អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Відкрити в Telegram
Показати більше
1 355
Підписники
-224 години
-87 днів
-4330 день
Архів дописів
🚨ព័ត៌មានក្តៅៗ: លោកឧត្តមសេនីយ៍ឯក វីនថៃ ស៊ូវ៉ារី អ្នកនាំពាក្យកងទ័ពភូមិន្ទថៃ🇹🇭 បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា.
- ទាក់ទងនិងការដឹកជញ្ជូនសព្វាវុធរបស់កម្ពុជា🇰🇭ដែលអាចបាញ់រយៈចម្ងាយឆ្ងាយ រ៉ុកកែត(PHL-03) បើយោងតាមអ្នកស៊ើបការណ៍នៅក្នុងកងទ័ពថៃ🇹🇭គឺពុំទាន់មានរបាយការណ៍នៅឡើយទេ.។
- លោកបន្តថា. បច្ចុប្បន្នកងទ័ពថៃ🇹🇭កំពុងតែតាមដានយ៉ាងសកម្ម. និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា.។
- លោកបន្ថែមថា. អាវុធប្រភេទរ៉ុកកែត(PHL-03)នេះ វាពិតជាគ្រោះថ្នាក់បំផុតនៅក្នុងសមរភូមិ និងលើសពីវិសាលភាពនៃតំបន់ព្រំដែន. តាំងពីពេលកន្លងមក កម្ពុជា🇰🇭មិនទាន់ដែលប្រើប្រាស់ ឬប៉ុនប៉ងប្រើនៅក្នុងសមរភូមិនោះទេ ពីព្រោះមុននិងប្រើវាកម្ពុជាត្រូវគិតឲ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត.។
- លោកបន្តទៀតថា. បើកម្ពុជា🇰🇭ហ៊ានប្រើប្រាស់សព្វាវុធបែបនេះប្រាកដណាស់ ប្រទេសថៃ🇹🇭និងមានសិទ្ធិស្របច្បាប់ក្នុងការសងសឹកជាទ្រង់ទ្រាយធំ ហើយការខូចខាតនៅក្នុងប្រទេសកម្ពុជា ក៏មានស្ថានភាពធ្ងន់ធ្ងរដែរ.។
- លោកបានសង្កត់ធ្ងន់ថា. កងទ័ពថៃ🇹🇭ត្រូវតែមានការត្រៀមខ្លួនរួចជាស្រេច មិនថាកងទ័ពជើងគោក ឬកងទ័ពដែនអាកាសនោះទេ ដើម្បីការពារដែនអធិបតេយ្យភាពក្នុងប្រទេស.៕
+3
បន្ទាន់ ទាហានថៃ មុននេះបន្តិច ពលទាហានជើងចាស់ ដេសាក់ ទ្រីខាំ មកពីកងវរសេនាធំទី២៣៣ កងវរសេនាធំទី៣ កងវរសេនាធំថ្មើរជើងទី២៣ (កងពលតូចថ្មើរជើងលេខ២៣ កងពលតូចលេខ៣) ដែលឈរជើងនៅជំរំវីរវ៉ាតយ៉ូធិន បានជាន់មីនប្រឆាំងមនុស្សនៅខាងក្នុងមូលដ្ឋានប្រតិបត្តិការ។ ជាលទ្ធផល ជើងស្តាំរបស់គាត់ត្រូវបានកាត់ផ្តាច់ ហើយដៃឆ្វេង និងជើងឆ្វេងរបស់គាត់ត្រូវបានវាយប្រហារដោយអំបែងគ្រាប់។ គាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ អង្គភាពបានផ្តល់ជំនួយសង្គ្រោះបឋម និងបានដឹកជញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យកាប់ជើង។
8:00យប់ នៅទិស"ជប់គគីរ.ចន្ទក្រហម" មេឃកំពុងធ្លាក់ភ្លៀងកម្រិតមធ្យម.៕
26-02-2026
ប្រទេសថៃ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងសិង្ហបុរី បានចូលរួមកម្លាំងសម្រាប់លំហាត់ចុះចតលើគោក Cobra Gold 2026។
ថ្ងៃនេះ (ថ្ងៃទី 26 ខែកុម្ភៈ ឆ្នាំ 2026) កងកម្លាំងប្រដាប់អាវុធនៃប្រទេសថៃ សហរដ្ឋអាមេរិក សាធារណរដ្ឋកូរ៉េ និងសិង្ហបុរី បានចូលរួមក្នុងលំហាត់សង្គ្រាមលើគោក ក្រោមលំហាត់រួមគ្នា Cobra Gold 2026 នៅទីលានហ្វឹកហ្វឺនកងទ័ពជើងទឹកលេខ 15 ឆ្នេរហាដយ៉ៅ ស្រុកសាតាហ៊ីប ខេត្តឈុនបុរី។
លំហាត់នេះផ្តោតលើបេសកកម្មដណ្តើមយក និងបង្កើតចំណុចកណ្តាលឆ្នេរដោយប្រើកងទ័ពជើងទឹក ជើងគោក និងជើងអាកាស។ សហរដ្ឋអាមេរិកបានចូលរួមចំណែកនាវា USS Ashland និងឧទ្ធម្ភាគចក្រវាយប្រហារ; ប្រទេសថៃបានចូលរួមចំណែកនាវា HTMS Chang, HTMS Wangnai, HTMS Thonglang, កងម៉ារីន និងយន្តហោះ F-16; កូរ៉េខាងត្បូងបានបញ្ជូននាវា ROKS No Jeok Bong និង KAAV; និងសិង្ហបុរីបានបញ្ជូននាវា RSS Endeavour ដោយរួមបញ្ចូលកម្លាំងពេញលេញ។
Cobra Gold គឺជាលំហាត់យោធារួមគ្នាដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ប្រតិបត្តិការរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសថៃ ក៏ដូចជាធ្វើការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូដទៃទៀត។
