អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
Ir al canal en Telegram
Mostrar más
1 361
Suscriptores
Sin datos24 horas
-67 días
-4430 días
Archivo de publicaciones
នៅម៉ោង៥:៣៧នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ នៅជួរភ្នំដងរែក ច្រកជាំសាងាំ មេឃកំពុងមានភ្លៀងធ្លាក់ខ្លាំង លាយឡំនិងខ្យល់កន្ត្រាក់ ផ្គរលាន់គ្រហ៊ុឹម!
សូមជូនពរកងកម្លាំងទល់មុខ ឲ្យសុខសប្បាយ៕
(ខេត្តសៀមរាប) នៅព្រឹកពុធ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណ:អភិបាលខេត្តឧត្តរមានជ័យ បានទទួលគារវកិច្ច សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងពិធីសំណេះ សំណាល ជាមួយ ក្រុម ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គ ភាពនានា ជុំវិញ ខេត្តសៀមរាប-ខេត្តឧត្តរមានជ័យ៕
Repost from ព្រះខ័នញូស៍ • Preah Khan News
⭕️កំពង់ធំ៖ អ្នកជំងឺមកព្យាបាលជំងឺសំណល់ពីពេទ្យ(មហារីកដំណាក់ចុងក្រោយ) នាំគ្នាតវ៉ាមិនឲ្យបិទការព្យាបាលរបស់គ្រូជឿន (គ្រូទេវតា)
ប្រភព៖Kim Sophat World News
🟢 តាមដានលើបណ្តាញសង្គម៖
=============
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
ប៉ូលិសនៅអធិការស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ផឹកស្រាស្រវឹងដេញវៃគ្នាពេញកន្លែងធ្វើការ!
«ប្រភព: Fresh News Daily »
ប៉ូលិសនៅអធិការស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ផឹកស្រាស្រវឹងដេញវៃគ្នាពេញកន្លែងធ្វើការ!
«ប្រភព: Fresh News Daily »
នគរបាលខេត្តឧត្ដរមានជ័យ ចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅក្នុងភូមិសាស្រ្តខេត្ដឧត្ដរមានជ័យ
ឧត្ដរមានជ័យ ៖ ថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋានខេត្ដឧត្ដរមានជ័យ ជារៀងរាល់ថ្ងៃ កម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង-ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ច្បាប់ចរាចរណ៍ ផលប៉ះពាល់នៃគ្រឿងញៀន ដល់យុវជន សិស្សានុសិស្ស ដើម្បីបញ្ជៀបការយល់ដឹង ក្នុងន័យរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់នូវសារធាតុញៀន បទល្មើសអសន្តិសុខតាមមូលដ្ឋាន និងផ្សព្វផ្សាយអំពីគ្រាប់មីន គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ដឧត្ដរមានជ័យ ដើម្បីបង្កើនការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នារវាង កម្ពុជា-ថៃ នាពេលថ្មីៗកន្លងមកនេះ ដោយភ្ជាប់ជាមួយអត្ដសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដល់បណ្ដាខ្នងផ្ទះ៕
https://www.facebook.com/share/18e5eYRsjQ/?mibextid=wwXIfr
សម្តេចតេជោ ហ៊ុន សែន៖ បានព្រមានដកតំណែង និងដកហូតទ្រព្យសម្បត្តិមន្ត្រី និងអ្នកមានអំណាចណា ដែលលួចនាំចូលទំនិញថៃមកកម្ពុជា និងបញ្ជូនឱ្យទៅរែកដីធ្វើលេណដ្ឋានសម្រាប់កងទ័ពនៅព្រំដែន !
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សី ហា៖
មួយរយៈនេះ ខ្ញុំបានកត់សម្គាល់ថាមានសារព័ត៌មាន និងបុគ្គលមួយចំនួននៅក្នុងប្រទេសថៃកំពុងតែព្យាយាមបញ្ចេញសារមួយដែរថា៖ "រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បដិសេធការប្រើប្រាស់យន្តការទ្វេភាគី ព្រមទាំងកំពុងបង្កើនទ័ព និងសព្វាវុធ ដើម្បីបង្កសង្គ្រាមក្នុងពេលឆាប់ៗនេះ"។
ខ្ញុំសូមបញ្ជាក់អំពីចំណុចខាងលើថា៖
-កម្ពុជានៅតែប្រកាន់ខ្ជាប់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, និងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងយន្តការនានាដែលមានស្រាប់។
-កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងអាចដោះស្រាយបញ្ហា ដោយសន្តិវិធី និងបញ្ចៀសឱ្យបានជាដាច់ខាត់នូវការប្រើប្រាស់កម្លាំងយោធា៕
ខេត្តរបស់ខ្លួនត្រូវចោរសៀមឈ្លានពានទឹកដីមិនឈឺចាប់ បែជាមានពេលទំនេរផឹកសុីស្រវឹងឈ្លោះវាយតប់គ្នាដូចក្មេងទំនើង។
មន្ត្រីបែបនេះ គួរឲ្យមកជួរមុខជួយចាក់បេតុង កាប់រណ្តៅដីសម្រួលដល់កងទ័ពល្អជាជាង !
