uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី

ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី

Kanalga Telegram’da o‘tish

សាមគ្គី មនុស្សធម៌ កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍

Ko'proq ko'rsatish
602
Obunachilar
-124 soatlar
-27 kun
-130 kun

Ma'lumotlar yuklanmoqda

O'xshash kanallar
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Okt '26
Oktabr '26
+8
1 kanalda
Sentabr '26
+10
0 kanalda
Get PRO
Avgust '26
+31
1 kanalda
Get PRO
Iyul '26
+19
2 kanalda
Get PRO
Iyun '26
+60
1 kanalda
Get PRO
May '26
+37
0 kanalda
Get PRO
Aprel '26
+4
0 kanalda
Get PRO
Mart '26
+7
0 kanalda
Get PRO
Fevral '26
+4
0 kanalda
Get PRO
Yanvar '26
+8
0 kanalda
Get PRO
Dekabr '25
+17
0 kanalda
Get PRO
Noyabr '25
+14
0 kanalda
Get PRO
Oktabr '25
+72
0 kanalda
Get PRO
Sentabr '25
+20
0 kanalda
Get PRO
Avgust '25
+5
0 kanalda
Get PRO
Iyul '25
+19
0 kanalda
Get PRO
Iyun '25
+20
0 kanalda
Get PRO
May '25
+7
1 kanalda
Get PRO
Aprel '25
+11
0 kanalda
Get PRO
Mart '25
+24
0 kanalda
Get PRO
Fevral '25
+4
0 kanalda
Get PRO
Yanvar '25
+223
1 kanalda
Get PRO
Dekabr '240
4 kanalda
Get PRO
Noyabr '24
+128
3 kanalda
Sana
Obunachilarni jalb qilish
Esdaliklar
Kanallar
28 Oktabr0
27 Oktabr0
26 Oktabr0
25 Oktabr+1
24 Oktabr0
23 Oktabr0
22 Oktabr+1
21 Oktabr0
20 Oktabr+1
19 Oktabr+1
18 Oktabr0
17 Oktabr+1
16 Oktabr0
15 Oktabr0
14 Oktabr0
13 Oktabr0
12 Oktabr0
11 Oktabr0
10 Oktabr0
09 Oktabr0
08 Oktabr+1
07 Oktabr+1
06 Oktabr0
05 Oktabr0
04 Oktabr0
03 Oktabr0
02 Oktabr+1
01 Oktabr0
Kanal postlari
ប្រតិភូយុវជនកម្ពុជា បានមកដល់ទីក្រុង Vladivostok ហើយ! 🇷🇺🇰🇭 យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការជម្រាបជូនថា ប្រតិភូយុវជនកម្ពុជា
ប្រតិភូយុវជនកម្ពុជា បានមកដល់ទីក្រុង Vladivostok ហើយ! 🇷🇺🇰🇭 យើងមានមោទនភាពយ៉ាងក្រៃលែងក្នុងការជម្រាបជូនថា ប្រតិភូយុវជនកម្ពុជារបស់យើង បានមកដល់សាកលវិទ្យាល័យ Fareastern Federal University (FEFU) ដោយសុវត្ថិភាព សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦។ ការកាន់ទង់ជាតិកម្ពុជានៅលើឆាកអន្តរជាតិនេះ គឺជាកិត្តិយសដ៏ធំធេង។ ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចែករំលែកមតិយោបល់ និងបង្កើតចំណងមិត្តភាពជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ាន និងរុស្ស៊ី។ សូមរួមគ្នាជូនពរឱ្យប្រតិភូយុវជនរបស់យើងទទួលបានជោគជ័យគ្រប់ជ្រុងជ្រោយក្នុងវេទិកាអន្តរជាតិនេះ! 🤝✨

2
សមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី (AFC SUR) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ប្រតិភូយុវជនកម្ពុជាច+1
សមាគមអតីតនិស្សិតកម្ពុជាក្នុងសហភាពសូវៀត និងរុស្ស៊ី (AFC SUR) មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ប្រតិភូយុវជនកម្ពុជាចំនួន ០៨ រូប ត្រូវបានជ្រើសរើសជាផ្លូវការ ដើម្បីចូលរួមក្នុង កិច្ចប្រជុំកំពូលយុវជនអាស៊ាន-រុស្ស៊ី លើកទី៦ (6th ASEAN-Russia Youth Summit) ដែលនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) សហព័ន្ធរុស្ស៊ី។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៣៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនារវាងអាស៊ាន និងរុស្ស៊ី។ ក្នុងឱកាសនេះ ប្រតិភូកម្ពុជានឹងចូលរួមពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ កិច្ចសហប្រតិបត្តិការយុវជនអន្តរជាតិ, សមុទ្រ និងអរិយធម៌សមុទ្រ, បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងឧស្សាហកម្មច្នៃប្រឌិត។ សូមរួមគ្នាអបអរសាទរ និងជូនពរឱ្យប្រតិភូយុវជនកម្ពុជាទាំងអស់ ទទួលបានជោគជ័យថ្លៃថ្នូរ និងនាំមកនូវកិត្តិយសជាតិជូនប្រទេសកម្ពុជាយើងវិញ! 🇰🇭🤝🇷🇺 #ASEANRussiaYouthSummit #AFCSUR #Cambodia #YouthDelegates #Vladivostok2026 #កម្ពុជា #យុវជនកម្ពុជា