+1
[English Below] សេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិល គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦!
Press Release on the Situation of Displaced Persons and Impact on Civilian Areas as of the morning of 26 February 2026.
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់ប្រាសាទព្រះវិហារ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀតដែលមានស្រាប់ សំដៅស្វែងរកដំណោះស្រាយមួយ ដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាក៏រំពឹងផងដែរថា ភាគីថៃនឹងគោរពកិច្ចព្រមព្រៀងទាំងអស់ខាងលើដោយសុឆន្ទៈនិងភាពស្មោះត្រង់ដូចកម្ពុជាដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១០កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦
Unofficial Translation
Press Release
H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On the morning of Thursday, 26 February 2026, at 10:00am, the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observer Team (AOT) to observe, verify, and report on the updated situation on the ground since the Ceasefire came into effect on December 27, 2025, in the area of Preah Vihear Temple in Choam Ksan District, Preah Vihear Province.
Since the ceasefire came into effect, Cambodia has consistently respected and implemented its terms, the Joint Declaration on the Peace Agreement between Cambodia and Thailand (October 26, 2025), and the Joint Statement of the Third Special Meeting of the Cambodia-Thailand General Border Committee (December 27, 2025). Cambodia remains committed to all relevant agreements, aiming to reach a just, fair, and lasting solution in accordance with international law. Cambodia expects the Thai side to uphold these agreements with the same good faith and sincerity.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, February 26, 2026
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖
គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា បានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម
8:35ព្រឹក ក្តាមកំពុងបញ្ឆេះម៉ាស៊ីន!
"ជ.ប.គ"
25-02-2026
បទអន្តរាគមន៍របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
Intervention by His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, at the High-Level Segment of the 61st Session of the Human Rights Council of the United Nations on 24 February 2026 in Geneva, Switzerland
+3
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញឡើងថ្លែងបទអន្តរាគមន៍ ក្នុងសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
On 24 February 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, delivered an intervention at the High-Level Segment of the 61st Session of the Human Rights Council of the United Nations, in Geneva, Switzerland.
