ឯកសាររៀន (បាក់ឌុប២០២៦)
Kanalga Telegram’da o‘tish
8 618
Obunachilar
+124 soatlar
+257 kunlar
+15230 kunlar
Postlar arxiv
ក្រសួងអប់រំ ប្ដូរមណ្ឌលប្រឡងវិទ្យាល័យ ហស ផ្សារដើមថ្កូវ ទៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចវិញ
For G12 students with the upcoming Bacii exam,
Besides worrying about getting an A or whatever grade you’re aiming for, all you can do right now is just try your best and start thinking about your next steps. I know grade is important, but what's more important is to know what direact are you going after exam. Don't block your way if things dosen't work out the way you expected. Maybe right now, stressing out if you're getting grade A or B or the grade that you aiming for, You can spend some times and reflect to yourself, What’s your university plan? What major are you interested in? Are you planning to stay in Cambodia or continue your studies abroad? If you want to study abroad, have you prepared the necessary documents, such as your IELTS score, transcripts, and other requirements?
It’s completely okay to feel stressed during this overwhelming period because everyone experiences it at some point. But, don’t forget to prepare for a backup plan and be ready for unexpected results, just in case.
try ur best guys and good luck guys!!
Repost from N/a
🇺🇸 Become a SHE-CAN Scholar! 💙
Dreaming of studying in the United States on a full scholarship? This could be your opportunity.
SHE-CAN is now accepting applications for the 2027 Cohort! Through comprehensive mentorship, leadership development, and application support, SHE-CAN helps exceptional young women earn full-ride scholarships to U.S. colleges and universities.
✨ What SHE-CAN Scholars receive:
• Full-ride U.S. college scholarship
• Leadership and personal development training
• Mentorship from professionals and alumni
• Career guidance and lifelong support
• A global sisterhood of inspiring changemakers
