uk
Feedback
ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

ព្រះខ័នញូស៍ Preah khan News (ឧត្តរមានជ័យ)

Відкрити в Telegram
1 283
Підписники
-124 години
-27 днів
-2030 днів
Архів дописів
Голосове повідомлення00:32

ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមគោរពដល់បងប្អូនប្រជាពលរដ្ឋ និងថ្ន
+2
ខ្ញុំបាទ ក្រុមការងារ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) សូមគោរពដល់បងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ដោយមានការស្នើសុំពីកងកម្លាំងជួរមុខនៅលើភ្នំបេង ច្រកជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមមាន៖(ទឹកសុទ្ធ-ធូបមូស-កាហ្វេ)។ អាស្រ័យហេតុនេះ សូមបងប្អូនយើងមេត្តាចូលរួមដើម្បីជួយដល់កងកម្លាំងយើង ទាំងអស់គ្នា៕ សូមអរគុណ!🙏❤️🇰🇭👮‍♂️ *ទំនាក់ទំនងខ្ញុំផ្ទាល់: 0886593528 (នៅលើច្រកជាំសាង៉ាំ-ស្រុកអន្លង់វែង-ខេត្តឧត្តរមានជ័យ)

នេះជាគណនីឆបោក! ដែលបង្ហោះផ្សាយក្នុងចេតនាបោកប្រាស់រកប្រយោជន៍ផ្ទាល់ខ្លួនជាពិសេសថវិការបស់ប្រជាជនតាមរយៈការប្រើរូបភាពរបស់យោធា។
នេះជាគណនីឆបោក! ដែលបង្ហោះផ្សាយក្នុងចេតនាបោកប្រាស់រកប្រយោជន៍ផ្ទាល់ខ្លួនជាពិសេសថវិការបស់ប្រជាជនតាមរយៈការប្រើរូបភាពរបស់យោធា។

បញ្ចប់តួនាទី លោក សំ ម៉ុងរតនៈ ជាអ្នកយកព័ត៌មាន នៃអង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ។ សូមមហាជនជ្រាបដឹងជាព័ត៌មាន ។ 🟢​ តាមដានលើបណ្តាញ
+2
បញ្ចប់តួនាទី លោក សំ ម៉ុងរតនៈ ជាអ្នកយកព័ត៌មាន នៃអង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ។ សូមមហាជនជ្រាបដឹងជាព័ត៌មាន ។ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

ម៉ោង០៩:០៦នាទីយប់ថ្ងៃដដែល ហោះនៅលើច្រកជាំសាង៉ាំ១គ្រឿងទៀត ប្រភេទយន្តហោះ(Boeing-777)ដឹកអ្នកដំណើរ។
ម៉ោង០៩:០៦នាទីយប់ថ្ងៃដដែល ហោះនៅលើច្រកជាំសាង៉ាំ១គ្រឿងទៀត ប្រភេទយន្តហោះ(Boeing-777)ដឹកអ្នកដំណើរ។

នៅវេលាម៉ោង០៨:៤៣នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រាប់បងប្អូនអ្នកនៅលើច្រកជាំ-សាង៉ាំ និងអន្លង់វែង ប្រាកដជាបានឮសំឡេងយន្តហ
+1
នៅវេលាម៉ោង០៨:៤៣នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្រាប់បងប្អូនអ្នកនៅលើច្រកជាំ-សាង៉ាំ និងអន្លង់វែង ប្រាកដជាបានឮសំឡេងយន្តហោះចំនួន២គ្រឿង ដែហោះឆ្លងកាត់នៅតំបន់ខាងលើ។ គូសបញ្ជាក់ថា៖ សំឡេងយន្តហោះទាំង២គ្រឿងនេះ គឺជាប្រភេទយន្តហោះ(Airbus A-321- Airbus A-330) ដឹងអ្នកដំណើរដែលហោះឆ្លងកាត់ប៉ុណ្ណោះ មិនមែនជាសំឡេងយន្តហោះចម្បាំងអ្វីនោះទេ។ អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជ្រាបជាដំណឹង៕ សូមអរគុណ!

កម្ពុជាតវ៉ាថៃ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩
កម្ពុជាតវ៉ាថៃ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ !

កម្ពុជា តវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
+1
កម្ពុជា តវ៉ាជាផ្លូវការយ៉ាងខ្លាំងបន្ថែមទៀតចំពោះការបន្តរំលោភបំពានជា បន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមបណ្តោយព្រំដែន។ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ នៅក្បែរបង្គោលព្រំដែនលេខ៩ នៃតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

+3
សកម្មភាពយោធានិងពលរដ្ឋថៃ នៅលើភ្នំ៣៣៣/ប្រាសាទតាក្របីរបស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំងប្រដាប់វុធវាយដណ្តើមយកពីកម្ពុជាក្នុងសង្រ្គាមឈ្លានពានកាលពីខែធ្នូរ ឆ្នាំ២០២៥កន្លងទៅ។ (០៨:៣៥-១៧-០៩-២០២៦) គូសបញ្ជាក់ថា៖ ភ្នំ៣៣៣ដែលថៃហៅភ្នំ៣៥០ និងប្រាសាទតាក្របី គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការវិនិយោគ ឬបើកអាជីវកម្មកាស៊ីណូនោះឡើយ នៅក្នុងទឹកដីខេត្តសៀមរាប ដើម្បីធានារក្សាឱ្យបាននូវតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់បេតិកភណ្ឌពិភពលោកមួយនេះ។ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា សម្រាប់ថ្ងៃទី២ បានបិទបញ្ចប់ នៅរសៀលនេះ ! 🟢​ តាមដានលើបណ្តាញសង្គ
+5
កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូកម្ពុជា និងគណៈកម្មការផ្សះផ្សា សម្រាប់ថ្ងៃទី២ បានបិទបញ្ចប់ នៅរសៀលនេះ ! 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

