uk
Feedback
CPP_PP Official

CPP_PP Official

Відкрити в Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

Показати більше
1 601
Підписники
+324 години
+557 днів
+6030 день
Архів дописів
ភ្នំពេញ 🇰🇭 #នគរូបនីយកម្មរាជធានីភ្នំពេញ #ការរៀបចំក្រុង #នគរូបនីយកម្ម #កម្ពុជាមាតុភូមិខ្ញុំ #ដង្ហើមសេដ្ឋកិច្ចរាជធានីភ្នំពេញ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន កម្ពុជានិងចិន គឺជាមិត្តដែកថែប ជាសហគមន៍វាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី ដែលជាទំនាក់ទំនងដ៏ជម្រៅជាមួយគ្នា។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជាប្រាប់រដ្ឋសមាជិកអាស៊ានពីតម្រូវការបន្ទាន់ឱ្យមានបទឈប់បាញ់ក្នុងជម្លោះកម្ពុជា-ថៃ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៣) ភ្នំពេញ៖ រដ្ឋមន្ដ្រីការបរទេសកម្ពុជា បញ្ជាក់ជាថ្មី ពីការត្រៀមខ្លួនរួចជាស្រេច ក្នុងការស្តារប្រក្រតីភាពឡើងវិញ ដើម្បីសន្តិភាព និងវិបុលភាពរួម រវាងកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ សេចក្តីថ្លែងការណ៍ ស្តី​ពី​លទ្ធផល នៃ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន អំពី​ស្ថានភាព​បច្ចុប្បន្ន​កម្ពុជា​-​ថៃ នៅ​​កូ​ឡា​ឡាំ​ពួរ ថ្ងៃ​ទី២២ ធ្នូ ២០២៥។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ៥) ភ្នំពេញ៖ ថ្ងៃនេះ ថៃ វាយប្រហារខ្លាំងលើទីតាំងជនស៊ីវិលក្នុងភូមិសាស្ត្រស្រុកសំពៅលូន និងក្រុងប៉ោយប៉ែត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ ​​បក្សកុម្មុយនីស្តវៀតណាម បើកកិច្ចប្រជុំជ្រើសរើសមេដឹកនាំថ្មី។ (ប្រភព៖ THMEY  THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាស៊ាន បញ្ជាក់ពីការប្ដេជ្ញាចិត្តគោរពព្រំដែនអន្តរជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ ‎​​គុយបា ដិសេធការកំណត់របស់អាមេរិក ចំពោះប្រទេសវេណេស៊ុយអេឡា ថាជាអង្គការភេរវកម្មបរទេស។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន៖ ចិននឹងបន្តជួយយ៉ាងសកម្ម ដើម្បីឱ្យស្ថានការណ៍កម្ពុជា-ថៃ បានធូរស្រាលក្នុងពេលឆាប់ៗ ដើម្បីក្តីសុខប្រជាជន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១០) អន្តរជាតិ៖ តម្លៃប្រេងកើនឡើង ក្រោយឮដំណឹងថាអាមេរិក តាមប្រមាញ់កប៉ាល់ដឹកប្រេងមួយគ្រឿង ចេញពីវ៉េណេស៊ុយអេឡា។(ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ ជប៉ុនត្រៀមដំណើរការឡើងវិញ រោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេលើពិភពលោក ជិត១៥ឆ្នាំក្រោយមហន្តរាយ Fukushima។ (ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ លោក ពូទីន ប្តេជ្ញា​ថានឹង​មិន​ធ្វើ​សង្រ្គាម​ទៀត​ទេ ប្រសិនបើប្រទេសលោក​ខាង​លិច​គោរព​រុស្ស៊ី។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិ
+7
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តមសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្សនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ រសៀលថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ភាពអយុត្តិធម៌ចំនួន៣ ដែលកម្ពុជាកំពុងទទួលពីជម្លោះកម្ពុជា-ថៃ ដូច្នេះរាស្ត្រ រដ្ឋ ស្ថាប័ន ត្រូវតែវេញគ្នាជាធ្លុងមួយដើម្បីភាពរឹងមាំនៃកម្ពុជាយើង៕ #Cambodia #Thailand #borderdispute សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២១-ធ្នូ-២០២៥   ១) ភ្នំពេញ៖ ស្អែក ប្រមុខការទូតកម្ពុជានឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានពិភាក្សាពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា-ថៃ នៅម៉ាឡេស៊ី។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ២) ភ្នំពេញ៖ កាសែតធំៗផ្សាយថា ជនភៀសសឹក កម្ពុជា ជាងកន្លះលាននាក់ បង្ខំចិត្តចេញពីផ្ទះ ដោយសារយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ៖ អំពើឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា បានបណ្តាលឱ្យស្លាប់ពលរដ្ឋសុីវិលកម្ពុជាកេីនឡេីង ១៩នាក់។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ យោធាថៃ បន្តបាញ់ប្រហារយ៉ាងកំរោល ដោយមិនរើសគោលដៅ ផ្លោងចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។ (ប្រភព៖ DAP NEWS)      ចុចអាន ៥) ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជំរុញឱ្យប្រជាពលរដ្ឋ និងនិស្សិតខ្មែរនៅជប៉ុន បន្តលើកកម្ពស់ស្មារតីស្នេហាជាតិ និងឯកភាពជាតិ និងគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ ​​ជប៉ុនផ្ដល់ជំនួយ១៤ម៉ឺនដុល្លារ សម្រាប់សង់ជម្រកឱ្យស្រ្តីរងគ្រោះពីការជួញដូរ និងស្ដារនីតិសម្បទាជនរងគ្រោះកណ្ដាលស្ទឹង។ (ប្រភព៖ THMEY  THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ វិមានក្រឹមឡាំងថា ការកែប្រែរបស់អឺរ៉ុបនិងអ៊ុយក្រែនលើសំណើអាមេរិក មិនជួយដល់សន្តិភាពទេ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ ‎​​លោក អាន់វ៉ា សង្ឃឹមថា​កិច្ចប្រជុំពិសេសអាស៊ាននៅថ្ងៃចន្ទស្អែកនេះ ក្លាយជាវេទិកាសម្រាប់កម្ពុជា ​និងថៃចរចាបន្ធូរបន្ថយភាពតានតឹង។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល មានគម្រោងបញ្ចុះបញ្ចូលឱ្យលោក ត្រាំ វាយប្រហារជាថ្មីលើអ៉ីរ៉ង់។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ វិមានក្រឹមឡាំង៖ លោក ពូទីន ត្រៀមខ្លួនជាស្រេចដើម្បីចរចាជាមួយលោក ម៉ាក្រុង ជុំវិញសង្រ្គាមអ៊ុយក្រែន។(ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ កូរ៉េខាងជើង អះអាងថា ជប៉ុន មានមហិច្ឆតាលើអាវុធនុយក្លេអ៊ែរ។(ប្រភព៖ Kampucheathmey Daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-ធ្នូ-២០២៥   ១) ភ្នំពេញ៖ កម្ពុជា-ចិន បញ្ជាក់ភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់បន្ទាន់រវាងកម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ ទាហានថៃ បន្តឧក្រិដ្ឋកម្មសង្រ្គាមដោយបន្តប្រើយន្តហោះ F-16 បាញ់យ៉ាងកំរោល និងគ្មានរើសគោលដៅ ចូលតំបន់រស់នៅរបស់ជនស៊ីវិលកម្ពុជា។ (ប្រភព៖ BTV  NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាកំពុងបង្កើតធនធានមនុស្សជំនាញវិជ្ជាជីវៈ គាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ កងទ័ពថៃ បង្កឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលរបស់កម្ពុជា, ផ្ទះប្រជាពល​រដ្ឋ​នៅសង្កាត់កូនក្រៀល ក្រុងសំរោង