es
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Ir al canal en Telegram

📈 Análisis del canal de Telegram រដ្ឋបាលខេត្តកំពង់ចាម

El canal រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) en el segmento lingüístico de Jemer central es un actor destacado. Actualmente la comunidad reúne a 10 200 suscriptores, ocupando la posición 4 931 en la categoría Política y el puesto 544 en la región Camboya.

📊 Métricas de audiencia y dinámica

Desde su creación el невідомо, el proyecto ha mostrado un crecimiento acelerado, reuniendo a 10 200 suscriptores.

Según los últimos datos del 28 septiembre, 2026, el canal mantiene una actividad estable. En los últimos 30 días la variación de miembros fue de -115, y en las últimas 24 horas de -2, conservando un alto alcance.

  • Estado de verificación: No verificado
  • Tasa de interacción (ER): El promedio de interacción de la audiencia es 6.33%. Durante las primeras 24 horas tras publicar, el contenido suele obtener 5.86% de reacciones respecto al total de suscriptores.
  • Alcance de las publicaciones: Cada publicación recibe en promedio 646 visualizaciones. En el primer día suele acumular 598 visualizaciones.
  • Reacciones e interacción: La audiencia responde de forma activa: el promedio de reacciones por publicación es 6.

📝 Descripción y política de contenido

No se ha proporcionado la descripción del canal.

Gracias a la alta frecuencia de actualizaciones (últimos datos recibidos el 29 septiembre, 2026), el canal mantiene la vigencia y un amplio alcance. La analítica demuestra que la audiencia interactúa activamente con el contenido, lo que lo convierte en un punto de referencia dentro de la categoría Política.

10 200
Suscriptores
-224 horas
-247 días
-11530 días
Archivo de publicaciones
លោកវេជ្ជបណ្ឌិត គុណ ទីណា ប្រធានផ្នែកនៃមជ្ឍមណ្ឌលផ្តល់ឈាមមន្ទីរពេទ្យខេត្តកំពង់ចាម លើកឡើងថា ការផ្តល់ឈាម មិនត្រឹមតែជួយសង្រ្គោះមនុស្សជាទីស្រលាញ់តែប៉ុណ្ណោះ ប៉ុន្តែ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

និស្សិតសាលាគរុកោសល្យភូមិភាពខេត្តកំពង់ចាម ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ផ្តល់ឈាម ផ្តល់ក្តីស្រលាញ់ដល់មនុស្សជុំវិញខ្លួន និងដើម្បីជួយសង្រ្គោះអាយុជីវិតមនុស្ស!

អាជ្ញាធរឃុំវិហារធំ ប្តេជ្ញាផ្តល់សេវាសាធារណៈ ជូនពលរដ្ឋឱ្យបានល្អប្រសើរ និងអភិវឌ្ឍន៍ឃុំឱ្យកាន់តែរីកចម្រើន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

រដ្ឋបាលខេត្តកំពង់ចាម ត្រៀមរៀបចំលៀសហាល ៥តោន ប្រវែង ១២០០ម៉ែត្រ សម្រាប់ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

អភិបាលខេត្តកំពង់ចាម ដាក់បម្រាមមិនឲ្យអ្នកប្រកបអាជីវកម្មតំឡើងថ្លៃ ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X (Twitter) 👉 Instagram

សេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹងស្ដីពី លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

ក្រសួងអភិវឌ្ឍន៍ជនបទបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ១ខ្សែនៅឃុំសូភាស ជួយលើកកម្ពស់ជីវភាពពលរដ្ឋ

អភិបាលខេត្តកំពង់ចាម៖ ”ទីតាំងដែលរងការបាក់ស្រុតច្រាំងទន្លេ នឹងប្រែក្លាយទៅជា សួនបៃតង ដ៏ស្រស់ស្អាត ដែលប្រសិទ្ធនាមថា “សួនតេជោធិបតី”

រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ កំពង់ចាម ៖ អភ
+9
រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំបង្កើតគណៈកម្មការ ដើម្បីដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីបង្កើតគណៈកម្មការដឹកនាំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ២០២៦ ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះគឺជាការត្រៀមពីចម្ងាយ ក្នុងការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះបន្ទាប់ពីឆ្លងយោបល់ក្នុងសេចក្តីព្រាងសម្រេច អង្គប្រជុំត្រូវពិភាក្សាគ្នា ដើម្បីកំណត់បំណែងចែកភារកិច្ច ដោយចាប់ផ្ដើមរៀបចំមុនពេលព្រឹត្តិការណ៍ ក្នុងពេលព្រឹត្តិការណ៍ និងក្រោយពេលព្រឹត្តិការណ៍ ទាំង៣ដំណាក់កាលនេះ ដែលយើងត្រូវគិតគូរចាប់តាំងពីការសមសាកល្បង មានដូចជា ការសម្ដែង ការដង្ហែក្បួន ពិធីបើក ពិធីបិទ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ បូករួមទាំងការងារបរិស្ថានអនាម័យជាដើម និងក្រោយពេលព្រឹត្តិការណ៍ យើងត្រូវគិតគូររៀបចំ កែលម្អនូវចំណុចណាដែលមានបញ្ហាខ្វះខាត ឬក៏មានការខូចខាតអ្វីមួយ ដើម្បីជាបទពិសោធន៍ក្នុងការរៀបចំ នាឱកាសបុណ្យជាតិនាពេលខាងមុខៗ ទៀតផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្ដីពី ការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាមសម្រាប់ខ
+2
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាមស្ដីពី ការបែងចែកប្រាក់រង្វាន់ជូនមន្ត្រី និងបុគ្គលិកនៃរដ្ឋបាលខេត្តកំពង់ចាមសម្រាប់ខែមករា ឆ្នាំ២០២៦

