ar
Feedback

لا تقع ضحية للمخادعين! تيليمتريو يكتشف ويُميّز هذه القنوات 👉 إذا كنت تريد رؤية العلامة، اشترك

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

الذهاب إلى القناة على Telegram

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام រដ្ឋបាលខេត្តកំពង់ចាម

تُعد قناة រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) في القطاع اللغوي الخمير الوسطي لاعباً نشطاً. يضم المجتمع حالياً 10 061 مشتركاً، محتلاً المرتبة 4 991 في فئة السياسة والمرتبة 571 في منطقة كمبوديا.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 10 061 مشتركاً.

بحسب آخر البيانات بتاريخ 05 نوفمبر, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -114، وفي آخر 24 ساعة بمقدار -2، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.17‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.57‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 621 مشاهدة. وخلال اليوم الأول يجمع عادةً 561 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 6.

📝 الوصف وسياسة المحتوى

وصف القناة غير متوفر.

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 06 نوفمبر, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة السياسة.

10 061
المشتركون
-224 ساعات
-327 أيام
-11430 أيام
أرشيف المشاركات
សូម​រីករាយទស្សនាបទ ៖ ទូក"ង" មហាធិបតីរស្មីជ្រៃមាស -ដឹកនាំការផលិត៖ ផេង គីមស្រ៊ុន -និពន្ធដោយ៖ ហ៊ុន ហេង -សម្រួលតន្ត្រីដោយ៖ ស៊ុន សាវរី -ច្រៀងដោយ៖ ប្រាក់ សុគន្ធ -កាត់តដោយ៖ ជួន រតនាវង្ស -ផលិតផលដោយ៖ ក្រុមការងារព័ត៌មាន រដ្ឋបាលខេត្តកំពង់ចាម

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច​ ក្រោមកម្មវិធី​ ផ្តល់ដីការពារព្រៃ​ ដេីម្បីរួមគ្នាអភិវឌ្ឍដោយ​ចិរភាព​(ផ.ក.អ)​ នៅស្រុកសេសាន​ ខេត្តស្ទឹងត្រែង (ស្ទឹងត្រែង) អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ក្រោមការអនុវត្តកម្មវិធី​ ផ្តល់ដីការពារព្រៃ​ ដេីម្បីរួមគ្នាអភិវឌ្ឍដោយ​ចិរភាព​ (ផ.ក.អ)​ គម្រោងទី១ ស្ថិតនៅភូមិសាស្រ្តអូរសែវ​ ឃុំស្តៅ​ និងឃុំសាមឃួយ​ ស្រុកសេសាន​ ខេត្តស្ទឹងត្រែង។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានត្រៀមរៀបចំដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន​ ៦៣គ្រួសារ មកតាំងទីលំនៅនៅក្នុងតំបន់គម្រោងខាងលើ នាពេលខាងមុខ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតឱកាសសម្រាប់ការអភិវឌ្ឍជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយ គត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺការផ្សារភ្ជាប់ការការពារព្រៃឈើជាមួយនឹងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការរៀបចំ និងផ្តល់ដីស្របតាមគោលនយោបាយ និងច្បាប់ជាធរមាន ដើម្បីសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព៕

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ ភរិយាវីរកងទ័ពជួរមុខ ១នាក់ ដែលសម្រាលកូនក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» គម្របខួបទី១៤

ពិធីប្រណាំងទូក «ង» នៅខេត្តកំពង់ចាម មានទូកប្រជែងគ្នារហូតដល់ ១០០ទូក ប្រកួត ៤ជើង លើចម្ងាយ ១,៥០០ម៉ែត្រ

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦៖

ព្យាករណ៍អាកាសធាតុ និងកម្ពស់ទឹកក្នុងខេត្តកំពង់ចាមសម្រាប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រះបុណ្ណសោភ័ណ្ឌ ជី សំណាង៖ បានទទួលអំណោយដ៍ថ្លៃថ្លាពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់ទូកងខ្នាតជាតិ១គ្រឿង សម្រាប់ចូលរួមក្នុងកម្មវិធីផ្សេងៗ និងជាកម្មវិធីបុណ្យជាតិ។

លោក សោម សុខហេង មន្រ្តីក្រុមប្រតិបត្តិសាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ​យកចិត្តទុកដាក់​ជួយដល់មន្រ្តី បុគ្គលិក របស់សាខាកាកបាទក្រហម ដែលមានជំងឺ ដោយមិនទុកនរណាម្នាក់ចោលឡើយ

សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
+1
សារលិខិតជូនពររបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម សូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសិរីមង្គលដ៏ឧត្តុង្គឧត្តមនៃខួបចម្រើនជន្មាយុរបស់សម្តេចមហាបវរធិបតី ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នេះ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនាការសមទូក ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងក្នុងក
+8
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនាការសមទូក ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងក្នុងកម្មវិធីប្រណាំងទូក ខេត្តកំពង់ចាម ដែលនឹងប្រព្រឹត្តទៅនៅក្រុងកំពង់ចាម នាឱកាសបុណ្យចេញវស្សាខាងមុខនេះ ដែលនឹងមានទូក «ង» និងទូកខ្នាតអន្តរជាតិ ចូលរួមប្រណាំងប្រជែងសរុប រហូតដល់ ១០០ ទូក ដោយត្រូវតតាំងគ្នា ចំនួន ៤ ជើង លើចម្ងាយផ្លូវទឹក ១,៥០០ ម៉ែត្រ ដើម្បីស្វែងរកជើងខ្លាំងប្រចាំខេត្ត។

រដ្ឋបាលស្រុកកំពង់សៀម ប្រារព្វពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៤ឆ្នាំ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦​ លោកស្រី សុខ ម៉ាលីល ប្រធានក្រុមប្រឹក្សា និងលោក ជឹង ម៉េងហុង អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀមស្ដីទី ខេត្តកំពង់ចាម បានដឹកនាំ កងកម្លាំង មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ យុវជនកាយរឹទ្ធិ និងកាកបាទក្រហម ប្រាព្ធពិធីគោរពវិញ្ញាណក្ខន្ធឧទ្ទិសថ្វាយព្រះរាជកុសល​ ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះករុណា​ព្រះបាទសម្ដេចព្រះ​នរោត្តម​ សីហនុ​ ព្ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ​ គម្រប់ខួប ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦)។ រដ្ឋបាលស្រុកកំពង់សៀម ប្រជានុរាស្ត្រ កូនចៅ ចៅទូតរបស់ព្រះអង្គ សូមចងចាំជានិច្ច នូវគុណូបការៈដ៏ថ្លៃថ្លារបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ដើម្បីជាតិ សាសនា និងប្រជារាស្រ្តរបស់ព្រះអង្គ។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជួយថែរក្សាអភិបាល​ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនបន្ថែមទៀត ជូនដល់ព្រះរាជាណាចក្រកម្ពុជា។