ជាច្រើនខ្នងរងការខូចខាតដោយ​សារទម្ងន់គ្រាប់ផ្លោងរបស់ទ័ពថៃ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ក្រសួង​ព័ត៌មាន ៖ ថៃ​​បន្ត​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយជា​ច្រើន ក្នុង​នោះ​ក៏​បាន​ប្រើប្រាស់ AI ដើម្បី​ប្រឌិត បំភ្លៃការ​ពិត​ជុំវិញ​ស្ថានភាព​រំលោភ​ទឹកដី​កម្ពុជា។ (ប្រភព៖ kohsantepheap daily)      ចុចអាន ៦) អន្តរជាតិ៖ EU យល់ព្រមផ្តល់កម្ចី​៩០​ពាន់លានអឺរ៉ូដល់អ៊ុយក្រែន ដោយ​មិនប្រើ​ទ្រព្យ​បង្កករបស់រុស្ស៊ី។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ ​​លោក Putin សន្យាថានឹងនាំមក នូវជោគជ័យបន្ថែមទៀត សម្រាប់យោធានៅបំណាច់ឆ្នាំនេះ។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ធនាគារជាតិ របស់រុស្សីកាត់បន្ថយអត្រា ការប្រាក់ជាលើកទី៥ ដើម្បីទប់ទល់នឹងអតិផរណា។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ ‎​​ប្រធានាធិបតីតៃវ៉ាន់​ សន្យា​បញ្ជា​ស៊ើបអង្កេតពេញលេញ​​ ទោះ​បី​​អ្នកវាយ​​​​ប្រហារ​ធ្វើអត្តឃាត ‎​។(ប្រភព៖ Kampucheathmey daily)      ចុចអាន ១០) អន្តរជាតិ៖ រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីសង្ឃឹមថា កម្ពុជានិងថៃ នឹងអាចឈានដល់បទឈប់បាញ់ នៅត្រឹមថ្ងៃចន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយ។ (ប្រភព៖ FRESH NEWS)      ចុចអាន ១១) អន្តរជាតិ៖ អ៊ុយក្រែន និងព័រទុយហ្គាល់ សហការគ្នាផលិតដ្រូនសមុទ្រ។ (ប្រភព៖ FRESH NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

វត្តមានជនរួមជាតិទាំងអស់ ដែលបានចូលរួមព្យុហយាត្រា "ដើរដើម្បីសន្តិភាព" និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លឆ្លុះបញ្
+1
វត្តមានជនរួមជាតិទាំងអស់ ដែលបានចូលរួមព្យុហយាត្រា "ដើរដើម្បីសន្តិភាព" និងឆន្ទៈដ៏មោះមុតរបស់បងប្អូនខ្មែរយើង ជាសក្ខីភាពឆ្លឆ្លុះបញ្ចាំងថាខ្មែរតែងរួមសុខ រួមទុក្ខ និងរួមទទួលខុសត្រូវលើជោគវាសនាជាតិខ្លួន៕ The presence of all compatriots who joined the "March for Peace" and the strong will of our Khmer brothers and sisters is a testament of the fact that Khmer people always share happiness sorrow, and responsibility for their national destiny. សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

«សូមគោរពដឹងគុណដល់វិរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរយើង» បើសិនលោកអ្នក ត្រូវការប្រើប្រាស់ Frame រូបថតនេះ សូមចុចលើ link ខាងក
«សូមគោរពដឹងគុណដល់វិរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពខ្មែរយើង» បើសិនលោកអ្នក ត្រូវការប្រើប្រាស់ Frame រូបថតនេះ សូមចុចលើ link ខាងក្រោម៖ 👉 https://www.twibbonize.com/support-military សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំមិនឱ្យមានការផ្សព្វផ្សាយទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធរបស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៦ចំណុច ដល់និពន្ធនាយកសារព័ត៌មាន បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៣) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជាអរគុណចក្រភពអង់គ្លេសសម្រាប់ការគាំទ្រដំណើរការសន្តិភាព និងកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា និងថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ពេលថៃប្រើភាសាការទូត ផ្ទុយពីទង្វើពិតនៅលើដី៖ កម្ពុជា ត្រូវបង្ហាញយុត្តិធម៌ដល់ពិភពលោកតាមរយៈភស្តុតាងច្បាប់ និងពេលវេលា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ក្រសួងអប់រំ៖ គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ សិស្សភៀសសឹកបានចុះឈ្មោះចូលរៀនបណ្តោះអាសន្នជាង ១ម៉ឺន ៣ពាន់នាក់ ក្នុងគ្រឹះស្ថានសិក្សា ២០៣៣សាលា។(ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ ជំរំសុវត្ថិភាពកម្ពុជា មានដល់ ១៤ខេត្ត រួមជាមួយជនភៀសសឹក ជិត ៥០ម៉ឺននាក់។ (ប្រភព៖ BTV NEWS)      ចុចអាន ៧) ភ្នំពេញ៖ ​​សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥។(ប្រភព៖ BTV NEWS)      ចុចអាន ៨) អន្តរជាតិ៖ លោក ពូទីន នឹងមិនធ្វើការសម្របសម្រួលលើបញ្ហាអ៊ុយក្រែនឡើយ, ចោទអឺរ៉ុបថា «ប្លន់ទ្រព្យរុស្ស៊ីទាំងថ្ងៃ»។ (ប្រភព៖ FRESH NEWS)      ចុចអាន ៩) អន្តរជាតិ៖ ‎រដ្ឋមន្ត្រីការបរទេសអាមេរិក ជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃ ចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍ និងត្រឡប់ ទៅអនុវត្តកិច្ចព្រមព្រៀង សន្តិភាពទីក្រុងគូឡាឡាំពួរវិញ‎​។ (ប្រភព៖ DAP NEWS)      ចុចអាន ១០) អន្តរជាតិ៖ មហាអំណាចចិន និងសហរដ្ឋអាមេរិក នាំគ្នាចូលរួមជួយស្វែងរកបទឈប់បាញ់ថៃ-កម្ពុជា នៅមុនកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន។(ប្រភព៖ FRESH NEWS)     ចុចអាន ១១) អន្តរជាតិ៖ លោក Trump ធ្វើការទាមទារសំដៅ លើប្រេងត្រឡប់ពី វេណេស៊ុយអេឡាមកវិញ។ (ប្រភព៖ DAP NEWS)     ចុចអាន ១២) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត។ (ប្រភព៖ Kampucheathmey Daily)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

អបអសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៦៤! នាព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩
+9
អបអសាទរពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី៦៤! នាព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានបិទវគ្គអប់រំនយោបាយរាជធានីភ្នំពេញជំនាន់ទី៦៤ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណកម្មាធិការគណបក្សរាជធានីភ្នំពេញ។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សំឡេងបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទីពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថាយើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិ កម្ពុជ
+1
សំឡេងបងប្អូនប្រជាពលរដ្ឋខ្មែរពីគ្រប់ទិសទីពិតជាមានទម្ងន់ក្នុងការបង្ហាញឆន្ទៈដ៏មុតស្រួចថាយើងចង់បានសន្តិភាពសម្រាប់ប្រជាជាតិ កម្ពុជា-ថៃ និងសម្រាប់ប្រជាជាតិទូទាំងប្រទេស។ The voice of Cambodian citizens from all over the world are truly powerful in expressing our strong will that we want peace for the people of Cambodia-Thailand and for the people around the country. សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្ដេចធិបតី៖សំឡេងរបស់ពលរដ្ឋកម្ពុជា គឺជាសំឡេងដែលឱ្យតម្លៃលើសន្តិភាព និងប្រាថ្នាការរួមរស់ដោយសន្តិសហវិជ្ជមានជាមួយគ្រប់ប្រជាជាតិទាំងអស់។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ ប្រជាជនកម្ពុជា ពិតជាមិនចង់បានសង្គ្រាម និងមិនចង់ឃើញការខូចខាត វិនាសកម្ម ការបាត់បង់អាយុជិវិត និងការបែកបាក់គ្រួសារឡើយ។ (ប្រភព៖ DAP  NEWS)      ចុចអាន ៣) ភ្នំពេញ៖ ប្រធាននាយកដ្ឋានអាស៊ី និងអូសេអានីនៃក្រសួងអឺរ៉ុបបារាំងមានការអាណិតអាសូរយ៉ាងក្រៃលែងចំពោះជនស៊ីវិលកម្ពុជាដែលបានបាត់បង់ជីវិត និងជនភៀសសឹកដោយសារជម្លោះព្រំដែនជាមួយថៃ។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ទូតអឺរ៉ុបនៅកម្ពុជា រំពឹងផ្តល់ជំនួយថែមទៀត សម្រាប់ជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីផ្តល់ជំនួយ ៧០ម៉ឺនអឺរ៉ូ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) អន្តរជាតិ៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន ៖ កងកម្លាំងឯករាជ្យតៃវ៉ាន់ ធ្វើសកម្មភាពប្រឆាំង នឹងរលកនៃប្រវត្តិសាស្ត្រ ដែលត្រូវបរាជ័យ។(ប្រភព៖ DAP NEWS)      ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតី វេណេហ្ស៊ុយអេឡា ចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងស្វែងរកការផ្តួលរំលំរដ្ឋាភិបាលរបស់លោក និងដាក់អាណានិគម លើវេណេហ្ស៊ុយអេឡា។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​លោកស្រីនាយករដ្ឋមន្ត្រីជប៉ុនអះអាងថា ជប៉ុននៅតែបើកចំហទ្វារ ស្វាគមន៍ការសន្ទនាជាមួយចិនជានិច្ច។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ ក្រសួងការពារជាតិរុស្សី អះអាងថា អ៊ុយក្រែនឆ្នាំ​២០២៥​នេះ បានបាត់បង់ជីវិតទាហាន យ៉ាងហោចណាស់ ៥០ម៉ឺននាក់មកហើយ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ​ត្រាំ ថា​ខ្លួននាំ​យក​សន្តិភាពដំបូងគេ​ ​ក្នុង​ប្រវត្តិសាស្រ្ត​​៣០០០ឆ្នាំ​ដល់​​មជ្ឈិមបូព៌ា​។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ១០) អន្តរជាតិ៖ អ៊ីរ៉ង់ គំរាម កម្ទេចមូលដ្ឋានយោធាអាមេរិកនៅកាតា ឲ្យខ្ទេចខ្ទាំ បើប៉ះទីក្រុងតេអេរ៉ង់ម្តងទៀត។(ប្រភព៖ Kampucheathmey Daily)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សហភាពអឺរ៉ុបជំរុញឱ្យកម្ពុជា និងថៃ ត្រូវស្ដារឡើងវិញនូវបទឈប់បាញ់ជាបន្ទាន់ និងប្រកាសផ្តល់ជូនរូបភាពពីផ្កាយរណបសម្រាប់ការឃ្លាំមើលបទឈប់បាញ់នេះ។ (ប្រភព៖ BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា បន្តជំរុញដំណោះស្រាយដោយសន្តិវិធី ខណៈថៃបដិសេធ និងនៅបន្តសកម្មភាពយោធា ។ (ប្រភព៖ THMEY THMEY  NEWS)      ចុចអាន ៣) ភ្នំពេញ៖ ទូតកម្ពុជាប្រចាំនៅបារាំងប្រាប់តំណាង UNESCO ថ្មី អំពីទង្វើឈ្លានពានរបស់ថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F16 បំផ្លាញ់ប្រាសាទខ្មែរជាសម្បត្តិបេតិកភណ្ឌពិភពលោក។ (ប្រភព៖ BTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា ផ្លាស់ប្តូរយោបល់ជាមួយតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប អំពីស្ថានការណ៍កំពុងវិវត្តន៍ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ក្នុងការបញ្ឈប់នូវការផ្ទុះអាវុធ និងស្ដារសន្តិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) អន្តរជាតិ៖ ប្រទេសអឺរ៉ុប៣៥ប្រទេស សម្រេចបង្កើតគណៈកម្មការទាមទារសំណងខូចខាតជូនអ៊ុយក្រែន។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ ចិនចោទហ្វីលីពីនថាបង្កបញ្ហានៅសមុទ្រចិនខាងត្បូង ដោយធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពតំបន់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៧) អន្តរជាតិ៖ ​​របបយោធា​មីយ៉ាន់ម៉ា ​វាយ​បក​ទៅ​អន្តរជាតិ​​ចំពោះការ​រិះគន់​ការ​​បោះ​ឆ្នោត​​​។(ប្រភព៖ Kampucheathmey Dialy)      ចុចអាន ៨) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ ដាក់បន្ថែម៧ប្រទេសទៀតចូលក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ បញ្ជាឱ្យបិទផ្លូវទាំងស្រុង ​នូវនាវាដឹកប្រេង ដែលត្រូវបានអនុម័តឱ្យធ្វើដំណើរទៅ និងមកពីប្រទេសវេណេស៊ុយអេឡា។(ប្រភព៖ DAP NEWS)      ចុចអាន ១០) ភ្នំពេញ៖ ចិន និយាយថា ជប៉ុនគ្មានសិទ្ធិរិះគន់លើកំណើនថវិកាការពារជាតិរបស់ប្រទេសចិននោះទេ។(ប្រភព៖ CNC HOT NEWS)     ចុចអាន   សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ស្មារតីស្នេហាជាតិ! ខ្មែរតែមួយ! ខ្មែរជួយខ្មែរ!🇰🇭 📍ខណ្ឌ៧មករា រាជធានីភ្នំពេញ #ខឿនការពារជាតិប្រជាជន #ខ្មែរជួយខ្មែរ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សម្ដេចតេជោ ៖ កម្ពុជា ពុំមានជនជនជាតិរុស្ស៊ី ឬជនបរទេសផ្សេងទៀត ចូលរួមប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ពកម្ពុជាឡើយ។(ប្រភព៖ DAP NEWS)     ចុចអាន ២) ភ្នំពេញ៖ ប្រេស៊ីល ឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែន កម្ពុជា-ថៃ។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ “កម្ពុជាគាំទ្រការពង្រឹងភាពជាអ្នកដឹកនាំដើម្បីសន្តិភាព ក្នុងកាលៈទេសៈដែលកម្ពុជាទទួលរងការឈ្លានពានពីប្រទេសថៃ” ។ (ប្រភព៖ CEN  NEWS)      ចុចអាន ៤) ភ្នំពេញ៖ សង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃបន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជានៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ ICRC បញ្ជាក់ថា នាយទាហានទាំង ១៨រូបដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា​។ (ប្រភព៖ CEN NEWS)      ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ៖ «យើងបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨ ហើយមានសង្រ្គាមមួយកំពុងមានបញ្ហាបន្តិចបន្តួចគឺ ថៃនិងកម្ពុជា ហើយកំពុងមានមនុស្សស្លាប់ រឿងបែបនេះមិនគួរកើតឡើងទេ ប៉ុន្តែយើងនឹងដោះស្រាយវា» !។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ត្រាំ ខកចិត្តខ្លាំង ដែលចិនកាតទោសសេដ្ឋីហុងកុងមួយជីវិត និងស្នើលោកស៊ី ពិចារណាដោះលែង។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ បេសកជនអាម៉េរិក ជួបមេដឹកនាំអ៊ីស្រាអ៊ែល ដើម្បីពិភាក្សាកិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សាដំណាក់កាលទី២។(ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ ការភ័យខ្លាចកំពុងកើនឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ថៃ ជាមួយសហរដ្ឋអាមេរិក អាចនឹងត្រូវលុបចោលដោយសារជម្លោះជាមួយកម្ពុជា, ព្រោះតែ អនុទីន ទាត់ចោលបទឈប់បាញ់ ខណៈ សម្តេចធិបតី ស្វាគមន៍សំណើរបស់លោក អាន់ វ៉ា !។ (ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ ប្រធានាធិបតីត្រាំ៖ អ៊ុយក្រែនត្រូវទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ប៉ុន្តែចំណុចសំខាន់គឺធានាសន្តិសុខបច្ចុប្បន្ន មិនឱ្យសង្គ្រាមផ្ទុះឡើងវិញ។(ប្រភព៖ CNC HOT NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសាព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម ប្រយុទ្ធនៅកម្ពុជា។ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព កម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដី កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មាន យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី នៅលើទឹកដីកម្ពុជាពិសេសកងទ័ព ជើងទឹកបរទេសដែលមកតាមច្រក សមុទ្រខេត្តព្រះសីហនុដែលនេះជា ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ យោធាឬការប្រយុទ្ធនោះឡើយ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៥-ធ្នូ-២០២៥   ១) ភ្នំពេញ៖ សាលារៀនចំនួន ១០៣៩ នៅបណ្ដាខេត្តជាប់ព្រំដែន ត្រូវបិទទ្វារដោយសារការឈ្លានពានពីយោធាថៃ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ២) ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ កម្ពុជា-ចិន បន្ដឈរជាមួយគ្នា គ្រប់កាលៈទេសៈ ទាំងក្នុងតំបន់ និងអន្ដរជាតិ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រសួងការពារជាតិអំពាវនាវសូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាព ដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជាវាយការពារខ្លួនផ្ដោតតែលើគោលដៅយោធាថៃប៉ុណ្ណោះ ខណៈថៃបានបាញ់ប្រហារជនស៊ីវិលកម្ពុជា ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ ​កម្ពុជា និងវៀតណាម បង្ហាញពីការចាប់ដៃពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៦) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ​លោក អាន់វ៉ា ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានលើកពេល ខណៈជម្លោះថៃ-កម្ពុជាកាន់តែឡើងកម្ដៅ។ (ប្រភព៖ FRESH NEWS       ចុចអាន ៧) អន្តរជាតិ៖ លោក ដូណាល់ ត្រាំ គំរាមដាក់ពន្ធបន្ថែមលើថៃ និងកម្ពុជា ប្រសិនបើប្រទេសទាំងពីរ មិនបញ្ឈប់អរិភាព ជាមួយគ្នានោះទេ‎​​​​​។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ ថៃ នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកុម្ភៈ២០២៦ ក្រោយរំលាយសភា ខណៈការបែកបាក់ផ្ទៃក្នុងនិងវិបត្តិនយោបាយកប់យ៉ាងជ្រៅ។ (ប្រភព៖ BTV NEWS)      ចុចអាន ៩) អន្តរជាតិ៖ ទីបំផុត មហា​យក្ស​ចិន ចេញ​មក​ជំរុញ​ឲ្យ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​និង​ថៃ និង​ស្តារ​សន្តិភាព​ឡើង​វិញ។ (ប្រភព៖ Kohsantepheap daily)      ចុចអាន ១០) អន្តរជាតិ៖ ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងបាងកកថា ការចោទថា ពលរដ្ឋរុស្ស៊ីជាប់ពាក់ព័ន្ធ ជាទាហានស៊ីឈ្នួល ក្នុងជម្លោះព្រំដែនថៃ-កម្ពុជា គឺអាចប្រឈមនឹងហានិភ័យបំផ្លាញ ទំនាក់ទំនងយូរអង្វែង