uz
Feedback
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

Kanalga Telegram’da o‘tish

ពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំផ្នែកសាសនាដ៏មានសក្កានុពលនៅសង្គមកម្ពុជាដែលមានតួនាទីក្នុងការបណ្ដុះបណ្ដាលកុលបុត្រ ពុទ្ធសាសនិកជនខ្មែរ​។ https://t.me/ginbec

Ko'proq ko'rsatish
4 084
Obunachilar
+1124 soatlar
+247 kunlar
+5430 kunlar
Postlar arxiv
កាលវិភាគ​និង​សេចក្ដី​ណែនាំ​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ​ ត្រី​ ទោ​ ឯក​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​អាទិត្
+2
កាលវិភាគ​និង​សេចក្ដី​ណែនាំ​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ​ ត្រី​ ទោ​ ឯក​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​អាទិត្យ​ ៧រោច​ ខែ​ជេស្ឋ​​ ឆ្នាំ​មមី​​ អដ្ឋ​ស័ក​ ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ២០២៦​ ។ ................................... ថ្ងៃ​ចន្ទ​​ ៩កេីត​ ខែ​ជេស្ឋ​​ ឆ្នាំ​មមី​​ អដ្ឋ​ស័ក​ ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែឧសភា ឆ្នាំ២០២៦​ ࿇ ══━━━━✥◈✥━━━━══ ࿇ Telegram Channel https://t.me/ginbec Facebook Page Fb.me/ginbec.gov.kh YouTube https://www.youtube.com/@ginbec Website https://ginbec.gov.kh/

ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦​ ព្រះ​ញាណ​វិជ្ជា​ ឡាច​ ថាន់ភិរម្យ​​ ព្រះអ
+9
ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦​ ព្រះ​ញាណ​វិជ្ជា​ ឡាច​ ថាន់ភិរម្យ​​ ព្រះអនុប្រធានផ្នែកពុទ្ធិកបឋមសិក្សានិងធម្មវិន័យ​ តំណាង​ដ៏ខ្ពង់ខ្ពស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការ​ នៃ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ បាន​ដឹកនាំអង្គប្រជុំ​​ណែនាំបេសិតជន​ ដែល​ត្រូវ​ចុះបំពេញបេសកកម្មប្រឡងធម្មវិន័យ តាមបណ្តារាជធានី​ ខេត្ត​ នៅ​សាល​ប្រជុំ​អគ្គាធិការ​ដ្ឋាន​ពុទ្ធិ​ក​សិក្សា​ជាតិ​ ។ ࿇ ══━━━━✥◈✥━━━━══ ࿇ Telegram Channel https://t.me/ginbec Facebook Page Fb.me/ginbec.gov.kh YouTube https://www.youtube.com/@ginbec Website https://ginbec.gov.kh/

កាលវិភាគ​និង​សេចក្ដី​ណែនាំ​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ​ ត្រី​ ទោ​ ឯក​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​អាទិត្
+2
កាលវិភាគ​និង​សេចក្ដី​ណែនាំ​ស្ដី​ពី​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​វិញ្ញា​បនបត្រ​ធម្ម​វិន័យ​ ត្រី​ ទោ​ ឯក​ ក្នុង​សម័យ​ប្រឡង​ថ្ងៃ​អាទិត្យ​ ៧រោច​ ខែ​ជេស្ឋ​​ ឆ្នាំ​មមី​​ អដ្ឋ​ស័ក​ ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ២០២៦​ ។ ................................... ថ្ងៃ​ចន្ទ​​ ៩កេីត​ ខែ​ជេស្ឋ​​ ឆ្នាំ​មមី​​ អដ្ឋ​ស័ក​ ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែឧសភា ឆ្នាំ២០២៦​ ࿇ ══━━━━✥◈✥━━━━══ ࿇ Telegram Channel https://t.me/ginbec Facebook Page Fb.me/ginbec.gov.kh YouTube https://www.youtube.com/@ginbec Website https://ginbec.gov.kh/

សូមប្រគេន ជូនសេចក្ដីណែនាំ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងប្រចាំខែនិងឆមាស តាមសាលាពុទ្ធិកបឋមសិក្សានិងពុទ្ធិកមធ្យមសិ
+4
សូមប្រគេន ជូនសេចក្ដីណែនាំ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងប្រចាំខែនិងឆមាស តាមសាលាពុទ្ធិកបឋមសិក្សានិងពុទ្ធិកមធ្យមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ࿇ ══━━━━✥◈✥━━━━══ ࿇ Telegram Channel https://t.me/ginbec Facebook Page Fb.me/ginbec.gov.kh YouTube https://www.youtube.com/@ginbec Website https://ginbec.gov.kh/

សេចក្តីប្រគេន-ជូនដំណឹង ࿇ ══━━━━✥◈✥━━━━══ ࿇ ស្តីពីការស្រង់ស្ថិតិសមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងគ្រូពុទ្ធិកសិក្សាទាំងក្រប
សេចក្តីប្រគេន-ជូនដំណឹង ࿇ ══━━━━✥◈✥━━━━══ ࿇ ស្តីពីការស្រង់ស្ថិតិសមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងគ្រូពុទ្ធិកសិក្សាទាំងក្របខណ្ឌនិងកិច្ចសន្យា ក្នុងឆ្នាំសិក្សា២០២៦-២០២៧។ ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

