uz
Feedback
ឃ្លាំងផ្ទុកឯកសារ & ចំណេះដឹង

ឃ្លាំងផ្ទុកឯកសារ & ចំណេះដឹង

Kanalga Telegram’da o‘tish

ចែករំលែងឯកសារ ដោយឥតគិតថ្លៃ Admin : @Resell9005

Ko'proq ko'rsatish
5 935
Obunachilar
+224 soatlar
+77 kunlar
+3930 kunlar
Postlar arxiv
+5
កម្មវិធីសិក្សាវិទ្យាសាស្ត្រ_ថ្នាក់ទី៥_PLP.docx1.44 KB

+5
បំណែងចែកកម្មវិធីសិក្សាថ្នាក់ទី៥.docx0.41 KB

+5
៦_បំណែងចែកកម្មវិធីសិក្សាគណិតវិទ្យាថ្នាក់ទី៦_ប្រចាំឆ្នាំសិក្សា២០២៥.docx3.36 KB

+5
បំណែងចែកកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ទី៥_ឆ្នាំសិក្សា២០២៥_២០២៦.docx0.91 KB

ចូរថែរក្សាសុខភាព​ឱ្យបានល្អ​ ពេលឈឺមិនត្រឹមតែលំបាកខ្លួនឯងប៉ុណ្ណោះទេ​ មនុស្សនៅជុំ​វិញយេីងក៏លំបាកដោយសារយេីងដែរ

បងៗរោងពុម្ពប្រយ័ត្នផង ព្រោះមានអ្នកបាត់ Telegram ច្រើនណាស់
+1
បងៗរោងពុម្ពប្រយ័ត្នផង ព្រោះមានអ្នកបាត់ Telegram ច្រើនណាស់

កុមារក្រោមអាយុ៦ឆ្នាំមានគ្រោះថ្នាក់ណាស់! បង្រៀនកូនជាភាសាងាយៗ និងហាត់ជាប្រចាំថ្ងៃ៖ ១. មិនត្រូវចូលក្នុងផ្ទះអ្នកដទៃ ឬទៅកន្លែងស្ងាត់ជាមួយមនុស្សណាម្នាក់ ដោយគ្មានប៉ាម៉ាក់នៅជាមួយ ហើយត្រូវនិយាយថា ‘ទេ’ បើគេបបួល។ ២. បើមានអ្នកណាហៅឲ្យយកអ្វី ឬមើលអ្វីត្រូវរត់មកប្រាប់ប៉ាម៉ាក់ លោកគ្រូអ្នកគ្រូ(នៅសាលា) ឬមនុស្សធំដែលទុកចិត្ត។ ៣. ប្រាប់កូនពីមនុស្សដែលសុវត្ថិភាព ដូចជា ប៉ាម៉ាក់ លោកគ្រូ/អ្នកគ្រូ ឬសាច់ញាតិដែលទុកចិត្ត។ ៤. បង្រៀនកូនឲ្យស្រែក និងរត់រកកន្លែងដែលមានមនុស្សច្រើន បើមានអារម្មណ៍មិនស្រួល ការបង្ខំ ឬភ័យខ្លាច​។​ ៥. កុមារដែលមានអាយុក្រោម១០ឆ្នាំ មិនត្រូវនៅដាច់ឆ្ងាយពីភ្នែកអ្នកមើលថែឡើយ គឺនៅសាលាមានលោកគ្រូ/អ្នកគ្រូ នៅផ្ទះមានអាណាព្យាបាល។ ៦. នាំកូនលែងហ្គេម អាន ឬ និយាយរឿងព្រេងដែលមានអត្ថន័យអប់រំពីសុវត្តិភាពកុមារឲ្យកូនស្តាប់រាល់ថ្ងៃ។ ៧. ត្រួតពិនិត្យផ្លូវចិត្តកូនរាល់ថ្ងៃដើម្បីឲ្យដឹងថាកូនមានអារម្មណ៍សុវត្ថិភាព ឬអសុវត្ថិភាព ផ្តល់ឲ្យកូននូវអារម្មណ៍សុវត្ថិភាពក្នុងការនិយាយប្រាប់ឪពុកម្តាយគ្រប់រឿង។ សួរសាកល្បងកូន“បើមានអ្នកហៅកូនចូលក្នុងផ្ទះគេ តើកូនត្រូវធ្វើម៉េច?” ចុះពេលប៉ាម៉ាក់មិននៅកូនត្រូវធ្វើម៉េច?។ល។ អ្នកស្រី ហាន វុទ្ធី (អ្នកចិត្តសាស្ត្រ) សូមទាក់ទងមកកាន់ Mindspace Center លំហចិត្ត _______

