1 282
Подписчики
-124 часа
-27 дней
-2030 дней
Архив постов
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
https://www.facebook.com/share/p/1AWofAfeg8/?mibextid=wwXIfr
ក្រុម AOT ចុះពិនិត្យទីតាំងពលរដ្ឋស៊ីវិលខ្មែរ នៅភូមិក្បាលស្ពាន១ ដែលរងការខូចខាត និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដោយយោធាថៃទម្លាក់គ្រាប់បែកពីយន្តហោះ F-16 !
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
https://www.facebook.com/share/p/185SH8ASj1/?mibextid=wwXIfr
+7
អគ្គមេបញ្ជាការរងកងទ័ពអាកាសថៃ🇹🇭 បានចុះត្រួតពិនិត្យ និងសាកសួរសុខទុកកងទ័ពរបស់ខ្លួន ដែលកំពុងឈរជើងកាន់កាប់លើដីកម្ពុជា🇰🇭ដោយខុសច្បាប់ !
នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ យោងតាមការចុះផ្សាយរបស់កាសែតថៃKhaosod បានឲ្យដឹងថា៖ លោកឧត្តមសេនីយ៍ឯក Prapas Sonchaidee អគ្គមេបញ្ជាការរងនៃកងទ័ពអាកាសថៃ និងជានាយកមជ្ឈមណ្ឌលព័ត៌មានរួម (JIC) របស់ប្រទេសថៃ បានចុះទស្សនានិងវាយតម្លៃអំពីស្ថានភាពព្រំដែនថៃ🇹🇭-កម្ពុជា🇰🇭នៅក្នុងខេត្តសុរិន្ទជាប់និងខេត្តឧត្តរមានជ័យ។
នៅក្នុងនេះដែរ «លោកក៏បានសាកសួរសុខទុកដល់កងទ័ពថៃនៅលើ(ប្រាសាទតាក្របី-ភ្នំ.៣៣៣ ដែលថៃហៅថាភ្នំ.៣៥០-រួមជាមួយនិងប្រាសាទតាមាន់ធំ) ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭ដែលយោធាថៃ🇹🇭បានឈ្លានពានដោយការប្រើប្រាស់កម្លាំង និងកំពុងកាន់កាប់ដោយខុសច្បាប់»៕
https://www.facebook.com/share/1PPG36hL8L/?mibextid=wwXIfr
កម្លាំងអធិការស្រុកអន្លង់វែង ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ជាមុខសញ្ញាចោរលួចកាត់ខ្សែរភ្លើងជាញឹកញាប់ និងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ !
(ឧត្តរមានជ័យ) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៦-០០នាទីរសៀល មានករណីលួចកាត់ខ្សែភ្លើង និងលួចម៉ាស៊ីនគោយន្តមួយបានកើតឡើងនៅចំណុចផ្ទះជនរងគ្រោះ ដែលស្ថិតនៅក្នុងភូមិលំទងថ្មី ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ករណីនេះបានបង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាស់អត្តសញ្ញាណ នៅពេលកំពុងធ្វើសកម្មភាពត្រូវបានម្ចាស់ផ្ទះទៅទាន់ ជនសង្ស័យក៏រត់ចូលព្រៃខាងក្រោយផ្ទះបាត់។
ភ្លាមៗនោះកម្លាំងអធិការនគរបាលស្រុកអន្លង់វែងទទួលបានព័ត៌មាន ដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងការដឹកនាំពី លោកវីរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងចុះឡោមព័ទ្ធ និងចាត់វិធានការជំនាញ ដេញចាប់ជនសង្ស័យបានមានឈ្មោះ ប៊ុន លីធីត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយមានមុខរបរមិនពិតប្រាកដ ថែមទាំងដកហូតបានម៉ូតូ ១គ្រឿង ដែលជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួនគេពិតជាបានចូលលួចនៅទីតាំងខាងលើនេះពិតមែន ហើយក៏ធ្លាប់លួចកាត់ខ្សែភ្លើង នៅកន្លែងផ្សេងៗទៀតផងដែរ ដោយមានគ្នាមួយចំនួនទៀត។
ក្រោយការសាកសួរ កម្លាំងអធិការបានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ខ្លួនជនសង្ស័យ និងបក្សពួកជាបន្តបន្ទាប់ បាន ៨នាក់ទៀតសរុបទាំងអស់=៩នាក់ ដែលបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង និងលួចរបស់របរផ្សេងៗរបស់ប្រជាពលរដ្ឋ ក្នុងស្រុកអន្លង់វែង កាលពីពេលកន្លងមក។
ជនសង្ស័យខាងលើមានឈ្មោះដូចខាងក្រោម ៖
