រដ្ឋបាលខេត្តកំពង់ចាម
الذهاب إلى القناة على Telegram
إظهار المزيد
📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម
تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 212 مشتركاً، محتلاً المرتبة 4 928 في فئة السياسة والمرتبة 540 في منطقة كمبوديا.
📊 مؤشرات الجمهور والحراك
منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 212 مشتركاً.
بحسب آخر البيانات بتاريخ 25 سبتمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -118، وفي آخر 24 ساعة بمقدار -4، مع بقاء الوصول العام مرتفعاً.
- حالة التحقق: غير موثّقة
- معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.34%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.26% من ردود الفعل نسبةً إلى إجمالي المشتركين.
- وصول المنشورات: يحصل كل منشور على متوسط 648 مشاهدة. وخلال اليوم الأول يجمع عادةً 537 مشاهدة.
- التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 5.
📝 الوصف وسياسة المحتوى
وصف القناة غير متوفر.
بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 26 سبتمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.
10 212
المشتركون
-424 ساعات
-337 أيام
-11830 أيام
أرشيف المشاركات
10 209
+9
នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំស្ដីពីការពង្រឹងលើកកិច្ចការងារការជុំរុញបង្កើនការថែទាំសុខភាពបឋម(ក.ជ.ស.ថ.ប)(PHC-BIF) ការកែលម្អគុណសេវាមណ្ឌលសុខភាព និងការអនុវត្តន៍ការងារហិរញ្ញប្បទានសុខាភិបាល(DHIS2) ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៦ ដែលប្រព្រឹត្តិទៅនៅមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងចូលរួមតាមប្រព័ន្ធនិមិត្ត(Zoom)ផងដែរ។
10 209
+3
សូមពិនិត្យកម្មវិធី ព្រឹត្តិការណ៍ និងតម្រាយផ្លូវ ដើម្បីចូលលេងកម្សាន្ត ទួលបានរសជាតិ និងបទពិសោធល្អៗ ពីសង្ក្រាន្តកំពង់ចាម និងសង្ក្រាន្តតាមបណ្តាស្រុក ❤️🌹🇰🇭
10 209
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ក្នុងឱកាសចូលឆ្នាំថ្មី
10 209
វិទ្យាល័យជីហែ ស្រុកកោះសូទិន ប្រារព្ធបុណ្យរំលឹកគុណគ្រូ និងបង្កើតកម្មវិធីសង្ក្រាន្តឆ្នាំថ្មី
10 209
+4
លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរអធិការកិច្ចខេត្តកំពង់ចាម អញ្ជេីញសំណេះសំណាលជាមួយមន្រ្តីរាជការ និវត្តជន និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរអធិការកិច្ចខេត្តកំពង់ចាម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេ។
ថ្ងៃចន្ទ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
10 209
អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម
10 209
+6
នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្ត និងលោកជំទាវ អៀម វណ្ណី សមាជិកាក្រុមប្រឹក្សាខេត្ត និងប្រធាន គ ក ស ក ខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម អាណត្តិទី៤ ធ្វើនៅសាលប្រជុំនៃរដ្ឋបាលខេត្តកំពង់ចាម ។
របៀវារៈកិច្ចប្រជុំ៖ ដើម្បីពិនិត្យ និងអនុម័តលើ ការងារមួយចំនួន នៃកិច្ចប្រជុំសាមញ្ញលើកទី២១
- កំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី២០
- សេចក្តីព្រាង របាយការណ៍សកម្មភាពប្រចាំខែមីនា ឆ្នាំ២០២៦
- ប្រៀបធៀបលទ្ធផលការងារប្រចាំត្រីមាសទី១ ជាមួយផែនការ សកម្មភាព ឆ្នាំ២០២៦ និងលើកយក
បញ្ហាផ្សេងៗ របស់គ.ក.ស.ក ខេត្ត អាណត្តិទី៤ យកមកដោះស្រាយដើម្បីអនុវត្តទៅទិសដៅការងារបន្ត ។
10 209
+9
នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប. តាមប្រព័ន្ធអនឡាញZoom ស្ថិតនៅបន្ទប់វីដេអូConference សាលាខេត្ត។
10 209
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម ជំរុញប្រជាការពារមានសាមគ្គីភាព និងបម្រើពលរដ្ឋ
10 209
+9
រដ្ឋបាលខេត្តកំពង់ចាម រៀបចំគូរគំនូរតាមបណ្តោយជញ្ជាំងច្រាំងទន្លេ ដើម្បីបង្ហាញការដឹងគុណដល់វីរកងទ័ព និងទាក់ទាញភ្ញៀវទេសចរណ៍
(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យ ការគូរគំនូរតាមបណ្តោយច្រាំងទន្លេមេគង្គ ដែលរូបគំនូរនីមួយៗ មានគូររូបវីរៈកងទ័ពកម្ពុជា ដែលជាវីរកងទ័ពដល់អង់អាចក្លាហ៊ាន ការពារទឹកដី ជាខឿនការពារដ៏រឹងមាំ សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ឯកឧត្តម បានក៏ណែនាំដល់វិចិត្រករឲ្យគូរគំនូរដែលមានរូបវីរៈកងទ័ពកម្ពុជាជួរមុខ ដែលមានរូបដៃកាន់ទង់ជាតិកម្ពុជា ដែលបង្ហាញពីភាព ក្លាហាន អង់អាច និងជាវីរៈបុរសសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម ក៏បានជំរុញដល់វិចិត្រករ ឲ្យគូរប្រាសាទតាក្របី ប្រាសាទព្រះវិហារ ដើម្បីជាការរំលឹកដល់កូនខ្មែរគ្រប់រូប ចងចាំ ពីស្នាដៃរបស់ដូនតាខ្មែរ បន្សល់ទុក សម្រាប់ឲ្យកូនចៅជំនាន់ថែរក្សា ដូច្នេះ ទើបរដ្ឋបាលខេត្ត បំផុសស្មារតីឲ្យកូនខ្មែរគ្រប់រូប ត្រូវស្រលាញ់វប្បធម៌ ប្រាណប្រាសាទ ដួងព្រលឹងខ្មែរ ចងចាំជានិច្ច មិនអាចបំភ្លេចបាន។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ យុវជន យុវនារី ដែលមានសមត្ថភាពគូរគំនូរស្អាតៗ ដែលមានចង់បន្សល់ទុកស្នាដៃរបស់ខ្លួននៅលើជញ្ជាំងច្រាំងទន្លេ អាចចូលរួមគូរគំនូរទាំងអស់ ដើម្បីបង្ហាញពីភាពសាមគ្គីភាពគ្នា ខ្មែររួបរួមគ្នាខ្មែរខ្លាំង ហើយ ក៏ការបង្ហាញក្តីស្រឡាញ់ចំពោះបងប្អូនវីរកងទ័ពរបស់ដែលឈរជើងការពារទឹកដីនៅតាមបណ្តោយព្រំដែន៕
10 209
+8
ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋា រចនាសម្ពន្ធ និងផ្តល់សេវាជូនពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ
កំពង់ចាម: អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រី រាជការនៃមន្ទីរសាធារការខេត្តកំពង់ចាម ត្រូវបន្តការខិតខំកសាងហេដ្ឋារចនាសម្ពន្ធ នានាក្នុងខេត្ត និងបន្តផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ចាម នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញនិងលើកទឹកចិត្តបន្ថែមដល់មន្ត្រីរាជការ និង បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការនានា ដែលក្រសួងសាធារណការ និង ដឹកជញ្ជូន ឬក៏ខេត្ត បានប្រគល់ជូន ។ ក្រៅពីនោះត្រូវបំពេញភារកិច្ច និងអនុវត្តតួនាទីរបស់ខ្លួនឱ្យ បានល្អប្រសើរ និងមានក្រមសីលធម៌វិជ្ជាជីវៈផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់មន្ត្រីជំនាញនៃមន្ទីរសាធារណការខេត្ត ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ពោលគឺ ធ្វើយ៉ាង ត្រូវយកចិត្តទុកដាក់ ពិនិត្យឡើងវិញនូវការដាក់ស្លាកសញ្ញាគូសចរាចរ តាមដងផ្លូវ ដើម្បី ធានាចូលរួមចំណែកកាត់បន្ថយអត្រាអ្នកគ្រោះថ្នាក់ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើដងផ្លូវ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានណែនាំឱ្យបន្តការខិតខំ បំពេញការងារឱ្យមានប្រសិទ្ធភាព ឆាប់រហ័ស និងមានតម្លាភាព ដើម្បីបង្កើនទំនុកចិត្ត របស់ ប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈ ពិសេសត្រូវធ្វើការពិនិត្យ ថែទាំ ជួសជុល ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ស្ពាន ដើម្បីធានាសុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើការដំណើរ ផងដែរ ៕
10 209
+9
អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
(កំពង់ចាម)ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។