⛔️🚫 ប្រសិនជាមានគណនី Telegram ណាដែលផ្ញើ File ដូចក្នុងរូបនេះសូមកុំចុចវា អាចលុចវាចេញ ជាបោកប្រាស់ទេ បើចុចអាចបាត់ ឬខូច Telegram ជ
⛔️🚫 ប្រសិនជាមានគណនី Telegram ណាដែលផ្ញើ File ដូចក្នុងរូបនេះសូមកុំចុចវា អាចលុចវាចេញ ជាបោកប្រាស់ទេ បើចុចអាចបាត់ ឬខូច Telegram ជាមិនខាន 🚫⛔️

១. ក្រុមរូបមន្តគណនាគ្រឹះ (Basic Arithmetic) SUM: បូកសរុបលេខក្នុងចន្លោះ Cells។ Syntax: =SUM(range) Ex: =SUM(A1:A10) (បូកសរុបពី A1 ដល់ A10) AVERAGE: រកមធ្យមភាគ។ Syntax: =AVERAGE(range) Ex: =AVERAGE(B1:B5) MIN: រកតម្លៃទាបបំផុត។ Syntax: =MIN(range) MAX: រកតម្លៃខ្ពស់បំផុត។ Syntax: =MAX(range) COUNT: រាប់ចំនួន Cell ដែលមានតែលេខ។ Syntax: =COUNT(range) COUNTA: រាប់គ្រប់ Cell ដែលមានទិន្នន័យ (ទាំងអក្សរ និងលេខ)។ Syntax: =COUNTA(range) COUNTBLANK: រាប់ Cell ដែលទំនេរ។ Syntax: =COUNTBLANK(range) ២. ក្រុមរូបមន្តលក្ខខណ្ឌ (Logical Functions) IF: ឆែកលក្ខខណ្ឌ (បើត្រូវ ឱ្យចេញលទ្ធផល A បើខុស ឱ្យចេញ B)។ Syntax: =IF(test, true, false) Ex: =IF(A1>=50, "ជាប់", "ធ្លាក់") SUMIF: បូកសរុបតែតាមលក្ខខណ្ឌដែលកំណត់។ Syntax: =SUMIF(range, criteria, [sum_range]) Ex: =SUMIF(A1:A10, "លក់", B1:B10) COUNTIF: រាប់ចំនួនតាមលក្ខខណ្ឌ។ Syntax: =COUNTIF(range, criteria) Ex: =COUNTIF(A1:A10, "ស្រី") AND: ប្រើនៅពេលចង់ឱ្យផ្ទៀងផ្ទាត់លក្ខខណ្ឌច្រើន (ត្រូវតែត្រូវទាំងអស់)។ OR: ប្រើនៅពេលចង់ឱ្យផ្ទៀងផ្ទាត់លក្ខខណ្ឌណាមួយ (ត្រូវតែមួយក៏បាន)។ IFERROR: បំបាត់ Error (ដូចជា #DIV/0!) ឱ្យចេញជាអក្សរផ្សេងវិញ។ Syntax: =IFERROR(value, value_if_error) ៣. ក្រុមរូបមន្តស្វែងរកទិន្នន័យ (Lookup & Reference) VLOOKUP: ស្វែងរកទិន្នន័យតាមជួរឈរ។ Syntax: =VLOOKUP(value, table, col_index, [range_lookup]) HLOOKUP: ស្វែងរកទិន្នន័យតាមជួរដេក។ XLOOKUP: រូបមន្តជំនាន់ថ្មី ប្រើជំនួស VLOOKUP (ងាយស្រួលជាង)។ INDEX & MATCH: ការប្រើរួមគ្នាដើម្បីស្វែងរកទិន្នន័យដែលមានភាពបត់បែនខ្ពស់។ FILTER: សម្រាំងយកតែទិន្នន័យដែលចង់បាន (សម្រាប់ Office 365)។ Syntax: =FILTER(array, include) ៤. ក្រុមរូបមន្តគ្រប់គ្រងអត្ថបទ (Text Functions) CONCATENATE / CONCAT: ភ្ជប់អក្សរចូលគ្នា។ Ex: =CONCAT(A1, " ", B1) LEFT: កាត់យកអក្សរពីខាងឆ្វេង។ Ex: =LEFT("Cambodia", 3) -> "Cam" RIGHT: កាត់យកអក្សរពីខាងស្តាំ។ MID: កាត់យកអក្សរពីចន្លោះកណ្តាល។ LEN: រាប់ចំនួនតួអក្សរ (រាប់ទាំងដកឃ្លា)។ UPPER: ប្តូរអក្សរទៅជាអក្សរធំទាំងអស់។ LOWER: ប្តូរអក្សរទៅជាអក្សរតូចទាំងអស់ printer។ PROPER: ប្តូរអក្សរដើមពាក្យឱ្យទៅជាអក្សរធំ។ TRIM: លុបដកឃ្លាដែលលើសចេញ។ ៥. ក្រុមរូបមន្តកាលបរិច្ឆេទ និងពេលវេល (Date & Time) TODAY(): បង្ហាញថ្ងៃខែឆ្នាំបច្ចុប្បន្ន។ NOW(): បង្ហាញថ្ងៃខែឆ្នាំ និងម៉ោងបច្ចុប្បន្ន។ DATE: បង្កើតថ្ងៃខែឆ្នាំពីលេខដាច់ដោយឡែក។ DATEDIF: គណនាចន្លោះថ្ងៃ ខែ ឬឆ្នាំ (ពេញនិយមប្រើគណនាអាយុ)។ Ex: =DATEDIF(B1, TODAY(), "Y") NETWORKDAYS: គណនាចំនួនថ្ងៃធ្វើការ (មិនរាប់សៅរ៍-អាទិត្យ)។ EDATE: បន្ថែមខែទៅលើថ្ងៃខែឆ្នាំដែលកំណត់។ ៦. រូបមន្តសម្រាប់រៀបចំទិន្នន័យរដ្ឋបាលផ្សេងៗ ROUND: បង្គត់លេខ។ RANK: រៀបលំដាប់ថ្នាក់ (លេខ១ លេខ២...)។ SUBTOTAL: គណនាសរុបដែលផ្លាស់ប្តូរតាមការ Filter។ UNIQUE: ដកយកតែទិន្នន័យដែលមិនស្ទួន។ SORT: រៀបលំដាប់ទិន្នន័យ (A-Z)។ SUMIFS: បូកសរុបដោយមានលក្ខខណ្ឌច្រើនជាងមួយ។ COUNTIFS: រាប់ដោយមានលក្ខខណ្ឌច្រើនជាងមួយ។ ABS: រកតម្លៃដាច់ខាត (ប្តូរលេខដក ទៅជាលេខបូក)។ MOD: រកសំណល់នៃផលចែក។ INT: យកតែផ្នែកចំនួនគត់នៃលេខ។ REPT: បង្ហាញអក្សរដដែលៗតាមចំនួនដងដែលចង់បាន។ TEXTJOIN: ភ្ជប់អក្សរចូលគ្នាដោយមានសញ្ញាខណ្ឌ (ងាយស្រួលជាង CONCAT)។ VALUE: ប្តូរទិន្នន័យអត្ថបទទៅជាលេខ។ ISTEXT / ISNUMBER: ឆែកមើលថា Cell នោះជាអក្សរ ឬជាលេខ។ LARGE / SMALL: រកតម្លៃធំទី២ ឬ តូចទី២ ក្នុងតារាង។ TRANSPOSE: ប្តូរពីជួរឈរ មកជួរដេកវិញ។ ចំណាំ: ដើម្បីប្រើប្រាស់រូបមន្តទាំងនេះឱ្យស្ទាត់ជំនាញ អ្នកគួរសាកល្បងអនុវត្តផ្ទាល់លើតារាង Excel ព្រោះការយល់ដឹងពី Syntax តែមួយមុខមិនទាន់គ្រប់គ្រាន់សម្រាប់កិច្ចការរដ្ឋបាលដែលស្មុគស្មាញនោះទេ។

ថែរក្សាសុខភាពផងបងប្អូន ញាំទឹកអោយបានច្រើន

🚨ប្រកាសអាសន្ន: រលកកំដៅនឹងកើនទ្បើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចកើនទ្បើងដល់ 42°C - 50°C ប្លុកអាស៊ានប្រឈមនឹងរលកកំដៅ និងសំណើមខ្ល
🚨ប្រកាសអាសន្ន: រលកកំដៅនឹងកើនទ្បើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចកើនទ្បើងដល់ 42°C - 50°C ប្លុកអាស៊ានប្រឈមនឹងរលកកំដៅ និងសំណើមខ្លាំង ជាមួយនឹងប្រទេសដីគោកដែលរងគ្រោះខ្លាំងបំផុត។ សីតុណ្ហភាព​ទូទាំង​តំបន់​បាន​កើនឡើង​ខ្ពស់​ជាងមធ្យមភាគ​តាម​រដូវ​កាល ដោយ​បំបែក​កំណត់ត្រា​ក្នុង​តំបន់​ជាច្រើន។ នៅប្រទេសថៃ បានឡើងដល់ 49°C ដែលបង្កើតកំណត់ត្រាថ្មីក្នុងតំបន់។ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាមក៏បានជួបនឹងរលកកំដៅខ្លាំងផងដែរ ដោយមានការកើនទ្បើងលើសពី 42°C នៅកន្លែងជាច្រើន។ សន្ទស្សន៍កំដៅដែលរាប់បញ្ចូលទាំងសំណើមបានឈានដល់កម្រិតគ្រោះថ្នាក់ លើសពី 50°C ដែលបង្កហានិភ័យសុខភាពធ្ងន់ធ្ងរដល់អ្នករស់នៅ។ រក្សាជាតិទឹក ដោយផឹកទឹកអោយបានច្រើន! 💦 ប្រភព: ASIAN Skyline ចេញផ្សាយថ្ងៃ ០៨ មេសា ២០២៦