សេចក្តីប្រគេន-ជូនដំណឹង ࿇ ══━━━━✥◈✥━━━━══ ࿇ ស្តីពីការស្រង់ស្ថិតិសមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងគ្រូពុទ្ធិកសិក្សាទាំងក្រប
សេចក្តីប្រគេន-ជូនដំណឹង ࿇ ══━━━━✥◈✥━━━━══ ࿇ ស្តីពីការស្រង់ស្ថិតិសមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងគ្រូពុទ្ធិកសិក្សាទាំងក្របខណ្ឌនិងកិច្ចសន្យា ក្នុងឆ្នាំសិក្សា២០២៦-២០២៧។ ថ្ងៃសុក្រ ៦កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦

Repost from FRESH NEWS
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន៖ ការរៀនសូត្រជាអំពើដ៏ប្រសើរ ដែលជួយឱ្យមានអនាគតភ្លឺស្វាង និងអាចបម្រើសង្គមជាតិបានយ៉ាងល្អប្រសើ
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន៖ ការរៀនសូត្រជាអំពើដ៏ប្រសើរ ដែលជួយឱ្យមានអនាគតភ្លឺស្វាង និងអាចបម្រើសង្គមជាតិបានយ៉ាងល្អប្រសើរ https://fna.asia/a4cf470 🔗JOIN US

សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ ✧═══•❁❀❁•═══✧ ក្នុងវរោកាសមហានក្ខត្តឫក្សដ៏បវរប្រពៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុ
សូមថ្វាយព្រះរាជសព្ទសាធុការពរជ័យ ✧═══•❁❀❁•═══✧ ក្នុងវរោកាសមហានក្ខត្តឫក្សដ៏បវរប្រពៃថ្លានៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សូមចូលរួមនូវមរណទុក្ខលោកគ្រូ ថា ណឹម គ្រូក្
+1
សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សូមចូលរួមនូវមរណទុក្ខលោកគ្រូ ថា ណឹម គ្រូក្របខណ្ឌពុទ្ធិកមធ្យសិក្សាកម្រិតមូលដ្ឋាន នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ បានទទួលមរណភាព នៅថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ។ សូមឧទ្ទិសនូវមហាកុសលផលបុណ្យទាំងឡាយជូនចំពោះដួងវិញ្ញាណក្ខន្ធសពលោកគ្រូ ថា ណឹម បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦

#សេចក្តីជូនដំណឹងមរណភាព គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្
#សេចក្តីជូនដំណឹងមរណភាព គណៈគ្រប់គ្រង មន្ត្រីសង្ឃ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសមណសិស្ស សិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានសេចក្តីក្តុកក្តួលនិងសោកស្តាយយ៉ាងខ្លាំង ចំពោះមរណភាពរបស់លោកគ្រូ ថា ណឹម គ្រូបង្រៀនក្របខណ្ឌនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលបានទទួលអនិច្ចកម្មនៅថ្ងៃចន្ទ ១០រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:០០នាទី ក្នុងជន្មាយុ ៤៤ឆ្នាំ ដោយឧបទ្ទវហេតុឆក់ខ្សែភ្លើង។ មរណភាពរបស់លោកគ្រូ ថា ណឹម គឺជាការបាត់បង់នូវធនធានមនុស្សដ៏ល្អ និងជាគ្រូបង្រៀនដែលមានការលះបង់ខ្ពស់ក្នុងការបណ្តុះបណ្តាលវិស័យពុទ្ធិកសិក្សា។ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ #បច្ចុប្បន្ន៖ សពលោកគ្រូត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិពាមកោះ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។ #កាលបរិច្ឆេទបូជា៖ សពនឹងត្រូវបូជានៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:០០នាទី។

សម្តេចព្រះឧត្តមមុនី ជា សំអាង និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកណ្តា
+9
សម្តេចព្រះឧត្តមមុនី ជា សំអាង និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកណ្តាល។ រសៀលថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តកណ្តាល ។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ហាក់ ប៊ុនធឿន រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោក ប៊ុន ផេង អភិបាលរង តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។ ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ លោក លោកស្រី ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ប្រធានការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ស្រុកក្នុងខេត្តកណ្តាល សរុបចំនួន ១៤៦រូប ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តសុវណ្ណវារី ស្រុកពញាឮ ខេត្តកណ្តាល។

សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តសៀ
+9
សម្តេចព្រះព្រហ្មរតនមុនី ពិន សែម និមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សាឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តសៀមរាប។ ព្រឹកថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននិមន្តជាព្រះអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបវេសនកាលពុទ្ធិកសិក្សា ឆ្នាំ២០២៦-២០២៧ នៅទូទាំងខេត្តសៀមរាប។ ជាមួយគ្នានេះក៏មានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់​ ឯកឧត្តម ឡុក ឡងឌី សមាជិកក្រុមប្រឹក្សាខេត្ត​ និង​ លោក លី សារី អភិបាលរង តំណាង​ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ។ ក្នុងពិធីនេះផងដែរក៏មានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងសប្បុរសជន សរុបចំនួន ៥៥០ រូប ផងដែរ។ ពិធីនេះបានប្រព្រឹត្តទៅនៅវត្តរាជបូណ៌ ក្រុងសៀមរាប ខេត្តសៀមរាប។