CPP_PP Official
Открыть в Telegram
នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ
Больше1 693
Подписчики
Нет данных24 часа
+77 дней
+6830 день
Архив постов
1 693
+9
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកព្នៅ
=======================
រសៀលថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្នុងទីស្នាក់ការគណបក្សសង្កាត់ព្រែកព្នៅ ក្នុងបរិយាកាសសប្បាយរីករាយ និងប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សផងដែរ ។សម្តេចក៏បានរំលឹកពីបុព្វហេតុការពារជាតិ របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សូមអនុមោទនា ពិធីកាន់បិណ្ឌ [៣]
ថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ និងឧទ្ទិសសកុសលផលបុណ្យ ជូនដល់វីរកងទព័ដែលបានពលីក្នុងការ ការពារបូរណភាពទឹកដីជាតិមាតុភូមិ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៩-កញ្ញា-២០២៥
១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាស្នាដៃដ៏ធំ និងមោទនភាពថ្មីរបស់កម្ពុជា ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។ (ប្រភព៖ FRESH NEWS) ចុចអាន
២) ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ណូបែលរូបវិទ្យា ជម្រាបសម្ដេចតេជោពី គម្រោងបង្កើតមន្ទីពីសោធន៍ផ្នែករូបវិទ្យាដើម្បីផ្ដល់ឱកាសដល់យុវជនកម្ពុជាបង្កើនសមត្ថភាពផ្នែករូបវិទ្យា និងបច្ចេកវិទ្យា។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៣) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសារបំភ្លឺ៤ចំណុច, ការចរចារនានារវាងកម្ពុជា-ថៃ កន្លងមក គ្មានភ្ជាប់លក្ខខណ្ឌជាមួយការដកថយកងទ័ព និងកាត់ដោះដូរដី នោះទេ។ (ប្រភព៖ FRESH NEWS ) ចុចអាន
៥) ភ្នំពេញ៖ ពលរដ្ឋកម្ពុជាបន្តទទូចឱ្យអន្តរជាតិជួយអន្តរាគន៍ទៅភាគីថៃឱ្យដោះលែងកងទ័ពខ្មែរ១៨រូបមកឱ្យកម្ពុជាវិញ។ (ប្រភព៖ BTV NEWS) ចុចអាន
៦) ភ្នំពេញ៖ កម្ពុជា និងហ្វីលីពីន បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ។ (ប្រភព៖ BTV NEWS) ចុចអាន
៧) អន្តរជាតិ៖ មេដឹកនាំហុងគ្រី ប្រាប់ថា ប្រទេសអ៊ុយក្រែននឹងត្រូវហែកជា៣ចំណែក។ (ប្រភព៖ kampucheathmey daily) ចុចអាន
៨) អន្តរជាតិ៖ លោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅពន្ធនាគារ ក្រុងបាងកក ក្រោយពីដំណើរការនីតិវិធី។ (ប្រគព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ អាមេរិក និងអឺរ៉ុបពិភាក្សាអំពីទណ្ឌកម្ម និងពន្ធថ្មីលើរុស្ស៊ី។ (ប្រភព៖ kampucheathmey daily ) ចុចអាន
១០) អន្តរជាតិ៖ រដ្ឋាភិបាលបារាំងដួលរលំ បន្ទាប់ពីនាយករដ្ឋមន្ត្រី ត្រូវសភាបោះឆ្នោត ដកសេចក្តីទុកចិត្តបានសម្រេច។ (ប្រភព៖ DAP NEWS) ចុចអាន
១១) នាយករដ្ឋមន្ត្រីនេប៉ាល់ លាលែងតំណែង ស្របពេលប្រទេសកំពុងវឹកវរ ដោយសារបាតុកម្មហិង្សា។ (ប្រភព៖ kampucheathmey daily) ចុចអាន
១២) អន្តរជាតិ៖ អ៊ីស្រាអែលបើកការវាយប្រហារលើក្រុមហាម៉ាសដល់ប្រទេសកាតា។ (ប្រភព៖ kampucheathmey daily ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
Repost from CPP_PP Official
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អបអរសាទរ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជា ទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន។
រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី៩ កញ្ញា ២០២៥
Celebrating the official launch of TECHO International Airport, which will begin operating flight services for national and international travelers, further broadening Cambodia's connection to the world.
