4 055
Obunachilar
-124 soatlar
-117 kunlar
-4230 kunlar
Postlar arxiv
4 055
វិធីសាស្ត្រក្នុងការសរសេរសំណេរតែងសេចក្តីឲ្យបានពិន្ទុល្អ ពេលប្រលង
១. មុននឹងសរសេរត្រូវអានប្រធានយ៉ាងហោចណាស់ ២-៣ដង ដើម្បីឲ្យបានយល់ច្បាស់ថាប្រធានចង់ផ្ដោតសំខាន់លើអ្វីជាមុនសិន។
២.ចំណាយពេល២-៣នាទីដើម្បីគិតពីគំនិតសំខាន់ៗសរសេរដាក់ក្រដាសព្រៀង (គួរសរសេរពីអ្វីខ្លះ លើករឿងអ្វីមកដាក់បាន ត្រូវពន្យល់ពាក្យអ្វីខ្លះ...)
៣. ត្រូវចេះបែងចែកពេល គួរសរសេរផ្តើមប៉ុន្មាននាទី តួសេចក្តីប៉ុន្មាននាទី និង សេចក្តីបញ្ចប់ប៉ុន្មាននាទី
៤. ត្រូវប្រើឃ្លាភ្ជាប់សេចក្តី សំនួនតឃ្លាឱ្យបានល្អ កុំឲ្យជាន់គ្នា ( តួយ៉ាងមិញ ពិសេស យ៉ាងណាមិញ លើសពីនេះទៅទៀត ម្យ៉ាងទៀត ជាក់ស្ដែង បន្ថែមពីលើនេះ...)
៥. សរសេរអក្សរឲ្យបានស្អាតឬមិនបាច់ស្អាតខ្លាំងពេកសំខាន់ងាយស្រួលមើល មានរបៀប (មានសណ្ដាប់ធ្នាប់) ប្រយ័ត្នកុំឱ្យខុស លុប ច្រើនពេក និង សរសេរឲ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន
៦. ត្រូវចេះច្បិចយកអត្ថន័យនៃអក្សរសិល្ប៍មកដាក់: ចំណងជើងរឿង (អ្នកនិពន្ធ ប្រភេទ ចលនា) -> តួអង្គ -> សកម្មភាព -> លទ្ធផល (កុំលើករឿងទាំងមូលមកសរសេរ)ចៀសវាងសរសេរបរិមាណច្រើន តែគ្មានគុណភាព។
៧. សរសេរដាច់ខាតត្រូវឱ្យបានបីផ្នែកនៃសំណេរតែងសេចក្ដី ពោលគឺមាន ផ្តើម តួ បញ្ចប់ៈ
I. ផ្ដើមសេចក្ដី
-លំនាំ
-ចំណូល
-ចំណោទ
II.តួសេចក្ដី
-ឃ្លាភ្ជាប់
-ពន្យល់ពាក្យ
-ពន្យល់ន័យប្រធាន
-បំណកស្រាយ
+គំនិតសំខាន់
+អំណះអំណាង
-សរុបសេចក្ដីយើងឃើញថា..
III.បញ្ចប់សេចក្ដី
-វាយតម្លៃប្រធាន…
-ផ្ទាល់ខ្លួន…
ទោះបីជាសល់១៥នាទីយើងទើបតែលើកឧទាហរណ៍បានតែ ១ ឬ ២ រឿងក៏ដោយ ក៏ស្រូតបញ្ចប់អក្សរសិល្ប៍(ព្យាយាមសរសេរខ្លីហើយខ្លឹម ពិន្ទុច្រើន) ដើម្បីចូល បញ្ចប់សេចក្តី បើមិនដូច្នេះទេ នឹងបាត់ពិន្ទុច្រើន។ (បញ្ជាក់ តែងសេចក្ដី គេកែតាមប្លង់ ដូចដាក់ខាងលើ ដូចនេះមិនត្រូវរំលង ឬ ភ្លេចសរសេរ ចំណុចណាមួយឡើយ ព្រោះអាចបាត់ពិន្ទុត្រង់ចំណុចហ្នឹង)
៨.ត្រូវចេះសរសេរឲ្យត្រូវតាម អក្ខរាវិរុទ្ធ ព្រោះវាជាចំណុចសំខាន់នៃអក្សរសាស្ត្រខ្មែរ ប្រសិនបើយើងសរសេរខុសច្រើន ពិន្ទុយើងទទួលបានក៏តាមដែរ (ដកអក្ខរាវិរុទ្ធ សម្ព័ន្ធឃ្លា)
4 055
Admin សង្ខេបឡើងវិញ✔សិស្សទី១២ សូមត្រៀមខ្លួន!
🔴1️⃣ខ្មែរ(75ពិន្ទុ) : ចេញតែងសេចក្តីបែបពន្យល់
🔴2️⃣អង់គ្លេស(50ពិន្ទុ&លក្ខខណ្ឌមួយចំនួនទៀត) : មាន Reading Vocabulary, Grammar , Writing...
