សាកលវិទ្យាល័យធនធានមនុស្ស (HRU-HUMAN RESOURCE UNIVERSITY)
Kanalga Telegram’da o‘tish
Ko'proq ko'rsatish
5 341
Obunachilar
+124 soatlar
+137 kun
+34030 kun
Postlar arxiv
HRU: រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យធនធានមនុស្ស លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផែនសិក្សាធិការ ដើម្បីត្រួតពិនិត្យនិងរៀបចំសមាសភាពសាស្ត្រាចារ្យបង្រៀន សម្រាប់ត្រៀមបើកដំណើរការបវេសនកាលឆ្នាំទី៤ ឆមាសទី១ នាពេលខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់សាកលវិទ្យាធិការរងទទួលបន្ទុកផ្នែកសិក្សា ថ្នាក់ដឹកនាំការិយាល័យសិក្សានិងកិច្ចការនិស្សិត ព្រមទាំងព្រឹទ្ធបុរស-រង គ្រប់មហាវិទ្យាល័យ។
គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យគុណវុឌ្ឍិ ជំនាញឯកទេស និងបទពិសោធរបស់សាស្ត្រាចារ្យដែលត្រូវទទួលបន្ទុកបង្រៀនមុខវិជ្ជានីមួយៗឱ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងស្តង់ដារគុណភាពអប់រំ និងការត្រៀមលក្ខណៈរបស់និស្សិតក្នុងការបញ្ចប់ការសិក្សានិងការស្រាវជ្រាវគម្រោងបញ្ចប់ថ្នាក់បរិញ្ញាបត្រ។
https://www.facebook.com/share/p/1HpapcJWqJ/
ការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង : ទស្សនកិច្ចសិក្សារបស់សិក្ខាកាមមគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧!
---------------
នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០២៦ សិក្ខាកាមមគ្គុទេសក៍ទេសចរណ៍ថ្នាក់ជាតិ ជំនាន់ទី៧ បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅ សារមន្ទីរជាតិ ក្រោមការដឹកនាំប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ លោកសាស្ត្រាចារ្យ ថ្លាង សាឃឿន ដែលជាគ្រូឧទ្ទេសជំនាញលើមុខវិជ្ជា ទេវកថា។
ការចុះកម្មសិក្សានៅទីតាំងប្រវត្តិសាស្ត្រនេះ គឺជាយុទ្ធសាស្ត្របណ្តុះបណ្តាលដ៏មានសារៈសំខាន់បំផុត ដើម្បីផ្តល់នូវ បទពិសោធ រស់រវើកដល់សិក្ខាកាម។ កម្មវិធីនេះបានផ្តល់ឱកាសពិសេសដល់អ្នកសិក្សាក្នុងការផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីដែលបានរៀនសូត្រយ៉ាងស៊ីជម្រៅនៅក្នុងថ្នាក់ ទៅនឹងការចុះពិនិត្យ ស្វែងយល់ និងវិភាគផ្ទាល់លើកេរដំណែលសិល្បៈវប្បធម៌ និងប្រវត្តិសាស្ត្រនៅទីតាំងជាក់ស្តែង។
ការបំពាក់បំប៉នសមត្ថភាពទាំងទ្រឹស្តី និងការអនុវត្តយ៉ាងម៉ត់ចត់បែបនេះ គឺដើម្បីធានាថាសិក្ខាកាមគ្រប់រូបមានភាពជឿជាក់ មានចំណេះដឹងទូលំទូលាយ ក្លាយជាមគ្គុទេសក៍តំណាងជាតិប្រកបដោយវិជ្ជាជីវៈខ្ពស់ និងអាចជៀសផុតពី អន្ទាក់អាជីព នានានៅពេលចេញទៅបំពេញការងារបម្រើវិស័យទេសចរណ៍ជាតិ និងអន្តរជាតិនាពេលខាងមុខ។
🌟 ការរៀនសូត្រពិតប្រាកដ គឺកើតចេញពីការយកទ្រឹស្តីទៅអនុវត្តជាក់ស្តែង!
https://www.facebook.com/share/p/1ETZX3JbPw/
លោក សើ គឹមស៊ិន ចុះពិនិត្យដំណើរការប្រឡងឆមាសទី២ ឆ្នាំទី៤ ជំនាន់ទី២២ វេនចុងសប្តាហ៍
-----------------
១៩ កញ្ញា ២០២៦
