es
Feedback
CPP_PP Official

CPP_PP Official

Ir al canal en Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Mostrar más
1 694
Suscriptores
Sin datos24 horas
+77 días
+6830 días
Archivo de publicaciones
« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៧-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតីវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតឆែកចប់អាណត្តិ ។ (ប្រភព៖ BTV NEWS)      ចុចអាន   ២) ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួន៧គម្រោង មានទុនវិនិយោគ ១២៣លានដុល្លារ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៣) ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ត្រៀមចុះ MOU ស្ដីពីការបង្ការ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក្នុងពេលបំពេញទស្សនកិច្ចប្រទេសសិង្ហបុរី ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ បដិសេធការចោទប្រកាន់របស់ថៃថាបានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើងវាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ កម្ពុជា ពុំមានគោលការណ៍មិនផ្តល់ទិដ្ឋាការ ឬហាមឃាត់ការធ្វើដំណើរចូលកម្ពុជា ជនបរទេសណាមួយឡើយ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៦) ភ្នំពេញ៖  កម្ពុជា ៖ ថៃមិនបានគោរព MoU ឆ្នាំ២០០០ ម្តងហើយម្តងទៀតក្នុងរឿងព្រំដែន។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៧) អន្តរជាតិ៖​​ ចិន​សងសឹក​សហភាព​អឺរ៉ុបដោយ​ឈប់​បញ្ជាទិញ​សម្ភារៈ​បរិក្ខារពេទ្យ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ទីបញ្ជាការការពារដែនអាកាស បញ្ចេញយន្តហោះចម្បាំង F-16 ទៅស្ទាក់យន្តហោះឯកជនមួយគ្រឿង ដែលបំពានចូលតំបន់ហាមឃាត់ការហោះហើរ លើក្លឹបវាយកូនហ្គោលរបស់លោក Donald Trump ។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជឿថាលោក ត្រាំ អាចជួយសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា។ (ប្រភព៖ FRESH NEWS  )      ចុចអាន   ១០) អន្តរជាតិ៖ រុស្ស៊ី អះអាងថាបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ៤០២គ្រឿង ខណៈការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លា។ (ប្រភព៖ FRESH NEWS )      ចុចអាន   ១១) អន្តរជាតិ៖ អ៊ីស្រាអែល បើកការវាយប្រហារ លើកំពង់ផែសមុទ្រក្រហម ក្នុងប្រទេសយេម៉ែន។ (ប្រភព៖ DAP NEWS )      ចុចអាន   ១២) អន្តរជាតិ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក គំរាមយកពន្ធគយបន្ថែម ១0% ទៀតទៅលើប្រទេសណា ដែលឈរនៅខាងក្រុម Brics។ (ប្រភព៖ CNC HOT  NEWS )      ចុចអាន     សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម
+9
នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ឯកឧត្តម សេង រតនៈ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី បានអញ្ជើញឧទ្ទេសនាមឯកសារ "គណបក្សប្រជាជនកម្ពុជា ប្រវត្តិ សកម្មភាព ស្នាដៃ និងបទពិសោធន៍" ជូនដល់សិក្ខាកាមនៃវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៣៕ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម
+9
នាព្រឹកថ្ងៃច័ន្ទ ១២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបើកវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ ដោយមានសិក្ខាកាមចំនួន ១២០នាក់។ គណៈឃោសនាអប់រំរាជធានីភ្នំពេញ! សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

អបអរសាទរខួបទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨~ ៧ កក្កដា ២០២៥) សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៦-កក្តដា-២០២៥   ១) ភ្នំពេញ៖ ថៃមានចេតនាមិនចង់ឲ្យកម្ពុជា, រដ្ឋមន្ដ្រីក្រសួងវប្បធម៌កម្ពុជា ផ្ញើលិខិតរំលឹករដ្ឋមន្ដ្រីក្រសួងវប្បធម៌ថៃ លោកស្រី ផែថងថាន ឲ្យគោរពកិច្ចសន្យាផ្ដល់វត្ថុបុរាណខ្មែរ២០ដុំ ត្រឡប់មកកម្ពុជាវិញ។ (ប្រភព៖ FRESH NEWS)      ចុចអាន     ៥) ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា ប្រតិកម្មចំពោះបុរសជនជាតិថៃម្នាក់ និងទាហានថៃប៉ុន្មាននាក់ ដែលខ្វះការគោរពគ្នា គោរពច្បាប់ និងគោរពគោលការណ៍ដែលបានព្រមព្រៀងគ្នា នៅលើតំបន់ប្រាសាទតាក្របី។ (ប្រភព៖ CEN NEWS)      ចុចអាន     ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំអាស៊ានលើកទី៥៨ នៅម៉ាឡេស៉ី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៣) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ប្រជាការពារចូលរួមយ៉ាងសំខាន់ជាមួយអាជ្ញាធរ និងសមត្ថកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៤) ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ៖ ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបំរើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹម ចលនាប្រជាពលរដ្ឋ។ (ប្រភព៖ CEN NEWS)      ចុចអាន   ៦) អន្តរជាតិ៖ ក្រោយស្បថ​ចូល​កាន់​តំណែង​​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ផែថងតាន ចង់ដើរតាមគន្លងកូរ៉េខាងត្បូង ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ៧) អន្តរជាតិ៖​​ មហាសេដ្ឋីអាមេរិក Elon Musk ប្រកាសពីការបង្កើតគណបក្សនយោបាយថ្មី ក្រោយបែកបាក់សម្ព័ន្ធភាពជាមួយប្រធានាធិបតី ត្រាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ក្រុមអ្នកឃ្លាំមើលអាវុធនុយក្លេអ៊ែរអន្តរជាតិ ចាប់ផ្តើមនាំគ្នាចាកចេញពីប្រទេសអ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ ជប៉ុនគ្រោងនាំចេញនាវាចម្បាំងប្រើប្រាស់រួចឱ្យទៅហ្វីលីពីន ដើម្បីទប់ទល់ចិន, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន។ (ប្រភព៖ FRESH NEWS  )      ចុចអាន   ១០) អន្តរជាតិ៖ អ៊ីស្រាអែលនឹងបញ្ជូនគណៈប្រតិភូទៅកាតាសម្រាប់កិច្ចចរចាតំបន់ហ្កាហ្សា ទោះច្រានចោលការទាមទាររបស់ក្រុមហាម៉ាស។ (ប្រភព៖ BTV NEWS )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+6

photo content
+9

​ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរគណបក្សសង្កាត់
+9
​ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ មន្ទីរគណបក្សសង្កាត់បឹងទំពុនទី១ មានពីធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​ សង្កាត់បឹងទំពុនទី១​ ខណ្ឌ​មានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៥-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ២) ភ្នំពេញ៖ សម្តេចប្រធានរដ្ឋសភា នឹងដឹកនាំប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី៧កក្កដា ដើម្បីពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៣) ភ្នំពេញ៖ សម្តេច​បវរ​ធិ​បតី បង្ហាញ​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ​ស្ដី​ពី​​ការ​វាស់វែង​ព្រំសីមា​ កម្ពុជា​-​ថៃ ឆ្នាំ​២០០០។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៤) ភ្នំពេញ៖ ក្រសួងការបរទេស បញ្ជាក់ឡើងវិញពីជំហរជាគោលការណ៍របស់កម្ពុជាទាក់ទងនឹងបញ្ហាព្រំដែនជាមួយថៃ។ (ប្រភព៖ CEN NEWS)      ចុចអាន   ៥) ភ្នំពេញ៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ថាបានដោះលែងទាហានកុមារ៩៣នាក់ ក្រោយមានរបាយការណ៍រិះគន់ពី UN។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៦) អន្តរជាតិ៖ អ៊ុយក្រែនថា យោធាខ្លួនបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ី ជាមូលដ្ឋានផ្ទុកយន្តហោះចម្បាំង Su-34, Su-35S និង យន្តហោះ Su-30SM។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖​​ ស៊ីរី ត្រៀមវិលទៅរកកិច្ចព្រមព្រៀងព្រំដែនឆ្នាំ ១៩៧៤ ជាមួយអ៊ីស្រាអែល​ ក្រោយចរចាជាមួយអាមេរិក។ (ប្រភព៖ FRESH NEWS)      ចុចអាន   ៨) អន្តរជាតិ៖ អាល្លឺម៉ង់ កំពុងស្វែងរកឳកាសទិញអាវុធពីអាមេរិក ដោយស្ងាត់ៗយកទៅផ្គត់ផ្គង់អ៊ុយក្រែន។ (ប្រភព៖ DAP NEWS)      ចុចអាន   ៩) អន្តរជាតិ៖ រុស្ស៊ី​ផ្អាកដំណើរ​ការ​​ព្រលានយន្តហោះ​ធំបំផុត​ច្រើនម៉ោង ដោយសារ​ភ័យខ្លាច​អ៊ុយក្រែន​វាយប្រហារ​ដោយ​ដ្រូន​។ (ប្រភព៖ Kampucheathmey daily )      ចុចអាន   ១០) អន្តរជាតិ៖ លោក ពូទីន បញ្ជាក់ថា រុស្ស៊ី នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងជម្លោះជាមួយអ៊ុយក្រែន។ (ប្រភព៖ DAP NEWS )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

រសៀល​ថ្ងៃ​សៅរ៍​ ១០កេីតខែអាសាឍ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៥ ពីធី​សំណេះសំ
+9
រសៀល​ថ្ងៃ​សៅរ៍​ ១០កេីតខែអាសាឍ​ ឆ្នាំ​ម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩​ រាជធានីភ្នំពេញ​ ថ្ងៃ​ទី​០៥​ ខែកក្កដា​ ឆ្នាំ​២០២៥ ពីធី​សំណេះសំណាល​ជាមួយ​សមាជិក​ សមាជិកា​ គណៈកម្មាធិការ​គណបក្ស​ សង្កាត់​ស្ទឹងមានជ័យ​ទី១​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការ
+5
ថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អនុប្រធានក្រុមការងារគណ​បក្សចុះមូលដ្ឋានរាជធានីភ្នំពេញ និងជាអនុប្រធានគណបក្សចុះ​មូលដ្ឋានខណ្ឌជ្រោយចង្វារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ​នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញប្រគល់ថ្នាំពេទ្យ និងបរិក្ខារពេទ្យ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈមូល​និធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជូនដល់មណ្ឌល​សុខភាពជ្រោយចង្វារ មណ្ឌលសុខភាពកោះដាច់ និងប៉ុស្តិ៍​សុខភាពបាក់ខែង នៃខណ្ឌជ្រោយចង្វារ ដើម្បីរួមចំណែកលើក​កម្ពស់ការផ្តល់សេវាសុខាភិបាលនៅក្នុងខណ្ឌជ្រោយចង្វារ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ឡាយ សំកុល បានពាំនាំ​នូវ​បណ្តាំសាកសួរសុខទុក្ខរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះក្រុមការងារ និងបងប្អូនមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅខណ្ឌជ្រោយចង្វារផងដែរ។ អំណោយទាំងនោះ មានថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនានា ចំនួន១៨មុខ និងបរិក្ខារពេទ្យមួយចំនួន សរុបមានចំនួន ៦៧៣ កេស។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៤-កក្តដា-២០២៥   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា លោកតា ស៊ុច នឹងជួយប្រជាជនកម្ពុជា លើវិថីនៃការអប់រំតាមព្រះធម៌។ (ប្រភព៖ FRESH NEWS)      ចុចអាន   ២) ភ្នំពេញ៖ កម្ពុជាបង្ហាញពីជំហររបស់ខ្លួនទៅកាន់អាម៉េរិកថា កម្ពុជានៅតែជាដៃគូជាទីទុកចិត្តរបស់សហរដ្ឋអាមេរិក!។ (ប្រភព៖ BRANDMEDAI News)      ចុចអាន   ៣) ភ្នំពេញ៖ កម្ពុជា-អាមេរិកឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធគយបដិការ។ (ប្រភព៖ Kohsantepheap daily)      ចុចអាន   ៤) ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង ណែនាំគ្រប់ខណ្ឌឱ្យបង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ (ប្រភព៖ BTV NEWS)      ចុចអាន   ៥) ភ្នំពេញ៖ ចិន ស្នើកុំឱ្យអឺរ៉ុបមានក្ដីព្រួយបារម្ភចំពោះការនាំចេញសារធាតុរ៉ែកម្រពីចិន ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌឱ្យបានត្រឹមត្រូវ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន   ៦) អន្តរជាតិ៖ លោក ត្រាំ គ្រោងនឹងជួបមេដឹកនាំអាហ្វ្រិកចំនួន ៥ នៅសប្តាហ៍ក្រោយ ដែលជាកិច្ចប្រជុំកំពូល របស់លោក និងអាហ្វ្រិកក្នុង អាណត្ដិទី២។ (ប្រភព៖ DAP NEWS)      ចុចអាន   ៧) អន្តរជាតិ៖​​ រុស្ស៊ីក្លាយជាប្រទេសដំបូងគេ ទទួលស្គាល់រដ្ឋាភិបាលតាលីបង់។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន   ៨) អន្តរជាតិ៖ ត្រាំ បញ្ជាក់ថា អាមេរិកនៅតែជួយអ៊ុយក្រែនដដែល ប៉ុន្តែជួយតែអាវុធសំខាន់ៗមួយចំនួនប៉ុណ្ណោះ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន   ៩) អន្តរជាតិ៖ ឥណ្ឌាលេង​ឈុត​ធំ ត្រៀម​លុយ​ជាង ១២​ពាន់​លាន​ដុល្លារ ទិញ​សព្វាវុធ​ការពារ​ជាតិ។ (ប្រភព៖ Kampucheathmey daily )      ចុចអាន   ១០) អន្តរជាតិ៖ ចិន ជំរុញឱ្យអាមេរិកបញ្ឈប់ការគាំទ្រសេចក្ដីស្នើច្បាប់ជំរុញឱ្យតៃវ៉ាន់ចូលរួមជាមួយ IMF និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។ (ប្រភព៖ BTV NEWS )      ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ សូមលើកទឹកចិត្តឱ្យមានការបង្កើតសមិទ្ធផលថ្មីៗ ដើម្បីផលប្រយោជន៍សាធារណៈឱ្យបានច្រើននៅតាមមូលដ្ឋានខេត្តនីមួយៗ ក្នុងគោលដៅកសាង និងថែរក្សាស្នាដៃពីមួយជំនាន់ទៅមួយជំនាន់ ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចធិបតី៖ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គមនៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កិច្ចចរចាព្រំដែនកម្ពុជា-វៀតណាម បានឯកភាពគ្នាទម្លាក់ខ្សែព្រំដែននៅព្រែកទៅតំបន់ទឹកជ្រៅ នៅចំណុចច្រកព្រំដែនម៉ឺនជ័យ ដើម្បីឈ្នះ ឈ្នះ ទាំងអស់គ្នា។ សម្ដេចបញ្ជាក់ថា ច្រកទ្វារព្រំដែននេះនឹងសម្ពោធឆាប់ៗខាងមុខ ដើម្បីជំរុញសេដ្ឋកិច្ច ការផ្លាស់ប្ដូរទំនិញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok