uz
Feedback
🔰នីតិសាស្ត្រ និង រដ្ឋបាលសាធារណៈ 🇰🇭👩‍🎓👮

🔰នីតិសាស្ត្រ និង រដ្ឋបាលសាធារណៈ 🇰🇭👩‍🎓👮

Kanalga Telegram’da o‘tish

សូមស្វាគមន៍មកកាន់ បណ្ណាល័យចែករំលែកចំណេះដឹងទូទៅ។ បណ្ណាល័យនេះមានគោលបំណងចែករំលែកនូវ÷ -ឯកសារទូទៅ (ច្បាប់ និង រដ្ឋបាល) -ចំណេះដឹងទូទៅ -ការអប់រំ -ប្រវត្តិសាស្ត្រ -បច្ចេកវិទ្យា សម្រាប់បងប្អូន យុវជន និងសិស្សនិស្សិត។

Ko'proq ko'rsatish
4 226
Obunachilar
-124 soatlar
-67 kunlar
-3030 kunlar
Postlar arxiv
តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការជិះឡានបុកគេបណ្ដាលឲ្យស្លាប់ ហើយបានរត់ចោលកន្លែងកើតហេតុ (រត់គេចខ្លួន) គឺត្រូវប្រឈមមុខនឹងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរចំនួន ២ ឬជាបទល្មើសមានស្ថានទម្ងន់ទោស ដូចខាងក្រោម៖ ១. បទល្មើសចម្បង៖ "បទមនុស្សឃាតដោយអចេតនា" យោងតាម មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ ៖ -ទោសជាប់ពន្ធនាគារ៖ ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ -ពិន័យជាប្រាក់៖ ពី ៤,០០០,០០០ រៀល ទៅ ១៥,០០០,០០០ រៀល ២. ស្ថានទម្ងន់ទោស៖ "ការរត់គេចខ្លួន" (បន្ថែមទោស) ប្រសិនបើអ្នកបើកបរ បានរត់គេចខ្លួន ពីកន្លែងកើតហេតុ ដើម្បីគេចវេះពីការទទួលខុសត្រូវ ទោសនឹងត្រូវបង្កើនជា ស្ថានទម្ងន់ទោស (មាត្រា ៨៥ កថាខណ្ឌទី២) ៖ -ទោសជាប់ពន្ធនាគារ៖ កើនឡើងដល់ ២ ឆ្នាំ ទៅ ៥ ឆ្នាំ -ពិន័យជាប្រាក់៖ កើនឡើងដល់ ១០,០០០,០០០ រៀល ទៅ ២៥,០០០,០០០ រៀល ៣. បទល្មើសបន្ថែម៖ "បទមិនជួយសង្គ្រោះជនរងគ្រោះ" ក្រៅពីច្បាប់ចរាចរណ៍ផ្លូវគោក អ្នកបើកបរក៏អាចត្រូវចោទប្រកាន់បន្ថែមតាម មាត្រា ៥៣៤ នៃក្រមព្រហ្មទណ្ឌ ស្តីពី "បទរវើរវាយ ឬលះបង់មិនជួយសង្គ្រោះបុគ្គលជួបគ្រោះថ្នាក់" ៖ ប្រសិនបើតៃកុងឡានដឹងថាជនរងគ្រោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ថ្នាក់ដល់ជីវិត ហើយអាចជួយបាន (ឬដឹកទៅមន្ទីរពេទ្យ) ប៉ុន្តែបែរជាជិះរត់ចោល ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០ រៀល ទៅ ២,០០០,០០០ រៀល។ ៤. ការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី (ការសងជំងឺចិត្ត) បន្ថែមលើទោសព្រហ្មទណ្ឌ (ជាប់គុក) ជនបង្ក ឬម្ចាស់យានយន្តនៅតែមានកាតព្វកិច្ច៖ សងសំណងរដ្ឋប្បវេណី (ថ្លៃបុណ្យសព ថ្លៃខូចខាត និងជំងឺចិត្ត) ទៅឲ្យគ្រួសារជនរងគ្រោះ។ ចំណាំ៖ ទោះបីជាបានសងប្រាក់ ឬសម្រុះសម្រួលបញ្ចប់រឿងផ្នែករដ្ឋប្បវេណីជាមួយគ្រួសារសពក៏ដោយ សំណុំរឿងព្រហ្មទណ្ឌមិនត្រូវរលត់ឡើយ (តុលាការនៅតែបន្តចំណាត់ការផ្តន្ទាទោសដាក់ពន្ធនាគារដដែល)។ #ក្រមព្រហ្មទណ្ឌ #ច្បាប់ស្តីពីចរាចណ៍ផ្លូវគោក