7:26យប់ នៅទិស"ជប់គគីរខាងលិច" ស្ថិតនៅក្នុងស្រុក.បន្ទាយអំពិល. ខេត្តឧត្តរមានជ័យ. គឺស្ថានការណ៍ព្រំដែននៅមិនទាន់មានអ្វីប្រែប្រួលនោះទេ.។ ដោយឡែកអាកាសធាតុរាងប្រែប្រួល គឺមានផ្គរលាន់គ្រហឹម រួមទាំងភ្នែកបន្ទោល ចង់រកភ្លៀង🌧️នៅយប់នេះ.៕
+2
ទីបំផុត Love Riya ត្រូវបានតុលាការខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ!
(កណ្តាល)៖ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានសាលាដំបូងខេត្តកណ្តាល សម្រេចដោះលែងឲ្យនៅក្រៅឃុំ តាមអំណាចសាលក្រម នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
បើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា អ្នកនាង Love Riya ត្រូវជាប់ទោស២ឆ្នាំ តែអនុវត្ត៦ខែ៩ថ្ងៃប៉ុណ្ណោះ.។
សូមរំលឹកថា អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោយតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន២បទល្មើស រួមមាន «ញុះញង់ឲ្យប្រព្រឹត្តឧក្រិដ្ឋជាអាទិ៍ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព».។
ការចាប់ខ្លួនអ្នកនាង ធ្វើឡើងបន្ទាប់ពីអ្នកលក់ឡេល្បីឈ្មោះរូបនេះ ប្រើប្រាស់ពាក្យសម្ដីនៅលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ បំបាក់ទឹកចិត្តកងទ័ព និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ និងការប្រើប្រាស់ផលិតផលថៃ.។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយចាប់ខ្លួនគាត់មួយសប្តាហ៍ ទើបដឹងថា គាត់មានផ្ទៃពោះ.៕
+6
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅប្រទេសស្វីស ព្រឹកថ្ងៃចន្ទ ទី២៣ កុម្ភៈ ២០២៦។
Receiving a courtesy call and having a discussion with His Excellency António Guterres, Secretary-General of the United Nations.
Switzerland, Monday morning, 23 February 2026
🚨ព័ត៌មានក្តៅៗ: រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ🇹🇭. លោកឧត្តមសេនីយ៍ឯក ណាត់ថាផុន ណាក់ផានិត បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅទីក្រុងបាងកក ក្នុងប្រទេសថៃថា:
- លោកបានទាក់ទងតាមទូរស័ព្ទដោយផ្ទាល់ ជាមួយនិងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭 គឺឯកឧត្តម.នាយឧត្តមសេនីយ៍ ទៀ សីហា ដើម្បីពិភាក្សាជុំវិញករណីភ្លើង🔥ឆេះព្រៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ.។
- លោកបន្តថា. ពីមុនប្រទេសថៃ🇹🇭មានការព្រួយបារម្ភចំពោះរឿងគ្រាប់មីន ក៏ប៉ុន្តែឥឡូវនេះ ថៃមានការព្រួយបារម្ភដោយមានការដុតបំផ្លាញព្រៃឈើរបស់ភាគីកម្ពុជា🇰🇭 ដែលអាចរាលដាលចូលក្នុងទឹកដីថៃ និងធ្វើឲ្យកើតមាននៅការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ ដោយសារមានភាពតានតឹងលើករណីនេះ.។
- លោកបន្ថែមថា. ភាគីកម្ពុជា🇰🇭គួរតែងាកមកដោះស្រាយទ្វេភាគីប្រកបដោយសន្តិវិធី ហើយថៃ🇹🇭ក៏ធ្លាប់បានព្រមានទៅកម្ពុជារួចម្តងហើយជុំវិញលើករណីភ្លើង🔥ឆេះព្រៃនេះ.។
