ឃ្លាំងផ្ទុកឯកសារ & ចំណេះដឹង
Відкрити в Telegram
ចែករំលែងឯកសារ ដោយឥតគិតថ្លៃ Admin : @Resell9005
Показати більше5 860
Підписники
-1424 години
-407 днів
-10130 днів
Архів дописів
សូមប្រុងប្រយ័ត្ន! មេរោគ Spark RAT
ថ្មីៗនេះក្រុមការងារបច្ចេកទេសបានស្រាវជ្រាវរកឃើញសកម្មភាពវាយប្រហាររបស់ក្រុមឧក្រិដ្ឋជនដោយប្រើប្រាស់មេរោគ Spark RAT ដែលជាមេរោគបញ្ជាពីចម្ងាយ (Remote Access Trojan) អនុញ្ញាតឱ្យឧក្រិដ្ឋជនលួចគ្រប់គ្រងឧបករណ៍ លួចយកទិន្នន័យ និងពាក្យសម្ងាត់របស់ជនរងគ្រោះពីចម្ងាយ។ មេរោគនេះត្រូវបានប្រើប្រាស់វាយប្រហារមកលើគោលដៅដែលស្ថិតនៅក្នុងប្រទេសកម្ពុជាដូចជាបុគ្គល និងរូបវន្តបុគ្គលដែលបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័នឯកជន និងសាធារណៈ តាមរយៈការប្រើប្រាស់ Phishing Email ដោយមានភ្ជាប់ជាមួយឯកសារដែលមានទម្រង់ដូចឯកសារផ្លូវការរបស់រាជរដ្ឋាភិបាលរួមមាន ឯកសារសុខាភិបាល អចលនទ្រព្យ និងឯកសារជូនដំណឹងផ្សេងៗ។
ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមចែករំលែកវិធានការការពារអ៊ីម៉ែល របស់លោកអ្នកដូចខាងក្រោម៖
១. សូមត្រួតពិនិត្យ និងដំឡើងកម្រិតសុវត្ថិភាពគណនី អ៊ីម៉ែលលោកអ្នកដោយ កំណត់លេខកូដច្រើនខ្ទង់ និងបើកមុខងារ 2FA
២. សូមត្រួតពិនិត្យប្រភពអ៊ីម៉ែលឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្ត ទាញយកឯកសារ (files) មកប្រើប្រាស់ ដើម្បីចៀសវាងមេរោគឆ្លងចូលលួចទិន្នន័យ
៣. សូមរៀបចំវិធានការបម្រុងទុកទិន្នន័យ (Data Backup)
៤.ប្រសិនបើអ្នកបានទាញយកឯកសារដែលមានប្រភពមិនច្បាស់លាស់ សូមផ្ដាច់អ៊ីនធឺណិតភ្លាមៗ កុំបើកដំណើរការ (Execute/Run) ឯកសារនោះ ហើយធ្វើការលុបចេញពីឧបករណ៍របស់អ្នក។ ជាជំហានបន្ទាប់ សូមស្វែងរកជំនួយបន្ថែមពីអ្នកជំនាញបច្ចេកទេស។
ក្ដីស្រឡាញ់ និងការលះបង់របស់សត្វកែងកង
នៅថ្ងៃមួយ គូស្នេហ៍សត្វកែងកងពីរបានហោះដើររកចំណី។ កែងកងឈ្មោលបានក្រឡេកឃើញចំណីមួយដុំដែលគេទុកចោលនៅលើតង់ស្យុងខ្សែភ្លើង។ ដោយសារតែចង់ឲ្យដៃគូរបស់ខ្លួនបានឆ្អែត វាក៏បានហោះទៅជិតដើម្បីលើកយកចំណីនោះ។
ពេលដែលវាកំពុងតែប្រើចំពុះចាប់យកចំណី ព្រឹត្តិការណ៍មិនល្អក៏បានកើតឡើង។ ស្លាបរបស់វាបានប៉ះនឹងខ្សែភ្លើងភ្លោះ ធ្វើឲ្យចរន្តអគ្គិសនីឆក់យ៉ាងខ្លាំងភ្លាមៗ។ ផ្លេកបន្ទោរពណ៌ខៀវបានឆាបឆេះរាងកាយរបស់វា ខណៈដែលវាកំពុងតស៊ូប្រយុទ្ធនឹងការឈឺចាប់។
ទោះបីជាត្រូវបានចរន្តអគ្គិសនីឆក់រហូតដល់ផុតដង្ហើមយ៉ាងវេទនាក៏ដោយ រាងកាយរបស់កែងកងឈ្មោលនៅតែទុំជាប់នៅលើបង្គោលភ្លើងនោះ មិនព្រមធ្លាក់ចុះមកដីឡើយ។ វាបានលះបង់ជីវិតដើម្បីតែការស្វែងរកចំណីមួយម៉ាត់។
នៅខាងក្រោម សត្វកែងកងញីនៅតែឈររង់ចាំមើលដៃគូរបស់ខ្លួនដោយក្ដីស្រឡាញ់ និងភាពស្មោះត្រង់។ ទោះបីជាពេលនេះគូស្នេហ៍របស់វាបានបាត់បង់ជីវិត ហើយនៅសល់ត្រឹមតែរូបភាពអតីតកាល ក៏វានៅតែឈរមើលទៅទីនោះដោយមិនព្រមហោះហើរទៅណាឆ្ងាយឡើយ។
ស្លាយបង្រៀនមេរៀនភាសាខ្មែរថ្នាក់ទី១_ពេញមួយឆ្នាំ_អាចកែបាន.zip173.66 MB
៦_បំណែងចែកកម្មវិធីសិក្សាគណិតវិទ្យាថ្នាក់ទី៦_ប្រចាំឆ្នាំសិក្សា២០២៥.docx3.36 KB
បំណែងចែកកម្មវិធីសិក្សាភាសាខ្មែរថ្នាក់ទី៥_ឆ្នាំសិក្សា២០២៥_២០២៦.docx0.91 KB
ចូរថែរក្សាសុខភាពឱ្យបានល្អ ពេលឈឺមិនត្រឹមតែលំបាកខ្លួនឯងប៉ុណ្ណោះទេ មនុស្សនៅជុំវិញយេីងក៏លំបាកដោយសារយេីងដែរ