📅 Application Period: July 1, 2026 – October 1, 2026
💰 Application Fee: FREE
🔗 Apply here:
https://shecan.global/scholars/apply-to-be-a-scholar
#projectivy #SheCan #ScholarshipOpportunity #Scholarship
៤២. មានមតិខ្លះយល់ថា «ការដោះស្រាយទំនាស់ដោយហឹង្សាជាវិធីល្អបំផុតសំរាប់ប្រដៅមនុស្សអាក្រក់»។ តើមតិនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់។ (០៦ សីហា ២០១២ ផ្នែកវិទ្យាសាស្ត្រសង្គម)
៤៣. ទស្សនៈមួយពោលថា «ទ្រឹស្តីព្រះពុទ្ធសាសនាជួយអោយសង្គមខ្មែរបង្កើតបានវប្បធម៌សន្តិភាព»។ តើទស្សនៈនេះមានន័យដូចម្តេច? ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។
(០៦ សីហា ២០១២ ផ្នែកវិទ្យាសាស្ត្រ)
៤៤. មានទស្សនៈមួយចែងថា « អក្សរសិល្ប៍គឺជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម»។ ចូរធ្វើការបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (០៤ សីហា ២០១៤ ថ្នាក់វិទ្យាសាស្ត្រ)
៤៥. ពាក្យចាស់លោកពោលថា ៖ «តែខំច្រើនកើនចំណេះ តែចេះការច្រើនជាបច្ច័យ តែខំរៀនសូត្ររាល់ខ្មែរថ្ងៃ ដូចច្នៃត្បូងពេជ្រលេចពន្លឺ»។ ចូរបកស្រាយដោយរកអំណះអំណាងក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (០៤ សីហា ២០១៤ ថ្នាក់វិទ្យាសាស្ត្រសង្គម)
៤៦. មានទស្សនៈមួយចែងថា «អក្សរសាស្ត្ររលត់ ជាតិរលាយ អក្សរសាស្ត្រពណ្ណរាយ ជាតិថ្កើងថ្កាន»។ ចូរអ្នកធ្វើការបកស្រាយទស្សនៈនេះដោយលើកយកការវិវត្តន៍នៃចលនាអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (១៣ តុលា ២០១៤ ថ្នាក់វិទ្យាសាស្ត្រ)
៤៧. មានសុភាសិតខ្មែរមួយចែងថា «តក់ៗពេញបំពង់»។ ចូរបកស្រាយដោយរកឧទាហរណ៍ពីក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (១៣ តុលា ២០១៤ ថ្នាក់វិទ្យាសាស្ត្រសង្គម)
៤៨. សុភាសិតខ្មែរមួយចែងថា«ការងារជាមាសប្រាក់»។ ចូរអ្នកបកស្រាយដោយលើកអំណះអំណាងពីក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (២៤ សីហា ២០១៥)
៤៩. ទស្សនៈមួយចែងថា «ការតស៊ូជាគន្លឹះដើម្បីទទួលបានសុភមង្គល»។ ចូរអ្នកបកស្រាយទស្សនៈដោយលើកឧទាហរណ៍ពីក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។
៥០. ទស្សនៈមួយពោលថា«អត្ថបទអក្សរសិល្ប៍មានគោលដៅអប់រំមនុស្សឱ្យចេះដោះស្រាយបញ្ហា។ ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ (២៣ សីហា ២០១៦)