308
3
+1
Matn yo'q...
1
4
🇷🇺🩺 MedEd Abroad សូមណែនាំអាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧! MedEd Ab
🇷🇺🩺 MedEd Abroad សូមណែនាំអាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលទៅសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧! MedEd Abroad សូមជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនកម្ពុជា អំពីការបើកទទួលពាក្យប្រកួតប្រជែងអាហារូបករណ៍ Open Doors: Russian Scholarship Project 2026–2027 ដែលរៀបចំដោយ Global Universities Association ក្រោមការគាំទ្ររបស់ក្រសួងវិទ្យាសាស្ត្រ និងឧត្តមសិក្សានៃសហព័ន្ធរុស្ស៊ី។ 🩺 ជំនាញពាក់ព័ន្ធនឹងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាល៖ - វេជ្ជសាស្ត្រទូទៅ (General Medicine) - ទន្តសាស្ត្រ (Dentistry) - វេជ្ជសាស្ត្រកុមារ (Pediatrics) - គិលានុបដ្ឋាក (Nursing) - សុខភាពសាធារណៈ (Public Health) - ជីវវិទ្យា និងបច្ចេកវិទ្យាជីវសាស្ត្រ (Biology and Biotechnology) ជំនាញ និងកម្រិតសិក្សាដែលអាចជ្រើសរើសបាន អាស្រ័យលើកម្មវិធីសិក្សា និងលក្ខខណ្ឌរបស់សាកលវិទ្យាល័យនីមួយៗ។ 🩺 MedEd Abroad | ប្រភពព័ត៌មានដ៏សម្បូរបែបអំពីឱកាសសិក្សា អាហារូបករណ៍ និងអាជីពការងារក្នុងវិស័យវេជ្ជសាស្ត្រនៅបរទេស។ ===== 👉 "ពត៌មានការសិក្សា និងឱកាសការងារពេទ្យនៅបរទេស" : https://t.me/MedEdAbroad_Cambodia
140
5
តាងនាមទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិ និងសមាជិក នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងរូបខ្ញុំ
តាងនាមទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការប្រតិបត្តិ និងសមាជិក នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងរូបខ្ញុំផ្ទាល់ សូមសម្តែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារីករាយយ៉ាងក្រៃលែង គោរពជូនពរ សម្តេចមហាមន្ត្រី ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គល គម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ៤កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នេះ។ សូម សម្តេចមហាមន្ត្រី មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។ បណ្ឌិត ញិល រដ្ឋា
310
6
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ នៃការសោយព្រះទិវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”, សូ
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ នៃការសោយព្រះទិវង្គត ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ “ព្រះបរមរតនកោដ្ឋ”, សូមលំឱនកាយទូលថ្វាយព្រះរាជកុសល និងសូមសម្តែងនូវការចងចាំជានិច្ចចំពោះស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ សម្រាប់ជាតិមាតុភូមិកម្ពុជានៃយើង។ On the Commemoration Day of His Majesty King Father Norodom Sihanouk, October 15, 2012 - October 15, 2026. 👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr #ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents
303
7
សម្រាប់ពត៌មានបន្ថែម៖ https://www.facebook.com/share/p/1GNuAfS1Ls/
សម្រាប់ពត៌មានបន្ថែម៖ https://www.facebook.com/share/p/1GNuAfS1Ls/
127
8
សូមទំនាក់ទំនងមកកាន់សមាគមតាមរយៈ៖ https://www.facebook.com/share/p/19adFm8M8W/
សូមទំនាក់ទំនងមកកាន់សមាគមតាមរយៈ៖ https://www.facebook.com/share/p/19adFm8M8W/
310
9
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ …ក្នុងឱកាសពិធីស្
