កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Kanalga Telegram’da o‘tish
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Ko'proq ko'rsatish6 423
Obunachilar
Ma'lumot yo'q24 soatlar
+77 kunlar
+4830 kunlar
Postlar arxiv
Repost from ជី ឧត្តម Channel
វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦” ក្រោមប្រធានបទ “ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) មានកិត្តិយសខ្ពង់ខ្ពស់ទទួលបានការចូលរួមពីវាគ្មិនកិត្តិយស ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា និងជានាយករងទី១ ឧទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា (Spokesperson for the Senate of Cambodia and Deputy Director of the Cabinet of the President of the Senate)។
ឯកឧត្តមនឹងផ្តល់កិត្តិយសចែករំលែកបទពិសោធន៍ និងចំណេះដឹងដ៏មានតម្លៃក្រោមប្រធានបទ “កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជានាពេលអនាគត” ដែលនឹងផ្តល់នូវចក្ខុវិស័យ ការណែនាំ និងការលើកទឹកចិត្តយ៉ាងសំខាន់សម្រាប់យុវជនកម្ពុជាក្នុងការរៀបចំខ្លួនឆ្ពោះទៅរកភាពជោគជ័យ។
កម្មវិធីនេះមានគោលបំណងផ្តល់ព័ត៌មានអប់រំត្រឹមត្រូវ និងជំរុញយុវជនកម្ពុជា ឱ្យស្វែងរកសក្តានុពលខ្លួនឯង ក៏ដូចជាជ្រើសរើសមុខជំនាញដែលសមស្របសម្រាប់អនាគត។
🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី ២៣-២៤ ខែឧសភា ឆ្នាំ២០២៦
📍 ទីកន្លែង៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)
🕗 ពេលវេលា៖ ០៨:០០ ព្រឹក ដល់ ១៦:០០ ល្ងាច
🎟️ ការចូលរួម៖ ឥតគិតថ្លៃ https://shlink.sala.tech/53HIJQ3Tn
ការកែទម្រង់រដ្ឋ ឬកំណែទម្រង់ប្រព័ន្ធការងារគឺយើងមិនធ្វើផ្អែកលើការស្រឡាញ់ ឬស្អប់មនុស្ស នោះទេ ប៉ុន្តែយកលទ្ធផលជាគោលដើម្បីបង្កើនប្រសិទ្ធភាពការងារ និងធ្វើការកែសម្រួលឱ្យកាន់តែប្រសើរឡើងស្របតាមសភាពការណ៍ ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+8
ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារ បច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយជំនាញការជប៉ុន JICA ដើម្បីពិនិត្យ និងពិភាក្សាលើការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ និង លោកជំទាវ ចាំង ស៊ីណាត ជាសហប្រធាននៃក្រុមការងារបច្ចេកទេសទទួលបន្ទុករៀបចំការធ្វើវិសោធនកម្មក្រមរដ្ឋប្បវេណី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោក Shimanuki Masao អ្នកជំនាញការជប៉ុន របស់ JICA ដេីម្បីពិនិត្យ និងពិភាក្សាលើបទប្បញ្ញត្តិមួយចំនួន នៅក្នុងគន្ថីទី៣ ស្តីពីសិទ្ធិប្រត្យក្ស និងគន្ថីទី៤ ស្តីពីកាតព្វកិច្ច។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ លោកជំទាវអនុប្រធាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារ។
Repost from N/a
+3
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: សេចក្ដី.កាតព្វកិច្ច.រៀន: 6/6/26
កិច្ចសន្យាសំខាន់ៗ.រៀន: 3/6/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 1/6/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:6/6/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+6
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
====================
ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអនុញ្ញាតឱ្យឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម KIM Chang Yong និងសហការីមកកាន់ទីស្តីការក្រសួងយុត្តិធម៌។ ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីកិច្ចការងារមួយចំនួនជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកច្បាប់យ៉ាងជិតស្និទ្ធរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ និងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានយកឱកាសនេះជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូត អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ឱ្យទទួលបានជោគជ័យក្នុងភារកិច្ចថ្មី ក្នុងបុព្វហេតុផលប្រយោជន៍របស់ប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
Repost from CambodiaMyHome
ទីណាក៏អាចរៀនបាន
#បំណិនជីវិត
រូបភាព៖ កម្ពុជាមាតុភូមិខ្ញុំ - គឹម បញ្ញារ័តន៍
https://www.facebook.com/share/p/14WfaEWtLLW/?mibextid=wwXIfr
Join CambodiaMyHome
Repost from ការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការ
+8
សាលាដំបូងរាជធានីភ្នំពេញ
🔔សេចក្ដីជូនដំណឹងអំពីការលក់ដោយបង្ខំតាមផ្លូវតុលាការ
=====================
- ប្រភេទអចលនវត្ថុ : ដីឡូត៍ ទំហំ ១០៣ ម៉ែត្រការ៉េ
- ទីតាំងអចលនវត្ថុ : ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
- ទីតាំង Google map : https://maps.app.goo.gl/8z3Bgx4nkmcEEMib9
- មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ : ១២០៨០១០៤-៦០៧៩
- តម្លៃលក់អប្បបរមា : ២៩៣.៧២០ (ម្ភៃប្រាំបួនមុឺនបីពាន់ប្រាំពីររយម្ភៃ) ដុល្លារអាម៉េរិក
- ប្រាក់ធានាសំណើទិញ : ២៩.៣៧២ (ពីរមុឺនប្រាំបួនពាន់បីរយជិតសិបពីរ) ដុល្លារអាម៉េរិក
- ថ្ងៃដែលទទួលពាក្យចូលរួមដេញថ្លៃ :ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
- ទីតាំងដេញថ្លៃ : បន្ទប់លក់ដេញថ្លៃជាន់ទី៥ នៃសាលាដំបូងរាជធានីភ្នំពេញ។
ចំពោះសាធារណជនដែលមានចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ សូមធ្វើការទំនាក់ទំនងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលមានទីតាំង :
https://maps.app.goo.gl/QNBByh1SyDNUFK5x5
=====================
សម្រាប់ព័ត៌មាននៃការផ្សព្វផ្សាយការលក់ដោយបង្ខំតាមផ្លូវតុលាការបន្ថែម
Website : https://moj.gov.kh/kh/property
Facebook Page : https://www.facebook.com/share/p/16DuUTFLMo/
Repost from Netra Post
បណ្ឌិត យង់ ពៅ ៖ «ខ្ញុំរក្សាសិទ្ធតាមដាន និងតវ៉ា ខ្ញុំប្រកាសទុកមុន ប្រសិនបើអនុវត្តមិនបានទៅលើការហាមប្រាមដាក់រង្វាន់ក្នុងដប ឬ កំប៉ុង»
Repost from News Today❤️
ទុរេនថៃនៅកូរ៉េ ពីស្រស់ដល់ស្អុយ គ្មានអ្នកទិញ! នាំចូលធ្លាក់ចុះ ៧០% https://youtu.be/oeepR1lp7V8?si=36DcXmhOy_StUDr1
សំឡេង៖ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Remco Johannes van Wijngaarden ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រហូឡង់ ប្រចាំកម្ពុជា នៅវិមានសន្តិភាព។
រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២០ ឧសភា ២០២៦
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from N/a
+3
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: សេចក្ដី.កាតព្វកិច្ច.រៀន: 6/6/26
កិច្ចសន្យាសំខាន់ៗ.រៀន: 3/6/26
សេចក្តី.សិទ្ធិប្រត្សក្យ. រៀន: 1/6/26
នីតិព្រហ្មទណ្ឌ .ចូលរៀន:6/6/26
(ទទួលចុះឈ្មោះតែតាមឈ្មោះតេឡេក្រាម @VISAL_MAO និង ឈ្មោះ ម៉ៅ វិសាល និងទទួលបង់តាមឈ្មោះ MAO VISAL)
ចុះឈ្មោះ : 👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
ឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងរឿងក្តីរដ្ឋប្បវេណី
រៀបចំដោយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល
------------------
https://moj.gov.kh/kh/legal-search-engine-moj/6767
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+7
ឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងរឿងក្តីរដ្ឋប្បវេណី
រៀបចំដោយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល
------------------
https://moj.gov.kh/kh/legal-search-engine-moj/6767
Repost from ក្រសួងយុត្តិធម៌-Ministry of Justice
+8
ឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងរឿងក្តីរដ្ឋប្បវេណី
រៀបចំដោយឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល
------------------
https://moj.gov.kh/kh/legal-search-engine-moj/6767
សូមឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត
ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនឹងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ទិវាជាតិនៃការចងចាំ ២០ ឧសភា បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ, ចូលរួមចំណែកដល់ ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និង លើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from N/a
📍វគ្គថ្មីសម្រាប់និស្សិតច្បាប់
: មូលដ្ឋានគ្រឹះនីតិព្រហ្មទណ្ឌ📚ឆ្នាំទី ១ - ៤
ទំនាក់ទំនងសាកសួរពត៌មានតាម👇
📞 012833175
ចុះឈ្មោះ
👉Telegram: https://t.me/Visal_Mao
🗂 Telegram group : https://t.me/document4study
សូមអរគុណ។
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
