1 281
订阅者
-124 小时
-37 天
-2030 天
帖子存档
+2
2:38នាទីរសៀល នៅទិសច្រកជាំសាងាំ គឺមេឃកំពុងងងឹត និងមានផ្គរលាន់ចង់រកភ្លៀង!
16-04-2026
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «Saret Raksmey» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
Repost from ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)
+2
ខ្ញុំបាទ ជាម្ចាស់គ្រុបឆាណែល និងជាអ្នកសារព័ត៌មាន នៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមស្នើសុំដល់បងប្អូន និងថ្នាក់ដឹកនាំទាំងអស់ ដែលមានវត្តមាននៅក្នុងទីនេះផងដែរ ដោយសារមានតម្រូវការចាំបាច់ សូមបងប្អូនទាំងអស់គ្នា មេត្តាចូលរួមតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីខ្ញុំបាទទិញ «ទឹកសុទ្ធចំនួន=១៥០យួរ ព្រមទាំងគ្រឿងបរិភោគមួយចំនួនទៀត ដើម្បីផ្តល់ជូនទៅកងកម្លាំងព្រំដែនជួរមុខនៅទិសច្រកជាំសាងាំ និងទិសអូរស្មាច់។
អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕
👉«ចុះជូនកងកម្លាំងផ្ទាល់នៅថ្ងៃទី១៥-១៦-១៧ តាមដែលបងប្អូនយើងបានចូល»
👉(ផ្តើមចេញពី=២.០០០០៛ ពីបងប្រុស គង់ សៅ នៅជប់គគីរ)
សូមអរគុណ!🙏❤️🇰🇭👮♂️
*ទំនាក់ទំនងផ្ទាល់: 0886593528
BREAKING: រូបថតនៅប្រាសាទតាក្របីរបស់កម្ពុជា🇰🇭ដែលថៃ🇹🇭កំពុងកាន់កាប់ដោយខុសច្បាប់ ត្រូវបាននាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន់វីរ:គុល ឲ្យដាក់តាំងនៅក្នុងវិមានរដ្ឋាភិបាលរបស់លោក!
នេះជាគណនីក្លែងក្លាយក្លែងបន្លំធ្វើជាសមាសភាពកងទ័ព!
ដែលបង្ហោះផ្សាយព័ត៌មានដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើឈ្មោះរបស់យោធា។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំនិងកុំជឿតាមអ្វីដែលជាការបង្ហោះផ្សាយទាំងអស់នេះ។
រីករាយថ្ងៃចូលឆ្នាំថ្មី ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២៦ ជាថ្ងៃចុងបញ្ចប់ណាខាប់🇹🇭!
+8
នៅរសៀលថ្ងៃពុធ ទី១៦ ខែមេសា ឆ្នាំ២០២៦នេះ លោក ងួន ទ្ធីរិទ្ធ អភិបាលស្រុកអន្លង់វែង និងលោក ថន កុត ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក ក្រុមប្រឹក្សាឃុំអន្លង់វែង មេភូមិអូរជញ្ជៀន បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានរងគ្រោះដោយករណីផ្ទុះសេខ្សែភ្លេីងបណ្តាលឱ្យមានអគ្គីភ័យឆាប់ឆេះ🔥ផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ៣ខ្នង និងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ១នាក់(ស្រី) រួមទាំងឆេះទ្រព្យសម្បត្តិអីវ៉ាន់លក់ដូរ (កាលពីវេលាម៉ោង០៤,៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិអូរជញ្ចៀន ឃុំ.អន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រុមការងារបាននាំយកសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណអភិបាល:ខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនដល់ក្រុមគ្រួសារ៕
ជូនសម្រាប់បងប្អូនជនរួមជាតិ🇰🇭៖ ខ្ញុំឃើញតាមផ្ទះនីមួយៗ រួមទាំងចម្ការខ្លះឃើញមានផ្លែស្វាយកែវរមាតជាច្រើន បងប្អូនខ្លះមិនបេះលក់ឬហូបនោះទេ ទុកឲ្យទុំខ្យល់បោកបក់ជ្រុះចោលទទេរ!
នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំទេ៖ បើបងប្អូនយកផ្លែស្វាយដែលទុំៗ យកមកកូរឆ្នៃទៅជាដំណាប់ស្វាយ ហើយច្រកដាក់ថង់ផ្លាស្ទិកពី១»២គីឡូរក្នុង១ថង់អី ហើយផ្ញើចែកជូនដល់កងកម្លាំងជួរមុខ ទុកគ្រាន់ហូបលាងមាត់ពេលបាយទឹករួច ឬក៏ហូបលេងពេលកំពុងយាមកាមប្រហែលជាល្អជាងទុកខូចចោល មែនអត់បងប្អូនយើង?
«នេះគ្រាន់តែជាគំនិតផ្ទាល់ខ្លួន របស់រូបខ្ញុំប៉ុណ្ណោះ បើមានការខុសឆ្គងដោយប្រការណាមួយ សូមបងប្អូនយើងមេត្តាយោគយល់ និងអាធ្យាស្រ័យដល់រូបខ្ញុំផងបាទ»៕
សូមអរគុណ!🙏❤️🇰🇭👮♂️
+1
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា🇰🇭៖
នាពេលនេះ គ្មានត្រកូលណាមិនទុកចិត្តត្រកូលណាទេ គ្រប់ត្រកូលខ្មែរទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ មានឆន្ទៈតែមួយ បង្កើនភាពរឹងមាំដើម្បីជាតិខ្មែរយើង។
ជនអគតិមួយចំនួន ផ្សព្វផ្សាយព័ត៌មានបំពុលពីចម្ងាយដែលមិនមានមូលដ្ឋានច្បាស់លាស់ គ្រាន់តែសម្រាប់ផលចំណេញផ្ទាល់ខ្លួនមិនគិតពីផលប្រយោជន៍ជាតិ ជនអគតិទាំងនេះមិនសមហៅខ្លួនឯងថាជាខ្មែរនោះទេ៕
សូមអរគុណខ្លាំងណាស់ ចំពោះបងប្រុស «ស៊ូ ធារ៉ា» សម្រាប់ការចូលរួមទិញទឹកសុទ្ធជូនកងកម្លាំងជួរមុខចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រសាទតាក្របី) ប្អូនសូមជូនពរឲ្យបងនិងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ សូមឲ្យមានសុខភាពល្អ គ្រួសារមានសុភមង្គល និងរកទទួលមានបាន ជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់។
សូមអរគុណ!🙏❤️🇰🇭👮♂️
តើបងប្អូនយើងដែលមានធនធាន អាចជួយទឹកសុទ្ធដល់Admin ៥០»១០០យួរទៀតបានទេ? ដើម្បីជូនកងកម្លាំងយើងចាប់ពីទិស(អូរស្មាច់ ប្រាសាទខ្នារ និងប្រាសាទតាក្របីកៀកនិងភ្នំ៣៣៣យើង) ឥឡូវយើងនៅមានចំនួន=១៥៥យួរហើយ។
ថ្ងៃស្អែកនេះ ទី១៧ ខែមេសា ឆ្នាំ២០២៦ Admin ឡើងទៅចែកជូនកងកម្លាំងយើងហើយ🙏🙏🙏
សម្តេចតេជោ ហ៊ុន សែន៖ ផ្តាំអ្នកនៅបន្តឃុបឃិតគ្នានាំទំនិញពីថៃ🇹🇭 ចូល🇰🇭ត្រូវបញ្ឈប់ជាបន្ទាន់! តើមិនខ្លាចបាបទេ ដែលទទួលបណ្តាសារពីប្រជាជន?
នេះជាការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសារសំឡេងរបស់សម្តេចឆ្លើយតបលោក សេង សារី ពាក់ព័ន្ធការចោទប្រកាន់ខុសការពិតរឿងលុបសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច កាលពីរាត្រីថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៦។
+9
បើទោះបីជាប្រជាជនខ្មែរនៅទូទាំងប្រទេស ក៏ដូចជានៅគ្រប់ទិសទីទាំងអស់ កំពុងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស. ២៥៧០ ក៏ដោយ ក៏យើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ដែលនៅជួរក្រោយ នៅតែមានក្ដីនឹករលឹក និងក្ដីស្រឡាញ់ សម្រាប់កងកម្លាំងនិងជនភៀសសឹកគ្រប់ពេលវេលា។ យើងទាំងអស់គ្នានឹករលឹក និងដឹងគុណជាដរាបចំពោះកងកម្លាំងដែលនៅជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការការពារជាតិ និងសេចក្តីសុខជូនប្រជាជនគ្រប់កាលៈទេសៈ។
«ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹកគ្រប់ពេលវេលា 🇰🇭 »
បណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឆេះខូចខាតផ្ទះចំនួន ៣ខ្នង ក្នុងគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ
ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០៤:៣០ នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់អគ្គីភ័យឆេះផ្ទះបងប្អូនប្រជាពលរដ្ឋនៅ ភូមិ អូរជញ្ជៀន ឃុំ អន្លង់វែង ស្រុក អន្លង់វែង ខេត្ត ឧត្ដរមានជ័យ បណ្ដាលឱ្យឆេះខូចខាតផ្ទះចំនួន ៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សចំនួន ១នាក់ ឈ្មោះ កាវ ស៊ូហេង ភេទ ស្រី អាយុ ៤៥ ឆ្នាំ។
+ ម្ចាស់ផ្ទះទី១ ឈ្មោះ កាវ លីឃុន ភេទ ប្រុស អាយុ ៧២ ឆ្នាំ ប្រពន្ធឈ្មោះ គីម ញ៉រ អាយុ ៧០ ឆ្នាំ ផ្ទះទំហំ ១៦មែត្រ x ៨០មែត្រ សាងសង់ថ្មប្រក់ក្បឿង ខូចខាតមួយ និងសម្ភារប្រេីប្រាស់ចំនួន ។
+ ម្ចាស់ផ្ទះទី២ ឈ្មោះ សុន ចាន់កា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រពន្ធឈ្មោះ ហ៊ួ គឹមហ័រ អាយុ ២៨ ឆ្នាំ ផ្ទះទំហំ ៧មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេី ថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ខូចខាតទាំងស្រុង និងសម្ភារប្រេីប្រាស់មួយចំនួនធំ ។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ យន់ សារឹម ភេទ ប្រុស អាយុ ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ញ៉ែម ណារស់ អាយុ ៤៨ ឆ្នាំ ផ្ទះទំហំ ៨មែត្រ x ៨០មែត្រ សាងសង់ពី ឈេីលេីថ្មក្រោម ដំបូលប្រក់ក្បឿង លាយស័ង្កសី ។
+ មូលហេតុ: បណ្តាលមកពីទុស្សេខ្សែភ្លើងក្នុងផ្ទះទី១។
+ ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ និងដោយមានការដឹកនាំពីផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានដឹកនាំកម្លាំងនិងចេញរថយន្តពន្លត់អគ្គិភ័យសុរបចំនួន ៤ គ្រឿង ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ជួយអន្ដរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ១៨ រថយន្ត និងរឺម៉កដឹកទឹកចំនួន ៥ គ្រឿង បានពន្លត់ឱ្យរលត់ទាំងស្រុង នៅម៉ោង ០៧:៤០ នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំ ដដែល៕