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ …ក្នុងឱកាសពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ខ្ញុំបានជួបឯឧ ប្រធានាធិបតី Aliyev ដែលរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ ១៩៨២ និងថ្នាក់បណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅឆ្នាំ ១៩៨៥ ចំណែកខ្ញុំរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅឆ្នាំ ១៩៨៨ និងថ្នាក់បណ្ឌិតនៅឆ្នាំ ១៩៩១ ផ្នែកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ នៅសាកលវិទ្យាល័យជាមួយគ្នា គឺវិទ្យាស្ថានរដ្ឋទំនាក់ទំនងអន្តរជាតិទីក្រុងម៉ូស្គូ (MGIMO)។ សាធារណរដ្ឋអាស៊ែបៃហ្សង់ ព្រឹកថ្ងៃចន្ទ ទី១២ តុលា ២០២៦…
315
10
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមអបអរសាទរចំពោះ លោកស្រី សរ សីលៀង អគ្គហិរញ្ញវត្ថុ និងជាជំនួយការប្រធានសមាគម ក្នុងឱកា
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមអបអរសាទរចំពោះ លោកស្រី សរ សីលៀង អគ្គហិរញ្ញវត្ថុ និងជាជំនួយការប្រធានសមាគម ក្នុងឱកាសដែលលោកស្រីបានបញ្ចប់ដោយជោគជ័យ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មុខជំនាញគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច។ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីបវរមហាប្រសើរ ជូនលោកស្រី និងស្វាមី ព្រមទាំងបុត្រ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពជូនពរពី ថ្នាក់ដឹកនាំ ក្រុមការងារ និងសមាជិក សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
342
11
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមល្ខោនកម្ពុជាចូលរួមក្នុងមហោស្រពល្ខោនអន្តរជាតិ «Melikhovskaya Spring» លើកទី២៧ ចាប់ពី ថ្ងៃ
សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសក្រុមល្ខោនកម្ពុជាចូលរួមក្នុងមហោស្រពល្ខោនអន្តរជាតិ «Melikhovskaya Spring» លើកទី២៧ ចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៧ នៅតំបន់ម៉ូស្គូ សហព័ន្ធរុស្ស៊ី ភាគីអ្នករៀបចំកម្មវិធី ធានារ៉ាប់រង និងទទួលបន្ទុករាល់ចំណាយ ពាក់ព័ន្ធនឹងការចូលរួមរបស់គណៈប្រតិភូល្ខោនទាំងស្រុង រួមមានកន្លែងស្នាក់នៅ អាហារ ការដឹកជញ្ជូន ការរៀបចំការសម្តែង និងការគាំទ្រផ្នែកបច្ចេកទេស។
2 286
12
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ាន សំបឿន អនុប្រធាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជ
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត ហ៊ាន សំបឿន អនុប្រធាន បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) និងអនុប្រធានទី១ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ក្នុងឱកាសខួបកំណើតចម្រើនជន្មាយុ។ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយ សូមប្រោះព្រំ ប្រសិទ្ធិពរជ័យ សិរីបវរមហាប្រសើរ ជូនឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងបុត្រ សូមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ដោយសេចក្តីគោរពជូនពរពី ថ្នាក់ដឹកនាំ ក្រុមការងារ និង សមាជិក សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី
374
13
ពិព័រណ៍រថយន្តអន្តរជាតិ និងការបើកបរសាកល្បងរថយន្ត GAZ របស់រុស្ស៊ី រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើ+5
ពិព័រណ៍រថយន្តអន្តរជាតិ និងការបើកបរសាកល្បងរថយន្ត GAZ របស់រុស្ស៊ី រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន មេត្រូប៉ូល-ហ្គាស (ខេមបូឌា) អ៊ិនវេសម៊ិន ឯ.ក (ដែលជាតំណាង GAZ Group ប្រចាំកម្ពុជា) លោក ណោង រិទ្ធី អគ្គលេខាធិការ និងសហការី នៃអគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី តំណាងលោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគម បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី “ពិព័រណ៍រថយន្តអន្តរជាតិ និងការបើកបរសាកល្បងរថយន្ត GAZ របស់រុស្ស៊ី” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្រុមហ៊ុនក៏បានបង្ហាញថា GAZ គឺជាអ្នកផលិតរថយន្តដ៏ធំមួយក្នុងប្រទេសរុស្ស៊ី ដែលមានបទពិសោធន៍ក្នុងវិស័យឧស្សាហកម្មយានយន្តជាង ៩០ឆ្នាំ ហើយកម្មវិធីនេះនឹងក្លាយជាស្ពានដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងរុស្ស៊ី។ #កម្ពុជា #រុស្ស៊ី #камбоджа #россия #GAZ #Cambodia #Russia
412
14
🔜 The 6th ASEAN – Russia Youth Summit will take place from October 21 to 25, 2026, on the campus of the Far Eastern Federal
🔜 The 6th ASEAN – Russia Youth Summit will take place from October 21 to 25, 2026, on the campus of the Far Eastern Federal University (FEFU) in Vladivostok. The event marks the 35th anniversary of ASEAN–Russia relations and is held as part of the Comprehensive Plan of Action to implement the ASEAN–Russia Strategic Partnership, under the motto “Youth of Russia and ASEAN: A Dialogue of Cultures and the Creative Power of Progress”. 📌 The purpose of the Summit is to review the key achievements of youth cooperation between Russia and ASEAN countries and to identify ways to further develop it. Participants will include Russian and international youth delegates and members of the ASEAN Secretariat, as well as heads of relevant ministries from Russia and other countries. In total, the Summit will bring together at least 155 participants from Russia and Southeast Asian states. The program includes thematic discussions and round tables across four tracks: ✔️ international youth cooperation; ✔️ the World Ocean and maritime civilizations; ✔️ technology and artificial intelligence; ✔️ creative industries, along with a cultural program featuring visits to notable sites in Vladivostok. 📄 The event will conclude with the signing of a Declaration outlining shared principles and strategic directions for the development of youth cooperation between ASEAN member states and Russia. English language proficiency is required to participate. 🖥 Registration is open until October 1, 2026, on the website.
187
15
📣 សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ត្រៀមសាកលវិទ្យាល័យ (Preparatory Program) ទៅសិក្សានៅ MGIMO សម្រាប់+1
📣 សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ឬថ្នាក់ត្រៀមសាកលវិទ្យាល័យ (Preparatory Program) ទៅសិក្សានៅ MGIMO សម្រាប់សិស្ស និស្សិត និងសាធារណជនកម្ពុជា ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ 🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្ស និស្សិត និងសាធារណជនកម្ពុជាឱ្យបានជ្រាបថា វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) នៃសហព័ន្ធរុស្ស៊ី បានបើកឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី MGIMO International School Olympiad for Foreign Citizens សម្រាប់ឆ្នាំសិក្សា២០២៦–២០២៧ កម្មវិធីនេះបើកទូលាយសម្រាប់សិស្សមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងកម្ពុជា។ 🎓 អត្ថប្រយោជន៍អាហារូបករណ៍: បេក្ខជនដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែង អាចទទួលបាន អាហារូបករណ៍ពេញលេញ សម្រាប់បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degree) ឬកម្មវិធីត្រៀមចូលសាកលវិទ្យាល័យ (Preparatory Program) តាមលក្ខខណ្ឌរបស់កម្មវិធី។ 📅 កាលបរិច្ឆេទដាក់ពាក្យ - ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៦.
725
16
ទីក្រុងយ៉េកាធើរីនប៊ឺក (Yekaterinburg) សហព័ន្ធរុស្ស៊ី៖ លោក ណោង រិទ្ធី អគ្គលេខាធិការដ្ឋា នៃអគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតក
ទីក្រុងយ៉េកាធើរីនប៊ឺក (Yekaterinburg) សហព័ន្ធរុស្ស៊ី៖ លោក ណោង រិទ្ធី អគ្គលេខាធិការដ្ឋា នៃអគ្គលេខាធិការដ្ឋាន សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និងជាប្រធានប្រតិភូយុវជនកម្ពុជា បានដឹកនាំប្រតិភូយុវជនកម្ពុជាចំនួន១២រូប ចូលរួមមហោស្រពយុវជនពិភពលោក ឆ្នាំ២០២៦ (World Youth Festival 2026) ដែលប្រព្រឹត្តទៅនៅចាប់ពី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងយ៉េកាធើរីនប៊ឺក (Yekaterinburg) សហព័ន្ធរុស្ស៊ី។ ក្នុងព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះ ប្រតិភូយុវជនកម្ពុជាបានចូលរួមក្នុងកម្មវិធី និងព្រឹត្តិការណ៍អមជាច្រើន រួមមាន៖ - ក្បួនដង្ហែតំណាងជាតិ - ការតាំងពិព័រណ៍សិល្បៈ វប្បធម៌ ទេសចរណ៍ និងផលិតផលកម្ពុជា - វេទិកាពិភាក្សា ការចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរចំណេះដឹង - ព្រឹត្តិការណ៍បច្ចេកវិទ្យា នវានុវត្តន៍ និងសកម្មភាពអន្តរជាតិផ្សេងៗទៀត។ តាមរយៈការចូលរួមនេះ ប្រតិភូយុវជនកម្ពុជាមានឱកាសពង្រីកចំណេះដឹង បទពិសោធន៍ និងបណ្តាញទំនាក់ទំនងអន្តរជាតិ ព្រមទាំងចូលរួមផ្សព្វផ្សាយអំពីសក្តានុពល វប្បធម៌ ទេសចរណ៍ និងយុវជនកម្ពុជា នៅលើឆាកអន្តរជាតិ។ #កម្ពុជា #រុស្ស៊ី #камбоджа #россия #WYT2026 #Ekaterinburg #Russia
503
17
លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងសមាជិកសភា (State Duma) នៅប្រទេសរុស្ស៊ី បន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន ៩០,៤៣% នៃកំណត់ហេតុផ្លូវការបង្ហាញថា គណបក្សកាន់អំណាចរុស្ស៊ីរួបរួម "United Russia" កំពុងនាំមុខដាច់ដោយទទួលបាន ៥៧,៨៦%។ ផ្អែកលើទិន្នន័យផ្លូវការពីគណៈកម្មាធិការកណ្តាលរៀបចំការបោះឆ្នោត (CEC) នៃប្រទេសរុស្ស៊ី បានបង្ហាញព័ត៌មានលម្អិតនៃលទ្ធផលបោះឆ្នោត 📊 លទ្ធផលសន្លឹកឆ្នោតតាមគណបក្សនីមួយៗ៖ ១~ គណបក្សរុស្ស៊ីរួបរួម "United Russia" (Единая Россия)៖ ទទួលបាន ៥៧,៨៦% — កំពុងនាំមុខ និងអាចរក្សាបាននូវសំឡេងភាគច្រើនដាច់ខាត (Constitutional Majority) នៅក្នុងសភា។ ២~ គណបក្សកុម្មុយនីស្ត (КПРФ)៖ ទទួលបាន ១៣,៨៤%។ ៣~ គណបក្សប្រជាធិបតេយ្យសេរីនិយម (ЛДПР)៖ ទទួលបាន ៨,៩០%។ ៤~ គណបក្សពលរដ្ឋថ្មី "New People" (Новые Люди)៖ ទទួលបាន ៧,៩៤%។ ៥~ គណបក្សយុត្តិធម៌រុស្ស៊ី "A Just Russia" (Справедливая Россия)៖ ទទួលបាន ៤,៩៥% — បច្ចុប្បន្នគណបក្សនេះមិនទាន់ឆ្លងផុតកម្រិតកំណត់ ៥% ដើម្បីទទួលបានអាសនៈក្នុងសភានៅឡើយទេ។ 📝ព័ត៌មានបន្ថែម៖ ការបោះឆ្នោតនេះត្រូវបានរៀបចំឡើងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែកញ្ញា)។ លទ្ធផលផ្លូវការចុងក្រោយរំពឹងថានឹងត្រូវប្រកាសពេញលេញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបាន ១០០%។
504
18
🇷🇺🇰🇭 8 сентября Посол России А.В.Боровик встретился с камбоджийскими участниками Международного фестиваля молодёжи – 2026+3
