uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Kanalga Telegram’da o‘tish

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Ko'proq ko'rsatish
6 659
Obunachilar
+224 soatlar
+27 kun
+1530 kun
Postlar arxiv
សម្តេចតេជោ ហ៊ុន សែន បដិសេដចំពោះការផ្សាយរបស់សារព័ត៍មានថៃមួយចំនួនដែលថាកម្ពុជាមានទាហានរុស្ស៊ី ឬជនបរទេសជួយប្រយុទ្ធប្រឆាំងការឈ្លានពានរបស់ថៃ Connect with Samdech Hun Sen : 🗳Facebook ✈️Telegram 📱TikTok 📱Twitter 🎞YouTube 📷Instagram 🖥Website

រុស្ស៊ីបដិសេធការចោទប្រកាន់របស់ថៃដែលថា មាន​រុស្ស៉ីធ្វើ​ទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី
រុស្ស៊ីបដិសេធការចោទប្រកាន់របស់ថៃដែលថា មាន​រុស្ស៉ីធ្វើ​ទាហានស៊ីឈ្នួលក្នុងជម្លោះព្រំដែនខ្មែរ-ថៃ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងបាងកកបានច្រានចោលការចុះផ្សាយ​ប្រព័ន្ធផ្សព្វផ្សាយថៃដែលចុះផ្សាយថា ​ពលរដ្ឋរុស្ស៊ីអាចធ្វើជាទាហានស៊ីឈ្នួលនៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ចំពោះរុស្ស៊ី ការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ​​បានរំលោភបំពានដល់ពលរដ្ឋខ្លួន និងប៉ះពាល់ទំនាក់ទំនងជាប្រពៃណីជាមួយកម្ពុជា និងថៃ។ 👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/CGu0.g

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
+3
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។ នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។ លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។ ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។ ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាប ជាព័ត៌មាន៕ ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Repost from Kampuchea Thmey TV
ព្យុះមូសុងជាមួយខ្យល់បក់ខ្លាំង កំពុងបោះពួយទៅវាយប្រហារ ថៃ ភាគខាងត្បូង ——— 📲 JOIN Kampuchea Thmey TV

Repost from APSARA FM97
សោកនាដកម្មសាលាបឋមសិក្សាអូរបីជាន់ ដែលត្រូវកងទ័ពថៃទម្លាក់គ្រាប់បំផ្លាញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ប្រភព​ : MoEYS Cambodia WEB
+8
សោកនាដកម្មសាលាបឋមសិក្សាអូរបីជាន់ ដែលត្រូវកងទ័ពថៃទម្លាក់គ្រាប់បំផ្លាញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។ ប្រភព​ : MoEYS Cambodia WEBSITE | TELEGRAM | FACEBOOK | TIKTOK | YOUTUBE

កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការវាយប្រហារតាមអាកាសទៅលើគោលដៅជនស៊ីវិល https://www.kampucheathmey.com/local-news/1038668 📲 T
កម្ពុជាទាមទារឱ្យថៃបញ្ឈប់ជាបន្ទាន់ការវាយប្រហារតាមអាកាសទៅលើគោលដៅជនស៊ីវិល https://www.kampucheathmey.com/local-news/1038668 📲 Telegram | YouTube | X (Twitter)

Repost from Kampuchea Thmey TV
ថៃបញ្ជាក់ការមិនបិទឈូងសមុទ្រថៃ ​និងមិនប៉ះពាល់នាវាបរទេស ——— 📲 JOIN Kampuchea Thmey TV

Repost from News Today❤️
ថៃប្តឹងកម្ពុជាជាផ្លូវការទៅ UN ហើយស្នើឱ្យអន្តរជាតិដាក់សម្ពាធ https://youtu.be/Xi7hkHBK7qo

Repost from YOUTH CPP MEDIA
ពលរដ្ឋរស់ នៅភូមិស្វាយ សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្ត សៀមរាប ភ្ញាក់ផ្អើលឃើញដ្រូន សៀមធ្លាក់ យប់មិញម៉េាង៩យប់

វត្តមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតាមព្រំដែននាំយកការពិតពីកម្ពុជាទៅកាន់ពិភពលោក December 16, 2025 នៅក្នុងបរិបទដែលយោធាថៃកំព
វត្តមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនៅតាមព្រំដែននាំយកការពិតពីកម្ពុជាទៅកាន់ពិភពលោក December 16, 2025 នៅក្នុងបរិបទដែលយោធាថៃកំពុងបង្កើនសកម្មភាពបាញ់ប្រហារកាន់តែខ្លាំងមកលើដែនអធិបតេយ្យភាពកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជាថៃ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្វាគមន៍ចំពោះវត្តមានអ្នកសារព័ត៌មានជាតិនិងអន្តរជាតិនានា ដែលកំពុងបង្ហាញសកម្មភាពចុះយកព័ត៌មានពីប្រទេសកម្ពុជាក្នុងកំលុងពេលយោធាថៃកំពុងធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា។

បច្ចុប្បន្នភាព«ខេត្តកម្ពុជា»រងការវាយប្រហារដោយសារយោធាថៃ តាំងពីម៉ោង ១:០០រំលងអាធ្រាត្រ ដល់ព្រឹកម៉ោង ៨:០០នាទីព្រឹក ថ្ងៃ១៦ធ្នូ ឆ្ន
បច្ចុប្បន្នភាព«ខេត្តកម្ពុជា»រងការវាយប្រហារដោយសារយោធាថៃ តាំងពីម៉ោង ១:០០រំលងអាធ្រាត្រ ដល់ព្រឹកម៉ោង ៨:០០នាទីព្រឹក ថ្ងៃ១៦ធ្នូ ឆ្នាំ២០២៥