សេចក្តីថ្លែងការណ៍ របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) ប្រទេសសិង្ហបុរី, នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐Group Hotline 🌐Facebook Page 🌐Preahkhannews 🌏 Website

សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្
+4
សេចក្តីថ្លែងការណ៍បើករបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១នៃគណៈកម្មការផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ) នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី៕ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគី
កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃបានលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយគត់ដែលភាគីទាំងពីរមាន !

ចាប់ពីម៉ោង៨:០០នាទី-១០:០០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ នៅភូមិបុរីរដ្ឋបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ CMAC និងធ
ចាប់ពីម៉ោង៨:០០នាទី-១០:០០នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ស្អែកនេះ នៅភូមិបុរីរដ្ឋបាល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ CMAC និងធ្វើការកម្ទេចគ្រាប់មិនទាន់ផ្ទុះ ហេតុនេះសូមបងប្អូនជ្រាបជាដំណឹង!

+8
ជាការឆ្លើយតបទៅកាន់សេចក្តីប្រកាសរបស់កងទ័ពភូមិភាគ២ថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា៖ ទាហានកម្ពុជាបានជីកកាយប្រឡាយថែមទាំងដាក់បន្លាលួសនៅតំបន់ជាំសាង៉ាំចំណុច-ភ្នំបេង! ជាចម្លើយ៖ ទាហានកម្ពុជាមិនបានទៅរំលោភបំពានចូលក្នុងទឹកដីថៃ និងដែនអធិបតេយ្យភាពរបស់ថៃនោះទេ ផ្ទុយទៅវិញ មានតែភាគីថៃប៉ុណ្ណោះដែលតែងតែធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ចាក់បេតុង សង់ព្រះពុទ្ធបដិមា និងជីកកាយប្រឡាយថែមទាំងដាក់បន្លាលួសរំលោភចូលក្នុងទឹកដីកម្ពុជាម្តងហើយម្តងទៀត។ មិនត្រឹមប៉ុណ្ណោះ ភាគីថៃបានកំពុងពង្រីកភូមិសាស្ត្រថ្មីៗបន្ថែមទៀតនៅក្នុងតំបន់ខាងលើ ដែលជាសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនិងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណ:កម្មាធិការព្រំដែនទូរទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០២៥៕

+8
ជាការឆ្លើយតបទៅកាន់សេចក្តីប្រកាសរបស់កងទ័ពភូមិភាគ២ថៃ ដែលបានចោទប្រកាន់មកលើកម្ពុជាថា៖ ទាហានកម្ពុជាបានជីកកាយប្រឡាយថែមទាំងដាក់បន្លាលួសនៅតំបន់ជាំសាង៉ាំចំណុច-ភ្នំបេង! ជាចម្លើយ៖ ទាហានកម្ពុជាមិនបានទៅរំលោភបំពានចូលក្នុងទឹកដីថៃ និងដែនអធិបតេយ្យភាពរបស់ថៃនោះទេ ផ្ទុយទៅវិញ មានតែភាគីថៃប៉ុណ្ណោះដែលតែងតែធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ចាក់បេតុង សង់ព្រះពុទ្ធបដិមា និងជីកកាយប្រឡាយថែមទាំងដាក់បន្លាលួសរំលោភចូលក្នុងទឹកដីកម្ពុជាម្តងហើយម្តងទៀត។ មិនត្រឹមប៉ុណ្ណោះ ភាគីថៃបានកំពុងពង្រីកភូមិសាស្ត្រថ្មីៗបន្ថែមទៀតនៅក្នុងតំបន់ខាងលើ ដែលជាសកម្មភាពរំលោភបំពានលើអធិបតេយ្យភាពនិងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណ:កម្មាធិការព្រំដែនទូរទៅ(GBC) ចុះថ្ងៃទី២៧ ខែធ្នូរ ឆ្នាំ២០២៥៕

កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ
+3
កិច្ចប្រជុំបិទទ្វាររបស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ (សិង្ហបុរី)៖ កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា ដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ខណៈប្រតិភូភាគីថៃ ដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ៕ 🟢​ តាមដានលើបណ្តាញសង្គម៖     ================             🌐  Channel 🌐 Group Hotline 🌐 Facebook Page 🌐 Preahkhannews 🌏 Website

⭕️ឧត្ដមានជ័យ៖ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងដឹកនាំស្បៀងអាហារ ទឹកបរិសុទ្ធ (បច្ច័យបួន)
+9
⭕️ឧត្ដមានជ័យ៖ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះអនុគណក្រុងសៀមរាប បានចុះសួរសុខទុក្ខ និងដឹកនាំស្បៀងអាហារ ទឹកបរិសុទ្ធ (បច្ច័យបួន)ដល់ បងប្អូនវីរៈកងទ័ពជួរមុខ ជួរភ្នំដងរ៉ែក តំបន់អូរទឹកខៀវ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦.