អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
Відкрити в Telegram
ពុទ្ធិកសិក្សា គឺជាគ្រឹះស្ថានអប់រំផ្នែកសាសនាដ៏មានសក្កានុពលនៅសង្គមកម្ពុជាដែលមានតួនាទីក្នុងការបណ្ដុះបណ្ដាលកុលបុត្រ ពុទ្ធសាសនិកជនខ្មែរ។ https://t.me/ginbec
Показати більше4 131
Підписники
+124 години
+37 днів
+2030 день
Архів дописів
+2
ប្រកាសអន្តរក្រសួងស្តីពី ការដាក់ឱ្យប្រើវិញ្ញាបនបត្រដែលពាក់ព័ន្ធនឹងការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សានិងសញ្ញាបត្រពុទ្ធិកមធ្យមសិក្សា ចាប់ពីឆ្នាំ២០២៦ ដែលមានដាក់ QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
សេចក្តីជូនដំណឹង-ស្ដីពី
ការផ្តល់អាហារូបករណ៍ ៥០% ផ្នែកភាសាចិន ប្រគេនសមណសិស្សនិងសមណនិស្សិតគ្រប់អង្គ ដោយមិនកំណត់ចំនួន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
របស់សាលាអន្តរជាតិ ប៉េកាំង (Beijing International Academy)
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
+1
សេចក្តីប្រគេន_និងជូនដំណឹង ស្តីពីការប្រឡងសូត្របាតិមោក្ខ
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនឹងរៀបចំការប្រឡងប្រជែងសូត្របាតិមោក្ខ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ៩-១០-១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២០-២១-២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ឈប់ទទួលពាក្យនៅ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
និមន្ត និងអញ្ជើញមកទទួលពាក្យដោយផ្ទាល់ ឬ
ទាញយកពាក្យទីនេះPDF Join Telegram https://t.me/ginbec
បំពេញតាម link https://forms.gle/7xnarycwaBg5XKMDA
សូមនិមន្ត និងអញ្ជើញប្រញាប់រួសរាន់ឡើង
សេចក្តីប្រគេន_និងជូនដំណឹង ស្តីពីការប្រឡងសូត្របាតិមោក្ខ
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនឹងរៀបចំការប្រឡងប្រជែងសូត្របាតិមោក្ខ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ៩-១០-១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២០-២១-២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
ឈប់ទទួលពាក្យនៅ ថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។
និមន្ត និងអញ្ជើញមកទទួលពាក្យដោយផ្ទាល់ ឬ
ទាញយកពាក្យទីនេះPDF Join Telegram https://t.me/ginbec
បំពេញតាម link https://forms.gle/7xnarycwaBg5XKMDA
សូមនិមន្ត និងអញ្ជើញប្រញាប់រួសរាន់ឡើង
អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សូមទូលថ្វាយ ប្រគេន ជម្រាបមក ព្រះសាកលវិទ្យាធិការ ប្រធានមន្ទីរធម្មការនិងសាសនាគ្រប់រាជធានី ខេត្ត ឱ្យបានជ្រាបថា ផែនការប្រឡងពុទ្ធិកសិក្សាគ្រប់កម្រិត ដំណាច់ឆ្នាំសិក្សា២០២៦-២០២៧ និងការបើកបវេសនកាលក្នុងឆ្នាំសិក្សា២០២៧-២០២៨ មានដូចខាងក្រោម៖
🕚 ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦
+4
សេចក្តីប្រគេននិងជូនដំណឹងសេចក្តីណែនាំស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែ ផ្នែកភាសាបាលី-សំស្រ្កឹត ប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧
=========================
ថ្ងៃសុក្រ ៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh
ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ និងប្រគេន ជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះសកលវិទ្យាធិការរង ព្រះប្រធានផ្នែក ព្រះរាជាគណ: ព្រះថេរានុថេរ: ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។
រៀបចំដោយ ៖ ផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ទីកន្លែង ៖ សាលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡេីងរយៈពេលបីថ្ងៃគឺនៅថ្ងៃចន្ទ-អង្គារ-ពុធ ៧-៨-៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦-៧-៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមនិមន្ដនិងអញ្ជើញចូលរួមពីគ្រប់បណ្ដារាជធានីខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ។
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
Repost from អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក យាងជាព្រះ អធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
អានអត្ថបទពេញ 🔗 Join TVK
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកម្មវិធីបេីកវគ្គបណ្តុះបណ្តាលគ្រូពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រោមព្រះអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ និងជាព្រះអគ្គាធិការរង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់សម្ដេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះសកលវិទ្យាធិការរង ព្រះរាជាគណ: ព្រះថេរានុត្ថេរ: ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ។
រៀបចំដោយ ៖ ផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ទីកន្លែង ៖ សាលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡេីងរយៈពេលបីថ្ងៃគឺនៅថ្ងៃចន្ទ-អង្គារ-ពុធ ៧-៨-៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦-៧-៨ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសិក្ខាកាមនិមន្ដនិងអញ្ជើញចូលរួមពីគ្រប់បណ្ដារាជធានីខេត្តទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា ។
............................
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
+9
នៅយប់ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ព្រះសិរីសង្គាមមុនី បណ្ឌិត យ៉ន កុសល្យ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បាននាំយកព្រះរាជសាររំលែកទុក្ខ បច្ច័យបួន និងទេយ្យទាន ចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ឧបាសក ប៉ុល ភុល ត្រូវជាឪពុកបង្កើតលោក គង់ ចាន់ឌី ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨ៈ០០ នាទីព្រឹក។
Repost from អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
+2
កាលវិភាគនិងសេចក្ដីណែនាំស្ដីពីលក្ខខណ្ឌនៃការប្រឡងវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក ក្នុងសម័យប្រឡងថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ ។
...................................
ថ្ងៃចន្ទ ៩កេីត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
࿇ ══━━━━✥◈✥━━━━══ ࿇
Telegram Channel https://t.me/ginbec
Facebook Page Fb.me/ginbec.gov.kh
YouTube https://www.youtube.com/@ginbec
Website https://ginbec.gov.kh/
