uk
Feedback
CPP_PP Official

CPP_PP Official

Відкрити в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Показати більше
1 613
Підписники
+1224 години
+677 днів
+7230 день
Архів дописів
photo content
+9

ពីធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​ សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ក្រោមអធិប
+9
ពីធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​ សង្កាត់​ស្ទឹងមានជ័យ​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ រសៀល​ថ្ងៃ​សៅរ៍​ ០៤រោច​ ខែជេស្ឋ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២៥៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ៖ វិធានការរបស់នាយករដ្ឋមន្ត្រី ទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ជាវិធានការគ្រប់ជ្រុងជ្រោយ ………. សម្តេចអគ្គមហាសេនាបតី
+3
សម្តេចតេជោ៖ វិធានការរបស់នាយករដ្ឋមន្ត្រី ទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ជាវិធានការគ្រប់ជ្រុងជ្រោយ ………. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៖ «វិធានការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាក់ទងដល់ពលករខ្មែរនៅក្នុងប្រទេសថៃ ជាវិធានការគ្រប់ជ្រុងជ្រោយ ដែលជួយសម្រួលដល់បងប្អូនដែលវឹលត្រឡប់មកស្រុកកំណើតវិញដើម្បីរកការងារធ្វើឬបង្កើតមុខរបរថ្មី។ បងប្អូនខ្លះបានចោទសួរថាមានបងប្អូននៅថៃ៣០ឆ្នាំហើយចង់មករស់នៅមើលម្តាយដែលមានអាយុ៨០ឆ្នាំតែគាត់ពុំមានឯកសារ។ អាចឆ្លើយបានថា អ្នកណាក៏ដោយឲ្យតែជាខ្មែរទោះមាន ឬគ្មានឯកសារ រាជរដ្ឋាភិបាលទទួលយកបានទាំងអស់ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិលត្រឡប់មកមាតុភូមិវិញ មុនពេលអាជ្ញាធរថៃបណ្តេញចេញ និងរងការប្រមាថ។ ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា និងថៃ នឹងអូសបន្លាយពេលយូរ ពិសេសនៅពេលកម្ពុជាដាក់ពាក្យប្តឹងទៅកាន់តុលាការយុត្តិធម៍អន្តរជាតិ ICJ ពេលនោះពួកជ្រុលនិយមថៃ និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។ នេះជារឿងពិតដែលបាននិងកំពុងកើតឡើង និងត្រូវតែកើតឡើងដោយមិនរួច»៕ (រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

- សម្ដេចធិបតីបានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករ
- សម្ដេចធិបតីបានបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករខ្មែរដែលត្រូវត្រឡប់មកពីថៃវិញក្នុងការសម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍សេដ្ឋកិច្ច និងសង្គមកិច្ចមួយចំនួន។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ស្នើសុំឲ្យបណ្តារដ្ឋ ដែលគោរពច្បាប់ លើកទឹកចិត្តភាគីថៃ ដំណើរការក្តីតាមផ្លូវតុលាការយុត្តិធម៌អន្តរជាតិ ICJ លើសំណុំរឿងព្រំដែនជាមួយកម្ពុជា លើ៤ចំណុច។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

Ok

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ គូសបញ្ជាក់ថា ការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា នឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ ... សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គាំទ្រការបិទច្រកដូងព្រំដែនកម្ពុជា ថៃ ហើយនេះជាចំណាត់ការ១ចំណុចក្នុងចំណោម៣ចំណុចដែលកម្ពុជាឆ្លើយតបជាមួយប្រទេសថៃដោយប្រើរយៈពេលមិនដល់១២ម៉ោង។

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រម
យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕ Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party. In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures: 1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand. 2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally. 3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries. 4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas. 5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression. 6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials. If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures. I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can.

យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រម
យប់មុិញខ្ញុំបានចេញសារមួយហើយ ព្រឹកនេះខ្ញុំនិយាយក្នុងនាមប្រធានបក្សកាន់អំណាចទៅកាន់រាជរដ្ឋាភិបាលបន្ថែមទៀត។ ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវធ្វើ៖ 1. ប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ។ 2. ត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សាជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។ 3. បង្វែរអ្នកជម្ងឺដែលធ្លាប់ទៅព្យាបាលក្នុងប្រទេសថៃ មករកមន្ទីរពេទ្យក្នុងស្រុក ឬទៅប្រទេសផ្សេងវិញ។ 4. ត្រៀមទទួលយក និងដោះស្រាយការងារជូនពលករដែល និងវិលត្រឡប់ពីប្រទេសថៃ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបមុឺនកន្លែង។ បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន។ 5. កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីវាយបកការពារខ្លួនក្នុងករណីមានការឈ្លានពាន។ 6. បណ្តាខេត្តនៅជិតព្រំដែនត្រូវត្រៀមជម្លៀសប្រជាជនចេញមកកាន់តំបន់មានសុវត្តិភាព និងដោះស្រាយស្បៀងអាហារថ្នាំពេទ្យ និងសំភារៈចាំបាច់ផ្សេងទៀត។ បើថៃមិនធ្វើការដោះស្រាយច្រកព្រំដែនឲ្យវិលមករកភាពប្រក្រតីវិញ យើងគ្មានជម្រើសក្រៅពីធ្វើការទាំងអស់នេះទេ។ ខ្ញុំសូមអំពាវបងប្អូនជនរួមជាតិ សូមកុំធ្វើអំពើជ្រុលនិយមដូចជាបាតុកម្មប្រឆាំងស្ថានទូតថៃ ក្រុមហ៊ុនថៃ និងជនជាតិថៃនៅកម្ពុជា និងសូមកុំស្អប់ខ្ពើមប្រកាន់ពូជសាសន៍ ចំពោះជនជាតិថៃដែលភាគច្រើនលើសលប់ជាមនុស្សល្អ។ មានតែក្រុមជ្រុលនិយម និងយោធាមួយចំនួនប៉ុណ្ណោះ ដែលបង្ករឿងជាមួយកម្ពុជា ព្រោះជាទម្លាប់រដ្ឋាភិបាលថៃ មិនអាចគ្រប់គ្រងកងទ័ពបានដូចប្រទេសយើងនោះទេ៕ Last night I issued a message, and this morning, I address the Royal Government again in my capacity as leader of the ruling party. In the event that the Thai side refuses to reopen the border checkpoints which they have unilaterally closed, Cambodia must take the following measures: 1. Announce the suspension of imports of Thai goods into the Cambodian market, which means halting the use of Thai products and replacing them with domestic goods or products from countries other than Thailand. 2. Prepare to purchase goods—mostly agricultural products—that Cambodian citizens used to export to Thailand, by actively seeking markets for them both domestically and internationally. 3. Redirect patients who previously sought medical treatment in Thailand to domestic hospitals or medical institutions in other countries. 4. Prepare to receive and manage employment opportunities for workers who will return from Thailand. Cambodia is currently facing a shortage of labor across tens of thousands of positions in the industrial, agricultural, and construction sectors. Cambodian workers may choose to return voluntarily before being deported by Thailand, where they are currently experiencing severe discrimination and contempt in certain areas. 5. All armed forces must remain on full alert 24 hours a day, ready to respond and defend in the event of aggression. 6. The provinces near the border must be prepared to evacuate residents to safer areas and ensure the supply of food, medicine, and other essential materials. If Thailand does not resolve the reopening of border checkpoints and return to normalcy, we will have no choice but to implement all these measures. I appeal to my fellow citizens not to commit extremist acts such as protesting against the Thai embassy, Thai companies, or Thai nationals in Cambodia, and not to harbor racial hatred toward Thai people, most of whom are decent individuals. Only extremist groups and some military factions are behind these issues with Cambodia, because as usual, the Thai government is unable to control its military the way our country can. សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១២-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត បន្ថែម​ កម្មន្តសាល ឬផ្គុំ ឬដំឡើងបារី និង​ឧបករណ៍ជក់អេឡិចត្រូនិក ​ទៅក្នុងបញ្ជីវិនិយោគអវិជ្ជមាន។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៣) ភ្នំពេញ៖ មេដឹកនាំបណ្ដាប្រទេសនៅប៉ែកអឺរ៉ុប អញ្ជើញសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ច។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ឆ្លើយតបក្ដីបារម្ភរឿងព្រំដែន សម្ដេចធិបតី ប្រាប់ពលរដ្ឋខ្មែរនៅបារាំងពីការប្ដេជ្ញាការពារបូរណភាពទឹកដីមិនឱ្យបាត់ឡើយ។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៥) ភ្នំពេញ៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់៖ សម្តេចមហាបវរធិបតី លើកវិវាទព្រំដែនជាមួយថៃ ជម្រាបប្រធានាធិបតីបារាំង, បារាំងត្រៀមផ្តល់ឯកសារ។ (ប្រភព៖ FRESH NEWS)     ចុចអាន   ៦) ភ្នំពេញ៖ កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ។ (ប្រភព៖ BTV  NEWS)     ចុចអាន   ៧) ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ ត្រៀមរៀបចំសន្តិសុខ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការ “ផ្លូវថ្មើរជើងចតុមុខ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ​ (ប្រភព៖ CNC HOT NEWS)     ចុចអាន   ៨) អន្តរជាតិ៖​  បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍របស់ ត្រាំ រាលដាលទូទាំង សហរដ្ឋអាមេរិក។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើសហរដ្ឋអាម៉េរិកបង្កជម្លោះយោធា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ១០) អន្តរជាតិ៖ រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ដើម្បីជជែកអំពីការគាំទ្រសព្វាវុធ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ១១) អន្តរជាតិ៖ ធ្លាក់យន្តហោះផ្ទុកមនុស្សជាង២០០នាក់ នៅអាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា។ (ប្រភព៖ FRESH NEWS)    ចុចអាន   ១២) អន្តរជាតិ៖ សហរដ្ឋអាម៉េរិក នឹងអនុញ្ញាតឱ្យនិស្សិតចិនបន្តការសិក្សានៅលើទឹកដីរបស់ខ្លួន ជាថ្នូរទទួលបានរ៉ែកម្ររបស់ចិន។ (ប្រភព៖ CNC HOT NEWS)    ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចតេជោ ហ៊ុន សែន ជូនយោបល់ទៅរដ្ឋាភិបាល ឱ្យពិចារណាបញ្ឈប់ការចាក់ផ្សាយរឿងថៃលើកញ្ចក់ទូរទស្សន៍ និងអាចឈាន​បញ្ឈប់ការនាំទំនិញពីថៃ ហើយសម្តេចថា មិនគួរខ្លាចថៃបណ្តេញពលករមកខ្មែរវិញឡើយ។ សម្តេច​ប្រតិបត្តិបែបនេះ ក្រោយឃើញក្រុមជ្រុលនិយមថៃ គំរាមកាត់ផ្តាច់ភ្លើង និងអ៊ីនធ័រណិតមកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ជូនយោបល់ទៅរដ្ឋាភិបាល ឱ្យពិចារណាបញ្ឈប់ការចាក់ផ្សាយរឿងថៃលើកញ្ចក់ទូរទស្សន៍ និងអាចឈាន​បញ្ឈប់ការនាំទំនិញពីថៃ ហើយសម្តេចថា មិនគួរខ្លាចថៃបណ្តេញពលករមកខ្មែរវិញឡើយ។ សម្តេច​ប្រតិបត្តិបែបនេះ ក្រោយឃើញក្រុមជ្រុលនិយមថៃ គំរាមកាត់ផ្តាច់ភ្លើង និងអ៊ីនធ័រណិតមកកម្ពុជា។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

