កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Kanalga Telegram’da o‘tish
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Ko'proq ko'rsatish6 427
Obunachilar
Ma'lumot yo'q24 soatlar
+37 kunlar
+4530 kunlar
Postlar arxiv
+6
ជួបជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ កុម្ភៈ ២០២៦
Receiving a courtesy call and having a discussion with His Excellency General Romeo S Brawner Jr, Chief of Staff of the Armed Forces of the Philippines, at Peace Palace.
Phnom Penh, Thursday morning, 12 February 2026
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from MFAIC (Cambodia)-NEWS
+1
កម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ
Cambodia Protests against Unlawful Activities Undertaken by Thai Armed Forces
Repost from Khmer Times Breaking News
CMAA reaffirms mine ban commitments following reported mine discovery near Thai border
February 11, 2026
#National
The Cambodian Mine Action and Victim Assistance Authority (CMAA) has reaffirmed Cambodia’s full commitment to its international mine ban obligations following recent reports by Thai military sources
READ HERE: https://www.khmertimeskh.com/501843893/cmaa-reaffirms-mine-ban-commitments-following-reported-mine-discovery-near-thai-border/
ខេត្តតាកែវ ក្លាយជាខេត្តទី១៣ ដែលបានចុះ MoU ជាមួយ អ.ដ.ក ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ
——————
ខេត្តតាកែវ និង អ.ដ.ក បានចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលនាំឱ្យកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការរវាង អ.ដ.ក. ជាមួយថ្នាក់ក្រោមជាតិ កើនដល់ចំនួន ១៣។
ពិធីចុះអនុស្សរណៈនេះ បានចូលរួមជាអធិបតីដោយឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក. ជាមួយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ៕
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
Repost from N/a
+2
លិខិតជូនដំណឹងអំពីការបញ្ជូនតាមការផ្សាយជាសាធារណ:
https://www.facebook.com/share/1Ad6ngmHQX/?mibextid=wwXIfr
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
+4
ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត
Group 👉 https://t.me/chandaravanlaw
Channel 👉 https://t.me/Daravanlaw
Repost from កម្មវិធីៈ ខ្ញុំស្វែងយល់ពីច្បាប់
+4
ហ៊ីប៉ូតែកដើម្បីធានាបំណុលអណ្តែត
Group 👉 https://t.me/chandaravanlaw
Channel 👉 https://t.me/Daravanlaw
+4
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តកណ្តាល
============
ខេត្តកណ្តាល៖ នាព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក. បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃរដ្ឋបាលស្រុកអង្គស្នួល ស្រុកពញ្ញាឮ ស្រុកមុខកំពូល និងស្រុកកណ្ដាលស្ទឹង ក្នុងខេត្តកណ្ដាល។
កម្មវិធីបើកវគ្គបណ្តុះបណ្តាលនេះ ក៏បានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខុន សេរីរដ្ឋា អភិបាលរង តំណាង ឯកឧត្តម គួច ចំរើន អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល, អភិបាលរងស្រុកទាំង ៤ និងដោយមានសិក្ខាកាមចូលរួមពី មន្ត្រីនៃអង្គភាពពាក់ព័ន្ធមកពីស្រុកចំនួន៤ ក្នុងខេត្តកណ្តាល សរុបចំនួន ១១៦ រូប។
សូមគូសបញ្ជាក់ថា នេះគឺជាវគ្គបណ្តុះបណ្តាលលើកទី២ ហើយ ដែលកើតចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាង អ.ដ.ក. និងរដ្ឋបាលខេត្តកណ្ដាល ក្នុងគោលបំណងលើកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃកាដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ សំដៅធ្វើការពង្រឹងសមត្ថភាពមន្ត្រីថ្នាក់ក្រោមជាតិ ឲ្យមានជំនាញកាន់តែល្អប្រសើរឡើងក្នុងការផ្តល់សេវាសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។
—————————
☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook |
🌐តេឡេក្រាម Telegram |📍 ទីតាំង Location |
🌐យូធូប | Youtube
គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦ ថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ហេតុដូចនេះ, កម្ពុជាប្រកាន់ជំហរដាច់ខាត ក្នុងការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយដែលកម្ពុជាមាន ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬ តាមរយៈការប្រើប្រាស់កម្លាំង។ បន្ថែមពីនេះ, កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន ។
ជាមួយគ្នានេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល, គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ, ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា, ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។ ជាមួយនេះ, ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន ទាំងបរិមាណ និង គុណភាព ព្រោះអនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន។
ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ «អ្នកចេះគឺជាប់» និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេស A, សូមផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត រួមមាន៖ ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និង រៀបចំឱ្យមានការគាំទ្រចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ, ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើង ឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេស មុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទី៣. ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត, ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព និង ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មនូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from និយ័តករសន្តិសុខសង្គម Social Security Regulator
ភាគីវិវាទ ដែលអាចជាសមាជិក ប.ស.ស. ឬនិយោជក ឬអ្នកតំណាងស្របច្បាប់ អាចដាក់ពាក្យបណ្តឹងមក ន.ស.ស. ក្នុងរយៈពេល ៣០ ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃដែលមិនមានការសះជានឹងគ្នានៅកម្រិត ប.ស.ស.។ ពាក្យបណ្តឹងនេះ ត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងត្រូវបញ្ជាក់នូវព័ត៌មានសំខាន់ៗ ដូចខាងក្រោម៖
១. ឈ្មោះ ឬនាមករណ៍ អាសយដ្ឋាន លេខអត្តសញ្ញាណសមាជិក និងលេខទូរសព្ទទំនាក់ទំនងរបស់ភាគីវិវាទ ឬអ្នកតំណាងស្របច្បាប់
២. កម្មវត្ថុនៃវិវាទ
៣. អង្គហេតុសំខាន់ៗដែលបានកើតឡើងពាក់ព័ន្ធនឹងវិវាទ ចំណុចទាមទារ និងចំណុចវិវាទ។
#និយ័តករសន្តិសុខសង្គម
#នសស
#SSR
#SocialSecurityRegulator
#សន្តិសុខសង្គម
#ច្បាប់ស្តីពីរបបសន្តិសុខសង្គម
#ការការពារសន្តិសុខសង្គម
#អភិបាលកិច្ចសន្តិសុខសង្គម
==========
សម្រាប់ព័ត៌មានបន្ថែម៖
- គេហទំព័រផ្លូវការ របស់ ន.ស.ស. (SSR's Official Website)៖ https://ssr.gov.kh/
- ទំព័រហ្វេសប៊ុកផ្លូវការ របស់ ន.ស.ស. (SSR's Official Facebook page)៖ https://www.facebook.com/SSRCambodia.gov
Repost from N/a
+1
📍វគ្គថ្មី និស្សិតច្បាប់ : 📚ឆ្នាំទី 1-4
នីតិព្រហ្មទណ្ឌ .ចូលរៀន: 07/03/26
នីតិវិធីព្រហ្មទណ្ឌ . ចូលរៀន: 07/03/26
ចុះឈ្មោះ👉Telegram: https://t.me/Prjusticpr
👉Telegram: https://t.me/Visal_Mao
🗂Telegram channel: https://t.me/Daravanlaw
សូមអរគុណ។
+8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) ។
ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។
ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕
ខេត្តកណ្តាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ថេង ច័ន្ទសង្វារ/THENG Chan-Sangvar
ការបង្កេីតប្រព័ន្ធចុះបញ្ជីដីធ្លីនិងរដ្ឋបាលសុរិយោដី ដោយអាណានិគមនិយមបារាំង
#ការចុះបញ្ជីដីធ្លី
#រដ្ឋបាលសុរិយោដី
#ដីធ្លី
Repost from ថេង ច័ន្ទសង្វារ/THENG Chan-Sangvar
សញ្ញាណដីធ្លីរបស់ខ្មែរនៅសម័យបុរាណ
#ដីធ្លី
#រដ្ឋបាលសុរិយោដី
#អចលនវត្ថុ
#រដ្ឋបាលដីធ្លី
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