៙ កំហុសដែលតែងតែកើតមានជាញឹកញាប់ ១. ចំបើងជោគទឹកពេក ធ្វើឱ្យមេផ្សិតរលួយ ២. សង្កត់ចំបើងណែនពេក ខ្យល់មិនអាចចេញចូលបាន ៣. ស្រោចទឹកត្រូវគំនរចំបើងដោយផ្ទាល់ ធ្វើឱ្យផ្សិតមិនចេញ ៤. ប្រើមេផ្សិតចាស់ ធ្វើឱ្យទិន្នផលទាប ៙ គុណសម្បត្តិនៃការបណ្តុះផ្សិតចំបើងក្នុងកន្ត្រក ១. ប្រើទីធ្លាតិច ស័ក្តិសមសម្រាប់ផ្ទះ ឬកន្លែងដែលមានទីធ្លាមានកំណត់ ២. ដើមទុនទាប ងាយស្រួលក្នុងការចាប់ផ្តើម ៣. ផ្តល់ទិន្នផលលឿន ក្នុងរយៈពេល ១០ ថ្ងៃ ៤. អាចធ្វើបានពេញមួយឆ្នាំ ចំណាំ... ១. ជ្រើសរើសចំបើងថ្មី ស្អាត និងមិនមានដុះផ្សិត ២. គ្រប់គ្រងសំណើមរបស់ចំបើងឱ្យបានសមល្មម ៣. ប្រើមេផ្សិតដែលថ្មី និងមានគុណភាព ៤. កុំសង្កត់ចំបើងណែនពេក ត្រូវមានចន្លោះសម្រាប់ខ្យល់ចេញចូល ៥. គ្រប់គ្រងសីតុណ្ហភាពក្នុងកំឡុងពេលបន្ទុំឱ្យបានសមស្រប ៦. ដាក់អាហារបំប៉នតែបន្តិចបន្តួចប៉ុណ្ណោះ ៧. ក្នុងរយៈពេល ៣ ថ្ងៃដំបូង មិនគួរឧស្សាហ៍បើកមើលពេកទេ ៨. ប្រមូលផលនៅពេលព្រឹកព្រលឹម ខណៈពេលដែលផ្សិតនៅក្រពុំល្អ ការបណ្តុះផ្សិតចំបើងក្នុងកន្ត្រក គឺជាជម្រើសដ៏ស័ក្តិសមសម្រាប់អ្នកដែលមានទីធ្លាមានកំណត់ ប៉ុន្តែចង់បង្កើតប្រភពអាហារ ឬប្រាក់ចំណូលបន្ថែមក្នុងគ្រួសារ ជាមួយនឹងជំហានដែលមិនស្មុគស្មាញ ចំណាយពេលខ្លី និងផ្តល់ផលត្រឡប់មកវិញលឿន។ ប្រសិនបើធ្វើបានត្រឹមត្រូវ ដោយអនុវត្តតាមតិចនិកខាងលើ វាអាចអភិវឌ្ឍទៅជាមុខរបរបន្ថែមដែលអាចបង្កើតប្រាក់ចំណូលបានយ៉ាងពិតប្រាកដ សូមសាកល្បងអនុវត្តទាំងអស់គ្នាណា៎! អាចពិសោធន៍ធ្វើបាន, បើមិនធ្វើខ្លួនឯងទេអាចចែករំលែកអត្ថបទនេះដល់អ្នកដទៃ ដើម្បីឱ្យខ្មែរយើងដែលគាត់មិនទាន់ចេះ បានចេះធ្វើ មានរបស់ហូបដោយខ្លួនឯងបាន ដើម្បីកាត់បន្ថយចំណាយប្រចាំថ្ងៃហើយរកចំណូលបន្ថែមបានខ្លះៗ _សុវត្ថន៍-Sovathn #សុវត្ថន៍_Sovathn #ផ្សិតចំបើង #វិធីដាំផ្សិត #វិធីបណ្តុះផ្សិត #វិធីធ្វើផ្សិតចំបើង #កសិកម្ម #ធ្វើចម្ការ #ធ្វើស្រែ #អ្នកស្រែ #អ្នកចម្ការ #កសិកម្មទ្រឹស្តីថ្មី #សន្តិសុខស្បៀង #ពឹងផ្អែកលើខ្លួនឯង #វិបត្តិសេដ្ឋកិច្ច #ផ្លូវរស់របស់កសិករ #កសិកម្មចីរភាព #ចំណេះដឹងកសិកម្ម #កសិករខ្មែរ #កសិកម្មពឹងផ្អែកលើខ្លួនឯង #ពិនិត្យដីមុនពេលដាំ #ដីល្អដាំអ្វីក៏លូតលាស់ #គន្លឹះចំណេះដឹងកសិកម្ម #បណ្តុះផ្សិតចំបើង #ផ្សិតចំបើងក្នុងកន្ត្រក #ចំណេះដឹងកសិកម្ម #តិចនិកដាំដុះ

