es
Feedback
អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

Ir al canal en Telegram
1 356
Suscriptores
Sin datos24 horas
-77 días
-4130 días
Archivo de publicaciones
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាត
+9
សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:០០នាទីព្រឹកនេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានបញ្ចប់កិច្ចប្រជុំពិភាក្សារបស់ខ្លួនហើយ បន្ទាប់ពីដំណើរការអស់រយៈពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃដឹកនាំដោយ ឧត្តមសេនីយ៍ទោ ភិថាយ៉ាគូល ពោធិ៍សុវណ្ណ ប្រធានក្រុមលេខាធិការ (RBC ) ថៃ។ សូមជម្រាបជូនផងដែរថា ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ ។ គួររំលឹកផងដែរថា កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។ សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការនៃ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ - ខេត្តបន្ទាយមានជ័យ, ព្រះរាជាណាចក្រកម្ពុជា ____ 🌐 គេហទំព័រ ក្រសួងការពារជាតិ 🌐 ក្រសួងការពារជាតិ 🌐 TEA Seiha/ទៀ សីហា 🌐 X(Twitter): ក្រសួងការពារជាតិ 🌐 YouTube: ក្រសួងការពារជាតិ 🌐 Tiktok: ក្រសួងការពារជាតិ

🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គិសនីនៅក្នុងអគារមួយកន្លែង ដែលស្ថិតក្នុងស្រុកឌូស៊ីត ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៦:
+4
🚨ព័ត៌មានបឋម: ករណីឆ្លងចរន្តអគ្គិសនីនៅក្នុងអគារមួយកន្លែង ដែលស្ថិតក្នុងស្រុកឌូស៊ីត ទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៦:២៤នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ មានករណីឆ្លងចរន្តអគ្គិសនីក្នុងអាគារមួយកន្លែង ដែលស្ថិតនៅលើកំណាត់ផ្លូវសំសែន ស្រុកឌូសុីត ក្នុងទីក្រុងបាងកក នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យបានចុះមកដល់ទីតាំងកន្លែងហេតុ និងបានប្រើប្រាស់ប្រព័ន្ធម៉ាសុីនបូម និងបំពង់ខ្យល់ដើម្បីបូមផ្សែងដែលកំពុងហុយខ្លាំងចេញពីក្នុងអាគារ ដើម្បីជៀសវាងកុំឲ្យមានសភាពធ្ងន់ធ្ងរ។ - យ៉ាងណាមិញ ក្នងហេតុការណ៍នេះគឺមិនអ្នករងបួស ឬក៏ជាប់ឃាំងក្នុងអាគារនោះឡើយ៕

🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥រោងចក្រភេសជ្ជៈមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - កាលពីវេលាម៉ោង ១១:៣
+3
🚨ព័ត៌មានបឋម: ករណីអគ្គីភ័យបានឆាបឆេះ🔥រោងចក្រភេសជ្ជៈមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - កាលពីវេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥រោងចក្រភេសជ្ជៈមួយកន្លែង ដែលស្ថិតនៅក្នុងឃុំព្រៃស ស្រុកមឿង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានព័ត៌មាន ក្រុមអ្នកពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុនិងកំពុងធ្វើការពន្លត់អគ្គីភ័យដែលកំពុងឆាបឆេះ🔥៕

ត្រូវចាំថា "ព្រះមិនអាចជួយការពារពួកចោរបាននោះទេ"! ភ្នំ៣៥០.ប្រាសាទតាក្របី៕ 28-01-2026
+3
ត្រូវចាំថា "ព្រះមិនអាចជួយការពារពួកចោរបាននោះទេ"! ភ្នំ៣៥០.ប្រាសាទតាក្របី៕ 28-01-2026

7:22យប់ ដ្រូនស៊ើបការណ៍ចោរ នៅបន្តហោះទិស"ឧត្តរ"! 28-01-2026
7:22យប់ ដ្រូនស៊ើបការណ៍ចោរ នៅបន្តហោះទិស"ឧត្តរ"! 28-01-2026

បើទោះបីជាស្ថានការណ៍នៅមិនទាន់មានការផ្ទុះអាវុធក៏ដោយ ប៉ុន្តែខ្ញុំសូមទទូចសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងតាមបណ្តាទិសនីមួយៗ ប្
បើទោះបីជាស្ថានការណ៍នៅមិនទាន់មានការផ្ទុះអាវុធក៏ដោយ ប៉ុន្តែខ្ញុំសូមទទូចសុំពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងតាមបណ្តាទិសនីមួយៗ ប្រសិនបើមានជនមិនស្គាល់អត្តសញ្ញាណរូបណា ដើរសួររកបន្ទាយមូលដ្ឋានរបស់យោធា ឬក៏កន្លែងឈរជើងណាមួយរបស់កងកម្លាំង សូមបងប្អូនធ្វើការសាកសួរឲ្យបានច្បាស់លាស់ បើសង្ស័យខ្ពស់សូមរាយការណ៍ទៅកាន់អាជ្ញាធរក្នុងមូលដ្ឋានឲ្យបានឆាប់បំផុត៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️

