uz
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Kanalga Telegram’da o‘tish

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Ko'proq ko'rsatish
6 428
Obunachilar
+324 soatlar
-17 kunlar
+1530 kunlar
Postlar arxiv
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+2
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ =================== នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ម៉ែន វណ្ណរិទ្ធ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់ជូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកញ្ញា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

Repost from Prime Time
VIDEO៖ សកម្មជនប្រឆាំងរបស់ថៃ នឹងធ្វើបាតុកម្មនៅមុខស្ថានទូតម៉ាឡេស៊ី និងអាមេរិក ប្រឆាំងនឹងអ្វីដែលគេហៅថា ជាការជ្រៀតជ្រែករបស់លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី 👇 https://www.tiktok.com/@dapprimetime/video/7574346596570336532 https://youtube.com/shorts/cRT-eUhH-Uw?feature=share Channel Telegram: https://t.me/dapprimetime Facebook: https://www.facebook.com/dapprimetime/ Youtube: https://www.youtube.com/@dapprimetime TikTok: https://www.tiktok.com/@dapprimetime

Repost from SBM News
ថៃបំផ្ទុះអាវុ.ធជិតព្រំដែនកម្ពុជា ចំពេលអ្នកសង្កេតការណ៍បរទេសចុះទៅ, ចៅហ្វាយខេត្តពោធិ៍សាត់អះអាងថា គ្មានការជម្លៀសពលរដ្ឋនោះទេ អានអត
ថៃបំផ្ទុះអាវុ.ធជិតព្រំដែនកម្ពុជា ចំពេលអ្នកសង្កេតការណ៍បរទេសចុះទៅ, ចៅហ្វាយខេត្តពោធិ៍សាត់អះអាងថា គ្មានការជម្លៀសពលរដ្ឋនោះទេ អានអត្ថបទពេញ | កម្មវិធីទូរស័ព្ទ | តេឡេក្រាម

ក្រុមហ៊ុន Meta លុបចោលការបង្ហោះបោកប្រាស់ចំនួន ៥.៤ លានក្នុងប្រទេសវៀតណាម https://www.kampucheathmey.com/global-news/1023404 📲 T
ក្រុមហ៊ុន Meta លុបចោលការបង្ហោះបោកប្រាស់ចំនួន ៥.៤ លានក្នុងប្រទេសវៀតណាម https://www.kampucheathmey.com/global-news/1023404 📲 Telegram | YouTube | X (Twitter)

សាលាដំបូងខេត្តបាត់ដំបង 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីកសិកម្មទ
+9
សាលាដំបូងខេត្តបាត់ដំបង 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីកសិកម្មទំហំ : ១៩.៦៨៤ ម៉ែត្រការ៉េ -ទីតាំងអចលនវត្ថុ : ភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង -Google map : https://maps.app.goo.gl/qp2RXNYqzZawrX7D6 -មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ: ០២០១០៥០៤-០៩៦៩ -តម្លៃលក់អប្បបរមា : ១២.២០០ ដុល្លារអាមេរិក -ប្រាក់ធានាលើសំណើទិញ : ១.២២០ ដុល្លាអាមេរិក -ថ្ងៃទទួលពាក្យចូលរួមដេញថ្លៃ : ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ -ទីតាំងដេញថ្លៃ: បន្ទប់លក់នៃអាជ្ញាសាលានៃសាដំបូងខេត្តបាត់ដំបង ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តបាត់ដំបង : https://maps.app.goo.gl/6fk7CHrDaScUnRpz9?g_st=com.google.maps.preview.copy ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/share/p/16DuUTFLMo/

សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីសាងសង់
+8
សាលាដំបូងខេត្តព្រះសីហនុ 🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ ===================== -ប្រភេទអចលនវត្ថុ : ដីសាងសង់ ដែលមានទំហំ ៩៤ ម៉ែត្រការ៉េ -ទីតាំងអចលនវត្ថុ : ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ -Google Map : https://maps.app.goo.gl/dgsbcBHbv4d4C8u66?g_st=ipc -មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ១៨០១០៤០៥-៧០១៧ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ -ប្រាក់ធានាលើសំណើ : ៩.៥៦០,៨ (ប្រាំបួនពាន់ប្រាំរយហុកសិប និង ប្រាំបី) ដុល្លារអាមេរិក -ទីតាំងលក់ : បន្ទប់អាជ្ញាសាលានៃសាលាដំបូងខេត្តព្រះសីហនុ -ថ្ងៃចូលរួមដេញថ្លៃ ចាប់ពីថ្ងៃជូនដំណឹង ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ទីតាំងសាលាដំបូងខេត្តព្រះសីហនុ : https://maps.app.goo.gl/GxBvjsB81FX6RyAn8?g_st=com.google.maps.preview.copy ===================== សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម Website : https://moj.gov.kh/kh/property Facebook : https://www.facebook.com/profile.php?id=61574632351743

វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រ
+1
វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ =================== នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ឡាយ អូន និងលោក ប៉ុយ ផានិត បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់ ជូនប្រជាពលរដ្ឋរស់នៅខេត្តមណ្ឌលគិរី។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។ អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។ គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ។ ————————— ☎️ លេខទូរស័ព្ទ Telephone : +855 93 98 33 58 | 099 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location | 🌐យូធូប | Youtube

✅សេចក្តីជូនដំណឹង អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡ
+1
✅សេចក្តីជូនដំណឹង អគ្គលេខាធិការដ្ឋានរដ្ឋសភា មានកិត្តិយស សូមជម្រាបជូនដល់សាធារណជនជ្រាបថា៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យាទាំងពីរភេទចំនួន៣០នាក់ ដើម្បីបំពេញការងារ នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលបម្រើការងារ សូមទំនាក់ទំនងមកទទួល និងដាក់ពាក្យប្រឡងនៅការិយាល័យធនធានមនុស្ស នៃនាយកដ្ឋានគ្រប់គ្រងបុគ្គលិក នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា​ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ ឬតាមតំណលីងQR ដូចមានភ្ជាប់ជូន។

អភិបាលខេត្តពោធិ៍សាត់៖ ក្រោយការផ្ទុះអាវុធនៅភាគីខាងថៃ, ស្ថានភាពក្នុងខេត្តធម្មតា និងមិនមានការជម្លៀសប្រជាជនទេ គិតត្រឹមថ្ងៃត្រង់នេ
អភិបាលខេត្តពោធិ៍សាត់៖ ក្រោយការផ្ទុះអាវុធនៅភាគីខាងថៃ, ស្ថានភាពក្នុងខេត្តធម្មតា និងមិនមានការជម្លៀសប្រជាជនទេ គិតត្រឹមថ្ងៃត្រង់នេះ --- ក្រោយការផ្ទុះអាវុធនៅភាគីខាងថៃ នៅប្រមាណម៉ោង១១ព្រឹក ថ្ងៃពុធនេះ, ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងប្រាប់សារព័ត៌មានព្រះខ័នថា គិតត្រឹមវេលាម៉ោង១២:៣០ថ្ងៃត្រង់ ថ្ងៃទី១៩ ខែវិច្ឆិកានេះ ស្ថានភាពក្នុងខេត្តពោធិ៍សាត់មានសភាពធម្មតា។ ទន្ទឹមនឹងនេះ គិតត្រឹមម៉ោង១២:៣០ថ្ងៃត្រង់នេះដដែល មិនមានការជម្លៀសពលរដ្ឋក្នុងខេត្តពោធិ៍សាត់នោះទេ។ សូមបញ្ជាក់ថា យោងតាមក្រសួងការពារជាតិកម្ពុជា, នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជា បានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ៕ 🌐 ព្រះខ័ន - Preah Khan 🌐 ព្រះខ័ន 🌐 Preah Khan 🌐 ព្រះខ័ន CoolApp: ព្រះខ័ន

នៅថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥, បណ្ឌិត្យសភាភូមិន្ទយុត្តិធ
+9
នៅថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សហការជាមួយនិងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូជំនាញ ស្តីពី “ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងការធ្វើបត្យាប័ន” សម្រាប់ចៅក្រម-ព្រះរាជអាជ្ញា និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ។ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

Repost from Swift News Daily
សូមកោតសរសើរវីរៈកងទ័ពកម្ពុជា​ និយាយដោយសន្តិវិធីជាមួយទ័ពសៀម នៅតំបន់អានសេះ ខេត្តព្រះវិហារ ជុំវិញការប្រកែកគ្នារឿងដាក់មីន https://t.me/swiftnewsdaily

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។
+1
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាចំនួន ៤៦រូប, ផុតកំណត់៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

Repost from BTV News Global
BREAKING NEWS | ASEAN OBSERVERS SUSPEND VISIT IN BORDER COMMUNE AS EXPLOSION HEARD OVER THAI SIDE November 19, 2025 – Cambodi
BREAKING NEWS | ASEAN OBSERVERS SUSPEND VISIT IN BORDER COMMUNE AS EXPLOSION HEARD OVER THAI SIDE November 19, 2025 – Cambodia’s Ministry of Defense confirms that on the morning of 19 November 2025 at 11:08 AM, the ASEAN Observers Team (AOT), coordinated by the Cambodian Ministry of National Defense, conducted an inspection and verification of the ceasefire implementation in the Checkpoint CH1 in Thmorda Commune, Veal Veng District, Pursat Province. During the inspection, there was the sound of weapon explosions on the Thai side. For safety reasons, the ASEAN Observers Team decided to suspend the verification mission in that area and withdraw. #CambodiaWantsPeace FOLLOW US Facebook | Telegram

Repost from BAYON Radio
BREAKING NEWS | ព្រឹកនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុក
BREAKING NEWS | ព្រឹកនេះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខណៈអំឡុងពេលនោះមានការផ្ទុះអាវុធនៅខាងភាគីថៃ ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១១:០៨នាទីព្រឹក ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នៅអំឡុងពេលចុះពិនិត្យនោះ មានការផ្ទុះអាវុធនៅខាងភាគីថៃ។ ដើម្បីសុវត្ថិភាព ក្រុមអ្នកសង្កេតការណ៍អាស៊ានសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះ និងដកថយត្រឡប់វិញ។ នេះបើតាមសេចក្ដីប្រកាសព៧ត៌មានរបស់ក្រសួងការពារជាតិ។ 👉Join Bayon Radio

🚨ទឹកជំនន់នៅខេត្តអាយុធ្យាបានឆក់យកជីវិតមនុស្ស២០នាក់ ហើយអាជ្ញាធរប្រទេសថៃកំពុងរាយការណ៍អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកម្រិតទឹកដែល
🚨ទឹកជំនន់នៅខេត្តអាយុធ្យាបានឆក់យកជីវិតមនុស្ស២០នាក់ ហើយអាជ្ញាធរប្រទេសថៃកំពុងរាយការណ៍អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ និងកម្រិតទឹកដែលបន្តហូរកាត់ផ្តាច់សហគមន៍ទាំងមូល។ យោងតាម Khaosod ការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថ្នាក់ខេត្ត បានឲ្យដឹងនៅថ្ងៃទី១៩ខែវិច្ឆិកាថា ទឹកជំនន់ឥឡូវនេះបានជះឥទ្ធិពលដល់ស្រុកចំនួន១១ ឃុំ១៣៦ និងភូមិ៨៩៩។ គ្រួសារជាង ៦៣ ០០០គ្រួសារត្រូវបានរងផលប៉ះពាល់។ ឃុំ Tha Din Daeng ក្នុងស្រុក Phak Hai នៅតែជាតំបន់ដែលរងការវាយប្រហារធ្ងន់ធ្ងរជាងគេ។ តំបន់ទាំងមូលត្រូវបានលិចលង់ក្រោមទឹកជម្រៅពី៣ទៅ៤ម៉ែត្រ ដោយធ្វើឲ្យមនុស្សជាង៦០០គ្រួសារត្រូវជាប់គាំង ខណៈផ្ទះសម្បែង និងតំបន់សហគមន៍នៅតែជន់លិចទឹកទាំងស្រុង។ ក្រុមសង្គ្រោះបន្តធ្វើការក្នុងស្ថានភាពគ្រោះថ្នាក់ ខណៈកម្រិតទឹកបង្ហាញសញ្ញាតិចតួចណាស់នៃការស្រកចុះ។ អាជ្ញាធរបានព្រមានថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ប្រសិនបើការចូលទៅតំបន់ដាច់ស្រយាលនៅតែមានឧបសគ្គរារាំង៕

តេស្តសមត្ថភាពរបស់អ្នក តាមរយៈលីងខាងក្រោម ស្រាវជ្រាវ និងរៀបរៀងដោយ : លោក ជី ឧត្តម ១. ប្រព័ន្ធរដ្ឋបាលកម្ពុជា លើកទី១ https://docs.google.com/forms/d/e/1FAIpQLSdG3qZ3stFZVYaxsBxdHhQ6PCtubILlkj2N5yf9eI36LXZsDQ/viewform?usp=dialog ២. ប្រព័ន្ធរដ្ឋបាលកម្ពុជា លើកទី២ https://docs.google.com/forms/d/e/1FAIpQLSeqdpQpnlPS_Igx2r1hPLnSQliWVDzgCuH4f49Ko_RKsI095w/viewform?usp=dialog ៣. សេវាសាធារណៈ https://docs.google.com/forms/d/e/1FAIpQLSfJqQW0Y14NjG11U5vJpYfYmuNAtvh-GufjlhqgINVj7Ora5Q/viewform?usp=dialog ៤. នវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈ https://docs.google.com/forms/d/e/1FAIpQLSeRJOYfgqHqTOqbeXxOx4Z-gkxk9I5ZoerL2eyl5FOhCRopKg/viewform?usp=preview ៥. មុខងារសាធារណៈ លើកទី១ https://docs.google.com/forms/d/e/1FAIpQLSdSbJ6uZNNIGenWmK87GXBCR8_DuEBy_zFNJ1BxtmnAi5Ugww/viewform?usp=publish-editor ៦. មុខងារសាធារណៈ លើកទី២ https://docs.google.com/forms/d/e/1FAIpQLSeliHflVzgIlY_KDKGvf80tv2o1vHqX_uqdSl84L40qHfcKmA/viewform?usp=publish-editor

Repost from N/a
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ សេចក្តី​ផ្តើម​ក្រមរដ្ឋ​ប្បវេណី​​ 📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 096
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់ :​​​ សេចក្តី​ផ្តើម​ក្រមរដ្ឋ​ប្បវេណី​​ 📚​​ឆ្នាំទី​ ​១​ - ៤​ ទំនាក់ទំនងសាកសួរពត៌មានតាម👇 📞 096 947 7471 ចុះឈ្មោះ​ 👉Telegram: https://t.me/Prjusticpr 👉Telegram: https://t.me/Visal_Mao 🗂​ Telegram channel: https://t.me/Daravanlaw​ សូមអរគុណ។

សូមអបអរដល់មន្ត្រីពុទ្ធសាសនបណ្ឌិត្យចំនួន៤រូប អនុក្រឹត្យស្ដីពីការជូនមេដាយការងារ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រគេ
+1
សូមអបអរដល់មន្ត្រីពុទ្ធសាសនបណ្ឌិត្យចំនួន៤រូប អនុក្រឹត្យស្ដីពីការជូនមេដាយការងារ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនមន្ត្រីសង្ឃ មន្ត្រីសង្ឃជាប់កិច្ចសន្យា និងជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃក្រសួងធម្មការនិងសាសនា ចំនួន៥២០ អង្គ/រូប។