៥១. ប្រធាន : «ការសិក្សាពេញមួយជីវិត គឺជារបៀបនៃការអប់រំក្នុងសតវត្សទី២១»។ ចូរធ្វើអត្ថាធិប្បាយទស្សនៈនេះ ដោយលើកឧទាហរណ៍មកបញ្ជាក់។ (២១ សីហា ២០១៧ ថ្នាក់វិទ្យាសាស្ត្រ)
៥២. ប្រធាន : ក្នុងច្បាប់ល្បើកថ្មី អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយបានពោលថា៖ «បម្រើមើលពុត ប្រាជ្ញាឱ្យមុត ស្មារតីឱ្យមាន បើខ្លៅឱ្យប្រាជ្ញ បើខ្លាចឱ្យហ៊ាន ចង់ចេះរបៀន កុំអៀនកុំខ្មាស»។ ចូរអ្នកបកស្រាយដោយលើកឧទាហរណ៍ពីក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (២១ សីហា ២០១៧ ថ្នាក់វិទ្យាសាស្ត្រសង្គម)
៥៣. ពាក្យចាស់លោកពោលថា ៖ «សេចក្ដីព្យាយាម គង់តែបានសម្រេច»។ ចូរបកស្រាយ ដោយរកអំណះអំណាងក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (២០ សីហា ២០១៨ ថ្នាក់វិទ្យាសាស្ត្រ)
៥៤. មានទស្សនៈមួយចែងថា ៖ «វិជ្ជាជាអលង្ការរបស់មនុស្សគ្រប់រូប»។ ចូរអ្នកធ្វើការបកស្រាយទស្សនៈនេះ ដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (២០ សីហា ២០១៨ ថ្នាក់វិទ្យាសាស្ត្រសង្គម)
៥៥. ការសិក្សាពីអក្សរសិល្ប៍ឆ្លុះបញ្ចាំងឲ្យឃើញពីការប្រយុទ្ធរវាងភាវៈល្អនិងភាវៈអាក្រក់។ ចូរបកស្រាយដោយលើកយកអក្សរសិល្ប៍មកបញ្ជាក់។ (១៩ សីហា ២០១៩ ថ្នាក់វិទ្យាសាស្ត្រ)
៥៦. អក្សរសិល្ប៍ខេមរនិយមបង្ហាញពីសង្គមខ្មែរនីមួយៗ។ ចូរបង្ហាញដោយលើកយកអត្ថបទអក្សរសិល្ប៍ចំនួនបីមកបញ្ជាក់។ (១៩ សីហា ២០១៩ ថ្នាក់វិទ្យាសាស្ត្រសង្គម)
៥៧.ទស្សនៈមួយចែងថា”ការតស៊ូព្យាយាមមិនរាថយគឺជាគុណសម្បត្តិដើម្បីទទួលបានជោគជ័យក្នុងជីវិត”។ ចូរពន្យល់ទស្សនៈនេះដោយលើកយកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (សង្គម ២៧ធ្នូ២០២១)
៥៨.មានមតិមួយលើកឡើងថា”អក្សរសិល្ប៍ខេមរនិយមមានគោលដៅអប់រំមនុស្សឱ្យក្លាយជាពលរដ្ឋល្អ”។ ចូរពន្យល់និងលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់។ (វិទ្យាសាស្ត្រ ២៧ធ្នូ២០២១)
៥៩. ចូរពន្យល់និងបកស្រាយពី “ទស្សនៈស្នេហាជាតិនៅក្នុងអក្សរសិល្ប៍ខ្មែរ” ដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (សង្គម ០៥ធ្នូ២០២២)
៦០.មានមតិមួយលើកឡើងថា “ភក្ដីភាពគឺជាឧត្ដមគតិដ៏សំខាន់នៅក្នុងអក្សរសិល្ប៍”។ ចូរពន្យល់និងលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់។ (វិទ្យាសាស្ត្រ ០៥ធ្នូ២០២២)
៦១. ចូរពន្យល់និងបកស្រាយពី”តួនាទីនៃអក្សរសិល្ប៍ពុទ្ធនិយមក្នុងការអប់រំដើម្បីលើកតម្កើងសីលធម៌សង្គម”ដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (សង្គម០៦វិច្ឆិកា២០២៣)
៦២. ចូរពន្យល់និងបកស្រាយ “បញ្ហាស្នេហាក្នុងអក្សរសិល្ប៍ខ្មែរ” ដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (វិទ្យាសាស្រ្ត ០៦វិច្ឆិកា២០២៣)
៦៣. យុវជនត្រូវមានសមត្ថភាពវិជ្ជាជីវៈ ចំណេះដឹងនិងអាកប្បកិរិយាជាពលរដ្ឋល្អ ដើម្បីទទួលបានជោគជ័យក្នុងជីវិត។ ចូរអ្នកបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (សង្គម ០៨តុលា២០២៤)
៦៤. មានទស្សនៈមួយពោលថា”អក្សរសិល្ប៍បណ្ដុះមនុស្សឱ្យទទួលបានគុណតម្លៃសម្រាប់រស់នៅក្នុងសង្គម”។ ចូរធ្វើការបកស្រាយទស្សនៈនេះដោយរកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់។ (វិទ្យាសាស្ត្រ០៨តុលា២០២៤)
២០. មតិអ្នកសិក្សាមួយចំនួនបានចោទថា «រឿងគូលីកំនែនមានខ្លឹមសារណែនាំអ្នកអានអោយបន្ថយជំនឿលើព្រះពុទ្ធសាសនា។ ដូចនេះមិនគួរយករឿងនេះមកសិក្សាឡើយ»។ តើអ្នកយល់ដូចម្តេច?ចូរពិភាក្សា។ (ប្រលងឆមាសទី២ ០៧.មិថុនា.២០០១)
២១. មតិមួយពោលថា «សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម»។ ចំពោះអ្នកវិញតើអ្នកយល់យ៉ាងណា? ចូរពិភាក្សា។ (ប្រលង ២៣.កក្កដា.២០០១)
២២. ដំណើរយាងចូលព្រៃរបស់ព្រះរាម និង ព្រះវេស្សន្តរគឺជាដំណោះស្រាយមួយល្អប្រសើរបំផុត។ ចូរពន្យល់។(ប្រលង ២២.កក្កដា.២០០២)
២៣. រឿងមហាវេស្សន្តរជាតកជាសំយោគរវាងបារមីទាំង១០។ ចូរស្រាយបំភ្លឺ។(ប្រលង ២៣.ឧសភា.២០០២)
២៤. ភក្តីភាពគឺជាគុណធម៌ដ៏ប្រពៃដែលអាចញ៉ាំងគ្រួសារ និង សង្គមជាតិអោយមានការអភិវឌ្ឍបាន»។ ចូរពន្យល់ដោយលើកឧទាហរណ៍នៅក្នុងសង្គម ប្រវត្តិសាស្ត្រ និង អក្សរសិល្ប៍មកបញ្ជាក់។ (ប្រលង ០៥.សីហា.២០០៣)
២៥. ទស្សនៈមួយបានតែងថា «យុត្តិធម៌តែងឈ្នះអយុត្តិធម៌»។ តើអ្នកយល់យ៉ាងណា? ចូរពន្យល់ដោយលើកឧទាហរណ៍ក្នុងជីវតថភាព និងពីក្នុងស្នាដៃអក្សរសិល្ប៍នានាដែលអ្នកបានសិក្សាមកបញ្ជាក់ផង។ (ប្រលងសិស្សពូកែ ០៥.ឧសភា.២០០៣)
២៦.មានមតិមួយពោលថា «កសិកម្មកម្ពុជាជាកសិកម្មយថាផល»។ ចូរពិភាក្សា។ (ប្រលងឆមាសទី១ ២៧.កក្កដា.២០០៣)
២៧. ពោធិសត្វមានបន្ទូលថា «នែសារថី! បើអ្នកកប់ខ្ញុំក្នុងព្រៃនេះអ្នកមានឈ្មោះថាធ្វើខុសច្បាប់»។ ផ្អែកលើហេតុការណ៍សង្គមនិងអក្សរសិល្ប៍ដែលបានសិក្សារួច ចូរបង្ហាញផលអាក្រក់នៃការប៉ះពាល់ដល់សិទ្ធិមានជីវិតនៃអ្នកដទៃ។ (ប្រលង ៤ មីនា២០០៤)
២៨. អ្នកខ្លះយល់ថា «មេឃុំបានមកពីការជ្រើសតាំងមានអភិបាលកិច្ចល្អ»។ ឯអ្នកខ្លះទៀតយល់ថា «មេឃុំដែលបោះឆ្នោតជ្រើសរើសក៏មានអភិបាលកិច្ចល្អដែរ»។ ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។ (ប្រលង ០៦ សីហា ២០០៤)
