uz
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Kanalga Telegram’da o‘tish

Ko'proq ko'rsatish

📈 Telegram kanali យុវជនគណបក្សថ្នាក់កណ្តាល-CYCPP analitikasi

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) Kxmer til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 753 obunachidan iborat bo'lib, Siyosat toifasida 4 696-o'rinni va Kambodja mintaqasida 513-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 753 obunachiga ega bo‘ldi.

03 Oktabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni 436 ga, so‘nggi 24 soatda esa 1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 12.00% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 9.18% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 290 marta ko‘riladi; birinchi sutkada odatda 987 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 23 ta reaksiya keladi.

📝 Tavsif va kontent siyosati

Kanal uchun tavsif kiritilmagan.

Yuqori yangilanish chastotasi (oxirgi ma’lumot 04 Oktabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Siyosat toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 753
Obunachilar
+124 soatlar
+3397 kun
+43630 kun
Postlar arxiv
កម្រងរូបភាពនៃមហាគ្រួសារខ្មែរ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពមោះមុត ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ចូលរូមធ្វើដំណើរថ្មើរជើង “ព
+9
កម្រងរូបភាពនៃមហាគ្រួសារខ្មែរ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពមោះមុត ដែលបានចំណាយពេលវេលា កម្លាំងកាយចិត្ត ចូលរូមធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព (Solidarity March)” នៅព្រឹកនេះ ។ ការជួបជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់កម្ពុជាដែលយើងមានខឿនការពារជាតិប្រជាជនរួមកម្លាំងតែមួយជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខដើម្បីការពារជាតិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥ A collection of photos captures the Khmer people with brave smiles as they dedicate their time and energy to participating in the “Solidarity March” this morning. Today’s gathering marks another historic event in Cambodia. In the spirit of national defense, the people stand united with the Royal Government of Cambodia and the Cambodian armed forces on the front lines to defend the nation and safeguard the territorial integrity of the Kingdom of Cambodia. Phnom Penh, Wednesday morning, June 18, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្
+9
មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព​ (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥ All Cambodian people from diverse backgrounds, all political tendency, and all religions, have come together in solidarity and a shared commitment to support the Royal Government of Cambodia and the Cambodian armed forces on the front lines. This solidarity aims to seek a peaceful solution on the border dispute while safeguarding the integrity and sovereignty of the Kingdom of Cambodia through the Solidarity March from the Koh Pich Theater to the Independence Monument. I would like to express my sincere thanks for your active participation. Your engagement serves as a significant encouragement to the Royal Government of Cambodia and the Cambodian armed forces on the front lines as we diligently pursue our mission to safeguard the nation and resolutely defend Cambodia’s territorial integrity. Phnom Penh, Wednesday morning, June 18, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 ht
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 https://www.facebook.com/share/p/194qw5uhdi ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា
សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏មហានក្ខត្តប្ញក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ 🌐 https://www.facebook.com/share/p/16ZitwRRLP ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

គ្រួសារពលីជាកងទ័ព ប្រយុទ្ធជួរមុខមិនឯកាទេ !!! ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រ បាននាំយកថវិកាចំនួន ២០ លានរៀល និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារវីរៈយុទ្ធជន ព្រឹន្ទបាលឯក សួន រ៉ោន ដោយផ្ទាល់ដៃ ។ ប្រជាជនកម្ពុជាសូមគោរពដឹងគុណជានិច្ចដល់កងទ័ពទិសសមរភូមិមុខទាំងអស់ និងគ្រួសារកងទ័ព🙏 🌐 https://www.facebook.com/share/v/16Exy2Npdn/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការប
ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ​ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ​ ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយមួយគ្រួសារទទួលបានថវិកាចំនួន​ ៤០ម៉ឺនរៀល។ 🌐 https://www.facebook.com/share/p/1Amzzxhcv2 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ
ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារៈមួយចំនួនរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ទៅប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីដោយសារការប៉ះទង្គិចគ្នា​ រវាងកងទ័ពកម្ពុជា​ និងកងទ័ពថៃ​ នៅតំបន់មុំ៣​ ស្ថិតក្នុងខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1MDJPRzdDS ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទ
+1
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​
ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារ: មួយចំនួនរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊េីបការណ៍ វរសេនាតូច៣៩២ កងពលតូចលេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣​ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1AA5b41EZr ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ ទិសព្រះវិហារ 🌐 https://www.facebook.com/share/p/16kEiv6ocL ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok