uz
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali រដ្ឋបាលខេត្តកំពង់ចាម analitikasi

រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 241 obunachidan iborat bo'lib, Siyosat toifasida 4 901-o'rinni va Kambodja mintaqasida 542-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 241 obunachiga ega bo‘ldi.

18 Sentabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -107 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 6.47% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.39% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 663 marta ko‘riladi; birinchi sutkada odatda 552 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 5 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 19 Sentabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 241
Obunachilar
-624 soatlar
-297 kun
-10730 kun
Postlar arxiv
គណៈកម្មាធិការបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថ
+9
គណៈកម្មាធិការបក្សខេត្តកំពង់ចាម ប្រារព្ធពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍ទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦) នៅព្រឹកថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រារព្វពិធីអបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលកណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធានគណបក្ស សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សខេត្ត និងមន្ត្រីបក្សពាក់ព័ន្ធមួយចំនួនទៀត ស្ថិតនៅមន្ទីរគណបក្សខេត្ត។ គួររំលឹកថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា ដែលប្រសូតចេញពីចលនាតស៊ូប្រមូលផ្តុំកម្លាំងស្នេហាជាតិ បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជន រួមសុខរួមទុក្ខគ្រប់កាលៈទេសៈ ហ៊ានពុះពារជម្នះគ្រប់ឧបសគ្គដោយមិនរុញរា ដើម្បីសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រដ៏មានតម្លៃកាត់ថ្លៃពុំបាន ជូនជាតិ មាតុភូមិ និងប្រជាជន ជាពិសេសការរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងឈានឆ្ពោះទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ក្នុងការស្តារ និងអភិវឌ្ឍកម្ពុជាឥតឈប់ឈរ។

អ្នកគ្រូ ជា សុខេមា បង្រៀននៅ វិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ថាមុននឹងចែករំលែកបន្តត្រូវមើលខ្លឹមសារព័ត៌មានឲ្យច្បាស់សិន JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក រិទ្ធិ អេង លាប សិស្សនៅវិទ្យាល័យហ៊ុនសែន ស្គន់ អំពាវនាវដល់សិស្សា នុសិស្ស បើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

កញ្ញា នឿន ស្រីនាថ សិស្សរៀននៅសាលាវិទ្យាល័យហ៊ុនសែន ស្គន់ បានប្តេជ្ញាចិត្ត យកចំណេះដឹងពីច្បាប់ចរាចរណ៍ទៅផ្សព្វផ្សាយបន្តដល់មនុស្សជុំវិញខ្លួន ដើម្បីរួមគ្នាឆ្ពោះទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ហ៊ត់ គឹងហុង នាយកវិទ្យាហ៊ុនសែន ស្គន់ ស្រុកជើងព្រៃ បានលើកឡើងថា ការបណ្តុះស្មារតីដល់សិស្សឲ្យគោរពច្បាប់ចរាចរណ៍ និងធ្វើឲ្យសង្គមជាតិមានអត្រាគ្រោះថ្នាក់ចរាចរណ៍កាន់តែទាប។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក តូច ស៊ីវន ប្រធានការិយាល័យអប់រំស្រុកជើងព្រៃ ស្វាគមន៍ដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាបង្កើនការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ជូនសិស្សានុសិស្សឲ្យបានកាន់តែច្រើនទូទាំងខេត្តកំពង់ចាម។ JOIN មន្ទីរព័ត៌មានខេត្តកំពង់ចាម 👉 Facebook    👉 YouTube             👉 Website 👉 TikTok 👉 X

លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងជំរុញឱ្យក្រុមការងារបង្កើនសកម្មភាព ឱ្យកាន់តែខ្លាំងខ្លា
+6
លោក ហេង វុទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើវឌ្ឍនភាពការងារ និងជំរុញឱ្យក្រុមការងារបង្កើនសកម្មភាព ឱ្យកាន់តែខ្លាំងខ្លា ប្រកបដោយប្រសិទ្ធភាព នៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំទួលសំបួរ និងឃុំអារក្សត្នោតស្រុកស្ទឹងត្រង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឃុំទួលសំបួរ ប្រចាំខែឧសភា និងទិសដៅបន្ដ ។ ក្នុងកិច្ចប្រជុំនេះ ត្រូវបានត្រួតពិនិត្យ អំពីវឌ្ឃនាភាព នៃការកសាងសមាជិកគណបក្ស ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាន និងការដាក់ទិសដៅបន្ដដូចខាងក្រោម: ១-លើយកបទសោធន៍ល្អៗ ហើយដាក់ចេញនូវការតម្រង់ទិស ២-លើកយកបញ្ហាប្រឈម ដែលបានដោះស្រាយ និងបន្កខិតខំដោះស្រាយ ប្រកបដោយប្រសិទ្ធភាព ៣-បន្តការចិញ្ចឹមចលនាគណបក្ស ៤-បន្ដពង្រឹងការធ្វើបច្ចុប្បន្នភាព និងការកសាងសមាជិកបក្ស ៥-បន្ដជំរុញ ការដឹកនាំ និងដោះស្រាយ រាល់សំណូមពររបស់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស ៦-បង្កើនសកម្មភាព ក្នុងការចុះសួរសុខប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូន ៧-បន្ដជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះ ឱ្យបានគ្រប់ៗគ្នា ៨-ក្រុមការងារ ត្រូវពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើផ្លាកគណបក្ស ដែលត្រូវបន្ថែមថ្មី និងខ្លះខូចខាត ដើម្បីផ្លាស់ប្ដូរថ្មីឡើងវិញ ៩-បន្ដការកសាងផែនការ សកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោត នាពេលខាងមុននេះ ។ ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនក្រុមការងារថ្នាក់មូលដ្ឋាន ចំនួន២៥នាក់ និងឧបត្ថម្ភសម្ភារៈ ព្រមទាំងឧបត្ថម្ភ ការចិញ្ចឹមចលនាគណបក្ស ផងដែរ ៕

សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងទិវារំឭកខួបលេីកទី​ ៧៥​ នៃថ្ងៃបង្កេីតគណបក្សប្រជាជន
+3
សាររបស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ ក្នុងទិវារំឭកខួបលេីកទី​ ៧៥​ នៃថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា(២៨​ មិថុនា​ ១៩៥១-២០២៦)។

អបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥
+1
អបអរសាទរ❗ខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥

អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (កំពង
+9
អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (កំពង់ចាម) នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងបែងចែកភារកិច្ច ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ (ពីវង្វង់មូលស្គន់-ដល់ក្រុងកំពង់ចាម) ដែលពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវសហការគ្នាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការរៀបចំផែនការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងសម្រួលចរាចរណ៍វាង ដើម្បីធានាបាននូវភាពរលូន និងជៀសវាងការកកស្ទះនៅថ្ងៃប្រារព្ធពិធី។ ឯកឧត្តម ក៏បានបន្ដ ណែនាំដល់ក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារដែលសេសសល់ និងធានាថាពិធីសម្ពោធជាផ្លូវការខាងមុខនេះ នឹងប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងមានសុវត្ថិភាពខ្ពស់បំផុត។ ឯកឧត្តម លឹម សុីដេនីន រដ្ឋលេខាធិការ បានថ្លែងថា ពិធីសម្ពោធជាផ្លូវការនេះ នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើការរៀបចំទីតាំងរោងពិធី (ស្ថិតនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ)ដោយរំពឹងទុកថានឹងមានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋចូលរួម ប្រមាណ ៧.០០០នាក់៕

អភិបាលខេត្តកំពង់ចាម ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ
+9
អភិបាលខេត្តកំពង់ចាម ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) (កំពង់ចាម) អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បាន ដឹកនាំក្រុមការងារខេត្ត ចូលរួមជាមួយតំណាងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យទីតាំងផ្ទាល់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវគម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម។ នាឱកាសនោះ ក្រុមការងារក្រសួង សាធារណការ និងដឹកជញ្ជូន រួមនិងថ្នាក់ដឹកនាំខេត្ត បានពិនិត្យពិភាក្សាលើការរៀបចំផ្នែកសោភ័ណភាព ខ្សែលំហរទីធ្លា និងការរៀបចំវេទិកា ដើម្បីធានាបាននូវភាពរៀបរយ និងស្របតាមពិធីការផ្លូវការ។ ជម្រុញការសម្អាតអនាម័យ បរិស្ថាន និងការតុបតែងលម្អតាមដងផ្លូវជាតិលេខ៧ ឱ្យបានស្អាតបាត និងមានរបៀបរៀបរយ។ ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការគ្នាជិតស្និទ្ធក្នុងការរៀបចំផែនការការពារសន្តិសុខ និងការសម្រួលចរាចរណ៍វាង ដើម្បីជៀសវាងការកកស្ទះនៅថ្ងៃប្រារព្ធពិធី។ បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសក្តានុពល ដែលការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការខាងមុខនេះ នឹងក្លាយជាចំណងដៃដ៏ថ្លៃថ្លាជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនឱ្យកាន់តែមានភាពងាយស្រួល និងរហ័សទាន់ចិត្ត៕

អភិបាលស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម ដាក់ចេញវិធានការបន្ត បង្ក្រាប និងបង្ការទប់ស្កាត់ បញ្ហាក្មេងទំនើងក្នុងមូលដ្ឋាន

មន្ត្រីជំនាញខេត្តកំពង់ចាម ដុតបំផ្លាញសាច់បង្កក និងប្រហិតខូចគុណភាព

មន្ត្រីជំនាញខេត្តកំពង់ចាម ដុតបំផ្លាញសាច់បង្កក និងប្រហិតខូចគុណភាព

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស ដោយមានការ
+7
នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបា លជលផលមេគង្គ និងអាជ្ញាធរស្រុកកងមាស ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលបាន ០១ករណីដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់រួមមាន៖ -ឧបករណ៍លូស្បៃមុងចំនួន ១៣មាត់ -របាំងស្បៃមុងប្រវែង ១១០ម៉ែត្រ -បង្គោលចំនួន ១០៥ដើម -ចាក់លែងកូនត្រីចម្រុះទម្ងន់ ០៣គីឡូក្រាម នៅចំណុចតាមដងទន្លេមេគង្គ ស្រុកកងមាស ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងលោក សាយ សុធន ប្រធានសាខា បបស ខេត្តកំព
+7
នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សំ ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកចំការលើ និងលោក សាយ សុធន ប្រធានសាខា បបស ខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី គោលការណ៍បទបញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របស់បេឡាជាតិសន្តិសុខសង្គម ។ ពិធីនេះបានប្រព្រឹត្តទៅស្ថិតនៅសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡា ស្រុកចំការលើ។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹ
+9
នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលស្រុកស្ទឹងត្រង់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមអធិបតីភាព លោក សុិន សុខុន ប្រធានក្រុមប្រឹក្សាស្រុក និង លោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅវត្តសុវណ្ណរតនសោភណមុនី (ហៅវត្តព្រះអណ្តូង) ស្ថិតនៅភូមិព្រះអណ្តូងទី២ ឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។