២៩. ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាគេតែងយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា «ការអភិវឌ្ឍប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម»។ ឯអ្នកខ្លះទៀតថា «ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍»។ តើមតិទាំងពីរខាងលើនេះមួយណាសមហេតុផលជាងមួយណា? ចូរពិភាក្សា។ (៣ មីនា ២០០៥)
៣០. គេថា «ប្រទេសជាតិមានការរីកចំរើនឆាប់រហ័សអាស្រ័យដោយមានអ្នកដឹកនាំល្អ»។ ចូរពន្យល់ដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍មកបញ្ជាក់។(០៨ សីហា ២០០៥)
៣១. អ្នកប្រាជ្ញខាងសាសនាតែងពោលថា «ដើម្បីអោយជីវិតមានភាពរីករាយយើងគប្បីចេះកាត់បន្ថយនូវចំណង់»។ ចូរពន្យល់ដោយលើកយកហេតុផលក្នុងជីវិត និង ក្នុងអក្សរសិល្ប៍មកបញ្ជាក់។ (២២ មិថុនា ២០០៦)
៣២. តាមទស្សនៈរបស់ប្រជាជនខ្មែរមួយចំនួនតែងពោលថា«ធ្វើគុណច្រើនតែទទួលបានទោស»។ តើមតិនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ និងក្នុងជីវភាពរស់នៅមកបញ្ជាសក់។ (០៥ ឧសភា ២០០៦)
៣៣. មរតកសម័យមហានគរ បើនិយាយពីស្ថាបត្យកម្មគឺសំដៅដល់ប្រាសាទអង្គរវត្ត បើគេនិយាយពីស្នាដៃអក្សរសិល្ប៍វិញគឺគេសំដៅដល់រឿងរាមកេរ្តិ៍។ តើវត្ថុទាំងពីរយ៉ាងនេះមានវិសេសភាពយ៉ាងដូចម្តេចខ្លះ? ចូរពន្យល់អោយបានក្បោះក្បាយ។ (ប្រលងសិស្សពូកែ ០៥ ឧសភា ២០០៦)
៣៤. «សេដ្ឋកិច្ចរីកចំរើន សង្គមមានដំណើរការល្អ នោះសបញ្ជាក់អោយឃើញថានយោបាយត្រឹមត្រូវ»។ ចូរពន្យល់ទស្សនៈខាងលើដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រ និងអក្សរសិល្ប៍សម័យអាណានិគមបារាំង និងសម័យសង្គមរាស្ត្រនិយម។ (ឆ.១ ២៧ កុម្ភៈ ២០០៦)
៣៥. មានមតិមួយពោលថា «ភាសាបាលីសំស្ក្រឹតជាម្តាយនៃភាសាខ្មែរ»។ តើទស្សនៈនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សាដោយលើកឧទាហរណ៍មកបញ្ជាក់អោយច្បាស់លាស់។(១៤ សីហា ២០០៦)
៣៦. មតិមួយពោលថា «នាងហេងក្នុងរឿងគូលីកំនែននិងនាងទាវក្នុងរឿងទុំទាវសុទ្ធតែបានធ្វើការសមរេចចិត្តខុសក្នុងការរើសគូរស្រករ»។ តើមតិនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សា។ (០៦សីហា២០០៧)
៣៧. មានមតិខ្លះយល់ថា «បើតាមផ្លូវលោកការធ្វើទានដូចព្រះវេស្សន្តរមិនអាចជួយរាស្ត្រអោយរួចផុតពីសេចក្តីទុក្ខបានទេ ឯតាមផ្លុវធម៌ក៏មិនអាចជួយខ្លួនឯងអោយរួចផុតពីយមរាជបានដែរ»។ តើមតិនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សាដោយលើកយកសំអាងក្នុងអក្សរសិល្ប៍មកបញ្ជាក់។ (០៤ សីហា២០០៨)