ដ្រូនហោះ នៅលើភូមិសាស្ត្រច្រកជាំសាងាំ!
០៨-០៦-២០២៦
+5
ថៃបានអនុញ្ញាតឲ្យពលរដ្ឋខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី និងភ្នំ៣៣៣.របស់កម្ពុជា ដែលថៃបានប្រើប្រាស់កម្លាំង ដើម្បីវាយកាន់កាប់ដោយខុសច្បាប់
(ឧត្តរមានជ័យ) នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦នេះ អាជ្ញាធរថៃបានបើកឲ្យប្រជាជនខ្លួនជាង១០០០នាក់ ចូលទស្សនាលេងនៅលើប្រាសាទតាក្របី.និងភ្នំ៣៣៣.ថៃហៅថាភ្នំ៣៥០ លើទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ការបើកឲ្យចូលទស្សនាលេងរបស់ភាគីថៃ គឺបានរៀបចំឡើងចាប់ពីថ្ងៃទី៦-៧ និងនៅថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៦នេះ។
គូសបញ្ជាក់ថា៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាត និងបានចេញលិខិតថ្កោលទោសយ៉ាងខ្លាំងក្លាទៅកាន់ភាគីថៃ ចំពោះប្រើប្រាស់កម្លាំងក្នុងការវាយដណ្តើមកាន់កាប់ឈរជើងដោយខុសច្បាប់ ជា(ឯកតោភាគី)របស់ថៃ។ និងបានធ្វើសកម្មភាពឈូសឆាយដីធ្វើផ្លូវ ការសាងសង់ព្រះពុទ្ធបដិមា រួមទាំងការដំឡើងបង្គោលទង់ជាតិនៅលើទឹកដីកម្ពុជាផងដែរ៕
បងប្អូនយើងអ្នកធ្វើដំណើរតាមផ្លូវ
នៅមិនទាន់គោរព
និងសហការបានល្អ !
Repost from ក្រសួងការពារជាតិ Ministry of National Defence
+9
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:៣០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពនៅស្ពានស្ទឹងមេទឹក ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គួរបញ្ជាក់ផងដែរថា ស្ពានស្ទឹងមេទឹក បានរងការវាយប្រហារដោយយន្តហោះចម្បាំងទម្លាក់គ្រាប់បែកពីសំណាក់កងទ័ពអាកាសរបស់ថៃ បណ្តាលឱ្យខូចខាតនិងដាច់ទាំងស្រុងមិនអាចចរាចរណ៍ទៅមកបាន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ស្ពាននេះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលមានទីតាំងស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃសៅរ៍ ៦រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦
____
🌐 គេហទំព័រ ក្រសួងការពារជាតិ
🌐 ក្រសួងការពារជាតិ
🌐 TEA Seiha/ទៀ សីហា
🌐 X(Twitter): ក្រសួងការពារជាតិ
🌐 YouTube: ក្រសួងការពារជាតិ
🌐 Tiktok: ក្រសួងការពារជាតិ
+1
នៅយប់ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ឃឹម ណុប ជាក្រុមការងារនៃ(អង្គភាពសារព័ត៌មាន ព្រះខ័នញូស៍ ប្រចាំស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ) បាននាំយកទឹកសុទ្ធ កាហ្វេ ធូបមូស ដើម្បីជូនកងកម្លាំងជួរមុខក្រុម(ក្តាមដែកពិសេស) ទិសប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ។
«ជាចុងក្រោយ ខ្ញុំបាទសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះម្ចាស់ជំនួយដែលបានចូលរួម និងសូមជូនពរឲ្យបងប្អូនទាំងអស់ មានសុខភាពល្អ រកសុីមានបាន និងជោគជ័យគ្រប់ភារកិច្ចការងារទាំងផងដែរបាទ»៕
សូមអរគុណ!🙏❤️🇰🇭👮♂️
🟢 តាមដានលើបណ្តាញសង្គម៖
===========
🌐 Channel
🌐 Group Hotline
🌐 Facebook Page
🌐 Preahkhannews
🌏 Website
សូមបងប្អូន ចូលរួមបន្ថែមផងបាទ សូមអរគុណ🙏❤️🇰🇭👮♂️
+1
ម៉ោង៦:០៨នាទីល្ងាច ចេញដំណើរពីអន្លង់វែង»ទិសប្រាសាទតាក្របី៕
០៥-០៦-២០២៧
¡Ya disponible! Investigación de Telegram 2025 — los principales insights del año 
