uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

CAM-ASEAN CHINESE PROGRAM

CAM-ASEAN CHINESE PROGRAM

Kanalga Telegram’da o‘tish

Channel នេះ គឺជាវេទិកាមួយដែលនឹងធ្វើការចែករំលែកចំណេះទាក់ទងនឹងប្រទេសចិន រួមមាន វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ព្រមទាំងចែករំលែកព័ត៌មានដែលអាចទុកចិត្តបាន និងទាន់ពេលវេលាអំពីសកម្មភាពការងារនានារបស់ CAM-ASEAN CHINESE PROGRAM។

Ko'proq ko'rsatish
5 964
Obunachilar
+124 soatlar
+57 kun
+530 kun
Postlar arxiv
17 Noy, 21:14

មិត្តល្អរបស់ខ្ញុំ(我的好朋友) —— 🍃 ក្នុងដំណើរជីវិត ការបានជួបមិត្តល្អដែលអាចយល់ចិត្តគ្នា គឺជាលាភសំណាងដ៏មានតម្លៃ។ សូមឲ្យមិត្តភាពរបស់យើងស្ថិតស្ថេរយូរអង្វែង កាន់តែរឹងមាំ និងកក់ក្តៅដូចថ្ងៃដំបូង។ ❤️ 🍃 人生路上,能遇见知心好友,是一种幸运。 愿我们的友谊,历久弥新,温暖如初。 ❤️ #我的好朋友 #友谊长存 #感谢相遇
16 Noy, 20:14

photo content
16 Noy, 06:20

15 Noy, 21:50

លោក ស៊ាង សុបញ្ញា អគ្គនាយក នៃសាលាភាសាបរទេស ខេម~អាស៊ាន បានទទួលប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី
+7
លោក ស៊ាង សុបញ្ញា អគ្គនាយក នៃសាលាភាសាបរទេស ខេម~អាស៊ាន បានទទួលប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ ------------------ នារសៀលថ្ងៃទី១៣ ខែវិឆ្ឆិកា ឆ្នាំ២០២៦ លោក ស៊ាង សុបញ្ញា អគ្គនាយក នៃសាលាភាសាបរទេស ខេម~អាស៊ាន បានទទួលស្វាគមន៍តំណាងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីទ្បា និងប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០ ចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់ណែនាំសម្រាប់ត្រៀមចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន លើកទី៥០។ លោកអគ្គនាយកបានអបអរសាទរយុវជនឆ្នើមទាំងអស់ដែលបានប្រទ្បងជាប់ជាប្រតិភូយុវជនចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍និងជប៉ុន (The Ship for Southeast Asian and Japan Youth Program - SSEAYP) ដ៏ល្បីល្បាញនេះ និងបានផ្លាស់ប្តូរយោបល់ជាមួយប្រតិភូយុវជនដោយបរិយាកាសស្និតស្នាល។ កម្មវិធី SSEAYP បង្កើតទ្បើងនៅឆ្នាំ១៩៧៤ ដោយរដ្ឋាភិបាលជប៉ុន និងគាំទ្រដោយរដ្ឋាភិបាលប្រទេសទាំងអស់ជាសមាជិកអាស៊ាន ក្នុងគោលបំណងជំរុញមិត្តភាព និងការយល់គ្នារវាងយុវជនអាស៊ាន និងជប៉ុន។ ក្នុងកម្មវិធីនេះ យុវជនប្រមាណ៣០រូប ធ្វើដំណើរតាមនាវាដ៏ធំសម្បើមឆ្លងកាត់ប្រទេសជប៉ុន និងអាស៊ាន និងចូលរួមកម្មវិធីដ៏មមាញឹកទាំងក្នុងប្រទេស និងលើនាវា។ ឆ្នាំ២០២៧ជាកម្មវិធីលើកទី៥០ ប្រតិភូយុវជន២១រូបពីអាស៊ានទាំង១១ប្រទេស និងជប៉ុននឹងធ្វើដំណើរតាមយន្តហោះទៅកាន់ប្រទេសជប៉ុន និងចុះនាវានៅជប៉ុន រួចធ្វើដំណើរមកម្ពុជា ទៅម៉ាទ្បេស៊ី ហ្វីលីពីន និងបញ្ចប់វិញនៅជប៉ុន ពេលដែលយុវជនទាំងស់នឹងត្រូវត្រទ្បប់មកប្រទេសខ្លួនវិញតាមយន្តហោះ។ មុនបញ្ចប់ លោកអគ្គនាយកក៏បានផ្តល់អនុសាសន៍ណែនាំបួនចំណុចជូនប្រតិភូ៖ ១. តំណាងកម្ពុជាដោយកិត្តិយស ស្មើសិទ្ធិ និងស្មើមុខ ចែករំលែកវប្បធម៌ និងបង្ហាញសក្តានុពល ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជាជូនដល់មិត្តអន្តរជាតិ ក្នុងនាមជាទូតសុច្ឆន្ទៈ ២. សូមចូលរួម ឱ្យតម្លៃ និងរៀនសូត្រពីគ្រប់កម្មវិធីទាំងអស់ ៣. មានសាមគ្គីក្រុមដ៏រឹងមាំ ៤. ត្រៀមខ្លួនក្លាយជាយុវជនដឹកនាំ និងជាអ្នកដឹកនាំដ៏ល្អនាពេលអនាគត។ លោកអគ្គនាយកបានជូនពរប្រតិភូទទួលបានជោគជ័យក្នុងបេសកម្មជាទូតសុច្ឆន្ទៈតំណាងយុវជនកម្ពុជាលើឆាកអន្តរជាតិ។ សាលាខេម-អាស៊ាន ក៏បានជូនថវិកា ១ពាន់ដុល្លារដល់ប្រតិភូ និងផ្តល់ជូនកន្លែងសម្រាប់ហ្វឹកហាត់មុខចេញដំណើរផងដែរ។
13 Noy, 23:07

13 Noy, 00:52

11 Noy, 21:08

11 Noy, 03:59

10 Noy, 23:37

photo content
10 Noy, 20:35

photo content
10 Noy, 09:17

09 Noy, 23:52

photo content
+5
09 Noy, 22:52

photo content
08 Noy, 19:37

សកម្មភាពថ្ងៃទីមួយ នៃការវិលត្រលប់មកសិក្សាភាសាចិន ក្នុងវគ្គសិក្សាថ្មីសម្រាប់ថ្នាក់ចុងសប្ដាហ៍។ ស្វាគមន៍សិស្ស-និស្សិតទាំងអស់ទូទាំ
+9
សកម្មភាពថ្ងៃទីមួយ នៃការវិលត្រលប់មកសិក្សាភាសាចិន ក្នុងវគ្គសិក្សាថ្មីសម្រាប់ថ្នាក់ចុងសប្ដាហ៍។ ស្វាគមន៍សិស្ស-និស្សិតទាំងអស់ទូទាំងខេត្ត-ក្រុងដែលបានចូលរៀនវគ្គសិក្សាភាសាចិនរបស់ CAM-ASEAN ។
07 Noy, 02:30

photo content
+9
07 Noy, 02:30

🎙📚 កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកជំនាញល្បីក្នុងវិស័យអប់រំភាសាចិនអន្តរជាតិ 专访国际中文教育领域知名专家 CAM-ASEAN មានកិត្តិយសយ៉ាងខ្លាំងក្នុងក
+7
🎙📚 កិច្ចសម្ភាសន៍ពិសេសជាមួយអ្នកជំនាញល្បីក្នុងវិស័យអប់រំភាសាចិនអន្តរជាតិ 专访国际中文教育领域知名专家 CAM-ASEAN មានកិត្តិយសយ៉ាងខ្លាំងក្នុងការអញ្ជើញអ្នកជំនាញឈានមុខក្នុងវិស័យអប់រំភាសាចិនអន្តរជាតិ មកចែករំលែកទស្សនៈ និងបទពិសោធន៍ក្រោមប្រធានបទ៖《HSK 3.0 និងការច្នៃប្រឌិតក្នុងការបង្រៀនភាសាចិន ដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI)》(HSK 3.0 与人工智能驱动下的国际中文教育创新) ✨ សាស្ត្រាចារ្យ Li Chunlin(李春玲教授)ព្រឹទ្ធបុរសវិទ្យាស្ថានផ្លាស់ប្តូរវប្បធម៌អន្តរជាតិ នៃសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈឹមចិន(中央财经大学国际文化交流学院院长) ✨ សាស្ត្រាចារ្យZheng Yan Chun(郑艳群教授)បណ្ឌិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង(北京语言大学教授、博士生导师) ✨ សាស្ត្រាចារ្យ​​ ​Wang yan(王艳教授)បណ្ឌិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង(北京语言大学应用中文学院教师) ក្នុងបរិបទដែល HSK 3.0 កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ និងបច្ចេកវិទ្យា AI កំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស កិច្ចសម្ភាសន៍នេះនឹងផ្តោតលើការបង្កើតថ្មីក្នុងវិធីសាស្ត្របង្រៀនភាសាចិន ការប្រើប្រាស់ AI ក្នុងថ្នាក់រៀន ការអភិវឌ្ឍធនធានសិក្សាឌីជីថល និងទិសដៅអនាគតនៃការអប់រំភាសាចិនអន្តរជាតិ។ 🌏🤖📖 សូមរួមស្តាប់ទស្សនៈដ៏មានតម្លៃពីអ្នកជំនាញ និងស្វែងយល់ពីឱកាសថ្មីៗ ដើម្បីរួមគ្នាជំរុញការអប់រំភាសាចិនឱ្យកាន់តែទំនើប មានប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់យុគសម័យឌីជីថល។ 在 HSK 3.0 全面推进与人工智能快速发展的背景下,本次专访将聚焦中文教学模式创新、AI 赋能课堂实践、教学资源数字化建设以及国际中文教育未来发展方向,为广大中文教师和学习者带来前沿观点与实践经验。 让我们一起聆听专家智慧,共同探索国际中文教育的新机遇与新未来!🌏🤖📖   #国际中文教育 #HSK30 #人工智能 #AI教育 #中文教学 #教学创新 #北京语言大学 #中央财经大学 #ChineseLanguageEducation #TeachingInnovation #AIinEducation #StudyChinese #Podcast #教育访谈 #中文教师发展 #中国语言文化中心
04 Noy, 22:12

