uk
Feedback
យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу យុវជនគណបក្សថ្នាក់កណ្តាល-CYCPP

Канал យុវជនគណបក្សថ្នាក់កណ្តាល-CYCPP (@cycpp) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 751 підписників, посідаючи 4 703 місце в категорії Політика та 512 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 751 підписників.

За останніми даними від 02 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на 442, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 11.68%. Протягом перших 24 годин після публікації контент зазвичай збирає 9.15% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 1 256 переглядів. Протягом першої доби публікація в середньому набирає 984 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 22.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 03 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 751
Підписники
-224 години
+3407 днів
+44230 днів
Архів дописів
មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្
+9
មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ក្នុងជំហរដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី ការពារភាពត្រឹមត្រូវ និងបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈកាធ្វើដំណើរថ្មើរជើង “ព្យុហយាត្រាសាមគ្គីភាព​ (Solidarity March)” ពីមុខសាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ ។ សូមកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមយ៉ាងផុសផុល ដែលនេះជាទឹកចិត្តដ៏ធំធេងសម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាដើម្បីបន្តបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាចខាត ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី១៨ មិថុនា ២០២៥ All Cambodian people from diverse backgrounds, all political tendency, and all religions, have come together in solidarity and a shared commitment to support the Royal Government of Cambodia and the Cambodian armed forces on the front lines. This solidarity aims to seek a peaceful solution on the border dispute while safeguarding the integrity and sovereignty of the Kingdom of Cambodia through the Solidarity March from the Koh Pich Theater to the Independence Monument. I would like to express my sincere thanks for your active participation. Your engagement serves as a significant encouragement to the Royal Government of Cambodia and the Cambodian armed forces on the front lines as we diligently pursue our mission to safeguard the nation and resolutely defend Cambodia’s territorial integrity. Phnom Penh, Wednesday morning, June 18, 2025 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 ht
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា 🌐 https://www.facebook.com/share/p/194qw5uhdi ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមា
សូមក្រាបបង្គំថ្វាយព្រះសព្ទសាធុការជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងវរោកាសដ៏មហានក្ខត្តប្ញក្ស នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៩ យាងចូល ៩០ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះ 🌐 https://www.facebook.com/share/p/16ZitwRRLP ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

គ្រួសារពលីជាកងទ័ព ប្រយុទ្ធជួរមុខមិនឯកាទេ !!! ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទីមួយនៃព្រះរាជាណាចក្រ បាននាំយកថវិកាចំនួន ២០ លានរៀល និងសម្ភារៈមួយចំនួន ទៅប្រគល់ជូនដល់គ្រួសារវីរៈយុទ្ធជន ព្រឹន្ទបាលឯក សួន រ៉ោន ដោយផ្ទាល់ដៃ ។ ប្រជាជនកម្ពុជាសូមគោរពដឹងគុណជានិច្ចដល់កងទ័ពទិសសមរភូមិមុខទាំងអស់ និងគ្រួសារកងទ័ព🙏 🌐 https://www.facebook.com/share/v/16Exy2Npdn/ ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការប
ខេត្តព្រះវិហារ៖​ នៅរសៀលថ្ងៃទី​១៥​ ខែមិថុនា​ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត និងគណៈប្រតិភូយុវជនគណបក្ស​ បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី ប្រគល់ជូនប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ​ ដែលជម្លៀសចេញពីទីតាំងសមរភូមិជួរមុខកម្ពុជា-ថៃ​ ទៅកាន់ទីតាំងមានសុវត្ថិភាព ដោយមួយគ្រួសារទទួលបានថវិកាចំនួន​ ៤០ម៉ឺនរៀល។ 🌐 https://www.facebook.com/share/p/1Amzzxhcv2 ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ
ខេត្តព្រះវិហារ៖​ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារៈមួយចំនួនរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី​ ទៅប្រគល់ជូនគ្រួសារសពលោកព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីដោយសារការប៉ះទង្គិចគ្នា​ រវាងកងទ័ពកម្ពុជា​ និងកងទ័ពថៃ​ នៅតំបន់មុំ៣​ ស្ថិតក្នុងខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1MDJPRzdDS ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទ
+1
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍មកថា នៅថ្ងៃចន្ទ ទី ១៦ មិថុនា ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង ៤:៣០នាទី ល្ងាច ម៉ោងនៅរាជធានីភ្នំពេញ) លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកជំទាវ គឹមសួគ៌ សុវណ្ណារី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ កម្ពុជាមិនដកថយទេ ពីការប្រើប្រាស់យន្តការច្បាប់តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋាភិបាលនឹងបន្តធ្វើកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​
ខេត្តព្រះវិហារ៖​ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយ​ ឯកឧត្តមបណ្ឌិត​ ជ្រុន​ ថេរ៉ាវ៉ាត​ សមាជិកគណៈកម្មាធិការកណ្តាល​ អនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល​ និងជាប្រធា​នគណៈប្រចាំការ​នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល​ បាននាំយកថវិកា និងសម្ភារ: មួយចំនួនរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ទៅប្រគល់ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊េីបការណ៍ វរសេនាតូច៣៩២ កងពលតូចលេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣​ នៅវរសេនាតូចអន្តរាគមន៍លេខ៣៩២ ស្ថិតនៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ 🌐 https://www.facebook.com/share/p/1AA5b41EZr ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារដែនអធិបតេយ្យភាពជាតិខ្មែរ ទិសព្រះវិហារ 🌐 https://www.facebook.com/share/p/16kEiv6ocL ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៍ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់
ឯកឧត្តម ឆាយ វណ្ណា ប្រធានផ្នែកវប្បធម៍ និងសាសនា នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពប្រគល់មេដាយ និងវិញ្ញាបនបត្រជូនដល់សិស្សដែលទទួលបានជ័យលាភីក្នុងការប្រកួតជំនាញគិត និងវិភាគដោយប្រើគណិតកំព្យូទ័រ (BERBRAS 2025) 🌐 https://www.facebook.com/share/p/15iCc1uqea ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម សុខ សូកេន សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុម
ឯកឧត្តម សុខ សូកេន សមាជិកអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងលើកទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា 🌐 https://www.facebook.com/share/p/19dwrHVrMN ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន 🌐 https://w
ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពង់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ម៉ែន កួន ដល់គេហដ្ឋាន 🌐 https://www.facebook.com/share/p/16kT2aU5pb ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok

កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅក
+1
កម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិ និង សន្តិភាព។ ថ្ងៃនេះ ទី ១៥ មិថុនា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ គាប់ជួនផងដែរ កាលពី ៦៣ឆ្នាំមុន នៅថ្ងៃទី ១៥ មិថុនា ១៩៦២ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេចឱ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារ។ ទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង ៦៣ឆ្នាំខុសពីគ្នាក៏ពិតមែន ប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នា ÷ គឺកម្ពុជាជ្រើសរើសយកការដោះស្រាយ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំង និងមានហារនិភ័យខ្ពស់នៃជម្លោះប្រដាប់អាវុធ ហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង៦០ឆ្នាំមុន និងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នាពេលបច្ចុប្បន្ន។ កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែរព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ សូមបងប្អូនជនរួមជាតិទាំងអស់ ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជា។ 🌐 Hun Manet 🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia 🌐 Telegram 🌐 Tiktok 🌐 YouTube 🌐 Instagram 🌐 X(Twitter) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អបអរ​សារទរ​ខួប​ទី​ ៦៣ឆ្នាំ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ សម្រេច​ឱ្យ​កម្ពុជា​ជាម្ចាស់​កម្មសិទ្ធិ​លេីប្រាសាទព្រះវិហា
អបអរ​សារទរ​ខួប​ទី​ ៦៣ឆ្នាំ​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ សម្រេច​ឱ្យ​កម្ពុជា​ជាម្ចាស់​កម្មសិទ្ធិ​លេីប្រាសាទព្រះវិហារ ១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២-១៥​ ខែ​មិថុនា​ ឆ្នាំ​២០២៥ https://www.facebook.com/share/p/1AneYxDK76/?mibextid=wwXIfr

សេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដ
+2
សេចក្តីជូនដំណឹង ស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងវិលត្រឡប់មកស្រុកកំណើតវិញ 🌐 https://www.facebook.com/share/p/16ZGt2JYiP ដើម្បីទទួលបានព័ត៌មានជាប្រចាំពី CYCPP 🌐Facebook 🌐Telegram 🌐TikTok