uk
Feedback
ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Відкрити в Telegram
1 282
Підписники
-124 години
-27 днів
-2030 днів
Архів дописів
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាត
សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website https://www.facebook.com/share/p/1AWofAfeg8/?mibextid=wwXIfr

ក្រុម AOT ចុះពិនិត្យទីតាំងពលរដ្ឋស៊ីវិលខ្មែរ នៅភូមិក្បាលស្ពាន១ ដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃទម្លាក់គ
ក្រុម AOT ចុះពិនិត្យទីតាំងពលរដ្ឋស៊ីវិលខ្មែរ នៅភូមិក្បាលស្ពាន១ ដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះ F-16 ! 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website https://www.facebook.com/share/p/185SH8ASj1/?mibextid=wwXIfr

អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ🇹🇭 បានចុះត្រួតពិនិត្យ និងសាកសួរសុខទុកកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងកាន់កាប់លើដីកម្ពុជា🇰🇭ដោយខុសច
+7
អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ🇹🇭 បានចុះត្រួតពិនិត្យ និងសាកសួរសុខទុកកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងកាន់កាប់លើដីកម្ពុជា🇰🇭ដោយខុសច្បាប់ ! នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ យោងតាមការចុះផ្សាយរបស់កាសែតថៃKhaosod បានឲ្យដឹងថា៖ លោកឧត្តមសេនីយ៍ឯក Prapas Sonchaidee អគ្គមេបញ្ជាការរងនៃកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) របស់ប្រទេសថៃ បានចុះទស្សនានិងវាយតម្លៃអំពីស្ថានភាពព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭នៅក្នុងខេត្តសុរិន្ទជាប់និងខេត្តឧត្តរមានជ័យ។ នៅក្នុងនេះដែរ «លោកក៏បានសាកសួរសុខទុកដល់កងទ័ពថៃនៅលើ(ប្រាសាទតាក្របី-ភ្នំ.៣៣៣ ដែលថៃហៅថាភ្នំ.៣៥០-រួមជាមួយនិងប្រាសាទតាមាន់ធំ) ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭ដែលយោធាថៃ🇹🇭បានឈ្លានពានដោយការប្រើប្រាស់កម្លាំង និងកំពុងកាន់កាប់ដោយខុសច្បាប់»៕ https://www.facebook.com/share/1PPG36hL8L/?mibextid=wwXIfr

កម្លាំងអធិការស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែរភ្លើងជាញឹកញាប់ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ! (ឧត្តរមានជ័យ) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦-០០នាទីរសៀល មានករណីលួចកាត់ខ្សែភ្លើង និងលួចម៉ាស៊ីនគោយន្តមួយបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ដែលស្ថិតនៅក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ករណីនេះបានបង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាស់អត្តសញ្ញាណ នៅពេលកំពុងធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះទៅទាន់ ជនសង្ស័យក៏រត់ចូលព្រៃខាងក្រោយផ្ទះបាត់។ ភ្លាមៗនោះកម្លាំងអធិការនគរបាលស្រុកអន្លង់វែងទទួលបានព័ត៌មាន ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងការដឹកនាំពី លោកវីរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះឡោមព័ទ្ធ និងចាត់វិធានការជំនាញ ដេញចាប់ជនសង្ស័យបានមានឈ្មោះ ប៊ុន លីធីត ភេទ​ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានមុខរបរមិនពិតប្រាកដ ថែមទាំងដកហូតបានម៉ូតូ ១គ្រឿង ដែលជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព។ បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនគេពិតជាបានចូលលួចនៅទីតាំងខាងលើនេះពិតមែន ហើយក៏ធ្លាប់លួចកាត់ខ្សែភ្លើង នៅកន្លែងផ្សេងៗទៀតផងដែរ ដោយមានគ្នាមួយចំនួនទៀត។ ក្រោយការសាកសួរ កម្លាំងអធិការបានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់ បាន ៨នាក់ទៀតសរុបទាំងអស់=៩នាក់ ដែលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងលួចរបស់របរផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងស្រុកអន្លង់វែង កាលពីពេលកន្លងមក។ ជនសង្ស័យខាងលើមានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ ចក់ ដេវីត ភេទ​ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ២- ឈ្មោះ រី រដ្ឋា ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៣- ឈ្មោះ សឿន វិស័យ ( ហៅតឿតូច )​ ភេទ​ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ ៤- ឈ្មោះ យ៉ា រី ភេទ​ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៥- ឈ្មោះ ឈី ប៊ុនស្រេង ភេទ​ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៦- ឈ្មោះ តាំង កុសល់ (​ ហៅតឿធំ​ ) ភេទ​ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៧- ឈ្មោះ ស៊ូ ចន្នី ភេទ​ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៨- ឈ្មោះ ចំរើន រស្មី (​ ហៅ ឡុង​ ) ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ តាមការស្រាវជ្រាវ និងចម្លើយសារភាព ក្រុមជនសង្ស័យទាំង ៩នាក់ខាងលើនេះ ជាមុខសញ្ញាសកម្មធ្លាប់លួចកាត់ខ្សែភ្លើង និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាញឹកញាប់ នៅក្នុងស្រុកអន្លង់វែងកន្លងមក ហើយក៏ជាមុខសញ្ញាប្រើប្រាស់ ចែកចាយនូវសារធាតុញៀន ផងដែរ ។ វត្ថុតាងដកហូតបានរួមមាន ៖ + ម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ព៌ណខ្មៅពាក់ផ្លាកលេខ កែប 1B 9296 លេខតួ លេខម៉ាសុីន 0187880 ( របស់ជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព ) + កន្ត្រៃ ដែកដកដែកគោល ដង្កាប់ ញញួរ ។ណ្តៀវ សោរមួយចំនួន ខ្សែភ្លើងមួយចំនួន ម៉ាស៊ីនគោយន្ត១ ម៉ូទ័របាញ់ខ្យល់១ បច្ចុប្បន្ន ជនសង្ស័យខាងលើបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

កម្លាំងអធិការស្រុកត្រពាំងប្រាសាទ និងរដ្ឋបាលឃុំអូរស្វាយ ចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scam) ! (ឧត្តរមានជ័យ) ដោយអនុវត្តបទបញ្ជាផ្ទាល់ពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននៃនគរបាលខេត្ត។ នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក លោកវីរ:សេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយនិងប្រជាការពារភូមិ ចុះបង្ក្រាបទីតាំងសង្សយ័លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scams)ចំនួន០១គោលដៅ០១ទីតាំង នៅផ្ទះជនសង្សយ័ ដែលស្ថិតនៅក្នុងភូមិ/ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការនេះ បានសម្រេចឃាត់ខ្លួនជនជាតិខ្មែរចំនួន០៤នាក់ ដោយបុរសចំនួន=៣នាក់ និងស្ត្រី=១នាក់។ សម្ភារ:និងវត្ថុតាងដកហូតបានរួមមាន៖ ១/ទូរសព្ទ័ដៃចំនួន០៥គ្រឿង។ ២/កុំព្យូទ័រ( All in one ) ចំនួន០៦គ្រឿង។ ៣/កាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង។ ៤/ដុំបំបែក wifi ចំនួន០១គ្រឿង។ ៥/ដុំស្រូបសេវា ចំនួន០៣គ្រឿង។ ៦/ Speaker ចំនួន០១គ្រឿង។ ៧/ដងត ទូរសព្ទ័ចំនួន០៦គ្រឿង។ ៨/Mouse. កុំព្យូទ័រចំនួន០៦គ្រឿង។ ជនសង្សយ័ខាងលើបានសារភាពថា ខ្លួនបានធ្វើការងារឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាពិតប្រាកដមែន និងបានបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត៕

ទាហានថៃ🇹🇭ដែលជាន់មីនព្រឹកមិញ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ!
+1
ទាហានថៃ🇹🇭ដែលជាន់មីនព្រឹកមិញ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ!

ទាហានថៃ🇹🇭ម្នាក់ បានជាន់មីនខណៈពេលកំពុងបំពេញកាតព្វកិច្ចបោសសម្អាតមីននៅតំបន់Chong An Ma- ជាប់ទិសអានសេះ ! ហេតុការណ៍នេះបានកើតឡើងន
+3
ទាហានថៃ🇹🇭ម្នាក់ បានជាន់មីនខណៈពេលកំពុងបំពេញកាតព្វកិច្ចបោសសម្អាតមីននៅតំបន់Chong An Ma- ជាប់ទិសអានសេះ ! ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០ ព្រឹក។ ទាហានដែលរងរបួសមានឈ្មោះថា៖ពលបាលឯក ចាន់ណារ៉ុង វង្សឆាណា មកពីកងវរសេនាធំទី២ កងវរសេនាធំថ្មើរជើងទី២ នៃ(អង្គភាពប្រតិបត្តិការទី១ មជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងភេរវកម្ម)។ ទាហានថៃខាងលើនេះ ត្រូវបានរងរបួសដាច់កជើងខាងស្តាំ និងបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់៕ ប្រភពកាសែតថៃ: Khasod

+8
សកម្មភាពទាំងបំពានរបស់ភាគីថៃ🇹🇭ដែលកំពុងកាន់កាប់ដីកម្ពុជា🇰🇭ដោយខុសច្បាប់! និងកំពុងធ្វើសកម្មភាពឈូសឆាយដី ថែមទាំងសាងសង់រូបព្រះពុទ្ធបដិមានៅចំណុចច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រភពរូបភាព: នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៕

០៧:០០នាទីយប់ ពីទិស(ជប់គគីរ) ស្ថានការណ៍នៅស្ងាត់! ដោយឡែកនៅម្ខាងវា កំពុងចាក់បាស់រំពងព្រៃ! ១៥-០៨-២០២៦
០៧:០០នាទីយប់ ពីទិស(ជប់គគីរ) ស្ថានការណ៍នៅស្ងាត់! ដោយឡែកនៅម្ខាងវា កំពុងចាក់បាស់រំពងព្រៃ! ១៥-០៨-២០២៦

ករណីបុរសម្នាក់ទិញសាំងដុតសម្លាប់ខ្លួន! ករណីអគ្គិភ័យបណ្តាលឲ្យជនរងគ្រោះចំនួន១ម្នាក់ស្លាប់ ឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ន
+8
ករណីបុរសម្នាក់ទិញសាំងដុតសម្លាប់ខ្លួន! ករណីអគ្គិភ័យបណ្តាលឲ្យជនរងគ្រោះចំនួន១ម្នាក់ស្លាប់ ឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ នឹងឆេះផ្ទះអស់ចំនួន០១ខ្នង.! នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥ នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះចំនួន១ខ្នង នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកមេមត់ ចុះអន្តរាគមពន្លត់អគ្គីភ័យភ្លាមៗ និងបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀតទៅផ្ទះអ្នកក្បែរខាងទេ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់ទឹកអស់ចំនួន០១រថយន្ត។ + ករណីនេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ស្លាប់ និងឆេះផ្ទះចំនួន០១ខ្នង ៕ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

⭕️ករណីយកសាំ/ង/ចា/ក់ដុ/តសំ/លា/ប់ខ្លួនឯងនៅលើផ្ទះ ស្ថិតនៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កើតឡើងនៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ហេតុអ្វីនៅតែមានឈ្មួញ បន្តលួចនាំចូលទំនិញពីសៀមទៀត? នេះជាប្រតិបត្តិការកម្លាំងទាហាននៅតាមព្រំដែនចាប់មនុស្ស និងទំនិញលួចនាំចូលពីសៀមខ
+2
ហេតុអ្វីនៅតែមានឈ្មួញ បន្តលួចនាំចូលទំនិញពីសៀមទៀត? នេះជាប្រតិបត្តិការកម្លាំងទាហាននៅតាមព្រំដែនចាប់មនុស្ស និងទំនិញលួចនាំចូលពីសៀមខុសច្បាប់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦! ប្រភព: ស៊ន សុភក្ត្រFN