វិធីបណ្តុះ "ផ្សិតចំបើង" នរណាខ្លះចូលចិត្តញាំផ្សិតចំបើង? សុវត្ថន៍នឹងប្រាប់ពីវិធីបណ្តុះផ្សិតចំបើងក្នុងកន្ត្រក សម្រាប់អ្នកមានទីធ្លាតូច ចិញ្ចឹមទុកហូបក៏បាន លក់ក៏ល្អ, តែសម្រាប់លោកអ្នកដែលមានតិចនិកផ្សេងៗក្រៅពីនេះ ក៏អាចមកចែករំលែកចំណេះដឹងក្រៅពីនេះបាន... ការបណ្តុះផ្សិតចំបើងក្នុងកន្ត្រក គឺជាវិធីសាស្ត្រកសិកម្មមួយផ្សេងទៀតដែលស័ក្តិសមសម្រាប់យុគសម័យដែលមានទីធ្លាមានកំណត់ ចំណាយដើមទុនតិច ងាយស្រួលធ្វើ និងផ្តល់ទិន្នផលលឿនក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ វាស័ក្តិសមទាំងការដាំសម្រាប់បរិភោគក្នុងគ្រួសារ ឬធ្វើជាប្រាក់ចំណូលបន្ថែម ចំណុចលេចធ្លោគឺការប្រើប្រាស់សម្ភារៈដែលនៅជិតខ្លួន ងាយស្រួលថែទាំ និងអាចចាប់ផ្តើមប្រមូលផលបានក្នុងរយៈពេល ៧-១០ ថ្ងៃ។ ផ្សិតចំបើងក៏ជាតម្រូវការទីផ្សារពេញមួយឆ្នាំ ជាពិសេសផ្សិតដែលនៅក្រពុំល្អអាចលក់បានក្នុងតម្លៃថ្លៃ។ ៙ សម្ភារៈដែលត្រូវរៀបចំ ១. កន្ត្រកប្លាស្ទិកមានប្រហោងខ្យល់ ទំហំប្រហែល ៣០-៤០ សង់ទីម៉ែត្រ កម្ពស់ ២៥-៣៥ សង់ទីម៉ែត្រ ២. ចំបើងស្ងួតថ្មី ស្អាត និងមិនមានដុះផ្សិត ៣. មេផ្សិតចំបើងគុណភាពល្អ ពណ៌សណែន គ្មានក្លិនជូរ ៤. អាហារបំប៉នមេផ្សិត ដូចជា កន្ទក់ម៉ដ្ឋ ម្សៅអង្ករដំណើប និងលាមកគោស្ងួតចាស់ៗ ៥. ទឹកស្អាត ៦. សម្ភារៈសម្រាប់គ្រប ដូចជា ថង់ប្លាស្ទិក ការ៉ុង ឬចំបើង ៙ វិធីរៀបចំចំបើង ១. ត្រាំចំបើងក្នុងទឹកប្រហែល ៦-១២ ម៉ោង ២. ស្រង់យកមកទុកឱ្យស្រស់ទឹក ៣. ពិនិត្យមើលសំណើម ចំបើងត្រូវមានសំណើមតែមិនជោគទឹកពេក ពេលច្របាច់មានទឹកជ្រាបចេញបន្តិចតែមិនស្រក់ ៙ ជំហាននៃការបណ្តុះផ្សិតក្នុងកន្ត្រក ១. ស្រទាប់ខាងក្រោមបង្អស់ - ដាក់ចំបើងកម្រាស់ប្រហែល ៨-១០ សង់ទីម៉ែត្រ សង្កត់ឱ្យណែនល្មម - រោយអាហារបំប៉នជុំវិញគែមខាងក្នុងកន្ត្រក ដោយទុកចន្លោះនៅកណ្តាល - ដាក់មេផ្សិតចំបើងជាដុំៗជុំវិញគែម ២. ស្រទាប់កណ្តាល - ដាក់ចំបើងមួយស្រទាប់ទៀត រួចធ្វើដូចស្រទាប់ទីមួយ ៣. ស្រទាប់ខាងលើបង្អស់ - ដាក់ចំបើងគ្របពីលើ - រោយអាហារបំប៉នស្តើងៗ ដោយមិនបាច់ដាក់មេផ្សិតទេ ចំណាំ... ធ្វើប្រហែល ២-៣ ស្រទាប់ មិនគួរសង្កត់ឱ្យណែនពេកទេ ដើម្បីឱ្យខ្យល់ចេញចូលបានល្អ។ ៙ ការស្រោចទឹកក្រោយពេលបណ្តុះ ១. ស្រោចទឹកជុំវិញកន្ត្រកឱ្យជោក ២. ជៀសវាងការស្រោចទឹកដោយផ្ទាល់ទៅលើគំនរចំបើង ព្រោះអាចធ្វើឱ្យមេផ្សិតរលួយ ៙ ការបន្ទុំមេ (កំឡុងពេលបង្កើតសរសៃ) ១. គ្របដោយសម្ភារៈដែលបានរៀបចំទុក ២. ដាក់នៅកន្លែងម្លប់ និងមានខ្យល់ចេញចូលល្អ ៣. គ្រប់គ្រងសីតុណ្ហភាពឱ្យនៅចន្លោះ ៣៥-៤០°C ចំណាយពេលប្រហែល ៣-៤ ថ្ងៃ សរសៃផ្សិតនឹងលូតលាស់ពេញគំនរ។ ៙ ការបើកឱ្យចេញផ្កា (ផ្សិត) ១. ថ្ងៃទី ៤-៥ ត្រូវបើកសម្ភារៈគ្របនៅពេលព្រឹកដើម្បីឱ្យខ្យល់ចូល ២. នឹងចាប់ផ្តើមឃើញក្បាលផ្សិតតូចៗផុសឡើង ៣. រក្សាសំណើមដោយបាញ់ទឹកនៅលើដីជុំវិញៗ កុំឱ្យត្រូវគំនរចំបើង ៙ ការប្រមូលផល ១. អាចចាប់ផ្តើមប្រមូលផលបាននៅថ្ងៃទី ៧-១០ ២. ប្រមូលផលនៅពេលផ្សិតនៅក្រពុំណែនល្អ ទើបបានតម្លៃខ្ពស់ ៣. កន្ត្រកមួយអាចផ្តល់ទិន្នផលប្រហែល ០.៥ - ១ គីឡូក្រាម ៤. អាចប្រមូលផលជាបន្តបន្ទាប់បាន ៣-៥ ថ្ងៃ 🔹តិចនិកពិសេសបន្ថែមដើម្បីទទួលបានទិន្នផលខ្ពស់ ១. ការការពារស្រមោច និងសត្វល្អិតផ្សេងៗ - កុំដាក់កន្ត្រកផ្ទាល់នឹងដី គួរយកកន្ត្រកដាក់លើរាន ឬទម្រ រួចដាក់ចានទ្រជើងរានចាក់ទឹកចូល (ដូចទ្រជើងទូម្ហូប) ដើម្បីការពារស្រមោចឡើងទៅស៊ីមេផ្សិត។ ២. បច្ចេកទេស "ឆក់" សីតុណ្ហភាពដើម្បីភ្ញោចឱ្យចេញផ្សិតលឿន - នៅថ្ងៃទី ៤ ឬទី ៥ បន្ទាប់ពីសរសៃផ្សិតដើរពេញកន្ត្រក ការបើកថង់ប្លាស្ទិកគ្របឱ្យខ្យល់ចេញចូលប្រហែល ១៥-២០ នាទី ជួយកាត់បន្ថយសីតុណ្ហភាពភ្លាមៗ ដែលជាការជំរុញឱ្យសរសៃផ្សិតឆាប់កកដុំជាក្បាលផ្សិតតូចៗបានព្រមគ្នាល្អ។ ៣. ការគ្រប់គ្រងសីតុណ្ហភាពតាមរដូវ - បើអាកាសធាតុត្រជាក់ គួរប្រើថង់ប្លាស្ទិកពណ៌ខ្មៅគ្របពីលើ ដើម្បីជួយស្រូបកម្តៅ និងរក្សាសីតុណ្ហភាពខាងក្នុងឱ្យបាន ៣៥-៤០ អង្សាសេ។ - បើអាកាសធាតុក្តៅពេក ត្រូវបើកប្រហោងខ្យល់ឱ្យបានច្រើនបន្តិច និងឧស្សាហ៍បាញ់ទឹកជុំវិញបរិវេណកន្ត្រកដើម្បីបន្ថយកម្តៅ។ ៤. ការជ្រើសរើសឧបករណ៍បាញ់ទឹក ជំនួសឱ្យការប្រើប៉ោតស្រោចទឹក គួរប្រើដបបាញ់ទឹកប្រភេទក្បាលល្អិត ដើម្បីបាញ់ជាផ្សែងទឹកជុំវិញតំបន់បណ្តុះ។ វានឹងជួយរក្សាសំណើមបានល្អ និងមិនធ្វើឱ្យប៉ះពាល់ដល់ក្បាលផ្សិតតូចៗដែលទើបនឹងដុះ។ ៥. ការលាយវត្ថុធាតុដើមបន្ថែម (ដើម្បីឱ្យផ្សិតថ្លោះល្អ) ក្រៅពីចំបើង អ្នកអាចលាយបន្ថែមនូវ កំប្លោកស្ងួត ស្លឹកចេកស្ងួត ឬធាងកំប្លោក ដែលហាលស្ងួត រួចយកទៅត្រាំទឹកដូចចំបើងដែរ។ វត្ថុធាតុទាំងនេះមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់ ដែលជួយឱ្យដើមផ្សិតមានទំហំធំ ថ្លោះ និងមានទម្ងន់ធ្ងន់ល្អ។ ៦. ការគ្រប់គ្រងពន្លឺ ផ្សិតចំបើងមិនត្រូវការចំណាំងពន្លឺព្រះអាទិត្យដោយផ្ទាល់ទេ ព្រោះវាធ្វើឱ្យផ្សិតស្វិត និងងាប់បាន ប៉ុន្តែវាត្រូវការ "ពន្លឺព្រិលៗប្រយោល" ដើម្បីលូតលាស់ និងបង្កើតពណ៌ផ្សិតឱ្យស្រស់ស្អាត (ពណ៌ត្នោតខ្មៅគួរឱ្យចង់ទិញ)។

សូមកុំចុចអោយសោះ បើមិនចង់បាត់អាខោនតេឡេក្រាម! ឯកសារដែលមានឈ្មោះចុងក្រោយថា .exe ជាហ្វាល់សម្គាល់តំលើងកម្មវិធី បើចុចតាមគេដែលសុខៗឆាត
សូមកុំចុចអោយសោះ បើមិនចង់បាត់អាខោនតេឡេក្រាម! ឯកសារដែលមានឈ្មោះចុងក្រោយថា .exe ជាហ្វាល់សម្គាល់តំលើងកម្មវិធី បើចុចតាមគេដែលសុខៗឆាតមកយើងចឹង វានឹងអាចគ្រប់គ្រងគណនីតេឡេក្រាមយើងបានភ្លាម ឬដល់អាចគ្រប់គ្រប់ទូរសព៍យើងទៀត!

ស្ទាយHack ថ្មី ក្នុង Telegram មកដល់ទៀតហើយ ប្រយ័ត្នប្រយែង បងប្អូន មានអីផ្ញើរមក កុំចេះតាចូលមើលផ្តេសផ្តាស * File exe មាននយ័ថា ex
ស្ទាយHack ថ្មី ក្នុង Telegram មកដល់ទៀតហើយ ប្រយ័ត្នប្រយែង បងប្អូន មានអីផ្ញើរមក កុំចេះតាចូលមើលផ្តេសផ្តាស * File exe មាននយ័ថា executable file, ពេលយើងចុចវានឹង តំឡើងកម្មវិធីដោយខ្លួនឯង ហើយបើកម្មវិធីនោះជាមេរោគ មានន័យថា យើងបានតំឡើងមេរោគក្នុង ទូរសព្ទ ឬ ក៏កុំព្យូទ័រ ដែលយើងបានបើកវា បើសិនជាប្រព័ន្ធការពារ កុំព្យូទ័រ ឬ ទូរសព្ទយើងមិនខ្លាំង ឬមិនបានធ្វើបច្ចុប្បន្នភាព គេហៅថា backend script (ខ្ញុំសួរ ខាងបងខ្ញុំ IT ដែរទេ)

+5
វិញ្ញាសាឆមាសទី១_ថ្នាក់ទី1.pdf5.10 KB

+2
កំណែគណិតវិទ្យា_ថ្នាក់ទី៣.pdf18.18 MB

+2
កំណែគណិតវិទ្យា_ថ្នាក់ទី៦.pdf15.09 MB

វិធីដោះស្រាយបញ្ហា.pdf4.14 MB