ករណីអគ្គីភ័យបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ង
+5
ករណីអគ្គីភ័យបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦នេះ មានអគ្គីភ័យមួយបានឆាបឆេះ🔥ឃ្លាំងអេតចាយមួយកន្លែង ដែលស្ថិតនៅបណ្តោយផ្លូវយីងឆារេន ឃុំបាងផ្លីយ៉ៃ ស្រុកបាងផ្លី ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមកងកម្លាំងអាជ្ញាធរ និងក្រុមការងារពន្លត់អគ្គីភ័យកំពុងធ្វើការពន្លត់ភ្លើង🔥ដែលកំពុងតែឆាបឆេះយ៉ាងខ្លាំង៕

សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិការដើម្បី(អាយកូម ជូនកងកម្លាំងនៅទិសច្រកជាំសាងាំ)🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិការដើម្បី(អាយកូម ជូនកងកម្លាំងនៅទិសច្រកជាំសាងាំ)🙏❤️🇰🇭👮‍♂️

ករណីអគ្គីភ័យឆាបឆេះ🔥ហាងលក់ទំនិញមួយទឹកមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃពុធ
+7
ករណីអគ្គីភ័យឆាបឆេះ🔥ហាងលក់ទំនិញមួយទឹកមួយកន្លែង ដែលស្ថិតនៅខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - នៅវេលាម៉ោង ៥:០០នាទីព្រឹក ថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥ហាងលក់ទំនិញមួយទឹក ដែលមានទីតាំងនៅផ្លូវខជនវីត ឃុំផ្រែកសាម៉ៃ ស្រុកមឿង ខេត្តសាមុតប្រាកាន នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍ ក្រុមអ្នកពន្លត់អគ្គីភ័យ និងរថយន្តទឹកចំនួន៤គ្រឿង បានមកដល់កន្លែងកើតហេតុ និងពន្លឿនក្នុងការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥យ៉ាងសន្ធោសន្ធៅ និងមានសំឡេងផ្ទុះបន្តបន្ទាប់ ដែលការសន្និដ្ឋានវាគឺជាវត្ថុដែលងាយនិងឆាបឆេះបំផុត។ - យ៉ាងណាមិញនៅក្នុងហេតុការណ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងបានមួយរយភាគរយហើយ ប៉ុន្តែមិនមានរបាយការណ៍ណាមួយ អំពីការរងរបួស ឬការស្លាប់នោះទេ ហើយចំពោះមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តទៀត៕

សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិការដើម្បី(អាយកូម ជូនកងកម្លាំងនៅទិសច្រកជាំសាងាំ)🙏❤️🇰🇭👮‍♂️
សូមអរគុណបងប្អូន សម្រាប់ការចូលរួមថវិការដើម្បី(អាយកូម ជូនកងកម្លាំងនៅទិសច្រកជាំសាងាំ)🙏❤️🇰🇭👮‍♂️

ពេលខ្លះ សត្វក្អែកព្រានបាញ់ធ្លាក់ក៏មិនមានអ្នកភូមិដឹង! 27-01-2026
ពេលខ្លះ សត្វក្អែកព្រានបាញ់ធ្លាក់ក៏មិនមានអ្នកភូមិដឹង! 27-01-2026

ករណីអគ្គីភ័យឆាបឆេះ🔥ហាងម៉ាស្សាមួយកន្លែង ដែលស្ថិតនៅខេត្តឈុនបុរី នៃប្រទេសថៃ🇹🇭។ - កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារទី២៧ ខ
+6
ករណីអគ្គីភ័យឆាបឆេះ🔥ហាងម៉ាស្សាមួយកន្លែង ដែលស្ថិតនៅខេត្តឈុនបុរី នៃប្រទេសថៃ🇹🇭។ - កាលពីវេលាម៉ោង ៨:០០នាទីព្រឹក ថ្ងៃអង្គារទី២៧ ខែមករា ឆ្នាំ ២០២៦នេះ មានករណីអគ្គីភ័យមួយបានឆាបឆេះ🔥អាគារកម្ពស់ពីរជាន់ ដែលជាទីតាំងហាងម៉ាស្សាមួយកន្លែងស្ថិតនៅទល់មុខវត្តណយ ក្នុងស្រុកមឿង ខេត្តឈុនបុរី នៃប្រទេសថៃ🇹🇭។ - បន្ទាប់ពីទទួលបានរបាយការណ៍ រថយន្តក្រុមពន្លត់អគ្គីភ័យចំនួន៥គ្រឿង បានមកដល់កន្លែងកើតហេតុ និងពន្លឿនក្នុងការពន្លត់ភ្លើងដែលកំពុងឆាបឆេះ🔥នៅជាន់ទីពីរ។ - ក្នុងហេតុការណ៍នេះ មិនមានរបាយការណ៍ណាមួយ អំពីការរងរបួស ឬការស្លាប់នោះទេហើយចំពោះមូលហេតុនៃការឆេះ🔥គឺកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តទៀត៕