uz
Feedback
កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

កម្រង​រដ្ឋ​បាល&នីតិ​សាធារណៈ​ ផ្សេង​ៗ

Kanalga Telegram’da o‘tish

https://t.me/document4study​ (ក្រុបឯកសារ​វិជ្ជាជីវ:ច្បាប់) https://t.me/landlawdocuments (ក្រុបឯកសារដីធ្លី) 🙏ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បានកេីតមកជា​កូនខ្មែរជំនាន់ក្រោយ​ ដូនតា​ខ្ញុំ​គឺ​អស្ចារ្យ​❤️️

Ko'proq ko'rsatish
6 426
Obunachilar
-324 soatlar
-27 kunlar
+1530 kunlar
Postlar arxiv
ព័ត៌មានផ្ទៃក្នុងវាំងថៃកំពុងបិទបាំងពីការឈឺធ្ងន់របស់ស្តេចវិជ្ជរ៉ាឡុងកន ពេលត្រឡប់មកពីចិន
ព័ត៌មានផ្ទៃក្នុងវាំងថៃកំពុងបិទបាំងពីការឈឺធ្ងន់របស់ស្តេចវិជ្ជរ៉ាឡុងកន ពេលត្រឡប់មកពីចិន

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវឃោរឃៅនេះ ហើយនេះបង្ហាញយ៉ាងច្បាស់ការណ៍ដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ” ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។ ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ កម្ពុជាអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជាអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រម ព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ កម្ពុជាប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ព្រមទាំងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានកន្លងមក ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធ
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះថា៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្តបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងកម្ពុជា ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទីព្រឹក ការបើកការវាយប្រហារនេះធ្វើឡើង នៅក្នុងតំបន់អានសេះ នៅប្រាសាទតាមាន់ធំ នៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា នៅចំការចេក នៅមុំបី នៅភ្នំខ្មោច នៅគោល៨ នៅប្រាសាទតាក្របី និងនៅប្រាសាទខ្នារ ក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើ កម្លាំងកងទ័ពកម្ពុជាវេលាម៉ោង ២:១៥នាទីរសៀល កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃបានបន្តផ្តើមធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង៖ ១.ម៉ោង ០៤:០០នាទី រថយន្តធន់ធំចំនួន ២គ្រឿងរបស់យោធាថៃដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរើងចូលមកខាងមុខតំបន់អានសេះ។ ២.ម៉ោង ០៥:០៤នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ ចំនួន ២០-២៥គ្រាប់។ ៣.ម៉ោង ០៥:១៩នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃចំនួន ៣០-៣៨ គ្រាប់។ ៤.ម៉ោង ០៥:២៥នាទី យោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជា ដោយបាញ់កាំភ្លើងដៃ និងកាំភ្លើងយន្តចំនួន ១០០-១២០គ្រាប់។ ៥.ម៉ោង ០៥:៤០នាទី យោធាថៃបានផ្អាកការបាញ់ប្រហារ ប៉ុន្ដែកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ ៦.ម៉ោង ០៦:១៣នាទី យោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើងMT60 ចំនួន ៣គ្រាប់។ ៧.ម៉ោង ០៦:២២នាទី យោធាថៃបានបន្ដបាញ់កាំភ្លើងត្បាល់ចំនួន ៤គ្រាប់ និងកាំភ្លើងយន្ដថ្មើរជើងចូលខ្សែត្រៀមរបស់កងកម្លាំងកម្ពុជា នៅតំបន់អានសេះ។ ៨.ម៉ោង ០៦:៥១នាទី យោធាថៃចាប់ផ្ដើមវាយប្រហារចូលតំបន់ប្រាសាទតាមាន់ ដោយប្រើប្រាស់រថក្រោះ។ ៩.ម៉ោង ០៧:៤០នាទី យោធាថៃបន្តបាញ់ប្រហារគ្រប់គោលដៅ៖ មុំបី អានសេះ ភ្នំខ្មោច គោល៨ ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ ដោយប្រើប្រាស់កាំភ្លើងធំ១៥៥mm រថក្រោះ កាំភ្លើងត្បាល់គ្រប់ប្រភេទនៅតំបន់អានសេះ។ ១០.ម៉ោង ០៨:១០នាទី យោធាថៃបានបាញ់ផ្សែងពុលចូលទីតាំងនៅតំបន់ភ្នំខ្មោចយ៉ាងច្រើន។ ១១.ម៉ោង ០៨:១៤នាទី យោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅតំបន់ប្រាសាទព្រះវិហារ។ ១២.ម៉ោង ០៨:៤១នាទី យោធាថៃនៅបន្ដបាញ់ និងបន្ដបាញ់ផ្លោង បាញ់បុកយ៉ាងខ្លាំងនៅទីតាំងដំណាក់ស្ដេច បន្លោះថ្មដូន និងប្រាសាទតាមាន់ បច្ចុប្បន្ន មានយន្ដហោះយោធាថៃ បានហោះតាមបណ្ដោយព្រំដែន។ ១៣.ម៉ោង ០៩:០៥នាទី យោធាថៃបានវាយប្រហារមកលើកងកម្លាំងកម្ពុជា ដោយប្រើយន្តហោះចម្បាំងប្រភេទ F-16 នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ១៤.ម៉ោង ០៩:៣០នាទី យោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាបន្តទៀត នៅប្រាសាទខ្នារ អូរស្មាច់ ដោយយោធាថៃបានប្រើកាំភ្លើង១២,៧ រួមទាំងរថក្រោះបាញ់បុកបន្ថែម។ ១៥.ម៉ោង ១០:០០នាទី យោធានៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាយ៉ាងខ្លាំង ដោយប្រើកាំភ្លើងត្បាល់ កាំភ្លើងធំ រថក្រោះបាញ់បុកជាពិសេសខ្លាំង នៅតំបន់អានសេះ និងទិសប្រាសាទព្រះវិហារ។ គិតមកត្រឹមម៉ោង ១១:០០នាទីនេះ យោធាថៃនៅបន្តបាញ់ប្រហារមកលើកងទ័ព និងលើទីតាំងជនស៊ីវិលកម្ពុជានៅឡើយ។ កងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។ សូមគូសបញ្ជាក់ផងដែរថា ការបើកធ្វើការបាញ់ប្រហាររបស់យោធាថៃលើកនេះ គឺក្រោយពីបានធ្វើសកម្មភាពបង្កហេតុ ជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ក្នុងចេតនាញុះញង់ជាមួយគ្នានេះ ខាងភាគីថៃបានបញ្ចេញនូវការផ្សព្វផ្សាយព័ត៌មានជាបន្តបន្ទាប់ ទាំងក្នុងបណ្តាញផ្លូវការ និងក្រៅផ្លូវការនូវព័ត៌មានមិនពិត ចោទប្រកាន់ មួលបង្កាច់មកលើកម្ពុជា ក្នុងចេតនាបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេស ដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។ លើសពីនេះទៅទៀត ការបាញ់ប្រហាររបស់យោធាថៃបានឈានចូលដល់ក្នុងភូមិរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បណ្តាលឱ្យរបួសប្រជាជនស៊ីវិលមួយចំនួន និងឆេះផ្ទះសម្បែងប្រជាពលរដ្ឋស្លូតត្រូវអស់ជាច្រើនខ្នង ដែលធ្វើឱ្យប្រជាជន ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តជម្លៀសរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ក្នុងនោះ អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានជួយសម្របសម្រួលជួយប្រជាពលរដ្ឋភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាពផងដែរ។ នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្រប តាមច្បាប់អន្តរជាតិ។

Repost from News Today❤️
ត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្ន
+2
ត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ ។ *រូបភាពពីអ្នកនាំពាក្យខេត្តឧត្តរមានជ័យ

Repost from DAP News
ថៃ បាញ់គ្រាប់គ្រប់ប្រភេទមកលើកម្ពុជា បណ្តាលឲ្យពលដ្ឋរងរបួសជាច្រើននាក់ និងខូចខាតផ្ទះសម្បែងច្រើនខ្នង ----------------------------
ថៃ បាញ់គ្រាប់គ្រប់ប្រភេទមកលើកម្ពុជា បណ្តាលឲ្យពលដ្ឋរងរបួសជាច្រើននាក់ និងខូចខាតផ្ទះសម្បែងច្រើនខ្នង ---------------------------- ចុចអានអត្ថបទ៖ https://dap-news.com/?p=559303 👉 Facebook 👉 YouTube 👉 Telegram 👉 TikTok

Repost from APSARA FM99
ត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ៨/១២/២៥ នេះ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយ
+3
ត្រឹមម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ៨/១២/២៥ នេះ នៅខេត្តឧត្តរមានជ័យ មានជនស៊ីវិលស្លូតត្រង់ចំនួន ៣នាក់ (ស្រី ១នាក់) បានរងគ្រោះថ្នាក់ដោយការវាយប្រហារពីកម្លាំងយោធាថៃ និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យ។ ប្រភព៖ លោក ម៉េត មាសភក្តី អភិបាលរង ខេត្តឧត្តរមានជ័យ WEDSITE | FACEBOOK | TIKTOK | YOUTUBE | TELEGRAM

Repost from News Today❤️
ក្រសួងការពារជាតិ ៖ ពលរដ្ឋខ្មែរមួយចំនួនរងរបួស ផ្ទះជាច្រើនខ្នងបានឆេះ ដោយសារការបាញ់ប្រហាររបស់ថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
+2
ក្រសួងការពារជាតិ ៖ ពលរដ្ឋខ្មែរមួយចំនួនរងរបួស ផ្ទះជាច្រើនខ្នងបានឆេះ ដោយសារការបាញ់ប្រហាររបស់ថៃ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។

🔴ការផ្សាយផ្ទាល់ ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» ថ្ងៃចន្ទ ៣រោច ខែមិគស
🔴ការផ្សាយផ្ទាល់ ស្តីពី «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃបានបើកការវាយប្រហារមកលើកងទ័ពកម្ពុជា» ថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ............ https://www.facebook.com/share/v/1AVnjv3mZJ/

ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោ
ការលើកឡើងរបស់ផេកផ្លូវការរបស់កងទ័ពថៃ និងបណ្តាញសារព័ត៌មានថៃមួយចំនួន ដែលថាកម្ពុជាបើកការបាញ់មុន និងប្រើសព្វាវុធធុនធ្ងន់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គឺជាព័ត៌មានមិនពិត កងកម្លាំងយោធាថៃបានចាប់ផ្តើមបើកការវាយប្រហារមកលើកងកម្លាំងយោធាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់តាំងពីម៉ោង៥ព្រឹកមក។ សកម្មភាព នេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ជាពិសេសឧបទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។ ដោយឈរលើស្មារតីនៃការគោរពរាល់កិច្ចព្រមព្រៀងដែលបានឯកភាពគ្នា និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ នៅក្នុងឧប្បត្តិហេតុលើកទីពីរនោះ កងកម្លាំងកម្ពុជាក៏មិនបានធ្វើការបាញ់តបតឡើយ និងកំពុងបន្តតាមដានលើការវិវត្តនេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងជាលើកទីពីរទៅក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះរួចហើយ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ចុះទៅទីតាំង ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកការពិត និងធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ The statement published by the official page of the Royal Thai Army, as well as by several Thai media outlets, alleging that Cambodia initiated the attack using heavy and destructive weapons and equipment along the Cambodia-Thailand border, is false information. In fact, the Thai military forces launched the attack on the Cambodian forces at approximately 05:00 AM in the morning of December 8, 2025. It should be noted that this attack occurred after the Thai forces engaged in numerous provocative actions for many days, especially the incident yesterday at Prorlean Thmar area, with the objective of instigating confrontations. Standing on the spirit of respecting all previous agreements and resolving conflicts peacefully according to international law, Cambodia did not retaliate at all during the two assaults and continues to monitor the situation vigilantly and with utmost caution. Additionally, Cambodia, for the second time, has informed the ASEAN Observer Team (AOT) about this incident and plans to request the AOT to conduct an investigation into the matter to ensure transparency, justice, and impartiality. ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

Repost from News Today❤️
ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យកំពុងភៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរខេត្តឧត្តរមានជ័យកំពុងសម្រ
+8
ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យកំពុងភៀសខ្លួនទៅកាន់ទីសុវត្ថិភាពនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ។ អាជ្ញាធរខេត្តឧត្តរមានជ័យកំពុងសម្របសម្រួលជួយពលរដ្ឋចាកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាព ។ *រូបភាពពីអភិបាលខេត្តឧត្តរមានជ័យ

Repost from AMS
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ពេលនេះ ម៉ោងនេះ ស្មារតី ទឹកចិត្ត ទំនុកចិត្ត ភាពជឿជាក់ និងសំឡេងរបស់ប្រជាជនខ្មែរគ្រប់រូប គឺស្ថិតនៅជាមួយវីរៈកងទ័ព មិនថានៅក្នុងកាលៈទេសៈណាឡើយ អានបន្ត https://ams.com.kh/c/1275864 📰 Join AMS News

សូមចូលរួមសោកស្តាយ និងអាណិតពលរដ្ឋយើងមួយចំនួន នៅខាងជប់គគីរ ដែលរងរបួសដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ !
សូមចូលរួមសោកស្តាយ និងអាណិតពលរដ្ឋយើងមួយចំនួន នៅខាងជប់គគីរ ដែលរងរបួសដោយសារគ្រាប់ផ្លោងរបស់ទាហានថៃ !