ច្បាប់គឺច្បាប់ ខ្ញុំជឿច្បាប់ ករណីធម្មតា (ធ្វេសប្រហែស):ជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ដល់ ១៥ លាន
ច្បាប់គឺច្បាប់ ខ្ញុំជឿច្បាប់ ករណីធម្មតា (ធ្វេសប្រហែស):ជាប់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ដល់ ១៥ លានរៀល (មាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក)។ ករណីមានស្ថានទម្ងន់ទោស (ស្រវឹង មានអត្រាជាតិអាល់កុលខ្ពស់ គ្មានប័ណ្ណបើកបរ ឬរត់គេចខ្លួន):ជាប់ពន្ធនាគារពី ២ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លាន ដល់ ២៥ លានរៀល។ បទល្មើសបន្ថែម (ករណីរត់គេចខ្លួនមិនជួយសង្គ្រោះ):ការមិនឈប់នៅកន្លែងកើតហេតុ ឬរត់គេចខ្លួនដើម្បីគេចផុតពីការទទួលខុសត្រូវ គឺជាបទល្មើសបន្ថែមដាច់ដោយឡែកមួយទៀត ដែលត្រូវផ្ដន្ទាទោសបន្ថែមតាមច្បាប់។

គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់
គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្តិតិនៃក្រសួងផែនការ សម្រាប់មុខតំណែងវិជ្ជាជីវៈ ចំនួន៥ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង ត្រូវជ្រើសរើសរួមមាន៖ (១)មន្ត្រីជំនាញជាន់ខ្ពស់ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ៤,០០០,០០០០រៀល ដល់ ៦,០០០,០០០រៀល, (២)មន្ត្រីជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថិតិ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល, (៣)មន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល , (៤)មន្ត្រីជំនាញស្ថិតិ ចំនួន ៥នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល និង (៥)មន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ៣នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល។ សម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ការបើកបររថយន្តបុកមនុស្សស្លាប់ និងការជួយដឹកជនល្មើសរត់គេចខ្លួន ត្រូវកំណត់ជាបទល្មើសដាច់ដោយឡែកពីគ្នា ដូចខាងក្រោម៖ ១. បើកឡានបុកមនុស្សស្លាប់ សកម្មភាពនេះត្រូវចាត់ចូលជា «បទមនុស្សឃាតដោយអចេតនា» (បង្កឡើងដោយការធ្វេសប្រហែស ខ្ជីខ្ជា ឬមិនប្រុងប្រយ័ត្ន)៖ [1, 2] ច្បាប់ប្បញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទោសទណ្ឌកម្រិតស្រាល៖ ជាប់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លាន ទៅ ១៥ លានរៀលស្ថានទម្ងន់ទោស (បើរត់គេចខ្លួន ស្រវឹង ឬគ្មានប័ណ្ណបើកបរ)៖ ទោសនឹងត្រូវកើនឡើង ដោយត្រូវជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លាន ទៅ ២៥ លានរៀល។ [1, 2, 3] ២. ការជួយដឹកជនល្មើសរត់គេចខ្លួន (អ្នកឌុប ឬអ្នកដឹកតាមឡាន/កង់បី) សម្រាប់អ្នកដែលដឹងថាជននោះទើបតែបង្កគ្រោះថ្នាក់ចរាចរណ៍បុកគេស្លាប់ ហើយព្រមឌុប ឬដឹកជនល្មើសរត់គេចពីកន្លែងកើតហេតុ ដើម្បីជួយលាក់ខ្លួន ឬគេចវេះពីសមត្ថកិច្ច ត្រូវចាត់ចូលជា «បទបក្ខានុគ្រោះ» (ការផ្តល់ជម្រក ទីកន្លែង លាក់បំបាំង ឬជួយសម្រួលដល់ការរត់គេចរបស់ជនល្មើស)៖ [1] ច្បាប់ប្បញ្ញត្តិ៖ មាត្រា ៦០០ នៃក្រមព្រហ្មទណ្ឌ។ ទោសទណ្ឌ៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ៤ លានរៀល។ [1] ចំណាំ៖ ប្រសិនបើអ្នកបើកបរឡានបង្កហេតុ រត់គេចខ្លួនដោយខ្លួនឯង នោះអ្នកបើកបរនឹងត្រូវរងការចោទប្រកាន់បន្ថែមមួយបទល្មើសទៀតគឺ «បទរត់គេចខ្លួន» តាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ (ទោសពី ៦ខែ ទៅ ២ឆ្នាំ) បន្ថែមលើបទល្មើសចរាចរណ៍ខាងលើ។ [1, 2]

មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីត្យានុកូលកម្ម! នេះជាតម្លៃសេវាដែលក្រសួងប
+1
មកដឹងពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវារដ្ឋបាល របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ លើការងារនីត្យានុកូលកម្ម! នេះជាតម្លៃសេវាដែលក្រសួងបានកំណត់កម្រិតខ្ពស់បំផុត តែក្រុង ស្រុក ខណ្ឌ នីមួយៗ អាចពិនិត្យស្ថានភាពជាក់ស្ដែងថាគួរយកប៉ុន្មាន ឬមិនយក។ ដូចគ្នាដែរចំពោះរយៈពេលផ្ដល់ ក៏ក្រុង ស្រុក ខណ្ឌ អាចកំណត់ក្រោមនេះក៏បានតាមភាពជាក់ស្ដែង។

យោង៖ មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ ច្បាប់៖ បុគ្គលដែលចាប់បុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬដោយគ្មានករណីដែលច្បាប់
យោង៖ មាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ ច្បាប់៖ បុគ្គលដែលចាប់បុគ្គលផ្សេងទៀត ដោយគ្មានបញ្ជាពីអាជ្ញាធរស្របច្បាប់ ឬដោយគ្មានករណីដែលច្បាប់អនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ បើការចាប់នេះមានគោលដៅជំរិតយកទ្រព្យសម្បត្តិ ឬ ទាមទារឱ្យបំពេញលក្ខខណ្ឌអ្វីមួយ។

៦ យ៉ាងគិតមុនចូលទៅរៀននៅសាកលវិទ្យាល័យ ជូនចំពោះប្អូនៗដែលទើបប្រលងទី១២ រួច÷ ១-មុននិងរើសជំនាញរៀន ត្រូវសួរនាំពីសាលាដែលចង់រៀនអោយច្បាស់សិន ២-រៀនជំនាញដែលខ្លួនស្រលាញ់ ប៉ុន្តែជំនាញដែលទីផ្សារត្រូវការ អាចរៀនបានក៏ល្អម្យ៉ាងដែរ ៣-សាលាថោកឬថ្លៃ ល្បីឬមិនល្បី មិនសំខាន់ សំខាន់រៀនចេះ មានការងារធ្វើ ៤-រៀនបណ្ដើរធ្វើការបណ្ដើរមិនខុសទេ ខុសត្រង់ធ្វើការបានលុយ ស្រលាញ់លុយជាងការសិក្សា ៥-សាកលវិទ្យាល័យមិនមែនជាកន្លែងអួតសម្ភារ:និយមទេ ប្រកាន់ចិត្តថាមកភ្នំពេញគឺមករៀន ៦-អ្នកផ្ទះរកលុយពិបាកណាស់ដើម្បីអោយយើងរៀន បើយើងមិនរៀនទេ ធ្វើការជួយគ្រួសារវិញក៏ល្អដែរ។ សហគំនិតដោយ ៖ ផាន សុគន្ធា 🇰🇭🙏💕

+9
ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា.pdf7.65 MB

+7
មេរៀនទី១៖សេចក្តីផ្តើមនៃកម្មសិទ្ធិបញ្ញា.pdf9.45 KB

🚨 រំលោភទំនុកចិត្ត អាចជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦ លានរៀល។ អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគេបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិ អ្វីមួយ នាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបាន ប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់ សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ ជាកំណត់ ។ អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។

សេចក្ដីជូនដំណឹង ប្រកាសអន្តរក្រសួង (ថ្មី) ស្តីពីការកំណត់តម្លៃសេវារដ្ឋបាលលេីការបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងតារាងតម្លៃសេវារដ្ឋបាលផ្សេងទៀត ដូចមានចែងក្នុងប្រកាសអន្តរក្រសួង ចាប់ផ្ដេីមអនុវត្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។

សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធ
+2
សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។ សូមបញ្ជាក់ជូនថា សេវាអនឡាញនេះនឹងដាក់ឱ្យដំណើរការពេញលេញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។ 👇👇👇👇👇 សូមចុចលើតំណភ្ជាប់ ដើម្បីប្រើប្រាស់៖ https://online.owso.gov.kh/ #រដ្ឋបាលរាជធានីភ្នំពេញ #អង្គភាពច្រកចេញចូលតែមួយ #រាជធានីភ្នំពេញ #សេវាសាធារណៈ

ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។
+6
ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។

ការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះជួល អគារ រោងចក្រ និងអាជ្ញាធរមានសមត្ថកិច្ច *************** 👉ម្ចាស់ផ្ទះជួល អគារ រោងចក្រ ៖ ដែលមានច
+1
ការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះជួល អគារ រោងចក្រ និងអាជ្ញាធរមានសមត្ថកិច្ច *************** 👉ម្ចាស់ផ្ទះជួល អគារ រោងចក្រ ៖ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។ 👉អាជ្ញាធរមានសមត្ថកិច្ច ៖ ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

+5
មេរៀនទី១_កិច្ចសន្យា_លក់_ទិញ.pdf9.09 KB

សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!! នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជ
សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!! នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា ឈ្មោះឯកសារដែរនៅខាងចុងនៃឈ្មោះមាន.exe ឬ រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។ នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា។ #​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា #CyberSecurityAwareness #CyberSafety #AntiCyberFraudLaw2026

🔰នីតិសាស្ត្រ និង រដ្ឋបាលសាធារណៈ 🇰🇭👩‍🎓👮 - Telegram kanali @libraryoflawandadmin statistikasi va tahlili