ព័ត៌មានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី
رفتن به کانال در Telegram
600
مشترکین
+224 ساعت
+97 روز
+1930 روز
در حال بارگیری داده...
کانالهای مشابه
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اوت '26
اوت '26
+26
در 1 کانالها
ژوئیه '26
+19
در 1 کانالها
Get PRO
ژوئن '26
+60
در 1 کانالها
Get PRO
مه '26
+37
در 0 کانالها
Get PRO
آوریل '26
+4
در 0 کانالها
Get PRO
مارس '26
+7
در 0 کانالها
Get PRO
فوریه '26
+4
در 0 کانالها
Get PRO
ژانویه '26
+8
در 0 کانالها
Get PRO
دسامبر '25
+17
در 0 کانالها
Get PRO
نوامبر '25
+14
در 0 کانالها
Get PRO
اکتبر '25
+72
در 0 کانالها
Get PRO
سپتامبر '25
+20
در 0 کانالها
Get PRO
اوت '25
+5
در 0 کانالها
Get PRO
ژوئیه '25
+19
در 0 کانالها
Get PRO
ژوئن '25
+20
در 0 کانالها
Get PRO
مه '25
+7
در 1 کانالها
Get PRO
آوریل '25
+11
در 0 کانالها
Get PRO
مارس '25
+24
در 0 کانالها
Get PRO
فوریه '25
+4
در 0 کانالها
Get PRO
ژانویه '25
+223
در 1 کانالها
Get PRO
دسامبر '240
در 4 کانالها
Get PRO
نوامبر '24
+128
در 3 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 26 اوت | 0 | |||
| 25 اوت | +2 | |||
| 24 اوت | 0 | |||
| 23 اوت | +1 | |||
| 22 اوت | +1 | |||
| 21 اوت | +5 | |||
| 20 اوت | +1 | |||
| 19 اوت | +2 | |||
| 18 اوت | +7 | |||
| 17 اوت | 0 | |||
| 16 اوت | +1 | |||
| 15 اوت | +2 | |||
| 14 اوت | 0 | |||
| 13 اوت | +1 | |||
| 12 اوت | 0 | |||
| 11 اوت | 0 | |||
| 10 اوت | 0 | |||
| 09 اوت | 0 | |||
| 08 اوت | 0 | |||
| 07 اوت | 0 | |||
| 06 اوت | 0 | |||
| 05 اوت | 0 | |||
| 04 اوت | 0 | |||
| 03 اوت | +1 | |||
| 02 اوت | +1 | |||
| 01 اوت | +1 |
پستهای کانال
| 2 | សេចក្តីជូនដំណឹងស្តីពីការបើកទទួលពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ី ក្រោមកម្មវិធី Open Doors Olympiad សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងក្រោយបណ្ឌិត ទៅសិក្សានៅប្រទេសរុស្ស៊ី
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀតនិងរុស្ស៊ី មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ប្អូនៗសិស្ស-និស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា សាកលវិទ្យាល័យ Moscow Polytechnic University បានជម្រាបជូនដំណឹងស្តីពីការបើកទទួលពាក្យប្រលងអាហារូបករណ៍ពិសេស សម្រាប់និស្សិតឆ្នើម ក្រោមគម្រោង Open Doors Olympiad ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យ Moscow Polytechnic University សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧នេះ។
អាហារូបករណ៍រដ្ឋាភិបាលរុស្ស៊ីនេះ ត្រូវបានផ្តល់ជូនយ៉ាងពិសេសតាមរយៈការប្រកួតប្រជែងសមត្ថភាពលំដាប់អន្តរជាតិ (Open Doors Olympiad) ដែលបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ប្អូនៗដែលមានសមត្ថភាពខ្ពស់ ក្នុងការទទួលបានការអប់រំកម្រិតស្តង់ដារពិភពលោក និងអភិវឌ្ឍជំនាញឯកទេសនៅគ្រឹះស្ថានឧត្តមសិក្សាផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាឈានមុខគេ! | 1 006 |
| 3 | សូមរងចាំតាមដានលើផេកផ្លូវការរបស់សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ៖ https://www.facebook.com/share/p/1DcRvo6489/ | 961 |
| 4 | កូនខ្មែរម្នាក់ទៀត បញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីរុស្ស៉ី ជាមួយលទ្ធផល «ល្អណាស់»
https://fna.asia/e84fe60 🔗JOIN US | 151 |
| 5 | 🎓🇰🇭🇷🇺 សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមចូលរួមអបអរសាទរ ឯកឧត្តម ពេជ្រឃុន បញ្ញា ក្នុងឱកាសបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយជោគជ័យ
ឯកឧត្តម ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងជាសមាជិកកិត្តិយសនៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានបញ្ជាក់ការសិក្សា ថ្នាក់ បណ្ឌិត (PhD) ដោយជោគជ័យពីសាកលវិទ្យាល័យ Peoples' Friendship University of Russia named after Patrice Lumumba (RUDN University) ជាមួយលទ្ធផល«ល្អណាស់»។ 🎓
សមិទ្ធផលដ៏គួរឱ្យមោទនភាពនេះ គឺជាសក្ខីភាពបង្ហាញពីការខិតខំប្រឹងប្រែង ឆន្ទៈមុតមាំ ការតស៊ូ និងការប្តេជ្ញាចិត្តខ្ពស់របស់ឯកឧត្តមក្នុងការសិក្សា និងការស្រាវជ្រាវ។ ការបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតដោយទទួលបានលទ្ធផលល្អណាស់ មិនត្រឹមតែជាសមិទ្ធផលផ្ទាល់ខ្លួនរបស់ ឯកឧត្តម ប៉ុណ្ណោះទេ ប៉ុន្តែជាកិត្តិយសសម្រាប់ក្រុមគ្រួសារ និងជាមោទនភាពសម្រាប់ជាតិផងដែរ។
អានអត្ថបទពេញ៖ https://www.facebook.com/share/p/19SsLYu58J/
អត្ថបទដោយ៖ អគ្គលេខាធិការដ្ឋាន | 348 |
| 6 | សូមតាមដានផេកសមាគម៖ https://www.facebook.com/share/p/1BrYHqMMBA/ | 2 360 |
| 7 | កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី និង មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី បានសហការរៀបចំកម្មវិធីជួបសំណេះសំណាល និងជូនដំណើរនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា ២០២៦–២០២៧ ព្រមទាំងប្រតិភូយុវជនកម្ពុជាដែលនឹងចូលរួមកម្មវិធី World Youth Festival 2026 នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត អ៊ុន សាវន ប្រធានកិត្តិយសសមាគម លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី, និង លោកស្រី Irina Tsatsulina នាយិកាមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ប្រចាំរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោស្រីជាអតីតនិស្សិតកម្ពុជា និស្សិតជ័យលាភីអាហារូបករណ៍ និងប្រតិភូយុវជនតំណាងព្រះរាជាណាចក្រកម្ពុជាផងដែរ។
កម្មវិធីបានបញ្ចប់ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ព្រមទាំងការជូនពរដល់និស្សិតជ័យលាភី និងប្រតិភូយុវជនកម្ពុជាទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា និងបេសកកម្មរបស់ខ្លួន ព្រមទាំងនាំយកចំណេះដឹង បទពិសោធន៍ និងទំនាក់ទំនងអន្តរជាតិមកចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍកម្ពុជានាពេលអនាគត៕ | 386 |
| 8 | បណ្ឌិត ញិល រដ្ឋា ចង់ឱ្យមានការបង្កើនកូតានិស្សិតទៅរៀននៅរុស្ស៊ីបន្ថែម
https://www.kampucheathmey.com/local-news/1165757
📲 Telegram | YouTube | X (Twitter) | 200 |
| 9 | សាររំលែកមរណទុក្ខ
គោរពជូនចំពោះ ឯកឧត្តម ហ៊ុន សុច្ចរា អនុប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវ ឈុត គន្ធី សុច្ចរា ព្រមទាំងក្រុមគ្រួសារ
យើងខ្ញុំទាំងអស់គ្នាជាទីប្រឹក្សា ក្រុមប្រឹក្សាភិបាល គណៈកម្មការប្រតិបត្តិ និងសមាជិក នៃសមាគម អតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី (ស.ន.ក.ស.រ.) មានសេចក្ដីក្ដុកក្ដួល និងសោកស្តាយយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឧបាសិកា ឈុត សំអុល ត្រូវជាឪពុកក្មេករបស់ ឯកឧត្ដម ហ៊ុន សុច្ចរា អនុប្រធានក្រុមប្រឹក្សាភិបាល និងត្រូវជាឪពុកបង្កើត លោកជំទាវ ឈុត គន្ធី សមជិក នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៤៖១៥ ទាបភ្លឺ ក្នុងជន្មាយុ៩១ឆ្នាំ ដោយរោគាពាធ។
សូម ឯកឧត្ដម ហ៊ុន សុច្ចរា លោកជំទាវ ឈុត គន្ធី ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត អំពីយើងខ្ញុំទាំងអស់គ្នា។ | 399 |