កម្ពុជា មានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ទូទាំងប្រទេស ហើយម៉ោងនេះ កម្ពុជា ពុំបានយកភ្លើងពីប្រទេសថៃ តភ្ជាប់បណ្តាញជាតិរបស់កម្ពុជានោះទេ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

  « គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១១-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ៖ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយការទូត និងផ្លូវច្បាប់ត្រូវដាក់ ក្នុងយុទ្ធសាស្ត្រយូរអង្វែង។ (ប្រភព៖ DAP NEWS)     ចុចអាន   ២) ភ្នំពេញ៖ សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រីកូតឌីវ័រ បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាពីកិច្ចសហប្រតិបត្តិការសក្ដានុពលមួយចំនួន ជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្ម ។ (ប្រភព៖ CNC HOT NEWS)    ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវ ដើម្បីឈានដល់ការលើកកម្រិត​នៃទំនាក់ទំនងប្រទេសទាំងពីរ ជា «ដៃគូយុទ្ធសាស្ត្រ», ឆ្នាំ២០២៦ ប្រធានាធិបតីបារាំង ទស្សនកិច្ចនៅកម្ពុជា។ (ប្រភព៖ FRESH NEWS)    ចុចអាន   ៤) ភ្នំពេញ៖ លោក​ ហ៊ុន​ ម៉ានី​៖«ប្រទេសជាតិយើង ពិតជាត្រូវការយើងដែលមានជំហររួម»។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៥) ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល៖មកទល់ពេលនេះបណ្ដាញអគ្គិសនីជាតិរបស់កម្ពុជាមិនមានការយកអគ្គិសនី ពីប្រទេសថៃនោះទេ។ (ប្រភព៖ BTV NEWS)    ចុចអាន   ៦) អន្តរជាតិ៖ អាម៉េរិក ប្រកាសកាត់ជំនួយយោធាដល់អ៊ុយក្រែន។ ​ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន   ៧) អន្តរជាតិ៖​  សហរដ្ឋអាម៉េរិក និងចិន ព្រមព្រៀងលើលក្ខខណ្ឌពាណិជ្ជកម្មជាមូលដ្ឋាន ក្រោយចរចា ២ថ្ងៃនៅក្នុងទីក្រុងឡុងដ៍។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៨) អន្តរជាតិ៖ បាតុកម្មប្រឆាំងច្បាប់អន្តោប្រវេសន៍នៅអាមេរិក រីកកាន់តែធំដល់ ១១ទីក្រុង។ (ប្រភព៖kampucheathmey daily)    ចុចអាន   ៩) អន្តរជាតិ៖ កោះតៃវ៉ាន់ ចាត់ទុកការបង្ហាញខ្លួនរបស់នាវាផ្ទុកយន្តហោះចិននៅមហាសាគរប៉ាស៊ីហ្វិក គឺជាការវាតទីនិយម។ (ប្រភព៖ CNC HOT NEWS)    ចុចអាន   ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក​និងចិនឈានដល់កិច្ចព្រមព្រៀងក្របខណ្ឌ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពន្ធ​នាំចេញ ។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)    ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

រាជរដ្ឋាភិបាល​បង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១០-មិថុនា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងក្បត់ជាតិទាំងមេទាំងកូន, បើអាជ្ញាធរថៃ មិនឃុបឃិតទេ គួរតែក្លាហានចាប់ជននេះបញ្ជូនឲ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ ការប្តឹងទៅតុលាការ ICJ មិនដកថយឡើយ, រាជរដ្ឋាភិបាល​បង្កើតគណៈកម្មការរៀបចំឯកសារប្តឹងទៅតុលាការ​យុត្តិ​ធម៌​អន្តរជាតិ ក្នុងវិវាទព្រំដែនជាមួយថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី។ (ប្រភព៖FRESH NEWS)   ចុចអាន   ៣) ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត៖ មហាសមុទ្រមិនចេះនិយាយស្តីទេ វាពឹងផ្អែកលើយើងទាំងអស់គ្នា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៤) ភ្នំពេញ៖ កម្ពុជា-ថៃ ព្រមព្រៀងគ្នា សម្រួលឱ្យសិស្សបានឆ្លង​ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា។ (ប្រភព៖FRESH NEWS)      ចុចអាន   ៥) អន្តរជាតិ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីបែលហ្ស៊ិក-កម្ពុជា។ (ប្រភព៖ BTV NEWS)     ចុចអាន   ៦) អន្តរជាតិ៖ អ៊ីស្រាអែល បញ្ជូនប្រព័ន្ធការពារដែន អាកាស Patriot ផលិតដោយសហរដ្ឋអាមេរិក ដោយសម្ងាត់ ទៅកាន់អ៊ុយក្រែន។ ​ (ប្រភព៖ DAP NEWS)     ចុចអាន   ៧) អន្តរជាតិ៖​ ចិន-អាម៉េរិក បើកកិច្ចពិភាក្សាឈានចូលថ្ងៃទី២ហើយនៅប្រទេសអង់គ្លេស ជុំវិញរឿងតារាងពន្ធគយ និងពន្ធបដិការ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៨) អន្តរជាតិ៖ រុស្ស៊ី និងអ៊ុយក្រែន ផ្លាស់ប្ដូរ​អ្នក​ទោស​សង្គ្រាម​ដែល​មាន​អាយុ​ក្រោម​២៥ឆ្នាំ។ (ប្រភព៖kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖អាមេរិក ​និង​អ៊ីរ៉ង់​ ត្រៀម​​បន្ត​កិច្ចចរចា​នុយក្លេអ៊ែរ​ឡើងវិញ​នៅ​ថ្ងៃទី១២​មិថុនា។ (ប្រភព៖ kampucheathmey daily)      ចុចអាន   ១០) អន្តរជាតិ៖វត្តមាន​នាវាផ្ទុកយន្តហោះចិនពីរគ្រឿងនៅមហាសមុទ្រប៉ាស៊ីហ្វិក​​ធ្វើ​ឲ្យជ​​ប៉ុន​កង្វល់​​។ (ប្រភព៖ kampucheathmey daily)      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចធិបតី សូមបងប្អូនជនរួមជាតិជួយគិត ÷ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់
សម្ដេចធិបតី សូមបងប្អូនជនរួមជាតិជួយគិត ÷ តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំនួរថា ក្រុមអ្នកនយោបាយខ្លះមាត់ស្រែកស្នេហាជាតិ តែពេលជាតិប្រឈមការគំរាមកំហែង បែរជាផ្សាយព័ត៌មាន ដើម្បីវាយប្រហារជាតិខ្លួនឯង តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ? សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok