ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
Відкрити в Telegram
Показати більше
1 281
Підписники
Немає даних24 години
-37 днів
-2030 днів
Архів дописів
+1
កម្ពុជា🇰🇭តវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃ🇹🇭 កាន់កាប់នៅតាមបណ្តោយព្រំដែន
Cambodia Strongly Protests against Thailand's Unlawful Activities in Occupied Border Areas
+1
តម្លៃប្រេងសាំង នៅការ៉ាស់សាំងតេលាជិតរង្វង់មូលដៃប្រាំបី ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២៦នេះ៖
១. តម្លៃប្រេងម៉ាស៊ូត=៧.៨០០៛/១លីត្រ
២. តម្លៃសាំងធម្មតា=៥.៤០០៛/១លីត្រ
៣. តម្លៃសាំងស៊ុបពែរ=៦.៣០០៛/លីត្រ
៤. តម្លៃហ្គាស=៤៥០០៛/១លីត្រ
តម្លៃប្រេងសាំង នៅការ៉ាស់សាំងតេលាជិតរង្វង់មូលដៃប្រាំបី ក្នុងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២៦នេះ៖
១. តម្លៃប្រេងម៉ាស៊ូត=៧.៨០០៛/១លីត្រ
២. តម្លៃសាំងធម្មតា=៥.៤០០៛/១លីត្រ
៣. តម្លៃសាំងស៊ុបពែរ=៦.៣០០៛/លីត្រ
៤. តម្លៃហ្គាស=៤៥០០៛/១លីត្រ
អង្គភាពសារព័ត៌មាន ធីញូស៍ និងព្រះខ័នញូស៍ នាំអំណោយសប្បុរសជនខេត្តសៀមរាប ជូនវីរៈកងទ័ពជួរមុខ ការពារព្រំដែនឧត្តរមានជ័យ
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សុធីរ អគ្គនាយក និងជាចាងហ្វាង អង្គភាពសារព័ត៌មាន ធីញូស៍ ដេលី រួមជាមួយលោក គង់ សុជាតិ ចាងហ្វាង អង្គភាពសាលព័ត៌មាន ព្រះខ័នញូស៍ បានដឹកនាំក្រុមការងារទាំងពីរ តំណាងសប្បុរសជនក្នុងខេត្តសៀមរាប នាំយកអំណោយចែកជូនវីរៈកងទ័ពជួរមុខ កំពុងឈរជើងការពារព្រំដែនខេត្តឧត្តរមានជ័យ។
អំណោយដែលបានប្រគល់រួមមាន៖ ទឹកសុទ្ធចំនួន ១២២យួរ អង្ករ ១០បេតូច និងអាគុយសូឡា ១ឈុត ដើម្បីជួយសម្រួលការលំបាកប្រចាំថ្ងៃ។ អំណោយទាំងនេះកើតចេញពីចិត្តស្ម័គ្ររបស់សប្បុរសជនក្នុងខេត្តសៀមរាប តាមរយៈមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយអង្គភាពសារព័ត៌មាន ធីញូស៍ ដេលី។
ឯកឧត្តម ហេង សុធីរ និងលោក គង់ សុជាតិ បានបញ្ជាក់ថា ការចូលរួមជួយគាំទ្រនេះ ជាការបង្ហាញពីស្មារតី “ខ្មែរជួយខ្មែរ” និងជាការរួមគ្នាដែលបង្កើនកម្លាំងសាមគ្គីរវាងប្រជាពលរដ្ឋ និងកងកម្លាំងជួរមុខ។ ពួកគាត់ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះវីរភាពក្លាហានរបស់យុទ្ធជន ដែលបានលះបង់ពលី និងបូជាដើម្បីការពារទឹកដី និងប្រជាជនខ្មែរនៅក្នុងគ្រាលំបាកនេះ។
កម្មវិធីនេះបានបញ្ជាក់ឱ្យឃើញថា សាមគ្គីភាពរបស់ប្រជាជន និងកងកម្លាំងជួរមុខ គឺជាខ្សែសង្វាក់ដ៏រឹងមាំក្នុងការពារជាតិ និងជួយបន្តិចបន្តួចដល់ជីវភាពប្រចាំថ្ងៃរបស់វីរៈកងទ័ព៕
វីដេអូបង្ហាញពី៖ ទិដ្ឋភាពទាំងស្រុងនៅត្រង់ចំណុចភ្នំ៣៥០/ប្រាសាទតាក្របីរបស់កម្ពុជា🇰🇭 ដែលកងកម្លាំងប្រដាប់អាវុធថៃ🇹🇭កំពុងកាន់កាប់ឈរជើងដោយខុសនិងច្បាប់អន្តរជាតិ.!
+9
នៅទិសទី២ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ៖
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជូនពរជ័យ សិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសទី២ របស់យោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បាននាំយកនូវការសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលកំពុងនឹងបំពេញបេសកកម្មនៅទិសទី២ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៤។ ជាមួយគ្នានោះផងដែរ ឯកឧត្តម ក៏បានពាំនាំនូវការកោតសរសើរពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានខិតខំ ពុះពារគ្រប់បែបយ៉ាងក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងក្នុងរយៈពេលកន្លងមក ដែលជាស្នាដៃយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។
ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅនោះ ឯកឧត្តម ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជូនដល់បណ្តាអង្គភាពនៅទិសទី២ របស់យោធភូមិភាគទី៤ នូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ។
+1
មែនទែនទៅ សូម្បីតែយន្តហោះដឹកអ្នកដំណើរ ក៏ផ្អើលដែរ🙂
«ទិសជប់គគីរ.ខេត្តឧត្តរមានជ័យ»
04-04-2026
BREAKING: កម្ពុជា🇰🇭តវ៉ាជំទាស់ចំពោះសកម្មភាពរបស់ថៃ🇹🇭ដែលកាន់កាប់នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអូរស្មាច់ ព្រមទាំងនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ថែមទៀត!
BREAKING: តម្លៃប្រេងសាំង សម្រាប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ !
- សាំង/១លីត្រ = ៥,៥០០រៀល
- ម៉ាស៊ូត/១លីត្រ = ៨.១០០រៀល
+4
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Press Release of the Ministry of Foreign Affairs and International Cooperation
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។
ខ្ញុំបានចេញបទបញ្ជាឲ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឲ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។
សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ។
+4
នេះគឺជាសកម្មភាពនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី02 ខែមេសា ឆ្នាំ2026នេះ ដែលភាគីខាងយោធាថៃ🇹🇭(ចោរសៀម)បានដាក់កម្លាំង និងមានទាំងរថពាសដែកប្រភេទ«M113».ចំនួន2គ្រឿងទៀតផង។
ការដាក់កម្លាំងនិងរថពាសដែកនេះ គឺស្ថិតនៅត្រង់ចំណុចច្រកអន្តរជាតិអូរស្មាច់ ហើយក៏ជាកន្លែងដែលយោធាថៃកំពុងកាន់កាប់ និងគ្រប់គ្រងដោយខុសនិងច្បាប់អន្តរជាតិផងដែរ។
«មិនត្រឹមតែដាក់កម្លាំងនិងរថពាសដែកនោះទេ នៅយប់ថ្ងៃដដែលនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ភាគីថៃ🇹🇭 ក៏បានផ្សាយចោទប្រកាន់មកលើកម្ពុជា🇰🇭ថា៖ ទាហានកម្ពុជា ដែលប្រដាប់ដោយអាវុធ និងមានអាកប្បកិរិយាគ្មានវិន័យ ផឹកស្រា និងប្រព្រឹត្តអំពើញុះញង់នៅជិតទីតាំងកងទ័ពថៃ តាំងពីយប់ (ថ្ងៃទី01 ខែមេសា ឆ្នាំ 2026) រហូតដល់ព្រឹក (ថ្ងៃទី02 ខែមេសា ឆ្នាំ 2026)នេះបន្ថែមទៀត»៕
នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែមេសា ឆ្នាំ២០២៦នេះ នៅទិសខេត្តឧត្តរមានជ័យ កម្លាំងជំនាញអង្គភាពCMAC បានប្រតិបត្តិការដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK-82 ទម្ងន់ប្រមាណជាង២៣០គីឡូក្រាម ប្រកបដោយជោគជ័យនិងសុវត្ថិភាព។ គ្រាប់បែកMK-82នេះបានកប់ក្នុងដីជម្រៅជាង១៣ម៉ែត្រ!
គ្រាប់បែកទម្លាក់ពីយន្តហោះMK-82 ផលិតនៅឆ្នាំ២០១០ ដោយក្រុមហ៊ុន GDG (General Dynamics Ordnance and Tactical Systems)និងបានកែសម្រួលបំពាក់បន្ថែមសម្ភារៈបច្ចេកទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង HWG(Hanwha Corporation)និងបានទម្លាក់លេីមាតុភូមិកម្ពុជាដោយទ័ពអាកាសសៀមឈ្លានពាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ៤រសៀល។
សូមកោតសរសេីរដោយស្មោះចំពោះកម្លាំងជំនាញអង្គភាពCMACជួរមុខទាំងអស់ ដែលបានចូលរួមលះបង់ និងធ្វេីពលីកម្មក្នុងបុព្វហេតុធានាសុខសុវត្ថិភាពប្រជាពលរដ្ឋនិងគាំទ្រការស្តារអភិវឌ្ឍឡេីងវិញក្រោយមានបទឈប់បាញ់ ស្របតាមស្មារតីដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា។
សូមរំលឹកនិងចងចាំថា ព្រះរាជាណាចក្រដ៏កម្សត់នេះ ធ្លាប់បានឆ្លងកាត់សង្គ្រាមពីមុននៃការទម្លាក់គ្រាប់បែកពីយន្តហោះជាង១០ឆ្នាំពោលពី១០ មករា ឆ្នាំ១៩៦២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៧៥ មានបរិមាណគ្រាប់បែកប្រភេទMនិងMK សរុបចំនួនប្រមាណជាង១លាន២សែនគ្រាប់ (១.២០០.០០០គ្រាប់)៕
+1
សេចក្តីជូនដំណឹងស្តីពី ការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០៕
«រដ្ឋបាលខេត្តឧត្តរមានជ័យ»
BREAKING: ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុនារដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦៕
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖
7:02នាទីយប់ នៅទិស«ច្រកជប់គគីរ» មានដ្រូនស៊ើបការណ៍សៀម🇹🇭ហោះចំនួន2គ្រឿង!
«ឧត្តរមានជ័យ»
02-04-2026
សូមជូនពរ ដល់កងកម្លាំងគ្រប់ទិសសមរភូមិមុខទាំងអស់ សូមឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីរឿងមិនល្អ!
«ព.ហ»
02-04-2026