🔴3️⃣គណិត(125ពិន្ទុ) : ចេញគ្រប់មេរៀនទាំងអស់
ក្នុងមេរៀនទាំងនោះមានដូចជា :
1️⃣លីមីត(15ពិន្ទុ)
2️⃣ប្រូបាប : គណនាប្រូបាបតាមចម្លាស់និងបន្សំ(10ពិន្ទុ)
3️⃣ចំនួនកុំផ្លិច(15ពិន្ទុ)
4️⃣អាំងតេក្រាល(15ពិន្ទុ) : ចេញអាំងតេក្រាលកំណត់
5️⃣ផ្នែកធរណីមាត្រ(២៥ពិន្ទុ)
🔶វុិចទ័រក្នុងលំហ
🔶កោនិក: ចេញ ១ ក្នុងចំណោម៣មេរៀនមានប៉ារ៉ាបូល អេលីប អុីពែប៉ូល
6️⃣សមីការឌីផេរ៉ង់ស្យែល(10ពិន្ទុ) : ចេញសមីការឌីផេរ៉ង់ស្យែលលំដាប់២
7️⃣សិក្សាអនុគមន៍(35ពិន្ទុ) : ចេញសិក្សាអនុគមន៍អុិចស្បូណង់ស្យែលនិងសិក្សាអនុគមន៍លោការីតនេពែ សនិទានថាមិនត្រូវឆ្នាំនេះចេញលើកទី១សម្រាប់ថ្នាក់វិទ្យាសាស្រ្ត
🔴4️⃣រូបវិទ្យា(75ពិន្ទុ) : ក្នុងមុខវិជ្ជានេះមេរៀនដែលគេអាចចេញមានដូចជា :
1️⃣ទ្រឹស្តីសុីនេទិច
2️⃣ច្បាប់ទី១ទែម៉ូឌីណាមិច
3️⃣ម៉ាសុីន
3 មេរៀនខាងលើទាំងសំណួរនិងលំហាត់adminធានាថានឹងចេញ100%
4️⃣រលក(80%)
5️⃣ដែននិងកម្លាំងម៉ាញេទិច : ទាំងសំណួរនិងលំហាត់adminធានាថាមេរៀននេះនឹងចេញ100%
6️⃣អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច(90%)
7️⃣អូតូអាំងឌុចស្យុង(80%)
8️⃣សៀគ្វីចរន្តឆ្លាស់ : adminធានាថាមេរៀននឹងគេមិនចេញឡើយ បើចេញគេអាចចេញជាសំណួរ
🔴5️⃣គីមីវិទ្យា(75ពិន្ទុ): ក្នុងមុខវិជ្ជានេះមេរៀនដែលគេអាចចេញមានដូចជា :
1️⃣ល្បឿនប្រតិកម្មគីមី (100%)
2️⃣កត្តាជះឥទិ្ធពលលើល្បឿនប្រតិកម្មគីមី(80%) ក្នុងមេរៀននេះភាគច្រើនចេញជាសំណួរជាងលំហាត់
3️⃣សមាសធាតុក្នុងសូលុយស្យុងទឹក(100%)
4️⃣ទ្រឹស្តីអាសុីតបាស(80%)
5️⃣ប្រតិកម្មអាសុីតបាស(80%)
6️⃣PH
7️⃣អត្រាកម្មអាស៊ីតបាស
មេរៀនទាំងពីរនេះ ចេញ100%លំហាត់ចេញទាក់ទងគ្នាអាចក្នុងរមុាំងតែមួយឬរមុាំងផ្សេងគ្នា
8️⃣ធម្មជាតិនៃលំនឹងគីមី(80%)
9️⃣ការរំកិលលំនឹង(60%)
1️⃣0️⃣លំនឹងអាសុីតបាសនិងអំបិល(50%)
1️⃣1️⃣គីមីសរីរាង្គ : លំហាត់និងសំណួរអាចចេញក្នុងមេរៀននេះ
1️⃣អាល់កុល អាសុីតកាបុកសុីលិច អេស្ទែ(100%)
2️⃣ស្រឡាយអាលីផាទិចអាសូត(80%)
3️⃣សមាសធាតុប្រហើរ : adminធានាថាមេរៀននេះគេមិនចេញឡើយ បើចេញគេអាចចេញជាសំណួរ
🔴6️⃣ជីវវិទ្យា(75ពិន្ទុ): ក្នុងមុខវិជ្ជានេះadminបែងចែកជា២ផ្នែក :
ផ្នែកទី១(ផ្នែកលំហាត់)30ពិន្ទុ: លំហាត់ចេញADNនិងARN
ផ្នែកទី២(ផ្នែកសំណួរ)45ពិន្ទុ : មាន១៣មេរៀនដែលអ្នកទាំងអស់គ្នាមិនគួររំលង
1️⃣អង់ស្យូស្ពែម(100%)
2️⃣តម្រូវប្រសាទ(100%)
3️⃣សរីរាង្គវិញ្ញាណ(90%)
4️⃣ប្រព័ន្ធអង់ដូគ្រីន(100%)
5️⃣អាសុីតអាមីនេ(70%)
6️⃣ប្រូតេអុីន(60%)
7️⃣អង់សុីម(80%)
8️⃣ADNជាព័ត៍មានសេនេទិច(75%)
9️⃣ការសំដែងចេញនៃសែន(70%)
1️⃣0️⃣បច្ចេកវិទ្យាជីវ (75%)
1️⃣1️⃣ទ្រឹស្តីរបស់លោកដាវិន(50%)
1️⃣2️⃣ភស្តុតាងនៃការវិវត្តន៍(50%)
1️⃣3️⃣កំណត់ត្រាផូសុីល(60%)
🔴7️⃣ប្រវត្តិវិទ្យា (៥០ពិន្ទុ)
1️⃣ប្រវត្តិសាស្រ្តប្រទេសកម្ពុជា(100%)
2️⃣សំណួរផ្សេងៗទៀត(80%)
♒ជូនពរអ្នកទាំងអស់គ្នាឲជោគជ័យក្នុងការប្រលងនាពេលខាងមុខនេះ ។🅰️😊♥️
សរសេរអត្ថបទដោយ : វ៉ាន់ សិលា
ត្រួតពិនិត្យនិងកែសម្រួលអត្ថបទដោយ : សឿ ណារី
