uk
Feedback
CPP_PP Official

CPP_PP Official

Відкрити в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Показати більше
1 613
Підписники
+1224 години
+677 днів
+7230 день
Архів дописів
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០១-សីហា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ជូនពរកងទ័ពកម្ពុជា២រូបដែលថៃបញ្ជូនមកឆាប់ជាសះស្បើយ។ (ប្រភព៖ Kohsantepheap daily)    ចុចអាន   ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល៖ កម្ពុជាស្នើសុំឱ្យមានការផ្តល់ពានរង្វាន់ «ណូបែលសន្តិភាព» ជូនលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​បានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបញ្ចប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា​នឹង​ទិញ​យន្ដហោះBoeing 737 mx8 ចំនួន​១០​គ្រឿង​ពី​អា​មេ​រិ​ក ហើយ​អាច​បង្កើន​១០​គ្រឿង​បន្ថែម​នា​​អនាគត​ដែល​អាច​ដឹក​មក​កម្ពុជា​ប៉ុន្មាន​គ្រឿង​នៅ​ឆ្នាំ​២០៣១​។ (ប្រភព៖ kohsantepheap daily)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា ស្នើUNស៊ើបអង្កេតករណីចាប់ទាហានកម្ពុជាពីសំណាក់ថៃក្រោយបទឈប់បាញ់។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ៥) ភ្នំពេញ៖ លោក ឃួង ស្រេង ៖ ឱកាសបណ្តុះបណ្តាល ធនធានមនុស្សនឹងគ្មានទេ បើប្រទេសជាតិមានសង្គ្រាម។ (ប្រភព៖ DAP NEWS )    ចុចអាន   ៦) ភ្នំពេញ៖ ​​រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំអង្គទូតចុះមើលទីតាំងដែលថៃទម្លាក់គ្រាប់ដោយយន្តហោះ F-16។ (ប្រភព៖Kampucheathmey daily)    ចុចអាន   ៧) អន្តរជាតិ៖ ចិន និង​អាមេរិក គួរ​គោរព​ផលប្រយោជន៍​ស្នូល ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និងជៀសវាង​ជម្លោះ។ (ប្រភព៖ DAP NEWS )    ចុចអាន   ៨) អន្តរជាតិ៖ អូស្ត្រាលី៖ ផលិតផលអូស្ត្រាលីនឹងអាចប្រកួតប្រជែងកាន់តែខ្លាំង បន្ទាប់ពីអាម៉េរិករក្សាពន្ធគយត្រឹម ១០%។ (ប្រភព៖ CNC HOT NEWS)    ចុចអាន   ៩) អន្តរជាតិ៖ ប្រធានគណៈកម្មការអឺរ៉ុបរងការរិះគន់រឿងចុះកិច្ចព្រមព្រៀងជាមួយអាមេរិក។ (ប្រភព៖ THMEY THMEY NEWS)    ចុចអាន   ១០) អន្តរជាតិ៖ ​ប៉ាគីស្ថានកាត់ទោសដាក់ពន្ធនាគារ សមាជិកជាង១០០នាក់ នៃគណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Imran Khan ពាក់ព័ន្ធកុបកម្មកាលពីឆ្នាំ២០២៣។ (ប្រភព៖ FRESH NEWS)    ចុចអាន   ១១) អន្តរជាតិ៖ អ៊ុយក្រែន ថាចំនួនមនុស្សស្លាប់កើនដល់២៦នាក់ ក្រោយការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងកៀវ កាលពីថ្ងៃព្រហស្បតិ៍។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក
+9
កិច្ច​ប្រជុំ​ ក្រុម​ការងារ​គណបក្ស​ចុះ​មូល​ដ្ឋាន​រាជធានីភ្នំពេញ​ និង​គណៈកម្មាធិការ​គណបក្ស​រាជធានីភ្នំពេញ​ ប្រចាំ​ខែ​មិថុនា​-កក្កដា​ និង​ទិសដៅ​ខែ​សីហា​ ឆ្នាំ២០២៥​ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​សម្ដេច​វិបុល​ភក្ដី​ សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​​ចុះមូលដ្ឋាន​រាជធានី​ភ្នំពេញ​។ នាម៉ោង១៧:៣០នាទីល្ងាច​ ​ថ្ងៃសុក្រ​ ០៦កេីត​ ខែស្រាពណ៍​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានីភ្នំពេញ​ ថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជាដោយសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩%បន្ថែមពីលើការយកចិត្តទុកដាក់ដោយផ្ទាល់របស់ឯកឧត្តមនៅក្នុងការផ្ដួចផ្ដើម និងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់រហូតដល់មានសន្តិភាព។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១ សីហា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឲ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា អោយនៅត្រឹមអត្រាទាបណាមួយដែលជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិនិងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឲ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថានឹងធ្វើឲ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។ ខ្ញុំសុំយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣១-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេច​បវរ​ធិ​បតី​៖ ជីវិត​របស់​ទា​ហាន​ដែល​ចាប់ខ្លួន​ គឺជា​អាទិភាព​ចម្បង​បំផុត​របស់​រាជ រដ្ឋាភិបាល​តាំងពីពេលវេលា​ដែល​ពួក​គេ​ត្រូវ​ចាប់ខ្លួន។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ២) ភ្នំពេញ៖ សម្តេច​បវរ​ធីប​តី​សង្ឃឹមថា ​កង​ទាហាន​កម្ពុជា​ដែល​ចាប់ខ្លួន​នឹង​ត្រូវ​បញ្ជូន​មក​ឆាប់រហ័ស​ជាទី​បំផុត។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យបង្កើតឡើងជាបន្ទាន់នូវ ក្រុមស៊ើបអង្កេតឯករាជ្យមិនលម្អៀង ដើម្បីត្រួតពិនិត្យបទឈប់បាញ់។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា អំពាវនាវដល់ភាគីថៃ បញ្ជូនកងកម្លាំង ២០រូប ត្រឡប់មកកម្ពុជាវិញ ឱ្យបានឆាប់ រួមទាំងកងកម្លាំងផ្សេងទៀត ប្រសិនបើមាន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុនម៉ានី៖ ការធ្វើជំរឿន គឺជាកំណែទម្រង់រដ្ឋបាលសាធារណៈនិងធ្វើបច្ចុប្បន្នភាពដឹកនាំការ គ្រប់គ្រងមន្ត្រីរាជការនៅតាមស្ថាប័នរដ្ឋ។ (ប្រភព៖ CNC HOT NEWS )      ចុចអាន   ៦) អន្តរជាតិ៖ ​​លោកត្រាំ​ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូង តែយកពន្ធឥណ្ឌាខ្ពស់។ (ប្រភព៖ Kohsantepheap daily)     ចុចអាន   ៧) អន្តរជាតិ៖ យោធាមីយ៉ាន់ម៉ា លើកចោលស្ថានភាពអាសន្នទូទាំងប្រទេស ដែលដាក់ជាង៤ឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS )      ចុចអាន   ៨) អន្តរជាតិ៖ កាណាដា ត្រៀម​ប្រកាស​ទទួផល​ស្គាល់រដ្ឋ​ប៉ាឡេស្ទីន​នៅ​ខែ​កញ្ញា ដូច បារាំង និង​អង់គ្លេស ដែរ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ៩) អន្តរជាតិ៖ អាមេរិក​វាយ​ប្រហារ​អ៊ីរ៉ង់​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ ខណៈ​ការ​ចរចា​នុយក្លេអ៊ែរ​ត្រូវ​បាន​ផ្អាក។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន   ១០) អន្តរជាតិ៖ ​ប្រធានាធិបតីសហរដ្ឋអាម៉េរិកដូណាល់ត្រំា នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅខែតុលាខាង ស្របពេលដែលលោកអបអរសាទរដល់ម៉ាឡេស៊ីដែលបានដើរតួនាទីសម្របសម្រួលឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+6

‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷ ‎ ‎ក
+9
