កម្រងរដ្ឋបាល&នីតិសាធារណៈ ផ្សេងៗ
Kanalga Telegram’da o‘tish
https://t.me/document4study (ក្រុបឯកសារវិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំមានមោទនភាពណាស់ដែលបានកេីតមកជាកូនខ្មែរជំនាន់ក្រោយ ដូនតាខ្ញុំគឺអស្ចារ្យ❤️️
Ko'proq ko'rsatish6 431
Obunachilar
+224 soatlar
+47 kunlar
+2030 kunlar
Postlar arxiv
Repost from Troryorng News_ត្រយងញូវស៍
+1
ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្កោលទោសភាគីថៃបាញ់ប្រហារបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរបួស នៅភូមិព្រៃចាន់!
Repost from VAYO FM NEWS
លោកអានុទីនថាមិនខ្លាចវិធានការពន្ធសងសឹករបស់អាមេរិកទេ បើមិនចង់រកស៊ីជាមួយគ្នាថៃនឹងទៅរកប្រទេសផ្សេងទៀត
=============
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បាននិយាយច្បាស់ៗថាលែងមានកិច្ចចរចាសន្តិភាពជាមួយកម្ពុជាទៀតហើយ មួយវិញទៀតលោកក៏មិនខ្លាចការគំរាមកំហែងពន្ធរបស់សហរដ្ឋអាមេរិកដែរ បើមិនចង់រកស៊ីជាមួយគ្នាថៃក៏នឹងលក់ទំនិញទៅប្រទេសផ្សេងទៀត។ បើទោះបីជាសហរដ្ឋអាមេរិកនឹងដំឡើងពន្ធលើទំនិញថៃដោយសារបញ្ហានេះក៏ដោយ លោក អានុទីន បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងដាក់ផលប្រយោជន៍ជាតិ និងសុវត្ថិភាពសាធារណៈ ជាអាទិភាពលើសពីការព្រួយបារម្ភផ្នែកពាណិជ្ជកម្ម។ ពោលលោកមិនខ្វល់ថានឹងរងទណ្ឌកម្មពន្ធជាការសងសឹកពីអាមេរិកនោះទេ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android
Repost from FRESH NEWS
WATCH VIDEO: កូនក្មេងទើបកើត ត្រូវរត់ភៀសខ្លួន ក្រោយទាហានថៃបាញ់ប្រហារចូលក្នុងភូមិរបស់ខ្មែរ នៅភូមិព្រៃចាន់
https://fna.asia 🔗JOIN US
Repost from News Today❤️
នាយករដ្ឋមន្ត្រីកម្ពុជាទាមទារឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីទាហានថៃបាញ់អ្នកភូមិខ្មែរដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។
Repost from FRESH NEWS
WATCH VIDEO: លោក ប៉ាន់ ខេមប៊ុនថន បញ្ជាក់ពីការឈ្លានពាន និងការបាញ់ប្រហាររបស់ទាហានថៃ លើអ្នកភូមិរបស់ខ្មែរ ក្នុងភូមិព្រៃចាន់
https://fna.asia 🔗JOIN US
Repost from Kampuchea Thmey TV
នាវេលាយប់នេះ ប្រជាពលរដ្ឋនៅភូមិព្រៃចាន់ បានជម្លៀសទៅកាន់ទីតាំងឆ្ងាយពីព្រំដែន ក្រោយយោធាថៃ បានបាញ់ប្រហារមកលើពលរដ្ឋខ្មែរ
Repost from QUESTIONCAM NEWS CHANNEL
ព្រឹត្តិការណ៍ នៃការបាញ់ប្រហាររបស់ទាហានថៃ មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជានៅភូមិព្រៃចាន់សូមស្ដាប់ របាយការណ៍លម្អិត ដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែមប៊ុនថននាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលលោកនៅក្នុងហេតុការណ៍ផ្ទាល់ 12/11/2025
Repost from ព្រះខ័ន
នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសថ្កោលទោសចំពោះការវាយប្រហាររបស់ថៃ ដែលបានបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និងរបួស៣នាក់
—-
សូមអានសារទាំងស្រុង៖
ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។
ខ្ញុំសូមអោយភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ខ្ញុំសូមអោយមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវអោយមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។
កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
ប្រភព៖ សម្ដេចធិបតី
🌐 ព្រះខ័ន - Preah Khan
🌐 ព្រះខ័ន
🌐 Preah Khan
🌐 ព្រះខ័ន
CoolApp: ព្រះខ័ន
ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់។
ទង្វើនេះ គឺផ្ទុយទៅនឹងស្មារតីមនុស្សធម៌ ក៏ដូចជាការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេស ការឯកភាពឱ្យយន្តការ គណៈកម្មាការចម្រុះព្រំដែន (JBC) ចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្ន និងត្រូវរក្សាស្ថានភាពដើម ដដែលរហូតដល់ការវាស់វែងត្រូវបានបញ្ចប់ និងរង់ចាំការសម្រេចដោយ JBC។
ខ្ញុំសូមឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។
ខ្ញុំសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហារនេះ។
ជាមួយគ្នានេះ ខ្ញុំសូមឱ្យអាជ្ញាធរដែនដី និងគ្រប់កងកម្លាំងសមត្ថកិច្ចទាំងអស់ចាត់វិធានការជាបន្ទាន់ ក្នុងការការពារប្រជាពលរដ្ឋរបស់យើង ជាពិសេសត្រូវគិតគូរលើសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់ ឱ្យបានជាដាច់ខាត ។
កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Telegram
🌐 Tiktok
🌐 YouTube
🌐 Instagram
😃X
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
Repost from Karpit News
+3
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង១៥.៥០នាទី កម្លាំងទាហានថៃ បានប្រើកាំភ្លើង RPD បាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្នាក់នៅក្នុងជម្រកកៅស៊ូតង់ក្នុងដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ចំនួន១នាក់ និងរងរបួស៣នាក់។
+3
ហាមថតលេណដ្ឋានទ័ព...