៣៨. បុព្វបុរសខ្មែរបានបន្សល់ទុកសិលាចារឹកជាច្រើនកន្លែងជាហេតុនាំអោយអ្នកសិក្សាវាយតម្លៃថា «សិលាចារឹកជាមូលដ្ឋានបង្ហាញពីអត្តសញ្ញាណ»។ តើសិលាចារឹកបានបង្ហាញពីអត្តសញ្ញាណជាតិខ្មែរយ៉ាងដូចម្តេចខ្លះ? ចូរពន្យល់អោយបានក្បោះក្បាយ។ (២៧ កក្កដា ២០០៩)
៣៩. មនុស្សបច្ចុប្បន្នមានទស្សនៈយល់ឃើញថា «ពាក្យសត្យៈមានតម្លៃណាស់សំរាប់ការរស់នៅក្នុងសង្គមប្រជាធិបតេយ្យ»។ តើទស្សនៈនេះមានន័យយ៉ាងដូចម្តេច? ចូរពន្យល់ដោយលើកហេតុផលមកបញ្ជាក់។ (២៦ កក្កដា ២០១០)
៤០. គេថា «ការចេះរួបរួមសាមគ្គីគ្នារមែងទទួលជោគជ័យ ផ្ទុយទៅវិញការបែកបាក់សាមគ្គីនោះនឹងទទួលបរាជ័យ។» តើពំនោលទាំងពីរល្បះនេះមានអត្ថន័យយ៉ាងដូចម្តេច? ចូរពន្យល់ដោយលើកឧទាហរណ៍មកបញ្ជាក់។ (២៥ កក្កដា២០១១ ផ្នែកវិទ្យាសាស្ត្រសង្គម)
៤១. មានពំនោលមួយបានលើកឡើងថា «ប្រជារាស្ត្រត្រូវមានកាតព្វកិច្ចចូលរួមអភិវឌ្ឍប្រទេសជាតិ»។ តើពំនោលនេះមានអត្ថន័យយ៉ាងដូចម្តេច? ចូរពន្យល់ដោយលើកឧទាហរណ៍បញ្ជាក់។ (២៥ កក្កដា២០១១ ផ្នែកវិទ្យាសាស្ត្រ)
#ប្រធានតែងសចក្ដីធ្លាប់ចេញប្រឡងបាក់ឌុប (១៩៩៤-២០២៥)
១. រឿងភូមិតិរច្ឆាន និងរឿងគូលីកំណែនជារឿងឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ។ ចូរស្រាយបំភ្លឺដោយលើកឧទាហរណ៍មកបញ្ជាក់។ (ប្រលងសាកឆ្នាំ ១៩៩៤)
២. គេពោលថា «ដើម្បីប្រយោជន៍របស់ប្រទេសជាតិ ត្រូវហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួន។ តើប្អូនយល់យ៉ាងណាចំពោះមតិនេះ? ចូរពិភាក្សាដោយលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ថ្នាក់ទី១២ មកបញ្ជាក់។ (ប្រលង ១៦.០៦.១៩៩៤)
៣. នៅក្នុងរឿងគូលីកំណែន លោកចៅហ្វាយបានពោលថា «រាស្ត្រមានភារៈតែមួយមុខគឺបង់បន្ធជូនរាជការ»។ តើពំនោលនេះត្រឹមត្រូវដែរឬទេ? ចូរពិភាក្សាដោយលើកឧទាហរណ៍រឿងក្នុងអក្សរសិល្ប៍ថ្នាក់ទី១២ មកបញ្ជាក់។ (ប្រលងថ្ងៃ ២៧.០៦.១៩៩៥)
៤. ការបញ្ចប់រឿងដោយអោយតួអង្គល្អដែលហ៊ានតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពនិងយុត្តិធម៌ស្លាប់ទទួលទារុណកម្មជាប់គុកបណ្តាលមកពីអ្នកកាន់អំណាចដូចជារឿងទុំទាវ រឿងភូមិតិរច្ឆាន រឿងថៅកែចិត្តចោរ មិនល្អទេព្រោះជាការអប់រំមនុស្សអោយរាងចាល បាក់ស្បាត និង អស់សង្ឃឹម។ តើអ្នកយល់យ៉ាងណា? (ប្រធានចេញកន្លងមក)