ថ្លែងបែបនេះនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ នាឱកាសឯកឧត្តម អញ្ជើញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ និងសំណេះសំណាលជាមួយ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និវត្តជន និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុុន ចាន់ដា បានថ្លែងថា ដើម្បីធានាបាននូវសុវត្ថិភាព និងភាពសប្បាយរីករាយក្នុងគ្រួសារ លោកអភិបាលខេត្តបានសង្កត់ធ្ងន់លើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖ ១. ដាច់ខាតមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដែលជាមូលហេតុចម្បងនៃគ្រោះថ្នាក់ចរាចរណ៍។ ២.បើកបរក្នុងល្បឿនដែលច្បាប់កំណត់ និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកក្នុងពេលធ្វើដំណើរ។ ៣. មុននឹងធ្វើដំណើរឆ្ងាយ ត្រូវពិនិត្យហ្វ្រាំង សំបកកង់ និងភ្លើងសញ្ញាឱ្យបានត្រឹមត្រូវ។ ៤.ត្រូវពាក់មួកសុវត្ថិភាព (ទាំងអ្នកបើកបរ និងអ្នករួមដំណើរតាមម៉ូតូ) និងពាក់ខ្សែក្រវាត់សុវត្ថិភាពសម្រាប់រថយន្ត។
ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តកំពង់ចាម ត្រៀមលក្ខណៈជួយសម្រួលចរាចរណ៍ និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមរមណីយដ្ឋាននានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងខេត្តកំពង់ចាមឱ្យបានសប្បាយរីករាយបំផុត៕
10 209
សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមលេងកម្សាន្ត “សង្ក្រាន្តកំពង់ចាម” នៅសួនច្បារមុខសាលាខេត្ត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤,១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នាពេលខាងមុខនេះ
10 209
+6
តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ចាម បានឧបត្ថម្ភថវិកា ចំនួន ៦០.០០០ដុល្លារសហរដ្ឋអាមេរិក (ប្រាំមួយមុឺនដុល្លារ) ដេីម្បីយកមកទូទាត់ថ្លៃជាវដីចំនួន ៥៧៨ម៉ែត្រការ៉េ សម្រាប់ពង្រីកទីធ្លាពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
#កំពង់ចាម ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦
10 209
+9
អភិបាលខេត្តកំពង់ចាម បានផ្តល់ជូននូវឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃក្រុងកំពង់ចាម
កំពង់ចាម: អភិបាលនៃគណះអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់ជូននូវ ឯកសណ្ឋាន និងសម្ភារការងារសន្តិសុខ ដល់ប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងសង្កាត់ទាំង៤ នៃ ក្រុងកំពង់ចាម ពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ប្រជាការពារ គឺជាកម្លាំងដ៏សំខាន់ បំផុត ដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ សង្កាត់របស់យើង ហើយ កម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ នូវ រាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ទទួល បានការរស់នៅប្រកបដោយក្តីសុខ សប្បាយរីករាយ គ្មានប៉ះពាល់ដល់ សណ្តាប់ធ្នាប់ ឬការរំខាន ណាមួយឡើយ ។
ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានស្ម័គ្រចិត្ត លះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការចូលរួមជាមួយអាជ្ញាធរដែនដី ដើម្បី បង្ក្រាបរាល់បទល្មើសនានា ធ្វើឱ្យភូមិឃុំសង្កាត់របស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឱ្យ បានគង់វង់យូរអង្វែង ។
ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានស្នើដល់កម្លាំងប្រជាការពារ ទាំងអស់ ឱ្យចូលរួមរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆាប់ៗខាង មុខនេះ ហើយឯកឧត្តមក៏បានផ្តល់ជូនកម្លាំងប្រជាការពារ ចំនួន ៣៤២នាក់ ក្នុងម្នាក់ៗ ទទួលបាន ឯកសណ្ឋានប្រជាការពារ ១កំប្លែ ថវិកា ៥ម៉ឺនរៀល អង្ករ ២៥គីឡូក្រាម និងសម្ភារការងារសន្តិសុខ មួយចំនួនផងដែរ ៕