🇷🇺🇰🇭 8 сентября Посол России А.В.Боровик встретился с камбоджийскими участниками Международного фестиваля молодёжи – 2026, который пройдёт в Екатеринбурге 11-17 сентября. Беседа коснулась предстоящей поездки в Россию и возможностей, которые открывает это уникальное мероприятие. Глава дипмиссии также передал делегатам программу Фестиваля и пожелал им доброго пути, ярких впечатлений от знакомства с Россией и плодотворного общения с молодыми людьми из разных стран мира. Во встрече также приняли участие руководитель Российского центра науки и культуры в Пномпене И.А.Цацулина и Президент Ассоциации бывших камбоджийских студентов из Советского Союза и России Нел Ратха. Международный фестиваль молодёжи объединит свыше 10 тыс. участников из 191 страны мира. Мероприятия охватывают широкий круг направлений, включая науку и технологии, предпринимательство, государственное управление, СМИ, спорт и креативные индустрии. В рамках региональной программы Фестиваля участники посетят 30 субъектов Российской Федерации, а также Республику Абхазию. #РоссияКамбоджа
234
19
🇷🇺🇰🇭 On September 8, H.E. Mr Anatoly Borovik, Russian Ambassador, met with Cambodian participants attending the Internati+3
🇷🇺🇰🇭 On September 8, H.E. Mr Anatoly Borovik, Russian Ambassador, met with Cambodian participants attending the International Festival of Youth 2026, which will take place in Ekaterinburg on September 11-17. The discussion touched on the upcoming trip to Russia and the opportunities presented by this unique event. The head of the diplomatic mission also conveyed the Festival program to the delegates and wished them a safe journey, memorable experiences exploring Russia, and fruitful interactions with young people from around the world. Mrs Irina Tsatsulina, Director of the Russian Center for Science and Culture in Phnom Penh, and H.E. Mr Gnel Rattha, President of the Association of Former Cambodian Students from the Soviet Union and Russia, also took part in the meeting. The International Festival of Youth will bring together over 10,000 participants from 191 countries worldwide. The events cover a wide range of areas, including science and technology, entrepreneurship, public administration, media, sports, and creative industries. As part of the Festival’s regional program, attendees will visit 30 regions of the Russian Federation, as well as the Republic of Abkhazia. #RussiaCambodia
191
20
យុវជនកម្ពុជា ១២ រូប នឹងចូលរួម មហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី ក្នុងចំណោមអ្នកចូលរួម ១០ ០០០នាក់ https://fna.asia/d
យុវជនកម្ពុជា ១២ រូប នឹងចូលរួម មហោស្រពយុវជនពិភពលោកឆ្នាំ២០២៦ នៅប្រទេសរុស្ស៊ី ក្នុងចំណោមអ្នកចូលរួម ១០ ០០០នាក់ https://fna.asia/dd25a72 🔗JOIN US
137