Phnom Penh, Tuesday, 9 September 2025
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សូមអនុមោទនា ពិធីកាន់បិណ្ឌ ២ ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ និងឧទ្ទិសសកុសលផលបុណ្យ ជូនដល់វីរកងទព័ដែលបានពលីក្នុងការ ការពារបូរណភាពទឹកដីជាតិមាតុភូមិ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៨-កញ្ញា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អរគុណហ្វីលីពីន ដែលគាំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី ខណៈប្រធានាធិបតីហ្វីលីពីន សន្យានឹងខិតខំឱ្យអស់លទ្ធភាព ក្នុងនាមសមាជិកអាស៊ាន ដើម្បីឱ្យស្ថានភាពព្រំដែនកម្ពុជា និងថៃ វិលមកប្រក្រតីភាពវិញ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ មេដឹកនាំកម្ពុជា-ហ្វីលីពីន ប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិប្រត្តិការជាមួយគ្នាលើវិស័យជាច្រើន។ (ប្រភព៖ BTV NEWS) ចុចអាន
៣) ភ្នំពេញ៖ ប្រធានាធិបតីហ្វីលីពីន ចាត់ទុកអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបង្កើនវិស័យទេសចរណ៍ ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា កោះប្រជុំរដ្ឋសភាជាវិសាមញ្ញដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន ២ នៅថ្ងៃទី១៥ ខែកញ្ញា។ (ប្រភព៖ CNC HOT NEWS ) ចុចអាន
៥) ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រំពឹងថា ចំនួនគម្រោងវិនិយោគឆ្នាំ២០២៥ នឹងកើនឡើងជាបន្តបន្ទាប់អាចបង្កើតការងារជាង ៤០ម៉ឺនកន្លែង។ (ប្រភព៖ DAP NEWS) ចុចអាន
៦) ភ្នំពេញ៖ សហភាពអង្គការសង្គមស៊ីវិល ស្នើលោកដូណាល់ ត្រាំ ដាក់សម្ពាធលើថៃ ឲ្យបញ្ឈប់រាយបន្លាលួស ចូលដីកម្ពុជា។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ ចិន រិះគន់សហរដ្ឋអាម៉េរិកដែលអំពាវនាវឱ្យអឺរ៉ុបឈប់ទិញប្រេងពីរុស្ស៊ី ព្រមទាំងដាក់សម្ពាធចិនលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ (ប្រភព៖ CNC HOT NEWS) ចុចអាន
៨) អន្តរជាតិ៖ ចិនកត់ត្រាអតិរេកពាណិជ្ជកម្ម ១០០ ប៊ីលានដុល្លារខែមុន ទោះពន្ធ ត្រាំ បន្ថយកំណើនការនាំចេញ។ (ប្រគព៖ kampucheathmey daily) ចុចអាន
៩) អន្តរជាតិ៖ លោក ពូទីន ៖ កងទ័ពលោកខាងលិច នឹងក្លាយជាគោលដៅស្របច្បាប់ ប្រសិនបើពួកគេស្ថិត នៅក្នុងប្រទេសអ៊ុយក្រែន។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អេស្ប៉ាញនឹងហាមប្រាមកប៉ាល់និងយន្តហោះមានដឹកសព្វាវុធ ដែលឆ្ពោះទៅអ៉ីស្រាអែល មិនឱ្យឆ្លងកាត់ប្រទេសរបស់ខ្លួន។ (ប្រភព៖ FRESH NEWS) ចុចអាន
១១) អន្តរជាតិ៖ លោក ត្រាំ ព្រមានក្រុមហ៊ុនបរទេស បន្ទាប់ពីករណីចាប់ខ្លួនកម្មករកូរ៉េខាងត្បូង ៣០០ នាក់។ (ប្រភព៖ THMEY THMEY NEWS) ចុចអាន
១២) អន្តរជាតិ៖ អ៊ីស្រាអែលចោទហាម៉ាសថាកំពុងបំប៉ោងតួលេខជនរងគ្រោះនៅហ្គាហ្សា។ (ប្រភព៖ kampucheathmey daily ) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ១
ថ្ងៃចន្ទ ១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក្ស ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ១នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌនេះ ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
នារសៀលថ្ងៃសៅរ៍ ១៤កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មាន "កិច្ចប្រជុំក្រុមការងារយុវជនបក្សរាជធានី" ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ ប្រធានក្រុមការងារយុវជនបក្សរាជធានី៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+8
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ Bridgette L. Walker ភារធារីស្តីទីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៤-កញ្ញា-២០២៥
១) ភ្នំពេញ៖ ឯកសារសំខាន់ៗនឹងត្រូវចុះហត្ថលេខា ក្នុងពេលប្រធានាធិបតីហ្វីលីពីនទស្សនកិច្ចនៅកម្ពុជា។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រគំនិតពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ ជាមួយប៊ូគីណាហ្វាសូ។ (ប្រភព៖ FRESH NEWS) ចុចអាន
៣) ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកិច្ចការពារបូរណភាពទឹកដី និងចំណាត់ការនានារបស់រាជរដ្ឋាភិបាលលើវិវាទព្រំដែនជាមួយថៃ។ (ប្រភព៖ FRESH NEWS) ចុចអាន
៤) ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា ចេញសេចក្តីថ្លែងការណ៍តវ៉ាជុំវិញសកម្មភាពពង្រីកតំបន់ជម្លោះដោយយោធាថៃ និងជំរុញឱ្យភាគីថៃរក្សាស្ថានភាពដូចដើម និងចូលរួមដោះស្រាយជម្លោះព្រំ ដែនខាងលើ តាមរយៈយន្តការ GBC និង JBC។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ លោកឃួង ស្រេង ស្នើសមាជិក សមាជិកាបក្ស គោរពលក្ខន្តិកៈបក្ស សាមគ្គីភាពផ្ទៃក្នុងរួមគ្នាថែរក្សាសន្តិសុខ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៦) អន្តរជាតិ៖ ចិនចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ឯកូរ៉េខាងជើងប្រកាសហ៊ានធ្វើអ្វីៗទាំងអស់ជួយក្រុងមូស្គូ។ (ប្រភព៖ kampucheathmey daily ) ចុចអាន
៧) អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី អះអាងថា លោកត្រៀមខ្លួនទទួលភ្ញៀវអ៊ុយក្រែន គឺប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី នៅទីក្រុងមូស្គូ។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ប្រធានាធិបតី Trump នឹងទទួលជួបមេធំក្រុមហ៊ុនបច្ចេកវិទ្យាក្នុងពិធីផ្លូវការដំបូងនៅសួនផ្កា Rose Garden លើកលែងតែ Elon Musk។ (ប្រគព៖ FRESH NEWS) ចុចអាន
៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ ផ្តល់ទាហានអាមេរិកបន្ថែមទៀតដល់ប៉ូឡូញ។ (ប្រភព៖ DAP NEWS) ចុចអាន
១០) អន្តរជាតិ៖ អ៊ីស្រាអែល បដិសេធសំណើបទឈប់បាញ់របស់ក្រុមហាម៉ាស់ ដោយប្តេជ្ញាបន្តការវាយលុកលើទីក្រុងហ្គាហ្សា។ (ប្រភព៖ DAP NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់វត្តភ្នំ និងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ នាវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ជ័យជំនះ និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។
២) ជាធម្មតារាល់គណបក្សនយោបាយទាំងអស់លើពិភពលោក បង្កើតគណបក្សមក គឺដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍន៍ប្រទេស។ គណបក្សប្រជាជនកម្ពុជា ក៍ត្រូវបន្តរក្សានូវប្រៀបឈ្នះ ដើម្បីបន្តដឹកនាំប្រទេសជាតិ និងអភិវឌ្ឍន៍ប្រទេស ស្របទៅតាមគោលនយោបាយរបស់គណបក្ស នាំនាវាកម្ពុជាក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។
៣) ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រជាពលរដ្ឋ និងសមាជិក សមាជិកាគណបក្សសង្កាត់វត្តភ្នំ និងគណបក្សសង្កាត់ផ្សារចាស់ មានជំនឿជឿជាក់លើសម្តេចតេជោ-ធិបតី ក្នុងការដោះស្រាយបញ្ហាព្រំដែនពីការឈ្លានពានរបស់កងទ័ពសៀម គឺអនុវត្តន៍បទឈប់បាញ់ ការប្រើប្រាស់យន្តការច្បាប់ និងការទូត ប្រកបដោយភាពចាស់ទុំម្ចាស់ការ។
៤) គណបក្សសង្កាត់ និងគណរក្បក្សខណ្ឌ ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាជូនពលរដ្ឋឱ្យបានល្អ និងត្រូវពិចារណាលើការផ្តល់សេវាបែបឌីជីថល បច្ចេកវិទ្យា ដើម្បីចំនេញពេលវេលា និងផ្តល់សេវាគាប់ចិត្ត។
៥) សមាជិក សមាជិកាគណបក្ស ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍន៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ អភិវឌ្ឍន៍ប្រទេសជាតិតទៅមុខទៀត។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
+9
សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ មន្ត្រី សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់កន្ទោក
===========
កាលពីរសៀលថ្ងៃពុធ ១១កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន រាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្ត្រី និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជាសង្កាត់កន្ទោក នៃខណ្ឌកំបូល ចំនួនជាង៦០នាក់ ប្រកបដោយភាពស្និទ្ធស្នាល និងមានសេចក្តីសោមនស្សរីករាយជាទីបំផុត ។ សម្តេចក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចអនុប្រធានគណបក្សផងដែរ ៕
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០៣-កញ្ញា-២០២៥
១) ភ្នំពេញ៖ រដ្ឋាភិបាលសម្រេចផ្អាកបុណ្យអុំទូកដើម្បីផ្តោតការដោះស្រាយបញ្ហាពលរដ្ឋ និងពង្រឹងសេដ្ឋកិច្ចក្នុងពេលដែលប្រឈមនឹងថៃ។ (ប្រភព៖ Kampucheathmey Daily) ចុចអាន
២) ភ្នំពេញ៖ ទិវាអក្ខរកម្មជាតិ៖ រដ្ឋាភិបាលកម្ពុជាប្តេជ្ញាធានាឱ្យពលរដ្ឋចេះអាន សរសេរ និងជំនាញឌីជីថល។ (ប្រភព៖ kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ លោក ឃួង ស្រេង ឱ្យអាជ្ញាធរមូលដ្ឋាន សហការគ្នា ឱ្យបានល្អ ធ្វើយ៉ាងណាមូលដ្ឋាន ទាំងមូលស្អាត គ្មានសំរាមនិងបរិស្ថានល្អ។ (ប្រភព៖ DAP NEWS) ចុចអាន
៤) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យទូតជប៉ុន ជំរុញការទាក់ទាញវិនិយោគិន មកដាក់ទុននៅកម្ពុជា។ (ប្រភព៖ kampucheathmey daily) ចុចអាន
៥) ភ្នំពេញ៖ ថ្ងៃនេះក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាធ្វើដំណើរទៅ ខេត្តពោធិ៍សាត់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ ជនជាតិប៉ាឡេស្ទីន ៦៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ (ប្រភព៖ DAP NEWS) ចុចអាន
៧) អន្តរជាតិ៖ លោក ស៊ី ជីនពីង លោក ពូទីន និងលោក គីម ជុងអ៊ុន មានវត្តមានរួមគ្នាជាលើកដំបូងនៅឯព្យុយាត្រាយោធាដ៏ធំមិនធ្លាប់មានរបស់ចិន។ (ប្រភព៖ FRESH NEWS) ចុចអាន
៨) អន្តរជាតិ៖ ការចងចាំ ពីប្រវត្តិសាស្ត្រ ជាធាតុចូលសំខាន់ សម្រាប់ការថែរក្សាសន្តិភាព។ (ប្រភព៖ DAP NEWS) ចុចអាន
៩) អន្តរជាតិ៖ គណបក្សភូមិចៃថៃ ដាក់សំណើទៅប្រធានសភា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី បន្ទាប់ពីនាយករដ្ឋមន្រ្តីស្តីទី សុំព្រះមហាក្សត្ររំលាយសភា។ (ប្រភព៖ FRESH NEWS) ចុចអាន
១០) អន្តរជាតិ៖ ក្រុមប្រឹក្សាព្រះមហាក្សត្រថៃ ច្រានចោលព្រះរាជក្រឹត្យរំលាយសភារបស់នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោក Phumtham។ (ប្រភព៖ FRESH NEWS) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
“ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ”
ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក ខណ្ឌដូនពេញ នាវេលាម៉ោង១៧និង៣០ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមបរិយាកាសរីករាយ ស្និតស្នាលជាទីបំផុត និងបានលើកឡើងថា៖
១) សូមពាំនាំ ផ្តាំផ្ញើរការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សមេ្តបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាសង្កាត់ស្រះចក និងអង្គពិធីទាំងមូល ដែលបានចូលរួមបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភា ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ និងទទួលបានលទ្ធផលដូចការរំពឹងទុក។
២) ឯកឧត្តម ឃួង ស្រេង៖ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណបក្សសង្កាត់ស្រះចក មន្រ្តីបក្ស សាខាបក្សភូមិ អនុសាខាបក្ស សមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ កំលាំងចិត្ត យកជ័យជំនះជូនគណបក្សនៅគ្រប់ការបោះឆ្នោតទាំងអស់។
៣) ឯកឧត្តម ឃួង ស្រេង៖ បានឆ្លើយតបសំណើរបស់សាខាបក្សភូមិ២ ក៍ដូចជាគណបក្សសង្កាត់ស្រះចក នូវផ្លូវប៉េតុងចំនួន១ខ្សែរ ប្រវែង៨០០ម នៅក្នុងពិធីសំណេះសំណាលនោះផងដែរ។
៤) គណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាជនកម្ពុជាជាង ៨០% ផ្តល់ជំនឿ និងសេចក្តីទុកចិត្ត បោះឆ្នោតជូន គឺដោយសារសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ បានលះបង់គ្រប់បែបយ៉ាង ស្វែងរកសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ស្មោះត្រង់ ភក្តីភាពជាមួយមាតុភូមិ និងប្រជាជន រួមសុខរួមទុក្ខ ប្រឈរមុខចំពោះសត្រូវឈ្លានពាន អនុវត្តន៍នូវបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោះស្រាយបញ្ហាដោយសន្តិវិធី យកច្បាប់ និងកាទូតមកប្រើប្រាស់ និងពុំដែលរត់ចោលប្រជាជនម្តងណាឡើយ។
៥) សមាជិក សមាជិកាគណបក្សម្នាក់ ត្រូវតែជាឃោសនិកម្នាក់ ត្រូវនាំមុខគេក្នុងចែករំលែកនូវព័ត៌មានពិត មានប្រភពច្បាស់លាស់ ផ្សាយរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ជាពិសេសការអភិវឌ្ឍនាប្រទេសជាតិ នៅក្នុងមូលដ្ឋានរបស់ខ្លួន។
៦) គណបក្សសង្កាត់ ត្រូវពិនិត្យជាប់ជាប្រចាំការចិញ្ចឹមចលនា ដឹងទុក្ខធុរៈប្រជាជន សមាជិក សមាជិកាបក្សឱ្យបានល្អប្រសើរ និងបន្តធ្វើអំពើរល្អរវាងគ្នា ដើម្បីសុខដុមរមនាក្នុងមូលដ្ឋាន។
