានការខូចខាតអ្វីមួយ ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំ នាឱកាសបុណ្យជាតិនាពេលខាងមុខៗ ទៀតផងដែរ។