៥. នៅក្នុងរឿងថៅកែចិត្តចោរ មតិខ្លះយល់ថា «ការបញ្ចប់រឿងដោយអោយហំជាប់គុកតែម្នាក់ឯងបែបនេះជាការត្រឹមត្រូវណាស់។ ចំពោះអ្នកវិញ តើមតិខាងលើនេះត្រឹមត្រូវដែរឬទេ?ចូរពិភាក្សា។ (ប្រលង ១០. មិថុនា. ១៩៩៦)
៦. គេពោលថា «សិក្សាអក្សរសិល្ប៍គឺសិក្សាពីមនុស្សដើម្បីមនុស្ស»។ ចូរពន្យល់ពំនោលនេះដោយលើកឧទាហរណ៍នៃការសិក្សារឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់មកបញ្ជាក់ផង។ (ប្រលងថ្ងៃ ២២. កក្កដា. ១៩៩៦)
៧. មតិខ្លះយល់ថា «រឿងគូលីកំនែន រឿងភូមិតិរច្ឆាន រឿងថៅកែចិត្តចោរគ្មានខ្លឹមសារល្អ អាចអប់រំមនុស្សឱ្យថ្លៃថ្នូរបានទេព្រោះរឿងទាំងនេះបង្ហាញតែអំពើអាក្រក់គ្រប់បែបយ៉ាងដែលមនុស្សធ្វើដើម្បីតែបុណ្យសក្តិ និង ប្រាក់កាសប៉ុណ្ណោះ។ តើអ្នកយល់យ៉ាងណា? ចូរពិភាក្សា។ (ប្រលង ២១.កក្កដា. ១៩៩៧)
៨. ក្រោយការសិក្សារឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់រួចមក មានមតិខ្លះពោលថា «សេចក្តីលំបាកវេទនារបស់សម និង នាងសយគឺបណ្តាលមកពីខ្លួនឯង»។ ខ្លះទៀតថា «មកពីរបបសង្គមខ្មែរនាសម័យនោះ»។ តើអ្នកយល់ដូចម្តេច? (ប្រលង ០១.កញ្ញា.១៩៩៧)
៩. ក្នុងការតស៊ូដើម្បីសិទ្ធិសេរីភាព រឿងភូមិតិរច្ឆានបានបង្ហាញពីភាពបរាជ័យដ៏ធ្ងន់ធ្ងរ ឯរឿងគូលីកំនែនបានបង្ហាញពីភាពជោគជ័យយ៉ាងត្រចះត្រចង់។ ហេតុដូចម្តេចបានជាដូចនេះ? ចូរវិភាគ។ (ប្រលងសាក ១២.០៦.១៩៩៧)
១០. រឿងគូលីកំនែន យឹមក្តី នូដូងក្តី សុទ្ធតែយល់ថា «ការតស៊ូយើងលើកនេះ វេទនាពិបាក ប៉ុន្តែយើងប្រាកដជាឈានទៅរកជ័យជំនះ»។ តើមានអំណះអំណាងអ្វីខ្លះបានជាយឹមនិងនូដូងយល់ដូចនេះ? ចូរពន្យល់ដោយលើកឧទាហរណ៍ក្នុងរឿងមកបញ្ជាក់។ (០២.០៦. ១៩៩៨)
១១. មតិខ្លះយល់ថា «មានតែរឿងក្នុងកម្មវិធីសិក្សាទេដែលអាចបណ្តុះទឹកចិត្តស្នេហាជាតិបានល្អ»។ តាមរយៈការសិក្សាអត្ថបទអក្សរសិល្ប៍រួចមកហើយ តើអ្នកយល់យ៉ាងណាចំពោះមតិខាងលើនេះ? (ប្រលង ១៣.០៦.១៩៩១)
១២. គេថា «ឥទ្ធិពលទ្រព្យសម្បត្តិ បុណ្យសក្តិអាចធ្វើអោយមនុស្សបាត់បង់សតិសម្បជញ្ញៈនិងឧត្តមគតិ។ តើអ្នកយល់យ៉ាងដូចម្តេច? ចូរពិភាក្សាដោយលើកឧទាហរណ៍រឿងក្នុងអក្សរសិល្ប៍ដែលបានសិក្សារួចមកបញ្ជាក់។ (ប្រលងសិស្សពូកែ ១៩៩៨)
១៣. មតិខ្លះយល់ថា «រឿងភូមិតិរច្ឆាន និងរឿងថៅកែចិត្តចោរ ពុំបានអប់រំបណ្តុះស្មារតីមនុស្សអោយស្រលាញ់លទ្ធិប្រជាធិបតេយ្យទេ»។ តើអ្នកយល់យ៉ាងណា? ចូរពិភាក្សា។ (ប្រលង១៧.សីហា.១៩៩៨)