- លោកសង្កត់ធ្ងន់ថា. ប្រទេសថៃ🇹🇭ត្រូវតែដាក់ពង្រាយកងទ័ពនៅក្នុងតំបន់ដែលយើងបានគ្រប់គ្រងបច្ចុប្បន្ន ពីព្រោះមួយរយៈនៃកងទ័ពថៃបានសង្កេតឃើញថា កងទ័ពកម្ពុជា🇰🇭ហាក់ខ្វះវិន័យ ឬអាចបើកការឈ្លានពានមកលើទឹកដីថៃ.៕
នៅទិស"ច្រកជប់គគីរ" ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គិតត្រឹមវេលាម៉ោង៤:២២នាទីរសៀលនេះ គឺមានភ្លៀង🌧️ធ្លាក់កម្រិតមធ្យម.៕
23-02-2026
+3
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្ដីប្រកាសតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។
សកម្មភាពរបស់ទ័ពជើងទឹកថៃរួមមានទាំងការចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ ព្រមទាំង ការរឹបអូសនាវានេសាទរបស់ពលរដ្ឋខ្មែរទាំងនេះ ត្រង់ទីតាំងស្ថិតនៅចម្ងាយប្រហែល ៧.២ ម៉ៃល៍សមុទ្រ ពី កោះយ៉រ ខេត្តកោះកុងនៃប្រទេសកម្ពុជា។ សកម្មភាពទាំងនេះគឺជាការរំលោភយ៉ាងច្បាស់លាស់លើ អធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិ។
កម្ពុជាបានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា និងនាវានេសាទរបស់ពួកគេជាបន្ទាន់ បញ្ឈប់នូវសកម្មភាពល្បាតដោយគ្មានការអនុញ្ញាត ក៏ដូចជាសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនសមុទ្រ កម្ពុជា និងចាត់វិធានការសមស្របដើម្បីទប់ស្កាត់មិនឱ្យសកម្មភាពបែបនេះកើតជាថ្មីនាពេលអនាគត៕
6:55យប់ ដ្រូនស៊ើបការណ៍សៀម កំពុងហោះនៅបណ្តោយទិស"ជប់គគីរ"!
21-02-2026
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី
(សហរដ្ឋអាមេរិក)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាមេរិក) បានជួបពិភាក្សាការងារជាលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគី ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕
🚨ព័ត៌មានថ្មីៗ : អតីតមេបញ្ជាការយោធភូមិភាគ២ថៃ 🇹🇭 លោកឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ក្លាំង បានផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានថៃ នៅរសៀល ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា:
- ពាក់ព័ន្ធនឹងករណីរឿងភ្លើងឆេះ🔥ព្រៃ នៅតាមព្រំដែនរវាងកម្ពុជា🇰🇭-ថៃ🇹🇭 លោកមិនអាចទទួលយករឿងនេះបាននោះទេ ពីព្រោះវាបានបង្កការខូចខាត ក៏ដូចជាផ្តល់ផលប៉ះពាល់ដល់ប្រទេសទាំងពីរ.។
- លោកបានបន្ថែមថា: លោកកំពុងបញ្ជាឱ្យកងទ័ពថៃ🇹🇭បើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុពិត អំពីរឿងភ្លើងឆេះ🔥ព្រៃនេះ.។
- លោកក៏បានសង្កត់ធ្ងន់ទៀតថា: បច្ចុប្បន្ន លោកកំពុងតាមដានអំពីស្ថិរភាពព្រំដែនរវាងកម្ពុជា-ថៃ លោកពុំមានការព្រួយបារម្ភនោះឡើយ ប្រសិនបើមានសង្គ្រាមជាមួយនឹងកម្ពុជា🇰🇭ជាលើកទីបី គឺកងទ័ពថៃ🇹🇭រួមទាំងខ្លួនលោកផ្ទាល់ បានត្រៀមខ្លួនរួចរាល់អស់ហើយ.៕
វាតែងតែបង្ករឿងឥតឈប់ឈរឡើយ!
"អ.ន.ស."
20-02-2026
Вже доступно! Дослідження Telegram за 2025 — головні інсайти року 