៧) សូមគណបក្សសង្កាត់បន្តអនុវត្តនូវគោលការរបស់បក្ស គឺរក្សានូវសាមគ្គីភាព រឹតចំណងមិត្តភាព ឯកភាពផ្ទៃឱ្យកាន់តែរឹងមាំ និងជាមន្រ្តីគំរូនៅក្នុងមូលដ្ឋាន។ បន្តពង្រឹង ពង្រីកសមាជិកបក្ស ដើម្បីជីវភាពនយោបាយបក្ស ក្នុងបុព្វហេតុជាតិមាតុភូមិ គាំទ្រ និងបន្តយកជ័យជំនះជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតតរៀងទៅ។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ »
សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖
០២-កញ្ញា-២០២៥
១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅកាន់ថ្នាក់ដឹកនាំរបស់វៀតណាមថា សម្ដេចមានការសោកស្ដាយដែលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្លាយជាបែបនេះ តែសម្ដេច បានចាត់ទុកថា ជាសុបិន្ដមួយដ៏អាក្រក់មួយទៅចុះ។ (ប្រភព៖ CNC HOT NEWS) ចុចអាន
២) ភ្នំពេញ៖ «វិស័យយោធា» នៅតែជាចំណុចស្នូលដែលសម្ដេចតេជោ ជជែកជាមួយមេដឹកនាំវៀតណាម ដើម្បីពង្រីកវិស័យការពារជាតិឱ្យកាន់តែល្អប្រសើរ។ (ប្រភព៖ kampucheathmey daily) ចុចអាន
៣) ភ្នំពេញ៖ អ្នកអ្នកនាំពាក្យព្រឹទ្ធសភា៖ វៀតណាមចង់ជំរុញការដឹកជញ្ជូនប្រទេសទាំង២ ឈានដល់គោលដៅ ២០ ពាន់លានដុល្លារ។ (ប្រភព៖ BTV NEWS) ចុចអាន
៤) ភ្នំពេញ៖ អ្នកនាំពាក្យ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែកទស្សនៈ៣ចំណុច ក្នុងកំពូលអង្គការសហប្រតិបត្តិការសៀងហៃបូក។ (ប្រភព៖ FRESH NEWS) ចុចអាន
៥) ភ្នំពេញ៖ ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ២០លានយ៉ន់ ដល់កម្ពុជា ដើម្បីជួយស្តារការខូចខាត និងទុក្ខលំបាកជនភៀសសឹក ដែលរងគ្រោះដោយសារការប៉ះទង្គិចគ្នានៅព្រំដែន។ (ប្រភព៖ FRESH NEWS) ចុចអាន
៦) អន្តរជាតិ៖ មីយ៉ាន់ម៉ាប្រាប់ថៃឱ្យប្រើផ្លូវវាងរាប់ពាន់គីឡូម៉ែត្រ បើចង់ដឹកជញ្ជូនទំនិញចូលស្រុកខ្លួន។ (ប្រភព៖ kampucheathmey daily) ចុចអាន
៧) អន្តរជាតិ៖ វ៉េណេស៊ុយអេឡា ប្រឈមមុខនឹង ការគំរាមកំហែងដ៏ធំបំផុត មិនធ្លាប់មាន ក្នុងរយៈពេល ១០០ឆ្នាំ ចំពេលមានការបង្កើន វត្ដមានកងទ័ពជើង ទឹកអាមេរិក។ (ប្រភព៖ DAP NEWS) ចុចអាន
៨) អន្តរជាតិ៖ ភឿថៃរបស់លោកថាក់ស៊ីន អាចរលាយបក្សជាថ្មីទៀត ដោយអំណាចតុលាកាធម្មនុញ្ញ។ (ប្រភព៖ kohsantepheap daily) ចុចអាន
៩) អន្តរជាតិ៖ វៀតណាមបង្ហាញក្បួនយោធាធំបំផុតមិនធ្លាប់ក្នុងទិវាឯករាជ្យជាតិ៨០ឆ្នាំ។ (ប្រភព៖ kampucheathmey daily) ចុចអាន
១០) អន្តរជាតិ៖ គោលបំណងធំៗចំនួន៥របស់លោក គីម នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅក្រុងប៉េកាំង។ (ប្រភព៖ kampucheathmey daily) ចុចអាន
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
1 693
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម To Lam អគ្គលេខាធិការគណបក្សកុម្មុយនីស្តវៀតណាម នៅទីស្នាក់ការមជ្ឈិមបក្សវៀតណាម ទីក្រុងហាណូយ និងអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ រៀបចំដោយ ឯកឧត្តម To Lam ជូនចំពោះថ្នាក់ដឹកនាំ និងគណៈប្រតិភូគ្រប់បណ្តាប្រទេស ដែលអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម។
សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖
🌐 CPP PHNOM PENH
🌐Telegram
🌐 YouTube
🌐 Tiktok
