សាកលវិទ្យាល័យធនធានមនុស្ស (HRU-HUMAN RESOURCE UNIVERSITY)
Ir al canal en Telegram
Mostrar más
4 901
Suscriptores
-324 horas
-247 días
-7730 días
Archivo de publicaciones
+4
សាកលវិទ្យាល័យធនធានមនុស្ស (HRU) បន្តលើកកម្ពស់ស្តង់ដារគុណភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំ
————————————
HRU: ក្នុងគោលបំណងធានានិរន្តរភាព និងភាពត្រឹមត្រូវនៃប្រព័ន្ធគ្រប់គ្រងគុណភាព សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកិច្ចប្រជុំដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព ដើម្បីតាមដានវឌ្ឍនភាពការងារប្រចាំសប្តាហ៍ទី៣ នៃខែមិថុនា។ កិច្ចប្រជុំនេះបានពិនិត្យទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
- ការធានាគុណភាពផ្ទៃក្នុង (IQA): ការពិនិត្យ និងកែលម្អប្រព័ន្ធគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពនៃដំណើរការបង្រៀន និងរដ្ឋបាល។
- ការតាមដានការងារ : ការដោះស្រាយបញ្ហាប្រឈមក្នុងសប្តាហ៍ ដើម្បីធានាថាការអនុវត្តការងារគ្រប់ផ្នែកមានភាពរលូន និងស្របតាមផែនការ។
- ការត្រៀមលក្ខណៈ : ការពង្រឹងគុណភាពអប់រំ ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការវាយតម្លៃគុណភាពអប់រំនាពេលខាងមុខ។
ការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំក្នុងការផ្តោតលើគុណភាពផ្ទៃក្នុង បានបង្ហាញពីចក្ខុវិស័យរបស់ HRU ក្នុងការកសាងស្ថាប័នអប់រំដែលប្រកបដោយទំនុកចិត្ត និងការទទួលស្គាល់។
https://www.facebook.com/share/1JKHynwARU/?mibextid=wwXIfr
HRU ពង្រីកបណ្តាញអប់រំអន្តរជាតិ : សាកលវិទ្យាល័យធនធានមនុស្ស បើកដំណើរការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍សិក្សា (Faculty Exchange Program) ជាមួយសាកលវិទ្យាល័យ Pampanga State ប្រទេសហ្វីលីពីន
-----------------------------
នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យធនធានមនុស្ស បានរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធសិក្សា និងការបង្រៀន (Faculty Exchange Program) តាមប្រព័ន្ធអនឡាញ យ៉ាងជោគជ័យជាមួយសាកលវិទ្យាល័យ Pampanga State University នៃប្រទេសហ្វីលីពីន។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសាលាក្រោយបរិញ្ញាបត្រ ដោយមានការចូលរួមសហការយ៉ាងស្អិតល្មួតពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនិងទេសចរណ៍, មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសាបរទេស ព្រមទាំងការិយាល័យទំនាក់ទំនងអន្តរជាតិ។ តាមរយៈកម្មវិធីនេះ សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បានទទួលបានឱកាសផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍សិក្សា និងទស្សនវិស័យអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំទៅតាមស្តង់ដារតំបន់ និងសកលលោក។
https://www.facebook.com/share/p/1LCejaekne/
ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ បានអញ្ជើញចូលរួម ពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ ដែលសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅ Hyatt Regency Phnom Penh Hotel។
យុទ្ធនាការនេះមានគោលបំណងលុបបំបាត់ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ សំដៅការពារសុវត្ថិភាពឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។ តាមរយៈគំនិតផ្តួចផ្តើមនេះ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងកម្មវិធី DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ គំនិតផ្តួចផ្តើមនេះក៏នឹងរួមចំណែក ក្នុងការជំរុញការធ្វើបរិវត្តកម្ម និងនវានុវត្តន៍ឌីជីថលនៅក្នុងវិស័យទូរគមនាគមន៍ និងវិស័យធនាគារ ដែលជាគន្លឹះគាំទ្រដល់សេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជាផងដែរ។
https://www.facebook.com/share/p/18z4pHjyEX/
ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក ឈុន ណុច សាកលវិទ្យាធិការរង ទទួលបន្ទុកសិក្សាធិការ បានអញ្ជើញចូលរួមក្នុងពិធី «សំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រី ដើម្បីបម្រើការងារតាមក្រសួង ស្ថាប័ន» ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។
ពិធីនេះប្រព្រឹត្តទៅនៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអ្នកសង្កេតការណ៍សាធារណជន និង ស.ស.យ.ក. ជាច្រើនរូប។
*** សាកលវិទ្យាល័យវិទ្យាល័យធនធានមនុស្ស បានចូលរួម ១៦ដងលើ៥៨ដងដែលក្រសួងបានរៀបចំ។
https://www.facebook.com/share/p/18evjf4eGh/
🎊អបអរសាទរ ខួបលើកទី៦៤ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០២៦🎉🇰🇭
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