‎គិត​ត្រឹម​ម៉ោង​ ១៨:២៦នាទី ថ្ងៃទី៣១​ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាននិងកំពុងបន្តទទួល​នូវការបរិច្ចាគសរុប ÷ ‎ ‎ក/ ​​ ១.១៤១.៨២៥.៩១២​ រៀល ‎ខ/ ៣៥១.៣៩២,០០​ ដុល្លារ​អាមេរិក ‎គ/ សម្ភារគ្រឿង​ឧបភោគ​បរិភោគ​ ថ្នាំ​ពេទ្យ​ សម្ភារ​ផ្សេងៗ​ជាច្រេីនមុខ​ទៀត។ ‎ ‎🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សំឡេង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ពីការគ្រប់គ្រង និងរក្សាព័ត៌មានទាក់ទងនឹងការចាប់ខ្លួនយុទ្ធជនកម្ពុជាពីសំណាក់កងទ័ពថៃ។ រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៣០ កក្កដា ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ៣០-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេច​តេ​ជោ អរគុណ​ចំពោះ​អនុព័ន្ធយោធា នៃ​ប្រទេស​នានា ដែល​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ផ្ទាល់​ដល់​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ទឹកដី​កម្ពុជា។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ សូមកោតសរសើរកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់កម្ពុជា ដែលគោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានយ៉ាងល្អ និងអ្នកយកព័ត៌មានរបស់សិង្ហបុរី CNA ដែលបានចុះយកព័ត៌មានផ្ទាល់នៅព្រំដែន។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ រាជរដ្ឋាភិបាល នឹងផ្ដល់ក្របខ័ណ្ឌឲ្យ សាច់ញាតិបង្កើតមួយរូប ចំពោះយោធិន និងកងនគរបាលជាតិ បានពលី ឬធ្លាក់ខ្លួនពិការមិនអាចបំពេញភារកិច្ចបាន។ (ប្រភព៖ DAP NEWS)     ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា តាំងចិត្តឥតងាករេ អនុវត្តបទឈប់បាញ់។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ អនុព័ន្ធយោធា១៣ប្រទេស កំពុងមានវត្តមាន នៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS )     ចុចអាន   ៦) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាមិនទាន់បញ្ចប់នៅឡើយទេ ហើយឥណ្ឌាអាចនឹងប្រឈមពន្ធពេញលេញ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន   ៧) អន្តរជាតិ៖ បារាំង និងប្រទេស១៤ផ្សេងទៀត ជំរុញឱ្យប្រទេសជុំវិញពិភពលោកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ អង្គការយូណេស្កូ ប្រកាសត្រៀមខ្លួនផ្តល់ជំនួយក្នុងកិច្ចការការពារបេតិកភណ្ឌនៅកម្ពុជា និងថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ​មេដឹកនាំកំពូលអាមេរិក និងអង់គ្លេស អំពាវនាវ ឱ្យមានបទឈប់បាញ់ នៅតំបន់ហ្គាហ្សា ដោយបង្ហាញ ពីវិបត្តិ មនុស្សធម៌ជាបន្ទាន់។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ​អង់គ្លេស ប្រកាសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ប្រសិនអុីស្រាអែលមិនបញ្ចប់ជម្លោះនៅកាហ្សា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ​រុស្ស៉ីប្រកាសអាសន្ននៅកោះដែលរងការវាយប្រហារពីរលកស៊ូណាមិ ប៉ុន្តែអះអាងថា មនុស្សគ្រប់គ្នាត្រូវបានជម្លៀសខ្លួនទាន់ពេលវេលា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១២) អន្តរជាតិ៖ ចិន៖ ទីក្រុង Shanghai ជម្លៀសមនុស្សជាង២៨០ ០០០នាក់ ខណៈប្រឈមមុខនឹងការគំរាមកំហែងពីព្យុះស៉ីក្លូន Co-May។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរប
+6
សម្ដេចតេជោ ហ៊ុន សែន៖ បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។ សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។ សូមអរគុណផងដែរ ដល់ក្រុមអ្នកយក ព័ត៌មាននៃទូរទស្សន៍សិង្ហបុរីCNA ដែលចុះទៅយកព័ត៌មាននៅខេត្តជាប់ ព្រំដែនដោយផ្ទាល់។ បំណងប្រាថ្នាពិតប្រាកដរបស់ប្រជាជនកម្ពុជា គឺសន្តិភាពហើយខ្ញុំក៏ជឿជាក់ថា ប្រជាជនថៃក៏ចង់បានសន្តិភាពដូចគ្នាដែរ។ ខ្ញុំនឹងអង្គុយនៅទីនេះ រហូតដល់សភាពការណ៍វិលមករកភាពប្រក្រតីវិញ។ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនមានជំងឺនិងគ្មានសិទ្ធិឈឺក្នុងពេលដែលជាតិនិងប្រជាជនកម្ពុជាកំពុងជួបការលំបាក។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