១- ឈ្មោះ ចក់ ដេវីត ភេទ ប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិ ស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
២- ឈ្មោះ រី រដ្ឋា ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៣- ឈ្មោះ សឿន វិស័យ ( ហៅតឿតូច ) ភេទ ប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ
៤- ឈ្មោះ យ៉ា រី ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៥- ឈ្មោះ ឈី ប៊ុនស្រេង ភេទ ប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៦- ឈ្មោះ តាំង កុសល់ ( ហៅតឿធំ ) ភេទ ប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៧- ឈ្មោះ ស៊ូ ចន្នី ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិ ត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
៨- ឈ្មោះ ចំរើន រស្មី ( ហៅ ឡុង ) ភេទ ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
តាមការស្រាវជ្រាវ និងចម្លើយសារភាព ក្រុមជនសង្ស័យទាំង ៩នាក់ខាងលើនេះ ជាមុខសញ្ញាសកម្មធ្លាប់លួចកាត់ខ្សែភ្លើង និងលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាញឹកញាប់ នៅក្នុងស្រុកអន្លង់វែងកន្លងមក ហើយក៏ជាមុខសញ្ញាប្រើប្រាស់ ចែកចាយនូវសារធាតុញៀន ផងដែរ ។
វត្ថុតាងដកហូតបានរួមមាន ៖
+ ម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ព៌ណខ្មៅពាក់ផ្លាកលេខ កែប 1B 9296 លេខតួ លេខម៉ាសុីន 0187880 ( របស់ជនសង្ស័យខ្ចីគេជិះធ្វើសកម្មភាព )
+ កន្ត្រៃ ដែកដកដែកគោល ដង្កាប់ ញញួរ ។ណ្តៀវ សោរមួយចំនួន ខ្សែភ្លើងមួយចំនួន ម៉ាស៊ីនគោយន្ត១ ម៉ូទ័របាញ់ខ្យល់១
បច្ចុប្បន្ន ជនសង្ស័យខាងលើបានកសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កម្លាំងអធិការស្រុកត្រពាំងប្រាសាទ និងរដ្ឋបាលឃុំអូរស្វាយ ចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ (Online Scam) !
(ឧត្តរមានជ័យ) ដោយអនុវត្តបទបញ្ជាផ្ទាល់ពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ និងលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការដ្ឋាននៃនគរបាលខេត្ត។ នៅថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣០នាទីព្រឹក លោកវីរ:សេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយនិងប្រជាការពារភូមិ ចុះបង្ក្រាបទីតាំងសង្សយ័លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា(Online Scams)ចំនួន០១គោលដៅ០១ទីតាំង នៅផ្ទះជនសង្សយ័ ដែលស្ថិតនៅក្នុងភូមិ/ឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងកិច្ចប្រតិបត្តិការនេះ បានសម្រេចឃាត់ខ្លួនជនជាតិខ្មែរចំនួន០៤នាក់ ដោយបុរសចំនួន=៣នាក់ និងស្ត្រី=១នាក់។
សម្ភារ:និងវត្ថុតាងដកហូតបានរួមមាន៖
១/ទូរសព្ទ័ដៃចំនួន០៥គ្រឿង។
២/កុំព្យូទ័រ( All in one ) ចំនួន០៦គ្រឿង។
៣/កាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង។
៤/ដុំបំបែក wifi ចំនួន០១គ្រឿង។
៥/ដុំស្រូបសេវា ចំនួន០៣គ្រឿង។
៦/ Speaker ចំនួន០១គ្រឿង។
៧/ដងត ទូរសព្ទ័ចំនួន០៦គ្រឿង។
៨/Mouse. កុំព្យូទ័រចំនួន០៦គ្រឿង។
ជនសង្សយ័ខាងលើបានសារភាពថា ខ្លួនបានធ្វើការងារឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាពិតប្រាកដមែន និងបានបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្ត៕
+1
ទាហានថៃ🇹🇭ដែលជាន់មីនព្រឹកមិញ កំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ!
+3
ទាហានថៃ🇹🇭ម្នាក់ បានជាន់មីនខណៈពេលកំពុងបំពេញកាតព្វកិច្ចបោសសម្អាតមីននៅតំបន់Chong An Ma- ជាប់ទិសអានសេះ !
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០ ព្រឹក។ ទាហានដែលរងរបួសមានឈ្មោះថា៖ពលបាលឯក ចាន់ណារ៉ុង វង្សឆាណា មកពីកងវរសេនាធំទី២ កងវរសេនាធំថ្មើរជើងទី២ នៃ(អង្គភាពប្រតិបត្តិការទី១ មជ្ឈមណ្ឌលប្រតិបត្តិការប្រឆាំងភេរវកម្ម)។
ទាហានថៃខាងលើនេះ ត្រូវបានរងរបួសដាច់កជើងខាងស្តាំ និងបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលជាបន្ទាន់៕
ប្រភពកាសែតថៃ: Khasod
សកម្មភាពទាំងបំពានរបស់ភាគីថៃ🇹🇭ដែលកំពុងកាន់កាប់ដីកម្ពុជា🇰🇭ដោយខុសច្បាប់! និងកំពុងធ្វើសកម្មភាពឈូសឆាយដី ថែមទាំងសាងសង់រូបព្រះពុទ្ធបដិមានៅចំណុចច្រកអានសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ប្រភពរូបភាព: នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៕
០៧:០០នាទីយប់ ពីទិស(ជប់គគីរ) ស្ថានការណ៍នៅស្ងាត់! ដោយឡែកនៅម្ខាងវា កំពុងចាក់បាស់រំពងព្រៃ!
១៥-០៨-២០២៦
Repost from ព្រះខ័នញូស៍ • Preah Khan News
+8
ករណីបុរសម្នាក់ទិញសាំងដុតសម្លាប់ខ្លួន! ករណីអគ្គិភ័យបណ្តាលឲ្យជនរងគ្រោះចំនួន១ម្នាក់ស្លាប់ ឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ នឹងឆេះផ្ទះអស់ចំនួន០១ខ្នង.!
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០៨:១៥ នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះចំនួន១ខ្នង នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកមេមត់ ចុះអន្តរាគមពន្លត់អគ្គីភ័យភ្លាមៗ និងបានគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀតទៅផ្ទះអ្នកក្បែរខាងទេ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់ទឹកអស់ចំនួន០១រថយន្ត។
+ ករណីនេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ស្លាប់ និងឆេះផ្ទះចំនួន០១ខ្នង ៕
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
Repost from ព្រះខ័នញូស៍ • Preah Khan News
⭕️ករណីយកសាំ/ង/ចា/ក់ដុ/តសំ/លា/ប់ខ្លួនឯងនៅលើផ្ទះ ស្ថិតនៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ
កើតឡើងនៅព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦
🟢 តាមដានលើបណ្តាញសង្គម៖
================
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
+2
ហេតុអ្វីនៅតែមានឈ្មួញ បន្តលួចនាំចូលទំនិញពីសៀមទៀត? នេះជាប្រតិបត្តិការកម្លាំងទាហាននៅតាមព្រំដែនចាប់មនុស្ស និងទំនិញលួចនាំចូលពីសៀមខុសច្បាប់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦!
ប្រភព: ស៊ន សុភក្ត្រFN
