uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 208 obunachidan iborat bo'lib, Siyosat toifasida 4 938-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 208 obunachiga ega bo‘ldi.

26 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -122 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.37% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.32% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 650 marta ko‘riladi; birinchi sutkada odatda 543 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 208
Obunachilar
-724 soatlar
-327 kun
-12230 kun
Postlar arxiv
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរ
+1
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ផ្ញើសារលិខិតថ្វាយព្រះពរសូមក្រាបបង្គំទូលថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត
+9
នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ចលោក ឈួន វិបុល ចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលក្រុងកំពង់ចាម ។ ក្នុងឱកាសនោះដែរលោកជំទាវ បានផ្តាំផ្ញើដល់លោកអភិបាលរងក្រុង ដែលត្រូវបានផ្ទេរភារកិច្ចនាពេលនេះ ត្រូវអអនុវត្តតាមច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការ គឺមានអាណត្តិមន្រ្តីរាជការ សម្រាប់គណៈអភិបាលខេត្ត ក្រុង ស្រុក ខណ្ឌ យ៉ាងយូរ២អាណត្តិ (មាន៨ឆ្នាំ) ត្រូវតែមានការផ្លាស់ប្តូរ។ ជាមួយគ្នានេះដែល ក៏ត្រូវអនុវត្ត និងគោរពតាមការណែនាំ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន និងត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចឲ្យអស់ពីកម្លាំងកាយ កម្លាំងចិត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បង្កើនសាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនានា ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយ បញ្ជកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ។

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) ដែលសម្រេចបានប្រមាណ 85% (កំពង់ចាម​):​ អភ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្ត(ថ្មី​​) ដែលសម្រេចបានប្រមាណ 85% (កំពង់ចាម​):​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន ចាន់ដា នៅថ្ងៃទី8 ខែមេសា ឆ្នាំ2026 បានដឹកនាំក្រុមការងារ និងមន្ត្រីបច្ចេកទេស អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​អគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​​) ដែលសម្រេចបានប្រមាណ85%។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បាន​ណែនាំ​ដល់​ក្រុម​ការងារជាង​ ធ្វេីយ៉ាងណា​ត្រូវ​សាងសង់​អគារ​រដ្ឋបាល​ថ្មី​ ប្រកបដោយស្តង់ដារបច្ចេកទេស ជាពិសេស​ត្រូវ​រៀបចំរចនាបទ និងសោភ័ណភាព ព្រមទាំងការកែលម្អនៅចំណុចខ្វះខាតមួយចំនួនឱ្យ​បាន​ឆាប់​រួចរាល់​​តាមផែនការ។ គួរ​បញ្ជាក់ផងដែរថា អាគាររដ្ឋបាលសាលាខេត្តកំពង់ចាម (ថ្មី​) ត្រូវ​បាន​សាងសង់ឡើង​អំពី​បេតុង​អាមេ​ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿង ដែលមានទំហំបណ្តាយជាង​ 53ម៉ែត្រ ទទឹង 24ម៉ែត្រ និងកម្ពស់ 3ជាន់​ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុង​ភូមិទី7 សង្កាត់កំពង់ចាម ក្រុងកំពង់ចាម៕

គណៈប្រតិភូវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម​ ចំនួន​ 21ខ្នង​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបានប្រមាណ 70% (
+9
ការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម​ ចំនួន​ 21ខ្នង​ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ​ ហ៊ុន​ សែន​ សម្រេចបានប្រមាណ 70% (កំពង់ចាម) នៅព្រឹកថ្ងៃទី8 ខែមេសា ឆ្នាំ2026 នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនខេត្ត បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្ទះអតីតយុទ្ធជនក្នុងខេត្តកំពង់ចាម​ ចំនួន​ 21ខ្នង​ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលគិតត្រឹមថ្ងៃទី៨ មេសា នេះ សំណង់ខាងលើសម្រេចបានប្រមាណ70% ហើយ ដោយគ្រោងនឹងប្រគល់ជូន គ្រួសារអតីតយុទ្ធជន និងនិវត្តន៍ជូនឲ្យចូលស្នាក់នៅជាបន្តបន្ទាប់ឆាប់ៗនេះ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាសមាគមខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងបានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជន ដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ។ ហើយតាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ក្រោមដំបូលសុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្តបន្តថា ការកសាងផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ១៩៧៨ គឺជាគោលនយោយបាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមជាមួយ សម្តេចតេជោ ដើម្បីរំដោះប្រទេសចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់ក្រុមការងារបច្ចេកទេស និងអជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានការងារសាងសង់សំណង់ខាងលើឲ្យមានគុណភាពខ្ពស់ ដើម្បីប្រើប្រាស់បានយូរអង្វែង។ បើតាមរបាយការណ៍របស់លេខាធិការដ្ឋានសាខាសមាគម បានបញ្ជាក់ថា ផ្ទះដែលត្រូវបានកសាងជូនគ្រួសារអតីតយុទ្ធជន និវត្តន៍ ទាំង21 ផ្ទះ រួមមាន: -ស្រុកកំពង់សៀម 2ខ្នង -ស្រុកព្រៃឈរ 3ខ្មង -ស្រុកជើងព្រៃ 2ខ្នង -ស្រុកបាធាយ 1ខ្នង -ស្រុកចំការលើ 2ខ្នង -ស្រុកស្ទឹងត្រង់ 2ខ្នង -ស្រុកកងមាស 3ខ្នង និង ស្រុកស្រីសន្ធរ ចំនួន 1ខ្នងផងដែរ៕

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

One Health Summit. Lyon, France 7 April 2026 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 😃X #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

រដ្ឋបាលខេត្តកំពង់ចាម រៀបចំសេវាអុីនធើណេត ប្រើប្រាស់ដោយឥតគិតថ្លៃ (Free WiFi) រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ

គណៈប្រតិភូវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (កំពង់ចាម)
+9
គណៈប្រតិភូវៀតណាម ចូលជួបសម្ដែងការគួរសម និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (កំពង់ចាម): គណៈប្រតិភូខេត្តដុងណាយ និងខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ ឡើងសឺន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងណាយ និង ឯកឧត្តម ហ៊ូញ វ៉ាន់ស៊ីន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ បានអញ្ជើញចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជូនពរថ្នាក់ដឹកនាំខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខណៈការជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យជាតិគឺថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរតែងតែធ្វើឡើងជាទម្លាប់តាំងពីដើមរៀងមក។ ឯកឧត្តម អភិបាលខេត្ត ក៏បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ខេត្តដុងណាយ និងខេត្តតៃនិញ ដែលជានិច្ចកាលតែងតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយខេត្តកំពង់ចាម ជាពិសេសខេត្តដុងណាយ ដែលទើបនឹងចុះហត្ថលេខា លើកំណត់ហេតុស្តីពីកិច្ច សហប្រតិបត្តិការរវាងគណៈកម្មាធិការប្រជាជនខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងរដ្ឋបាលខេត្តកំពង់ចាម នៃព្រះរាជាណាចក្រកម្ពុជា ដោយឡែកតាមរយៈកិច្ច សហប្រតិបត្តិរវាងខេត្តទាំងពីរ នឹងបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង ប្រកបដោយនិរន្តរភាពយូរអង្វែង និងជាក់ស្តែងក្នុងវិស័យផ្សេងៗគ្នា ស្របតាមគោលនយោបាយ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដើម្បីចូលរួមលើកកម្ពស់ ការអភិវឌ្ឍន សេដ្ឋកិច្ច សង្គមកិច្ច របស់ខេត្តកំពង់ចាម និងខេត្តដុងណាយ។ ឯកឧត្តម អ៊ុន ចាន់ដា បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ត្រូវបាន បង្កើតឡើងក្នុងបរិបទដែលប្រជាជនវៀតណាម កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការតស៊ូយ៉ាង ខ្លាំងក្លា ប្រឆាំងនឹងការឈ្លានពាន ពីសំណាក់បរទេស និងបុព្វហេតុ ទាមទារឯករាជ្យ ពីរបបអាណានិគមនិយម រហូតទទួលបានជោគជ័យដ៏អង់អាច៕

នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេ
+9
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងលើកកិច្ចការងារការជុំរុញបង្កើនការថែទាំសុខភាពបឋម(ក.ជ.ស.ថ.ប)(PHC-BIF) ការកែលម្អគុណសេវាមណ្ឌលសុខភាព និងការអនុវត្តន៍ការងារហិរញ្ញប្បទានសុខាភិបាល(DHIS2) ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៦ ដែលប្រព្រឹត្តិទៅនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងចូលរួមតាមប្រព័ន្ធនិមិត្ត(Zoom)ផងដែរ។

សូមពិនិត្យកម្មវិធី ព្រឹត្តិការណ៍ និងតម្រាយផ្លូវ ដើម្បីចូលលេងកម្សាន្ត ទួលបានរសជាតិ និងបទពិសោធល្អៗ ពីសង្ក្រាន្តកំពង់ចាម និងសង្ក
+3
សូមពិនិត្យកម្មវិធី ព្រឹត្តិការណ៍ និងតម្រាយផ្លូវ ដើម្បីចូលលេងកម្សាន្ត ទួលបានរសជាតិ និងបទពិសោធល្អៗ ពីសង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមបណ្តាស្រុក ❤️🌹🇰🇭

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំថ្មី

វិទ្យាល័យជីហែ ស្រុកកោះសូទិន ប្រារព្ធបុណ្យរំលឹកគុណគ្រូ និងបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មី

លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ អញ្ជេីញសំណេះសំណាល​ជាមួយមន្រ្តីរាជការ​ និវត្តជន​ និងមន្រ្តីជាប់
+4
លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ អញ្ជេីញសំណេះសំណាល​ជាមួយមន្រ្តីរាជការ​ និវត្តជន​ និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម​ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់​ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦​ ខាងមុខនេ។ ថ្ងៃចន្ទ ៤រោច​ ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា​ ឆ្នាំ២០២៦

អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម

នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត និងលោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធាន គ ក ស ក
+6
នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត និងលោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធាន គ ក ស ក ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៤ ធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្តកំពង់ចាម ។ របៀវារៈកិច្ចប្រជុំ៖ ដើម្បីពិនិត្យ និងអនុម័តលើ ការងារមួយចំនួន នៃកិច្ចប្រជុំសាមញ្ញលើកទី២១ - កំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី២០ - សេចក្តីព្រាង របាយការណ៍សកម្មភាពប្រចាំខែមីនា ឆ្នាំ២០២៦ - ប្រៀបធៀបលទ្ធផលការងារប្រចាំត្រីមាសទី១ ជាមួយផែនការ សកម្មភាព ឆ្នាំ២០២៦ និងលើកយក បញ្ហាផ្សេងៗ របស់គ.ក.ស.ក ខេត្ត អាណត្តិទី៤ យកមកដោះស្រាយដើម្បីអនុវត្តទៅទិសដៅការងារបន្ត ។