fa
Feedback
CPP_PP Official

CPP_PP Official

رفتن به کانال در Telegram

នេះជា Channel Telegram ផ្លូវការរបស់គណបក្សប្រជាកម្ពុជារាជធានីភ្នំពេញ

نمایش بیشتر
1 692
مشترکین
+524 ساعت
+67 روز
+6930 روز
آرشیو پست ها
សម្តេចតេជោ ហ៊ុន សែន បានចេញសារពាក់ព័ន្ធប្រពៃណីបុកល័ក្តក្នុងពិធីអាពាហ៍ពិពាហ៍ខ្មែរទាំងយប់ ព្រោះមិនចង់ឃើញមានជម្លោះជាតិសាសន៍រវាងប្រជាជនខ្មែរ និងខ្មែរឥស្លាម សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២២-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះវត្តមានដោយគ្មានការអនុញ្ញាតរបស់នាវា កងទ័ពជើងទឹកថៃ និងការអនុវត្តនីតិថៃ ដោយល្មើសច្បាប់នៅក្នុងដែនសមុទ្រកម្ពុជា នាថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៦។ (ប្រភព៖ CEN NEWS)      ចុចអាន ២) ភ្នំពេញ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលនៃការអញ្ជើញចូលរួមរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ (ប្រភព៖ CEN NEWS)      ចុចអាន ៣) ភ្នំពេញ៖ ឧប. ហ៊ុន ម៉ានី៖ ផែនទីបង្ហាញផ្លូវស.ស.យ.ក. ២.០​ នឹងបន្តរួមចំណែកការកសាង ការពារ និងអភិវឌ្ឍន៍ជាតិ ធានាបាននូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ វត្តមាន សម្តេច ហ៊ុន ម៉ាណែត នៅអាម៉េរិកពេលនេះ បញ្ជាក់ជាថ្មីនូរជំហរការទូតកម្ពុជា ថា ទីណាលើកឡើងពី «សន្តិភាព» គឺត្រូវតែមានមុខកម្ពុជា។ (ប្រភព៖ ស៊ី ស៊ី ថាមស៍)      ចុចអាន ៥) អន្តរជាតិ៖ អាល្លឺម៉ង់ នៅតែពឹងផ្អែកកាន់តែខ្លាំង ទៅលើបច្ចេកវិទ្យាយោធាអាមេរិក បន្ទាប់ពីគម្រោងបញ្ជាទិញយន្តហោះចម្បាំង F-35 បន្ថែមទៀត។ (ប្រភតរជDAD NEWS)      ចុចអាន ៦) អន្តរជាតិ៖ យោធាចិន ប្រញាប់ប្រញាល់ បញ្ជួនយន្តហោះប្រដេញ បន្ទាប់ពីយន្តហោះចម្បាំង F-16 អាមេរិក ១០គ្រឿង ហោះខិតជិតឆ្នេរសមុទ្រចិន។(ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ នាវាចម្បាំងអូស្រ្តាលី បើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្រោមការឃ្លាំមើលពីយោធាចិន។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖​ ក្រុមប្រទេសអារ៉ាប់និងមូស្លីម ថ្កោលទោសសម្តីឯកអគ្គរដ្ឋទូតអាមេរិក ដែលថាអ៉ីស្រាអែលមានសិទ្ធិលើទឹកដីភាគច្រើននៅមជ្ឈិមបូព៌ា។(ប្រភព៖  FRESH NEWS)        ចុចអាន ៩) អន្តរជាតិ៖ ​ ស៊ុយអែត​ បង្ហាញកញ្ចប់ជំនួយ យោធាដ៏សំខាន់មួយ​ សម្រាប់អ៊ុយក្រែន ដែលផ្តោតលើការ ការពារដែនអាកាស។(ប្រភព៖ DAP NEWS )     ចុចអាន ១០) អន្តរជាតិ៖ ហុងគ្រី ព្រមានរារាំងទណ្ឌកម្មថ្មីរបស់អឺរ៉ុបលើរុស្ស៊ី រហូតទាល់តែអ៊ុយក្រែន​បើកផ្លូវប្រេងវិញ។(ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ២០-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមិន​យល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ២) ភ្នំពេញ៖ សំណុំរឿងក្ដៅ៣នៅកម្ពុជា សម្ដេច ហ៊ុន ម៉ាណែតពន្យល់អ្នកកាសែត Fox News។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេច​ធិបតី​ប្រាប់​ FOX News ថា​កម្ពុជា​ត្រូវ​ការ​រក្សា​តុល្យភាព​ជាមួយ​​វ៉ាស៊ីនតោន និង​ប៉េកាំង។ (ប្រភព៖Kampucheathmey Daily)      ចុចអាន ៤) ភ្នំពេញ៖ លោកត្រាំ​ ថាសង្គ្រាម​កម្ពុជា​ និង​ថៃ​ព្រៃផ្សៃណាស់​ និងសរសើរ​ជំហរ​​នាយករដ្ឋមន្ត្រីកម្ពុជា​ ។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៥) អន្តរជាតិ៖ របាយការណ៍ស៊ើបអង្កេតអន្តរជាតិ៖ ថៃជាអ្នករំលោភបំពានច្បាប់សង្គ្រាមយ៉ាងធ្ងន់ធ្ងរក្នុងជម្លោះព្រំដែនជាមួយកម្ពុជា។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ បក្សកាន់អំណាចកូរ៉េខាងជើង បើកសមាជដែលផ្ដោតលើការការពារជាតិ និងសេដ្ឋកិច្ច។(ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៧) អន្តរជាតិ៖ ជនជាតិថៃ៧១នាក់ ចូលធ្វើទាហានឲ្យអ៊ីស្រាអែល ប្រយុទ្ធក្នុងសង្គ្រាមនៅ ហ្គាហ្សា។(ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖​ ឥណ្ឌូណេស៊ី និង​ប្រទេស៤ទៀត សន្យាបញ្ជូនទ័ពទៅកាន់កងកម្លាំងរក្សាសន្តិភាពនៅហ្គាហ្សា។(ប្រភព៖  Kampucheathmey Daily)        ចុចអាន ៩) អន្តរជាតិ៖ ​ អំឡុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព លោក ត្រាំ ប្រកាសពីការប្តេជ្ញាចិត្តជាអន្តរជាតិ លើការងារកសាងតំបន់ហ្កាហ្សាឡើងវិញ។(ប្រភព៖ FRESH NEWS )     ចុចអាន ១០) អន្តរជាតិ៖ អាម៉េរិក-ឥណ្ឌូណេស៊ី ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃ៣៣ពាន់លានដុល្លារ។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន ១១) អន្តរជាតិ៖ នាយករដ្ឋមន្ត្រីជប៉ុន​ Takaichi ព្រមានពីការកើនឡើងនៃ «ការបង្ខិតបង្ខំ» របស់ចិន,​ ប្តេជ្ញាថានឹងកែទម្រង់សន្តិសុខ។(ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៩-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ ប្រសាសន៍សម្ដេចធិបតីប្រាប់ព័ត៌មានអន្តរជាតិអំពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា សំឡេង​ត្រូវ​បាន​ឮខ្ទរខ្ទារ​ពេញពិភពលោក។ (ប្រភព៖ BTV NEWS)     ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី និងតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងអាម៉េរិក។ (ប្រភព៖ CNC HOT  NEWS)    ចុចអាន ៣) ភ្នំពេញ៖ ជប៉ុនផ្តល់ជំនួយសម្ភារបរិក្ខារបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេ(Servers) សម្រាប់ការគ្រប់គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត​តម្លៃជាង ៥លានដុល្លារដល់ គ.ជ.ប។  (ប្រភព៖ BTV NEWS)     ចុចអាន ៤) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹកជាង១,៤៣៤នាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ, ជនភៀសសឹកនៅសល់៧០,៥១៦នាក់។ (ប្រភព៖ FRESH NEWS)     ចុចអាន ៥) អន្តរជាតិ៖ លោក ហ្សេលែនស្គី វាយតម្លៃថា លទ្ធផលចរចានៅទីក្រុងហ្សឺណែវមិនទាន់គ្រប់គ្រាន់ ខណៈការចរចាផ្នែកយោធាមានវឌ្ឍនភាពខ្លះហើយ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៦) អន្តរជាតិ៖ កាសែត The Wall Street Journal ផ្សាយថា លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងលើផែនការ សម្លាប់ក្រុមមេដឹកនាំរបស់អ៊ីរ៉ង់។ (ប្រភព៖ DAP NEWS)     ចុចអាន ៧) អន្តរជាតិ៖ ​រុស្ស៊ី និងអ៊ីរ៉ង់​ ពង្រឹងចំណងមិត្តភាពនុយក្លេអ៊ែរ និងយោធា ខណៈដែលសម្ពាធរបស់អាមេរិកកើនឡើង ចំពេលមានការចរចានុយក្លេអ៊ែរ​ ដែលកំពុងបន្ត។ (ប្រភព៖ DAP NEWS)     ចុចអាន ៨) អន្តរជាតិ៖​ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងធ្វេីជាអធិបតីក្នុងកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ជាមួយការរំពឹងទុកពីវត្តមានមេដឹកនាំ និងអ្នកតំណាងប្រហែល ៤៧ប្រទេស។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ ​ក្រុមប្រទេសជាមិត្ត នៃអភិបាលកិច្ចសកល អំពាវនាវឱ្យការពារធម្មនុញ្ញ អង្គការសហប្រជាជាតិ និងនីតិរដ្ឋអន្តរជាតិ។ (ប្រភព៖ DAP NEWS )     ចុចអាន ១០) អន្តរជាតិ៖ លោក Trump ព្រមានអង់គ្លេសកុំឱ្យបោះបង់ចោលមូលដ្ឋានទ័ព Diego Garcia ខណៈអាមេរិកកំពុងពិចារណាវាយប្រហារអ៊ីរ៉ង់។ (ប្រភព៖ BTV NEWS)     ចុចអាន ១១) អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូណេស៊ីទៅអាម៉េរិក ដើម្បីកិច្ចចរចាយុទ្ធសាស្រ្ត និងពាណិជ្ជកម្ម។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៨-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បង្ហោះរូបថតអនុស្សាវរីយ៍ជាមួយមេដឹកនាំអាស៊ាន ៤នាក់ ថតដោយលោក លី សៀវឡុង អតីតនាយករដ្ឋមន្ត្រីសង្ហបុរី កាលពីឆ្នាំ១០ឆ្នាំមុន និងពោលថា «ពេលនោះមេដឹកនាំអាស៊ានពិត ជាមានការស្រឡាញ់ រាប់អានគ្នាខ្លាំងណាស់»។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ Reuters ថាស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅតែផុយស្រួយ និងត្រូវការការចរចាបច្ចេកទេសជាបន្ទាន់។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន២៦ និងតំណាងសហភាពអឺរ៉ុប នៅកម្ពុជា។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ សភាកម្ពុជា ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនក្នុងឆ្នាំ២០២៦នេះ ដើម្បីពង្រឹងឥទ្ធិពល «ការទូតសភា» លើឆាកតំបន់ និងសកលលោក ។ (ប្រភព៖ BTV NEWS)      ចុចអាន ៥) ភ្នំពេញ៖ ប្រមុខការពារជាតិកម្ពុជាស្នើទៅភាគីឡាវថា បើមានបញ្ហាអ្វីកើតឡើងនៅព្រំដែន ត្រូវចែករំលែកព័ត៌មាន ដើម្បីដោះស្រាយដោយសន្តិវិធី។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៦) អន្តរជាតិ៖ ឥណ្ឌូណេស៊ីរឹតបន្តឹងការគ្រប់គ្រង​នីកែល ​ខណៈអាមេរិក និងចិន ប្រជែងគ្នា​លើរ៉ែ​កម្រ។ (ប្រភព៖ Kampucheathmey Daily))      ចុចអាន ៧) អន្តរជាតិ៖ អង់​គ្លេស​គាំទ្រ​អាមេរិក​លើកកម្ពស់​​សន្តិភាព​​​​នៅ​មជ្ឈិម​បូព៌ា​ បន្ទាប់​ពីកិច្ចចរចាសន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​​។ (ប្រភព៖ Kampucheathmey Daily)      ចុចអាន ៨) អន្តរជាតិ៖ ហ្វីលីពីន អូស្ត្រាលី និងអាម៉េរិក