| 10 | វេទិកាសម្ព័ន្ធសង្គមស៊ីវិលនៅរាជធានីភ្នំពេញ ក្រោមប្រធានបទស្ដីពី ”ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល”។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ រាជ្យបណ្ឌិតសភាកម្ពុជា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការគណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំវេទិកាសន្ទនា ក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. និងជាតំណាង ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. និងឯកឧត្តម សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
_____________
👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents. | 408 |
| 11 | 🎉 សូមអបអរសាទរ
សមាគមអតីតនិស្សិតកម្ពុជាពីសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី សូមសម្តែងនូវអំណរសាទរ និងមោទនភាពយ៉ាងក្រៃលែងជូនចំពោះ លោក ញូង ម៉ានិត ជាអតីតនិស្សិតបញ្ចប់ការសិក្សា ជំនាញវិស្វកម្មនុយក្លេអ៊ែរ ពីសាកលវិទ្យាល័យBauman Moscow State Technical University, បច្ចុប្បន្នជាមន្ត្រីនៃក្រសួងបរិស្ថាន និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានសមាគម ដែលត្រូវបានជ្រើសរើសទទួលអាហារូបករណ៍ KOICA-Hallym NEXT Fellowship ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ លើមុខជំនាញ ការរួមបញ្ចូលបញ្ញាសិប្បនិម្មិត (Artificial Intelligence) ក្នុងកិច្ចការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ នៅ Hallym University សាធារណរដ្ឋកូរ៉េ។
ក្នុងឱកាសដ៏វិសេសនេះ សមាគម សូមជូនពរលោក ញូង ម៉ានិត ឱ្យទទួលបានជោគជ័យគ្រប់ភារកិច្ច សម្រេចបានលទ្ធផលសិក្សាល្អប្រសើរ មានសុខភាពល្អ សុវត្ថិភាព និងនាំយកចំណេះដឹង បទពិសោធន៍ និងនវានុវត្តន៍ថ្មីៗ មកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ និងសមាគមឱ្យកាន់តែរីកចម្រើន។
សូមអបអរសាទរ! 🇰🇭🎓 | 372 |
| 12 | យុវជន ឃឿន ចន្ទតូ បញ្ចប់បរិញ្ញាបត្រ«ជំនាញនុយក្លេអ៊ែរ»ពីរុស្ស៊ី គ្រោងនឹងយកចំណេះដឹងមកអភិវឌ្ឍន៍កម្ពុជា | 137 |
| 13 | ប្រតិភូយុវជនកម្ពុជា ៧រូប នឹងចូលរួមកម្មវិធី World Youth Festival 2026 ក្រោមអធិបតីភាពលោក ពូទីន ប្រធានាធិបតីរុស្ស៊ី
👉🏻 លម្អិត៖ https://kh.cc-times.com/posts/30120 | 151 |
| 14 | គណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានលទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រ ក្នុងបេសកកម្មការងារ និងការចុះអនុស្សរណៈនៃការយោគយល់ (MoU) នៅសាធារណរដ្ឋតាតារស្ថាន សហព័ន្ធរុស្ស៊ី
https://fna.asia/c2bd1a1 🔗JOIN US | 159 |
| 15 | មោទនភាពជាតិ! យុវជនឆ្នើមកម្ពុជា ៧រូប នឹងតំណាងប្រទេសចូលរួមកម្មវិធីយុវជនអន្តរជាតិដ៏ធំបំផុតនៅរុស្ស៊ី
https://www.kampucheathmey.com/local-news/1161390
📲 Telegram | YouTube | X (Twitter) | 152 |
| 16 | ជំនួបសម្តែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO”
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សា និងកំពុងសិក្សានៅវិទ្យាស្ថានជាតិទំនាក់ទំនងការទូតមូស្គូ ហៅកាត់ថា “MGIMO” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
#កម្ពុជា #រុស្ស៊ី #камбоджа #россия
#WYT2026 #Ekaterinburg #Russia | 307 |
| 17 | សេចក្តីប្រកាសព័ត៌មាន
ស្តីពីការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ចំនួន ០៧រូប ក្នុងកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ 🇷🇺🇰🇭
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ក្រោមកិច្ចសហការសម្របសម្រួលរវាង ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី យុវជនកម្ពុជាឆ្នើមចំនួន ០៧រូប ត្រូវបានជ្រើសរើសដោយនាយកដ្ឋានមហោស្រពយុវជនពិភពលោក (World Youth Festival Directorate) ឱ្យតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិភូយុវជន ចូលរួមកម្មវិធី World Youth Festival 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាព ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងយុវជនមកពីបណ្តាប្រទេសជុំវិញពិភពលោក។