រដ្ឋមន្ត្រីក្រសួងធនធានទឹក ពិនិត្យលក្ខណៈបច្ចេកទេសទប់ស្កាត់ការបាក់ច្រាំងទន្លេក្នុងក្រុងកំពង់ចាម

មន្ត្រីជំនាញស្នើម្ចាស់យានយន្តត្រូវពិនិត្យលក្ខណៈបច្ចេសឱ្យទៀងទាត់ ដើម្បីបញ្ចៀសគ្រោះថ្នាក់

អភិបាលខេត្តកំពង់ចាម ក្រើនរំឭកដល់មន្ត្រីទទួលភារកិច្ចថ្មី ឱ្យអនុវត្តតាមទិសស្លោករបស់សម្តេចធិបតី "ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍"

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីទទួលភារកិច្ចថ្មី ឱ្យអនុវត្តតាមទិសស្លោករបស់សម្តេចធិបតី "ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុ
+9
អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់មន្ត្រីទទួលភារកិច្ចថ្មី ឱ្យអនុវត្តតាមទិសស្លោករបស់សម្តេចធិបតី "ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍" (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ មន្ត្រីទទួលភារកិច្ចថ្មី ត្រូវអនុវត្តតាមទិសពាក្យស្លោករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ "ធ្វើឱ្យលឿន ធ្វើឱ្យលះ បើស្ទះ សុំគោលការណ៍" ។ ឯកឧត្តម ថ្លែងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម និងប្រកាសតែងតាំងមន្ត្រី នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីនៃ វិស័យទាំង៣ ដែលទើបទទួលបានការតែងតាំងភារកិច្ចថ្មី ត្រូវគោរពឋានានុក្រម វិន័យរដ្ឋបាល និង អនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងត្រូវបង្កើតបរិយាកាសការងារល្អ សហការគ្នា និងរួបរួមសាមគ្គីភាព ក្នុងអង្គភាព ពិសេសត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យ បានឆាប់រហ័ស និងមានប្រសិទ្ធភាពផងដែរ​។ ជាមួយគ្នានោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យមន្ត្រីទាំងអស់ត្រូវខិតខំរៀនសូត្រអភិវឌ្ឍសមត្ថភាពបន្ថែម និងប្រើប្រាស់ជំនាញបច្ចេកទេស/បច្ចេកវិទ្យា ដើម្បីអភិវឌ្ឍស្ថាប័ន ឬអង្គភាព ក្រៅពីនោះត្រូវមានតម្លាភាព និងសីលធម៌ ពោលគឺត្រូវរក្សាសីលធម៌វិជ្ជាជីវៈស្មោះត្រង់ និងជៀសវាងអំពើមិនប្រក្រតីទៀតផង។ គួរបញ្ជាក់ថា មន្ត្រីដែលត្រូវប្រកាសតែងតាំងថ្មី សរុបចំនួន២០រូប ក្នុងនោះមានមន្ត្រីនៃមន្ទីរ សុខាភិបាល ចំនួន១៥រូប មន្ទីរធនធានទឹក និងឧតុនិយម ៤រូប និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ចំនួន ១រូប ផងដែរ៕

រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្ត ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំ
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្ត ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំសាមញ្ញលេីកទី២១ អាណត្តិ​ទី៤​ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, លោកស្នងការនគរបាលខេត្ត, លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, ប្រធានការិយាល័យប្រជាពលរដ្ឋ, ថ្នាក់ដឹកនាំ មន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ស្ថិតនៅសាលាខេត្តកំពង់ចាម។ កិច្ចប្រជុំបាន​អនុម័តលេីរបៀបវារៈដូចខាងក្រោម: ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិ ទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ ២-ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍ស្តីពី ការអនុវត្តការងារប្រចាំខែ មករា និងលើកទិសដៅប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងស្តីពីការរៀបចំបែងចែកប្រាក់រង្វាន់ប្រចាំ ខែ ដល់មន្ត្រីសាលាខេត្តកំពង់ចាម ដែលទទួលបានពីការផ្តល់សេវារដ្ឋបាលសម្រាប់ខែមករា។ ៤-បញ្ហាផ្សេងៗ៕