រវាងរុស្ស៊ី និងថៃ‎។ (ប្រភព៖ DAP NEWS)      ចុចអាន ១១) អន្តរជាតិ៖ មនុស្ស៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសលើទីក្រុងហ្គាហ្សា ខណៈអ៊ីស្រាអ៊ែលអះអាងថា ខ្លួនកំណត់គោលដៅលើមេបញ្ជាការក្រុមហាម៉ាស់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ១២) អន្តរជាតិ៖ មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កម្ទេចអគារនៅជាប់ព្រំដែនថៃ ដែលជាសម្បុក Scammer។ (ប្រភព៖ Kampucheathmey daily)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័
សម្តេចធិបតី នាយករដ្ឋមន្ត្រី៖ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៤-ធ្នូ-២០២៥   ១) ភ្នំពេញ៖  សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា។(ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេច ហ៊ុន សែន រំឭកពីតួនាទី UN ក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ នៅថ្ងៃខួបទី៧០ ដែលកម្ពុជាក្លាយជាសមាជិក។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ ខួប៣៣ឆ្នាំរមណីយដ្ឋានអង្គរចូលបញ្ជីបេតិកភណ្ឌ សម្ដេច ហ៊ុន សែន រំឭកស្មារតីកូនខ្មែរឱ្យចេះស្រឡាញ់ ថែរក្សា និងការដឹងគុណ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈនេះ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ ​ម៉ោងប្រមាណ៤រសៀលនេះ យោធាថៃបានផ្សែងពុលយ៉ាងគំហុក ចូលភូមិជោគជ័យ នៅខេត្តបន្ទាយមានជ័យ ដើម្បីបន្ដមហិច្ឆតាឈ្លានពានកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) ភ្នំពេញ៖ សហគមន៍​ខ្មែរ ពលករ និង​និស្សិត​ខ្មែរ​នៅ​ជប៉ុន​ប្រមាណ១៥០០​នាក់​ប្រមូលផ្តុំ​គ្នា​ប្រឆាំង​ការ​វា.យ​ប្រហារ​ដ៏​ឃោរឃៅ​របស់​ថៃ​មក​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​សែន​នាក់​រង​ទុ.ក្ខ។ (ប្រភព៖ KohSantepheap Daily)      ចុចអាន ៧) ភ្នំពេញ៖ ‎​​​​​ក្រសួងការពារជាតិ៖ ការផ្សាយរបស់ផេក Army Military Force ដែលបង្ហោះរូបភាពបង្ហាញប្រមូលបានសម្លៀកបំពាក់ ឡូហ្គោ និងវិទ្យុទាក់ទងទាហានកម្ពុជា គឺជាព័ត៌មានក្លែងក្លាយ បំភ្លៃខុសការពិតទាំងស្រុង។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ លោកប្រធានាធិបតីអាម៉េរិក ព្រមានថានរណាម្នាក់នឹងត្រូវទទួលខុសត្រូវ ប្រសិនបើការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ នៅតែបន្ត! ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ គណបក្សប្រជាជនថៃ ព្រមានកុំយកបញ្ហាជម្លោះព្រំដែនជាលេសពន្យារពេលបោះឆ្នោត សម្រាប់ផលប្រយោជន៍គណបក្សណាមួយឱ្យសោះ។(ប្រភព៖ FRESH NEWS)      ចុចអាន ១០) អន្តរជាតិ៖ ការ​វាយប្រហារ​ដោយ​​ដ្រូន ​​សម្លាប់​ទាហាន​រក្សា​សន្តិភាព​ UN ៦នាក់​នៅ​ស៊ូដង់។(ប្រភព៖ Kampucheathmey daily)      ចុចអាន ១១) អន្តរជាតិ៖ លោក ត្រាំ ប្តេជ្ញាសងសឹក ក្រោយកងទ័ពអាមេរិកស្លាប់ ក្នុងការវាយប្រហាររបស់ក្រុម ISIS នៅប្រទេសស៉ីរី។(ប្រភព៖ FRESH NEWS)      ចុចអាន ១២) អន្តរជាតិ៖ បេឡារុសដោះលែងអ្នកទោសនយោបាយ១២៣នាក់ ក្រោយអាម៉េរិកដកទណ្ឌកម្មសេដ្ឋកិច្ច។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link ដូចមានខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok