uz
Feedback
CAM-ASEAN CHINESE PROGRAM

CAM-ASEAN CHINESE PROGRAM

Kanalga Telegram’da o‘tish

Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។

Ko'proq ko'rsatish
5 880
Obunachilar
+224 soatlar
-37 kunlar
+730 kunlar
Postlar arxiv
ប្រណិតភាពនៃវប្បធម៌ចិន - សិល្បៈស្ថាបត្យកម្មនៃ"ពហុកីឡដ្ឋានសំបុកបក្សី"ពហុកីឡដ្ឋាន សំបុកបក្សីមានទីតាំងនៅឧទ្យានអូឡាំពិកទីក្រុងប៉េកាំង ដែលស្ថិតនៅនៅផ្នែកខាងកើតនៃចុងខាងជើងនៃអ័ក្សកណ្តាលទីក្រុងប៉េកាំង។ អគារនេះមានទំហំ ២៥,៨ លានម៉ែត្រការ៉េ។ វាជាតំណាងដ៏ល្អឥតខ្ចោះនៃកីឡាអូឡាំពិកដែលមានបច្ចេកវិទ្យាខ្ពស់ ដោយប្រើប្រាសើ ឆ្អឹងដែកដើម្បីទ្រទ្រង់អគារតាំងមូល។ បន្ទាប់ពីបញ្ចប់ការសាងសង់ពហុកីឡដ្ឋាន សំបុកបក្សីនឹងមានកៅអីអង្គុយចំនួន ៨០,០០០ និងកៅអីបណ្តោះអាសន្នចំនួន ១១,០០០ ។ គម្រោងនេះគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២១ ហិកតាដែលមានផ្ទៃដីសាងសង់ចំនួន ២៥៨,០០០ ម៉ែត្រការ៉េ។ សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០០៨ (Beijing 2008)ពិធីបើកពិធីបិទការប្រកួតត្រូវបានធ្វើឡើងនៅទីនេះ។ 中华文化的结晶—“鸟巢” 艺术 “鸟巢” 在北京奥林匹克公园内、北京城市中轴线北端的东侧,建筑面积为25.80万平方米,是科技奥运的完美体现,我们自主创新研制的Q460钢材,撑起了 “鸟巢” 的钢筋铁骨。 建成后的 “鸟巢” 拥有固定座席80000个,临时座席11000个。其工程总占地面积21公顷,建筑面积258,000M²。 2008年奥运会,这里将举办开幕式、闭幕式、田径比赛、男子足球决赛。 白天和夜晚的 “鸟巢” 风貌各异,不妨来欣赏。

សកម្មភាពរៀនពីចម្ងាយ តាមរយៈកម្មវិធី Microsoft team នៃកម្មវិធីសិក្សាភាសាចិនរបស់ CAM-ASEAN ស្វាគមន៍សិស្ស-និស្សិតទាំងអស់ទូទាំងខេត្ត-ក្រុងដែលបានចូលរៀនវគ្គសិក្សាភាសាចិនពីចម្ងាយរបស់ CAM-ASEAN ។ ដោយមានការសហការនិងការខិតខំប្រឹងប្រែងពីសំណាក់លោកគ្រូអ្នកគ្រូធ្វើឲ្យសិស្សនិស្សិតទាំងអស់គ្នាមានភាពសប្បាយរីករាយក្នុងការសិក្សា។ CAM-ASEAN ប្ដេជ្ញាយ៉ាងមុតមាំ ដើម្បីធានាគុណភាពនៃការសិក្សាពីចម្ងាយនឹងមានប្រសិទ្ធិភាពដូចការសិក្សានៅក្នងថ្នាក់រៀន សង្ឃឹមថា ប្អូនៗ ខិតខំប្រឹងប្រែងសិក្សាបន្ដ ហើយសូមលើកទឹកចិត្តសិស្សនិស្សិតដែលមិនទាន់ចុះឈ្មោះចូលរៀន នឹងចូលរួមដើម្បីបង្កើនចំណេះដឹងទាំងអស់គ្នាជាមួយ CAM-ASEAN ។ វគ្គថ្មីសម្រាប់កម្មវិធីភាសាចិន នឹងចាប់ផ្ដើមនៅថ្ងៃទី24 ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ។ _ សូមរួសរាន់ចុះឈ្មោះ ព្រោះកន្លែងមានកំណត់។ - ទទួលចុះឈ្មោះចូលរៀនចាប់ពីនេះតទៅ! • នៅថ្ងៃទី 24 ខែមីនា ឆ្នាំ២០២១ សម្រាប់ថ្នាក់ចន្ទ - សុក្រ ។ • នៅថ្ងៃទី 27 ខែមីនា ឆ្នាំ២០២១ សម្រាប់ថ្នាក់ចុងសប្ដាហ៍។ ការចុះឈ្មោះចូលរៀន៖ - សូមចូលទៅកាន់ www.camasean.edu.kh/payment - ឬក៏អាចមកកាន់ CAM-ASEAN ផ្ទាល់បាន សម្រាប់ការស្នើធ្វើតេស្តចូលរៀន៖ - សូមចូលទៅកាន់ https://forms.gle/axH2iXBRfJVrJhUM8

photo content
+6

photo content
+5

photo content
+2

photo content
+9

photo content
+2

photo content
+9

តោះ! រៀនភាសាចិន តាមរយៈវីដេអូជាមួយនឹង CAM-ASEAN! វីដេអូនេះ អ្នកនឹងយល់ដឹងអំពីពាក្យ និងប្រយោគភាសាចិន ដែលប្រើប្រាស់ នៅក្នុងការទិញទំនិញ (សំលៀកបំពាក់)។ មេរៀននេះនឹងប្រាប់អំពី សំលៀកបំពាក់ ពណ៌ របៀបសួររកទំហំ(ខ្នាត) និងរបៀបសួររក ការបញ្ចុះតម្លៃ។ ក្រោយពីទស្សនាវីដេអូនេះចប់ សិស្ស-និស្សិតទាំងអស់គ្នានឹងអាចអនុវត្ត ព្រមទាំងប្រើប្រាស់ពាក្យ និងប្រយាគទាំងនោះដោយខ្លួនឯងបាន។ សូមតាមដានទស្សនាវីដេអូដើរទិញទំនិញរបស់ លាងស៊ីង(liang xing) និងយូអ៊ី(Ru Yi) ទាំងអស់គ្នា។ 在这完整版的视屏中,同学们将会掌握基本的购物(服装!)基本语言技能。通过学习衣服和颜色的词汇后,您准备在商店里买衣服了吗? 本视频,您将学习如何表达衣服的尺寸以及如何要求折扣。 课后,您可以练习在商店中学到的知识。 跟着良兴 和如意一起去逛街吧!

ជារឿយៗនៅពេលយើងមានចិត្តល្អក្នុងការដួសបាយជូនអ្នកដទៃ តែមិនប្រយ័ត្ន និងមិនបានចាប់ភ្លឹកយើងតែងតែ ដាក់ចង្កឹះចូលទៅក្នុងចានបាយ ហើយជូនទៅអ្នកម្ខាងទៀត ដើម្បីសម្ដែងការគួរសម។ ប៉ុន្តែរឿងបែបនេះបានក្លាយទៅជារឿងដែលគេគិតថាមិនគោរពអ្នកដទៃទៅវិញពីព្រោះតាមទំនៀមទម្លាប់នៅទីក្រុងប៉េកាំងគេធ្វើរបៀបនេះគឺចាត់ទុកថាសែនដល់អ្នកដែលបានចែកឋានទៅ។ដូច្នេះហើយបើសិនជាមានចង្កឹះដាក់ចូលទៅក្នុងចានបាយនោះគឺជារឿងមួយ ដែលជនជាតិចិននៅប្រទេសចិនជាពិសេស ប្រជាជនរស់នៅ ទីក្រុងប៉េកាំងទទួលយកពុំបានឡើយ។ 筷子不能插在饭上 往往是出于好心帮别人盛饭时,为了方便省事把一副筷子插在饭中递给对方。但在中国被会人视为大不敬,因为北京的传统是为死人上香时才这样做,如果把一副筷子插入饭中,无异是被视同于给死人上香一样,所以说,把筷子插在碗里是决不被接受的。

photo content

photo content

ជារឿយៗនៅពេលយើងមានចិត្តល្អក្នុងការជួយអ្នកដទៃដួសបាយជូនអ្នកដទៃ តែមិនប្រយ័ត្ន និងមិនបានចាប់ភ្លឹកយើងតែងតែដាក់ចង្កឹះចូលទៅក្នុងចានបាយហើយជូនទៅអ្នកម្ខាងទៀត ប៉ុន្តែរឿងបែបនេះបានក្លាយទៅជារឿងដែលគេគិតថាមិនគោរពអ្នកដទៃទៅវិញពីព្រោះតាមទំនៀមទម្លាប់នៅទីក្រុងប៉េកាំងគេធ្វើរបៀបនេះគឺចាត់ទុកថាសែនដល់អ្នកដែលបានចែកឋានទៅដូច្នេះហើយបើសិនជាមានចង្កឹះដាក់ចូលទៅក្នុងចានបាយនោះគឺជារឿងមួយ ដែលជនជាតិចិននៅប្រទេសប៉េកាំងទទួលយកពុំបានឡើយ។ 筷子不能插在饭上 往往是出于好心帮别人盛饭时,为了方便省事把一副筷子插在饭中递给对方。但在中国被会人视为大不敬,因为北京的传统是为死人上香时才这样做,如果把一副筷子插入饭中,无异是被视同于给死人上香一样,所以说,把筷子插在碗里是决不被接受的。

ចង្កឹះ បានឆ្លុះបញ្ចាំងពីប្រវត្តិនៃប្រទេសចិនបុរាណ។ ចង្កឹះដំបូងត្រូវបានបង្កើតឡើងប្រហែល 5000 ឆ្នាំមកហើយ។ 筷子的历史可以追溯到远古时代。据说最早的筷子是在大约 5000年前开发的。

ឧស្សាហកម្មអប់រំពីចម្ងាយរបស់ប្រទេសចិនទទួលបានភាពរីកចម្រើនដ៏ខ្លាំងគួរឲ្យកត់សម្គាល់ ក្រោយ Covid 19 在后COVID时代,中国的在线教育产业正在蓬勃发展。 ___ រោគរាតត្បាត Covid 19 បាននាំមកនូវបញ្ហាប្រឈមនិងឱកាសដល់ឧស្សាហកម្មជាច្រើន។ កាលពីឆ្នាំមុននៅពេលសាលារៀនជាច្រើនបានបិទទ្វារដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគហើយឪពុកម្តាយនិងសិស្សកាន់តែច្រើនបានទទួលយកការសិក្សាតាមអ៊ិនធឺរណែតដែលធ្វើឲ្យឧស្សាហកម្មអប់រំតាមអ៊ិនធឺរណែតមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងនេះនៅក្នុងបរិយាកាសសេដ្ឋកិច្ចមិនស្ថិតស្ថេរ តើវិនិយោគិននៅក្នុងវិស័យអប់រំនឹងចាប់យកឱកាសនិងឆ្លើយតបចំពោះបញ្ហាប្រឈមយ៉ាងដូចម្តេច? 疫情给许多行业带来了挑战和机遇。 去年,由于许多学校关闭以遏制病毒传播,越来越多的父母和学生采用了在线学习,因此在线教育行业获得了长足的发展。 同时,在不稳定的经济环境下,该行业也面临着更为谨慎的投资者。 该行业如何抓住机遇并应对挑战? ទោះបីជាវាជាដំណាក់កាលដំបូងនៃការសិក្សាពីចម្ងាយ តែវាបានបង្ហាញរូបភាពសម្រាប់អនាគត មនុស្សជាច្រើនចាប់ផ្តើមជឿជាក់ថាពួកគេអាចទទួលលទ្ធផលនៃការរៀនសូត្របានល្អ ប្រសិនបើមានការរចនាកម្មវិធីសិក្សាត្រឹមត្រូវ។ ការសិក្សាពីចម្ងាយ វាស្រដៀងនឹងការប្រជុំតាមពីចម្ងាយ គ្រាដែលមនុស្សចាប់ផ្តើមប្រើវា និងជឿជាក់លើវាកាន់តែច្រើន។ តួយ៉ាងដូចជាការធ្វើពាណិជ្ជកម្មអេឡិចត្រូនិចដែលបានទទួលស្គាល់ និងជោគជ័យរួចមកហើយ។ 尽管这是在线学习的开始阶段,其中也包括对未来的印象,人们开始相信在线学习,如果有良好的设计,教师可以提供良好的学习成果,学生也能获得良好的成绩。 它类似于在线会议,当人们开始使用它时,他们会更加信任它。 电子商务也是如此。 ប្រភព : CGTN Boss Talk

ប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ ____ អត្ថបទស្រាវជ្រាវស្ដីពី ប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់ (Sinovac)។ អត្ថបទស្រាវជ្រាវនេះរៀបរៀងដោយលោក អ៉ឹម ម៉េងស៊ាង និងអត្ថាធិប្បាយដោយលោក ប៊ុន សម្ផស្ស។ ប្រភព ៖ CNC

CAM-ASEAN’s President, Mr Seang Sopagna, was invited by the prestigious Michigan State University, USA, to give a lecture on investment and entrepreneurship in Cambodia to American students.

តើការសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN មានលក្ខណៈពិសេស និងប្រសិទ្ធភាពយ៉ាងណា? ____ អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលសាលា CAM-ASEAN ជ្រើសការបង្រៀន និងសិក្សាពីចម្ងាយ។ ការសិក្សាពីចម្ងាយរបស់សាលា CAM-ASEAN បានផ្ដល់ភាពងាយស្រួលដល់សិស្សនិស្សិតទៅតាមម៉ោងធម្មតាដូចការរៀននៅក្នុងថ្នាក់ តាមរយៈ Video Conference ដោយប្រើប្រាស់ កម្មវិធី Microsoft Office 365 (Microsoft Education)និងកម្មវិធីជាច្រើនទៀតសម្រាប់ដំណើរការការរៀនពីចម្ងាយនេះ។ ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក ហ៊ុន ឆៃយ៉ា នាយកការិយាល័យសិក្សា និង លោកជោត សុខហេង ប្រធានផ្នែកភាសាចិន នៅសាលា CAM-ASEAN ។