04 Noy, 06:47

CAM-ASEAN ALUMNI CONNECT 2026 ដំណឹងសំខាន់! សាលាភាសាបរទេស ខេម~អាស៊ាន សូមអញ្ជើញអតីតនិស្សិតទាំងអស់ ចូលរួមតាមដានព័ត៌មានថ្មីៗ និងសេចក្តីជូនដំណឹងសំខាន់ៗពាក់ព័ន្ធនឹងកម្មវិធី CAM-ASEAN Alumni Connect 2026 តាមរយៈក្រុម Telegram ផ្លូវការរបស់សាលា។ សូមចូលរួមក្នុងក្រុម Telegram ដើម្បីកុំឱ្យខកខានព័ត៌មានសំខាន់ៗ! សូមស្វែងរកតំណភ្ជាប់ទៅកាន់កម្រងសំណួរស្ទង់មតិអតីតនិស្សិត (Alumni Survey) នៅក្នុងក្រុម Telegram ហើយចំណាយពេលត្រឹមតែ២ទៅ៣នាទី ដើម្បីចែករំលែកព័ត៌មានរបស់អ្នកជាមួយសាលា។ ការចូលរួមរបស់ប្អូនៗនឹងបង្កើតបានជាការជួបជុំ និងភ្ជាប់ទំនាក់ទំនងឡើងវិញ ពង្រឹងបណ្តាញអតីតនិស្សិត និងរីកចម្រើនជាមួយគ្នាកាន់តែប្រសើរ! អនុស្សាវរីយ៍រាប់មិនអស់ជាមួយ CAM-ASEAN។ តស់ រំឭកអនុស្សាវរីយ៍ដ៏មានតម្លៃរបស់យើងឡើងវិញ! បន្តរក្សាទំនាក់ទំនង ចែករំលែកដំណើរជីវិត និង ព្រមទាំងបន្តរីកចម្រើនជាមួយគ្នាក្នុងនាមជាគ្រួសារតែមួយ! សម្រាប់ព័ត៌មានទាក់ទងនិងការស្ទង់មតិអតីតនិស្សិត (Alumni Survey) នៅក្នុងក្រុម telegram, សូមទំនាក់ទំនងមកកាន់៖ . ក្រុមការងារការិយាល័យសិក្សាភាសាអង់គ្លេស៖ ០៩៣​ ៩០០ ៧៦១​ / ០៨៥ ៦២៥ ៦២១ . ក្រុមការងារការិយាល័យសិក្សាភាសាចិន៖ ០៧៧ ៩០១ ៨៨៥ #CAMASEAN #CAMASEANAlumniConnect2026 #AlumniConnect #OneCAMASEANFamily #BringBackOurMemories #StayConnected #GrowTogether
04 Noy, 05:15

photo content
04 Noy, 02:04