យើងខ្ញុំជាប្រជាជនកម្ពុជា សូមកាន់ទុក្ខដល់វីរកងទ័ព ដ៍អង់អាចក្លាហាន ដែលបានពលីដើម្បីជាតិ មាតុភូមិ និងប្រជាជន។ #Cambodia want peace #Камбоджа хочет мира #Camboya quiere la paz #Camboja quer paz #Camboya quiere la paz #Le Cambodge veut la paix #Campuchia muốn hòa bình #Kambodscha will Frieden #Η Καμπότζη θέλει ειρήνη #Kemboja mahukan keamanan #कंबोडिया शांति चाहता है كمبوديا تريد السلام# #ကမ္ဘောဒီးယားက ငြိမ်းချမ်းရေး #လိုချင်တယ်။ #柬埔寨渴望和平 #カンボジアは平和を望んでいる #THAILANDSTARTTHEWAR #JusticeForCambodia សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៩-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្ដេច ហ៊ុន សែន៖ ខ្ញុំត្រូវជួយជ្រោមជ្រែងការអនុវត្ត«បទឈប់បាញ់» ដើម្បីបញ្ចប់សង្គ្រាម ហើយជំនួសដោយសន្តិភាព។ (ប្រភព៖ THMEY NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អរគុណចំពោះ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ពីសង្រ្គាមកម្ពុជានិងថៃ។ (ប្រភព៖ CEN NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការប្រកាសពីបទឈប់បាញ់ដែលចូលជាធរមានចាប់ពីយប់ថ្ងៃចន្ទ ទី២៨ ខែកក្កដា។ (ប្រភព៖ CEN NEWS)     ចុចអាន   ៤) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំងទាំងសភាពការណ៍ជាក់ស្តែងលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៥) អន្តរជាតិ៖ ចិនរិះគន់អ៊ុយក្រែន ដែលសម្រេចដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេស រួមទាំងក្រុមហ៊ុនចិន និងស្នើឱ្យកែកំហុសជាបន្ទាន់។ (ប្រភព៖ CNC HOT NEWS )      ចុចអាន   ៦) អន្តរជាតិ៖ លោក ត្រាំ មានបំណងយកពន្ធគយបដិការ ១៥ ដល់២០ភាគរយ សម្រាប់ប្រទេសមួយចំនួនធំ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ថាមិនកំពុងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក ស៉ី ជីនពីង ទេ ប៉ុន្តែអាចនឹងបំពេញទស្សនកិច្ចទៅចិន។ (ប្រភព៖ FRESH NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ «ខ្ញុំប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបញ្ចប់ជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលមិនដល់មួយថ្ងៃ»។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ​នាយករដ្ឋមន្ត្រីជប៉ុន ប្រឈមមុខនឹងការអំពាវនាវជាថ្មី ឱ្យលាលែងពីតំណែង ដោយសារការបោះឆ្នោតបរាជ័យ។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ​ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីពិនិត្យឡើងវិញនៅក្នុងកិច្ចពិភាក្សាទ្វេភាគីលើបញ្ហាតំបន់ស៊ីត្រួតគ្នាសំបូរប្រេងឥន្ធនៈក្នុងសមុទ្រសេឡេបេស(Celebes)។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន អរគុណកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលបានគោរព និងអនុវត្តកិច្ចព្រៀងឈប់បាញ់ និងបង្កើតឲ្យមានការប្រជុំថ្នាក់ភូមិភាគប្រកបដោយជោគជ័យ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៨-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការឯកភាពលើបទឈប់បាញ់រវាងកម្ពុជា-ថៃ ចាប់ពីម៉ោង២៤យប់នេះ ជាលទ្ធផលដ៏ត្រចះត្រចង់, កិច្ចប្រជុំក្រៅផ្លូវការ ថ្នាក់មេបញ្ជាការយោធភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅព្រឹកស្អែក។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្ដេចធិបតីថ្លែងអំណរគុណ អាម៉េរិក ចិន និងម៉ាឡេស៊ី ដែលបានប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ប្រធានាធិបតីបារាំងលោក ម៉ាក្រុង គាំទ្រការព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធីរវាងកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៤) ភ្នំពេញ៖ យន្តហោះ​ចម្បាំង ​ស៊ុយអែត Gripen ថៃកំពុងប្រើ ដើម្បីបើកការវាយប្រហារ ទាំងបំពានលើកម្ពុជា។ (ប្រភព៖ DAP NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា ស្រក់ទឹកភ្នែកអាណិតពលរដ្ឋខ្លួន នៅពេលលើកឡើងពីការឈ្លានពានដ៏ឃោរឃៅរបស់យោធាថៃ លើបូរណភាពទឹកដីកម្ពុជា។ (ប្រភព៖ DAP NEWS )      ចុចអាន   ៦) ភ្នំពេញ៖ កម្ពុជា ថ្កោលទោសយោធាថៃប្រើប្រាស់ផ្សែងពុលអំឡុងពេលជម្លោះ ថាជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ (ប្រភព៖ Kampucheathmey daily)     ចុចអាន   ៧) អន្តរជាតិ៖ ចិន អំពាវនាវបញ្ចប់ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបានរវាងថៃនិងកម្ពុជា។ (ប្រភព៖ BTV INTERNATIONAL NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ចិនស្វាគមន៍កិច្ចប្រឹងប្រែងបញ្ចប់ជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ ខណៈកិច្ចចរចាបទឈប់បាញ់ ចាប់ផ្តើមនៅម៉ាឡេស៉ី។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៩) អន្តរជាតិ៖ បើតាមលោក ត្រាំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈកិច្ចពិភាក្សាបញ្ចប់ជម្លោះ រវាងប្រទេសកម្ពុជា និងថៃ​។ (ប្រភព៖ DAP NEWS)      ចុចអាន   ១០) អន្តរជាតិ៖ ត្រាំ និង EU ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយនឹងពន្ធ ១៥% លើប្លុក​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

លទ្ធផលដ៏ត្រចះត្រចង់នៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ខមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

‎រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយចម្រុះចំនួន១០៣មុខ រួមមានថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្
+9
‎រដ្ឋបាលរាជធានីភ្នំពេញបាននាំយកអំណោយចម្រុះចំនួន១០៣មុខ រួមមានថ្នាំពេទ្យ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអៀវ ភួយមុង កន្ទេល បន្លែ ត្រីសាច់ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតដែលទទួលបានពីសប្បុរសជន ដើម្បីប្រគល់ជូនវីរកងទ័ពជួរមុខកម្ពុជា និងប្រជាពលរដ្ឋភៀសខ្លួនដោយការឈ្លានពានរបស់កងទ័ពថៃ តាមរយៈរដ្ឋបាលខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ។ ‎🙏សូម​គោរព​ថ្លែងអំណរគុណនូវ​ទឹកចិត្តសប្បុរសធម៌របស់បងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ជាតិខ្មែរ​🙏🇰🇭 សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២៧-កក្តដា-២០២៥   ១) ភ្នំពេញ៖ ប្រសាសន៍ដ៏ខ្ពង់ខ្ពស់​របស់សម្តេចតេជោ​ ៖​«ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ(ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)»។ (ប្រភព៖ CEN NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យក្រសួង អាជ្ញាធរខេត្ត កងកម្លាំង យកចិត្តទុកដាក់រៀបចំដឹកជញ្ជូនបងប្អូនពលករខ្មែរ និងយកចិត្តទុកដាក់ ជនភៀសសឹក ដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៣) ភ្នំពេញ៖ សម្ដេចធិបតី ថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានយកចិត្តទុកដាក់ជួយពលរដ្ឋភៀសសឹក ខណៈទុក្ខលំបាកថ្ងៃនេះបង្ហាញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៤) ភ្នំពេញ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពនិងកងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុង កិច្ចការការពារបូរណភាពទឹកដី​​​​។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍ )      ចុចអាន   ៥) ភ្នំពេញ៖ ពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពានភាគីថៃ និងលើកទឹកចិត្តវីរកងទ័ពជួរមុខកម្ពុជា។ (ប្រភព៖ BTV NEWS)      ចុចអាន     ៦) ភ្នំពេញ៖ ​​​​ថ្ងៃទី៤ នៃសង្គ្រាមថៃឈ្លានពានកម្ពុជា! ថៃ បន្តបាញ់ចូលទឹកដីកម្ពុជា ខណៈខ្លួនព្រមព្រៀងឲ្យមាន «បទឈប់បាញ់» តាមគំនិតផ្ដួចផ្ដើម របស់ប្រធានាធិបតីអាមេរិក។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៧) អន្តរជាតិ៖ ថៃ ច្រានចោលសំណើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក លោក Trump។ (ប្រភព៖ DAP NEWS )      ចុចអាន   ៨) អន្តរជាតិ៖ ប្រមុខ​ UN ជំរុញ​ឲ្យ​កម្ពុជា-ថៃឈាន​ដល់​បទ​ឈប់​បាញ់​ជា​បន្ទាន់។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា​។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃ ចេញមុខមកបញ្ជាក់ជាផ្លូវការ ពីជំនួបចរចារវាងមេដឹកនាំកម្ពុជា និងថៃ នៅម៉ាឡេស៊ីនាថ្ងៃស្អែក​។ (ប្រភព៖ FRESH NEWS)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្
+4
ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះយើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។ យើងមិនមានទម្លាប់ចាកចោលប្រជាជននៅពេលពួកគាត់កំពុងជួបការលំបាក នោះទេ។ ពេញមួយជីវិតរបស់ខ្ញុំមិនខុសជាមួយ យុទ្ធជនផ្សេងទៀតនោះទេគឺ (ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕ Connect with Samdech Hun Sen : 🌐Facebook 🌐Telegram 🌐TikTok 🌐Twitter 🌐YouTube 🌐Instagram 🌐Website

ញត្តិគាំទ្រ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើយន្តការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន និងការការពារបូរណភាពទឹកដីនៅតាមព្រំដែនកម្ពុជា-ថៃ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរកង់ទ័ពជួរមុខកម្ពុជា ដែលបាននិងកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយសត្រូវឈ្លានពាន ហើយសូមយកឱកាសនេះ សម្តែងនូវការថ្កោលទោសដាច់ខាត ចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារដោយចេតនាគិតទុកជាមុន មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅតាមតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ រួមទាំង តំបន់ជុំវិញប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ស្ថិតក្នុងទឹកដីកម្ពុជា ដូចដែលបានគូសបញ្ជាក់នៅក្នុងសន្ធិសញ្ញា ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ និងការកំណត់តាមផ្លូវច្បាប់អន្តរជាតិពាក់ព័ន្ធ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok