uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 265 obunachidan iborat bo'lib, Siyosat toifasida 4 906-o'rinni va Kambodja mintaqasida 543-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 265 obunachiga ega bo‘ldi.

13 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -118 ga, so‘nggi 24 soatda esa -3 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.64% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.40% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 682 marta ko‘riladi; birinchi sutkada odatda 555 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 6 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 14 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 265
Obunachilar
-324 soatlar
-317 kun
-11830 kun
Postlar arxiv
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧ
+9
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី (រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្ទីរ-អង្គភាពពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅសាលប្រជុំវិមានសន្តិភាព រាជធានីភ្នំពេញ និងតាមរយៈប្រព័ន្ធវីដេអូ (ZOOM)។ កិច្ចប្រជុំបានពិភាក្សា និងអនុម័ត លើរបៀបវារៈចំនួន៥៖ ១-សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិ នៃការអនុវត្ត គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។ ២-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ៣-របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសាសេប៊ូស្តីពី វិសោធនកម្មធម្មនុញ្ញអាស៊ាន។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់ សមាជិកនៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី (CICA)។

ឯកឧត្តម អ៊ុន ចាន់ដា នាំអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកទួលសុវត្ថិភាពសរុប ១៥៨ គ្រួសារ នៅ ៣ ទ៏តាំងក្នុង ស្រុកកំពង់សៀម និងស្រុក ស្ទឹងត្រង់

ក្រសួងកិច្ចការនារី សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម បើកសិក្ខាសាលាលើកកម្ពស់ការយល់ដឹងស្តីពី «ស្រ្តី សន្តិភាព និងសន្តិសុខ» នៅថ្នាក់ក្រោមជាតិ

អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

ទឹកទន្លេខេត្តកំពង់ចាមថ្ងៃនេះ ស្រកចុះ០,៣៣ម៉ែត្រ មកត្រឹមកម្ពស់ ១៣,៣៣ម៉ែត្រប៉ុណ្ណោះ

រដ្ឋបាលខេត្តកំពង់ចាម ទទួលស្វាគមន៍គណៈប្រតិភូ ៥ ខេត្ត ផ្លាស់ប្តូរបទពិសោធន៍ការងារគណនេយ្យភាពសង្គម

អនុវត្តតាមបទបញ្ជារដ៏មុឺងម៉ាត់បស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹង និងអ
+9
អនុវត្តតាមបទបញ្ជារដ៏មុឺងម៉ាត់បស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ក្នុងការពង្រឹង និងអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាការពារ បានចុះធ្វើរដ្ឋបាលចំហរជាប់ជាប្រចាំ នៅតាមបណ្តាក្រុង-ស្រុកគោលដៅ ស្របតាមសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋ។

ប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ស្រុកស្ទឹងត្រង់ ដឹកនាំក្រុមការងារ នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសព ០១គ្រួសារ នៅឃុំអារក្សត្នោត

អភិបាលខេត្តកំពង់ចាម អមដំណើររដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ជេដ្ឋ គីមជុង ប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីភាពក្នុងដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គមដល់អង្គភាពផ្ដល់សេវា នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ក្នុងដំណើទស្សនកិច្ចនេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងជាប្រធាន ព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមខេត្ត ក្រុង ស្រុក និងអង្គភាពផ្ដល់សេវាទាំងបី (រដ្ឋបាលឃុំ សង្កាត់ , សាលាបឋមសិក្សា និងមណ្ឌលសុខភាព) នៃខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តឧត្តមានជ័យ ខេត្តប៉ៃលិន និងខេត្តកំពត សរុបរួមចំនួន ៧៩៥នាក់ ។

ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តស្រកចុះ ខណៈប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានមួយចំនួន

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សប្បាយរីករាយជាមួយកីឡាករប្រណាំងទូក-ង ខ្នាតអន្តរជាតិ ដើម្បីដកស្រង់បច្ចេកទេសសាកល្បឿនសាច់ទូកអ៊ុំ នៅមុខវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខ្លូត ចិន្តា អភិនាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។ កិច្ចប្រជុំធ្វើនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីក្រុមលេខាធិការដ្ឋាន លោកឧត្តមសេនីយត្រី លោកវរ:សេនីយ៍ អនុប្រធានមន្ទីរព័ត៌មាន អភិបាលរងក្រុង-ស្រុក គ្រូឧទ្ទេសតាមបណ្តាលក្រុង-ស្រុក តំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល និងសមាគមផងដែរ។