អានអត្ថបទពេញ៖ https://www.facebook.com/share/p/1913quWtAF/ | 3 479 |
| 18 | សេចក្តីប្រកាសព័ត៌មាន
ស្តីពីការចូលរួមរបស់ប្រតិភូយុវជនកម្ពុជា ចំនួន ០៧រូប ក្នុងកម្មវិធី World Youth Festival 2026 ដែលជាព្រឹត្តិការណ៍យុវជនអន្តរជាតិដ៏ធំបំផុតប្រចាំឆ្នាំ២០២៦ 🇷🇺🇰🇭
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី មានកិត្តិយសសូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជន មេត្តាជ្រាបថា ក្រោមកិច្ចសហការសម្របសម្រួលរវាង ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី និងសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី យុវជនកម្ពុជាឆ្នើមចំនួន ០៧រូប ត្រូវបានជ្រើសរើសដោយនាយកដ្ឋានមហោស្រពយុវជនពិភពលោក (World Youth Festival Directorate) ឱ្យតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិភូយុវជន ចូលរួមកម្មវិធី World Youth Festival 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Ekaterinburg សហព័ន្ធរុស្ស៊ី ក្រោមអធិបតីភាព ឯកឧត្តម វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីសហព័ន្ធរុស្ស៊ី និងការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងយុវជនមកពីបណ្តាប្រទេសជុំវិញពិភពលោក។
អានអត្ថបទពេញ៖ https://www.facebook.com/share/p/1913quWtAF/ | 387 |
| 19 | ✈️ យុវជនខ្មែរ ដែលបានបញ្ចប់ការសិក្សាជំនាញវិស្វកម្មយន្តហោះពីសាកលវិទ្យាល័យឈានមុខគេរបស់រុស្ស៊ីលើវិស័យអាកាសចរណ៍ – Moscow Aviation Institute (MAI)🌍🇰🇭🇷🇺
ក្នុងយុគសម័យនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មអាកាសចរណ៍ វិស្វកម្មយន្តហោះបានក្លាយជាវិស័យដ៏មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ និងការតភ្ជាប់ពិភពលោក។ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេរបស់សហព័ន្ធរុស្ស៊ីលើវិស័យនេះ Moscow Aviation Institute (National Research University) គឺជាសាកលវិទ្យាល័យដ៏ល្បីល្បាញ ដែលបានបណ្តុះបណ្តាលវិស្វករ អ្នកស្រាវជ្រាវ និងអ្នកជំនាញផ្នែកអាកាសចរណ៍ អវកាស និងបច្ចេកវិទ្យាការពារជាតិជាច្រើនរូបសម្រាប់ប្រទេសរុស្ស៊ី និងបណ្តាប្រទេសជុំវិញពិភពលោក។
សមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោក ទិត លីហ៊ួរ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យលើជំនាញ «វិស្វកម្មយន្តហោះ Aircraft Engineering ពី Moscow Aviation Institute ដែលជាសាកលវិទ្យាល័យឈានមុខគេមួយរបស់សហព័ន្ធរុស្ស៊ីលើវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យាអវកាស
អានអត្ថបទពេញ៖ https://www.facebook.com/share/p/19D7jxmLbq/ | 385 |
| 20 | កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី ដើម្បីស្វាគមន៍សមាជិកថ្មី
🇰🇭នាព្រឹកថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៦ អគ្គលេខាធិកាដ្ឋាន នៃសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្សី បានរៀបចំកិច្ចប្រជុំដំបូងដើម្បីស្វាគមន៍ប្អូនៗនិស្សិតដែលបានជាប់ក្នុងវគ្គហាត់ការ ដែលដឹកនាំដោយ លោក អគ្គលេខាធិការ ដើម្បីធ្វើការណែនាំ អំពីសមាគម ការងារ និង តួនាទីរបស់អគ្គលេខាធិការដ្ឋាន។
សមាគមអតីតនិស្សិតពីសហភាពសូវៀត និងរុស្សី ជាស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា និងសហព័ន្ធរុស្សី ជាពិសេសលើវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។
_____
👉 តេឡេក្រាមផ្លូវការរបស់សមាគម៖ https://t.me/afcssr
#ACSSR #សមាគមអតីតនិស្សិតកម្ពុជា #FormerCambodianStudents. | 358 |