១៤. មតិខ្លះថា «ក្នុងរឿងគូលីកំនែន ការកែនរាស្ត្រអោយធ្វើអ្វីៗជាការធម្មតា»។ ឯមតិមួយទៀតយល់ថា «ការកែនប្រជារាស្ត្រពោរពេញដោយការជិះជាន់កេងប្រវ័ញ្ច»។ តើអ្នកយល់ដូចម្តេច? ចូរពិភាក្សាដោយលើកឧទាហរណ៍ពីក្នុងរឿងគូលីកំនែនមកបញ្ជាក់។ (ប្រលង ០២.១០.១៩៩៨)
១៥. អ្នកខ្លះយល់ថា« អក្សរសិល្ប៍ថ្នាក់ទី១២មិនបានផ្តល់ការអប់រំល្អទេ ព្រោះច្រើនតែបង្ហាញអំពីអមនុស្សធម៌ កេងប្រវ័ញ្ច ពុករលួយ និងអយុត្តិធម៌)។ ចូរពិភាក្សាដោយលើករឿងគូលីកំនែន និង រឿងភូមិតិរច្ឆានមកបញ្ជាក់។ (ប្រលង ១៩.កក្កដា.១៩៩៩)
១៦. អ្នកខ្លះមានមតិថា«មេឃុំប៉ាល់ក្នុងរឿងភូមិតិរច្ឆាន និង មេឃុំផាន់ក្នុងរឿងគូលីកំណែនមានលក្ខណៈដូចគ្នា។ តើអ្នយល់យ៉ាងណា? ចូរពិភាក្សា។ (ប្រលង ៣០ សីហា ១៩៩៩)
១៧. ការតស៊ូដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យតួអង្គនៅក្នុងរឿងភូមិតិរច្ឆានក៏ដូចជារឿងគូលីកំណែន ខ្លះមានគំនិតសុទិដ្ឋិនិយម ខ្លះទៀតមានគំនិតទុទិដ្ឋិនិយម។ តើតួអង្គនីមួយផ្អែកលើមូលដ្ឋានអ្វីខ្លះបានជាមានការយល់ខុសគ្នាយ៉ាងដូច្នេះ។ ចូរពន្យល់អោយបានក្បោះក្បាយដោយលើកឧទាហរណ៍បញ្ជាក់។ (ប្រលងឆមាសទី២ បាក់ទូក ១៩៩៩)
១៨. មតិខ្លះយល់ថា «ការបរាជ័យនៃគុណធម៌នៅក្នុងរឿងថៅកែចិត្តចោរ និងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ធ្វើអោយអ្នកសិក្សាមានស្មារតីសុទិដ្ឋិនិយម»។ តើអ្នកយល់យ៉ាងណា? (ប្រលងឆមាសលើកទី២ វិ. ឥន្ទ្រទេវី ១៩៩៩)
១៩. បើអ្នកជាសមវិញតើអ្នកត្រូវពន្យល់សៅបែបណាដើម្បីអោយគេបោះបង់អំពើទុច្ចរិតនេះចោលចេញ? (១៤.សីហា.២០០០)
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
គណតវិទ្យា សម្រាប់ត្រៀមប្រឡង #BacII2026
គណតវិទ្យាថ្នាក់ទី១២ មេរៀនទី១៥៖ សមីការឌីផេរ៉ង់ស្យែល
https://link.moeys.gov.kh/dpm18
-បង្រៀនដោយ៖ ឯកឧត្ដមសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
-កម្រងវីដេអូគ្រប់មេរៀន៖ https://link.moeys.gov.kh/playlistdpm
#BacII #BacII2026 #SalaDigital #Math12
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
🌐Facebook 👨🏫Podcast
🌐YouTube 🌐Instagram
🌐TikTok 🌐Telegram
🏫 Sala MIL 🤖MILChatbot
Repost from ព័ត៌មានអប់រំ យុវជន និងកីឡា - MoEYS News
+4
ប្រកាស ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
ទាញយកឯកសារ៖ https://moeys.gov.kh/kh/dea/prakas-19155
#BacII
🔍គេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួង🔵
🌐Facebook 👨🏫Podcast
🌐YouTube 🌐Instagram
🌐TikTok 🌐Telegram
🏫 Sala MIL 🤖MILChatbot
