🔰នីតិសាស្ត្រ និង រដ្ឋបាលសាធារណៈ 🇰🇭👩🎓👮
رفتن به کانال در Telegram
សូមស្វាគមន៍មកកាន់ បណ្ណាល័យចែករំលែកចំណេះដឹងទូទៅ។ បណ្ណាល័យនេះមានគោលបំណងចែករំលែកនូវ÷ -ឯកសារទូទៅ (ច្បាប់ និង រដ្ឋបាល) -ចំណេះដឹងទូទៅ -ការអប់រំ -ប្រវត្តិសាស្ត្រ -បច្ចេកវិទ្យា សម្រាប់បងប្អូន យុវជន និងសិស្សនិស្សិត។
نمایش بیشتر4 248
مشترکین
-124 ساعت
-57 روز
-2130 روز
آرشیو پست ها
🚨 រំលោភទំនុកចិត្ត អាចជាប់ពន្ធនាគាររហូតដល់ ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៦ លានរៀល។
អំពើរំលោភលើទំនុកចិត្ត គឺជាអំពើគេបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិ អ្វីមួយ នាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបាន ប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ព្រម ដោយមានភារកិច្ចប្រគល់ សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះ ទៅធ្វើការប្រើប្រាស់ ជាកំណត់ ។
អំពើរំលោភលើទំនុកចិត្ត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។
សេចក្ដីជូនដំណឹង ប្រកាសអន្តរក្រសួង (ថ្មី) ស្តីពីការកំណត់តម្លៃសេវារដ្ឋបាលលេីការបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងតារាងតម្លៃសេវារដ្ឋបាលផ្សេងទៀត ដូចមានចែងក្នុងប្រកាសអន្តរក្រសួង ចាប់ផ្ដេីមអនុវត្តចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។
+2
សេចក្តីជូនដំណឹងស្តីពី៖ ការដាក់ឱ្យអនុវត្តជាផ្លូវការនូវការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ(Online) នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
សូមបញ្ជាក់ជូនថា សេវាអនឡាញនេះនឹងដាក់ឱ្យដំណើរការពេញលេញចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។
👇👇👇👇👇
សូមចុចលើតំណភ្ជាប់ ដើម្បីប្រើប្រាស់៖
https://online.owso.gov.kh/
#រដ្ឋបាលរាជធានីភ្នំពេញ
#អង្គភាពច្រកចេញចូលតែមួយ
#រាជធានីភ្នំពេញ
#សេវាសាធារណៈ
Repost from Phan Sokunthea Share Knowledge Channel 🇰🇭
+6
ព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី ”កាតព្វកិច្ចយោធា” ។
Repost from Phan Sokunthea Share Knowledge Channel 🇰🇭
+1
ការទទួលខុសត្រូវរបស់ម្ចាស់ផ្ទះជួល អគារ រោងចក្រ និងអាជ្ញាធរមានសមត្ថកិច្ច
***************
👉ម្ចាស់ផ្ទះជួល អគារ រោងចក្រ ៖ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
👉អាជ្ញាធរមានសមត្ថកិច្ច ៖ ដែលមិនបានបំពេញតួនាទីរបស់ខ្លួនដោយភាពស្មោះត្រង់ មានចេតនាលាក់បាំង ជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវទទួលរងទណ្ឌកម្មវិន័យបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។
សូមប្រុងប្រយ័ត្នខ្ពស់ File name.exe !!!
នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា ឈ្មោះឯកសារដែរនៅខាងចុងនៃឈ្មោះមាន.exe ឬ រូបភាពអំពីការស្លាប់, សន្ទរកថារបស់ថ្នាក់ដឹកនាំ...ជាដើម ធ្វើឱ្យមានការទាក់ទាញអ្នកប្រើប្រាស់ចាប់អារម្មណ៍ ចង់ដឹង ចង់ឮ ឈានទៅដល់ការចុចមើល និងអាចលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់តែម្តង។
នាយកដ្ឋាន សូមក្រើនរំលឹកដល់អ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម ទាំងអស់ សូម ពិនិត្យប្រភពនៃការផ្ញើ ឬចែកចាយឯកសារផ្សេងៗ និងសូមកុំចុចបើក ឬទាញយរាល់ឯកសារ ប្លែកៗដែលផ្ញើមកពីអ្នកមិនស្គាល់អត្តសញ្ញាណ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារនានា។
#នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
#CyberSecurityAwareness
#CyberSafety
#AntiCyberFraudLaw2026
អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
ចំណាំ : ការចុះសំបុត្រមរណភាព អាចឱ្យគ្រួសារទៅចុះជំនួសបាន ដោយមិនចាំបាច់សាមីខ្លួនទៅចុះផ្ទាល់ទេ
✍️នីតិវិធីក្នុងការលែងលះសម្រាប់ចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ មាន០២ ប្រភេទគឺ 💔
✍️១.ការលែងលះដោយមានការព្រមព្រៀង មានន័យថាភាគី(ប្តី និងប្រពន្ធ)នៃអាពាហ៍ពិពាហ៍ បានឯកភាពគ្នាដោយស្ម័គ្រចិត្តរំលាយចំណងអាពាហ៍ពិពាហ៍ ហើយភាគី ត្រូវដាក់ពាក្យសុំលែងលះ ដោយភ្ជាប់ជាមួយកិច្ចព្រមព្រៀងលែងលះដោយស្ម័គ្រចិត្ត ទៅសាលាដំបូងរាជធានី/ខេត្ត បើតុលាការរកឃើញថាភាគីទាំងពីរមានឆន្ទៈព្រមព្រៀងពិតប្រាកដ ក្នុងការរំលាយចំណងអាពាហ៍ពិពាហ៍ នោះតុលាការនឹងសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច “ដីកាសម្រេច” ។
✍️២.ការលែងលះដែលមានមូលហេតុដូចមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺជាការលែងលះដោយមិនមានការព្រមព្រៀង មានន័យថាភាគីម្ខាង(ប្តី-ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ មិនមានឆន្ទៈក្នុងការលែងលះ តែភាគីម្ខាងទៀតមិនអាចរួមរស់ជាមួយគ្នាទៀតបាន ដោយយោងទៅលើមូលហេតុនៃការលែងលះ ដូចខាងក្រោម
👉មានអំពើផិតក្បត់ ទៅលើសហព័ទ្ធ
👉បោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ
👉មិនដឹងច្បាស់ថា សហព័ទ្ធស្លាប់ ឬរស់អស់រយៈពេលជាង១ឆ្នាំ
👉សហព័ទ្ធបានរស់នៅបែកគ្នាជាបន្តបន្ទាប់ អស់រយៈពេលជាង ០១ឆ្នាំ ដែលផ្ទុយនឹងគោលបំណងអាពាហ៍ពិពាហ៍
👉ករណីផ្សេងទៀតដែលនាំឲ្យទំនាក់ទំនងត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។
ដូច្នេះភាគីម្ខាង(ប្តី-ប្រពន្ធ)នៃអាពាហ៍ពិពាហ៍ អាចដាក់ពាក្យបណ្តឹងទាមទារលែងលះគ្នា ទៅសាលាដំបូងរាជធានី,ខេត្ត ហើយបើតុលាការរកឃើញថាមានមូលហេតុ និងភស្តុតាងបញ្ជាក់យ៉ាងច្បាស់លាស់ថាភាគីទាំងពីរពិតជាមិនអាចរួមរស់នៅជាមួយគ្នាជាប្តី,ប្រពន្ធទៀតបាន នោះតុលាការត្រូវសម្រេចឲ្យភាគីលែងលះគ្នាតាមរយៈអំណាច «សាលក្រម» នេះបើយោងតាមច្បាប់ស្តីពីនីតិវិធីបណ្តឹងទាក់ទងនឹងឋានៈបុគ្គល។
បើទោះបីជាពាក្យបណ្តឹងទាមទារការលែងលះរបស់ភាគី មានមូលហេតុដូចមានរៀបរាប់ខាងលើក៏ដោយ ប៉ុន្តែប្រសិន បើតុលាការយល់ឃើញថាការលែងលះនោះ បណ្តាលឲ្យការ ទ្រទ្រង់ជីវភាពរបស់ប្តី-ប្រពន្ធ ឬកូន ក្រលំបាក ឬឈឺចាប់ដែលពុំអាចទ្រាំទ្របាន ឬដោយសារតែការទាមទារនោះផ្ទុយនឹងភាពសុចរិតនោះ តុលាការអាចច្រានចោល ការទាមទារលែងលះគ្នានោះបាន ដោយពិចារណាលើស្ថានភាពជាក់ស្តែង ឬដោយឆន្ទានុសិទ្ធិ។
ការលែងលះ ឬការរំលាយចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ ដែលប្តី-ប្រពន្ធបានចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រូវតែធ្វើឡើងតាមផ្លូវតុលាការ ។ ភាគី(ប្តី-ប្រពន្ធ)មិនអាចបង្កើតកិច្ចព្រមព្រៀងលែងលះក្រៅប្រព័ន្ធតុលាការ ឬគ្រាន់តែដាក់លិខិតជូនដំណឹងទៅសាលាឃុំ-សង្កាត់បានទេ។ ប្រសិនបើមិនបានឆ្លងកាត់ការសម្រេចសេចក្តីតាមរយៈសេចក្តីសម្រេចរបស់តុលាការនោះទេ ចំណងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវទុកជាបានការដដែល។
⚖️ យោងតាម ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា បទល្មើសធ្វើឱ្យខូចខាតដោយចេតនា ត្រូវបានចែងយ៉ាងច្បាស់លាស់ទៅតាមប្រភេទនៃទង្វើ និងទំហំនៃផលប៉ះពាល់។
ខាងក្រោមនេះគឺជាខ្លឹមសារសំខាន់ៗដែលដកស្រង់ចេញពីក្រមព្រហ្មទណ្ឌ៖
✅១. បទបំផ្លិចបំផ្លាញ និងធ្វើឱ្យខូចខាតដោយចេតនា (មាត្រា ៤១០)
នេះគឺជាបទល្មើសទូទៅបំផុត ដែលសំដៅលើការបំផ្លាញ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃ។
• និយមន័យ៖ ការបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាត ឬការធ្វើឱ្យទ្រព្យសម្បត្តិរបស់អ្នកដទៃធ្លាក់ចុះគុណភាព ទោះបីជាផ្នែកខ្លះ ឬទាំងស្រុងក៏ដោយ។
• ទោសកំហុស៖ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.000 (មួយលាន) ដល់ ៤.០០០.000 (បួនលាន) រៀល។
✅២. ស្ថានទម្ងន់ទោស (មាត្រា ៤១១ ដល់ ៤១៣)
ទោសនឹងត្រូវបង្កើនកម្រិត ប្រសិនបើការខូចខាតនោះស្ថិតក្នុងករណីដូចជា៖
• មាត្រា ៤១១៖ ប្រព្រឹត្តឡើងដោយប្រើ ហិង្សា។
• មាត្រា ៤១២៖ ការខូចខាតដែលមានទំហំធំធេង ឬប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ។
• មាត្រា ៤១៣៖ ប្រព្រឹត្តឡើងដោយ ក្រុមមានការចាត់តាំង។
✅៣. បទបំផ្លិចបំផ្លាញដែលបង្កគ្រោះថ្នាក់ដល់បុគ្គល (មាត្រា ៤១៤)
ប្រសិនបើការធ្វើឱ្យខូចខាតនោះ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់រូបរាងកាយ ឬជីវិតអ្នកដទៃ៖
• បណ្តាលឱ្យមាន របួសស្នាម៖ ទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។
• បណ្តាលឱ្យមាន មរណភាព៖ ទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ
✅៤. ការប្រើប្រាស់មធ្យោបាយគ្រោះថ្នាក់ (មាត្រា ៤១៥ ដល់ ៤១៩)
ក្រមព្រហ្មទណ្ឌបែងចែកដាច់ដោយឡែកចំពោះការបង្កខូចខាតដោយប្រើ ភ្លើង (ការដុត) ឬ គ្រឿងផ្ទុះ៖
• ការដុតបំផ្លាញទ្រព្យសម្បត្តិទូទៅ៖ ត្រូវប្រឈមនឹងទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។
• ការដុតបំផ្លាញផ្ទះសម្បែង ឬកន្លែងដែលមានមនុស្សរស់នៅ៖ ត្រូវប្រឈមនឹងទោសដាក់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។
• ការបង្កឱ្យមានសេចក្តីស្លាប់ដោយសារការដុត ឬផ្ទុះ៖ ត្រូវប្រឈមនឹងទោសដាក់ពន្ធនាគារពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ ឬអស់មួយជីវិត។
✅៥. ការធ្វើឱ្យខូចខាតដោយអចេតនា (មាត្រា ៤២០)
ក្នុងករណីដែលការខូចខាតកើតឡើងដោយ ការធ្វេសប្រហែស ឬការខ្ជីខ្ជា (មិនមែនមានបំណងអាក្រក់ពីដំបូង) ប៉ុន្តែបង្កឡើងដោយភ្លើង ឬគ្រឿងផ្ទុះ៖
• ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ ដល់ ៦.០០០.០០០ រៀល។
❇️សម្គាល់៖ ក្រៅពីទោសព្រហ្មទណ្ឌ (ជាប់គុក និងពិន័យចូលរដ្ឋ) ជនល្មើសក៏មានកាតព្វកិច្ចផ្នែករដ្ឋប្បវេណី គឺត្រូវ សងការខូចខាត ទៅម្ចាស់ទ្រព្យសម្បត្តិវិញផងដែរ។
✍️ការបំពានខាងផ្លូវភេទដទៃទៀត (អំពើប្រទូស្តកេរខ្មាស)
✅មាត្រា ២៤៦. នៃក្រមព្រហ្មទណ្ឌ «គ្រប់អំពើប៉ះពាល់ ស្ទាប អង្អែលកេរភេទ ឫ ផ្នែកភេទផ្សេងទៀតរបស់បុគ្គលដទៃ តែបុគ្គលនេះមិនស្ម័គ្រផងទេ ឬ បង្ខំបុគ្គលដទៃឲ្យប្រព្រឹត្តអំពើនេះមកលើខ្លួន ឬ ទៅលើតតិយបុគ្គលក្នុងគោលបំណងធ្វើឲ្យរំជួល ឬ រីករាយដល់ចំណង់ផ្លូវភេទរបស់ជនល្មើស គឺជាអំពើប្រទូស្តកេរខ្មាស»។
👉ទោសអនុវត្តអំពើប្រទូស្តកេរខ្មាសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន) រៀល ទៅ ៦.០០០.០០០ (ប្រាំមួយលាន) រៀល។
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
