3 651
Подписчики
-724 часа
-567 дней
-15330 дней
Архив постов
3 647
វិធីសាស្ត្រក្នុងការសរសេរសំណេរតែងសេចក្តីឲ្យបានពិន្ទុល្អ ពេលប្រលង
១. មុននឹងសរសេរត្រូវអានប្រធានយ៉ាងហោចណាស់ ២-៣ដង ដើម្បីឲ្យបានយល់ច្បាស់ថាប្រធានចង់ផ្ដោតសំខាន់លើអ្វីជាមុនសិន។
២.ចំណាយពេល២-៣នាទីដើម្បីគិតពីគំនិតសំខាន់ៗសរសេរដាក់ក្រដាសព្រៀង (គួរសរសេរពីអ្វីខ្លះ លើករឿងអ្វីមកដាក់បាន ត្រូវពន្យល់ពាក្យអ្វីខ្លះ...)
៣. ត្រូវចេះបែងចែកពេល គួរសរសេរផ្តើមប៉ុន្មាននាទី តួសេចក្តីប៉ុន្មាននាទី និង សេចក្តីបញ្ចប់ប៉ុន្មាននាទី
៤. ត្រូវប្រើឃ្លាភ្ជាប់សេចក្តី សំនួនតឃ្លាឱ្យបានល្អ កុំឲ្យជាន់គ្នា ( តួយ៉ាងមិញ ពិសេស យ៉ាងណាមិញ លើសពីនេះទៅទៀត ម្យ៉ាងទៀត ជាក់ស្ដែង បន្ថែមពីលើនេះ...)
៥. សរសេរអក្សរឲ្យបានស្អាតឬមិនបាច់ស្អាតខ្លាំងពេកសំខាន់ងាយស្រួលមើល មានរបៀប (មានសណ្ដាប់ធ្នាប់) ប្រយ័ត្នកុំឱ្យខុស លុប ច្រើនពេក និង សរសេរឲ្យបានលឿនបំផុតទៅតាមអ្វីដែលអាចធ្វើបាន
៦. ត្រូវចេះច្បិចយកអត្ថន័យនៃអក្សរសិល្ប៍មកដាក់: ចំណងជើងរឿង (អ្នកនិពន្ធ ប្រភេទ ចលនា) -> តួអង្គ -> សកម្មភាព -> លទ្ធផល (កុំលើករឿងទាំងមូលមកសរសេរ)ចៀសវាងសរសេរបរិមាណច្រើន តែគ្មានគុណភាព។
៧. សរសេរដាច់ខាតត្រូវឱ្យបានបីផ្នែកនៃសំណេរតែងសេចក្ដី ពោលគឺមាន ផ្តើម តួ បញ្ចប់ៈ
I. ផ្ដើមសេចក្ដី
-លំនាំ
-ចំណូល
-ចំណោទ
II.តួសេចក្ដី
-ឃ្លាភ្ជាប់
-ពន្យល់ពាក្យ
-ពន្យល់ន័យប្រធាន
-បំណកស្រាយ
+គំនិតសំខាន់
+អំណះអំណាង
-សរុបសេចក្ដីយើងឃើញថា..
III.បញ្ចប់សេចក្ដី
-វាយតម្លៃប្រធាន…
-ផ្ទាល់ខ្លួន…
ទោះបីជាសល់១៥នាទីយើងទើបតែលើកឧទាហរណ៍បានតែ ១ ឬ ២ រឿងក៏ដោយ ក៏ស្រូតបញ្ចប់អក្សរសិល្ប៍(ព្យាយាមសរសេរខ្លីហើយខ្លឹម ពិន្ទុច្រើន) ដើម្បីចូល បញ្ចប់សេចក្តី បើមិនដូច្នេះទេ នឹងបាត់ពិន្ទុច្រើន។ (បញ្ជាក់ តែងសេចក្ដី គេកែតាមប្លង់ ដូចដាក់ខាងលើ ដូចនេះមិនត្រូវរំលង ឬ ភ្លេចសរសេរ ចំណុចណាមួយឡើយ ព្រោះអាចបាត់ពិន្ទុត្រង់ចំណុចហ្នឹង)
៨.ត្រូវចេះសរសេរឲ្យត្រូវតាម អក្ខរាវិរុទ្ធ ព្រោះវាជាចំណុចសំខាន់នៃអក្សរសាស្ត្រខ្មែរ ប្រសិនបើយើងសរសេរខុសច្រើន ពិន្ទុយើងទទួលបានក៏តាមដែរ (ដកអក្ខរាវិរុទ្ធ សម្ព័ន្ធឃ្លា)