ធ្វើសមយុទ្ធជើងទឹកនិងជើងអាកាសរួមគ្នា នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៩) អន្តរជាតិ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ បញ្ជាឱ្យបោះឆ្នោតឡើងវិញ និងរាប់សន្លឹកឆ្នោតសារជាថ្មីនៅតំបន់មួយចំនួន។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ ឥណ្ឌា និងបារាំង ពង្រឹងសម្ព័ន្ធភាពយោធាកាន់តែរឹងមាំ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ម៉ាក្រុង នៅទីក្រុងមុំបៃ។(ប្រភព៖ CNC HOT NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៧-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-ឡាវ ពង្រឹងលើវិស័យការពារជាតិ និងកិច្ចសហប្រតិបត្ដិការគ្រប់គ្រងគ្រោះមន្ដរាយតាមបន្ទាត់ព្រំដែន។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ​ពលរដ្ឋ​ភៀសសឹក​ដែល​មិន​ទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន។ (ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយពិភពលោក កំពុងផ្ដោតការចាប់អារម្មណ៍លើសំណើកម្ពុជាទៅកាន់​បារាំង។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៤) ភ្នំពេញ៖ កម្ពុជាបណ្ដេញជនបរទេសជាង ១០០០នាក់ បន្ថែមទៀត ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចឆ្លងដែន និងឆបោកតាមប្រព័ន្ធអនឡាញ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៥) ភ្នំពេញ៖ មេសិទ្ធិមនុស្សកម្ពុជា ឆ្លើយតបចំពោះទស្សនមួយចំនួនតូចដែលចោទប្រកាន់ថារដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក, រដ្ឋាភិបាលប្រើគ្រប់យន្តការដើម្បីទាមទារទឹកដី និងផ្ទះសម្បែងត្រឡប់មកវិញ។ (ប្រភព៖ FRESH  NEWS)      ចុចអាន ៦) អន្តរជាតិ៖ លោក ដូណាល់​ ត្រាំ នឹងគាំទ្រការវាយប្រហារ របស់អ៊ីស្រាអែល ​លើកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ ប្រសិនបើការចរចារវាងអាមេរិក និងអ៊ីរ៉ង់​ បរាជ័យ។ (ប្រភព៖ DAP NEWS)      ចុចអាន ៧) អន្តរជាតិ៖ ចិន ផ្តល់ការលើកលែងទិដ្ឋាការ ដល់ចក្រភពអង់គ្លេស និងកាណាដា ដែលធ្វើឲ្យប្រទេសសរុប ដែលចិនលើកលែងទិដ្ឋាការឱ្យ បានកើនដល់ ៧៩ ប្រទេស។ (ប្រភព៖ DAP NEWS)      ចុចអាន ៨) អន្តរជាតិ៖ កងកម្លាំងអ៊ុយក្រែនទទួលបានជ័យជម្នះ​នៅក្នុងសមរភូមិនៅភាគខាងកើតនៃប្រទេស ដោយដណ្តើទឹកដីពីរុស្ស៊ីមកគ្រប់គ្រងវិញ បន្ទាប់ពីកងទ័ពរបស់រុស្ស៊ីមិនអាចប្រើប្រាស់អ៊ីនធឺណិត​ផ្កាយរណប Starlink។ (ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍)      ចុចអាន ៩) អន្តរជាតិ៖ EU នឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ ប៉ុន្តែនឹងមិនក្លាយជាសមាជិកទេ។ (ប្រភព៖ FRESH NEWS )     ចុចអាន ១០) អន្តរជាតិ៖ លោក ហ្សេលេនស្គី ព្រមានអំពីការវាយប្រហារថ្មីបស់រុស្ស៊ី មុនការចរចានៅហ្សឺណែវ។(ប្រភព៖ THMEY THMEY NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៦-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណេត ដឹកនាំគណៈប្រតិភូកម្ពុជា បានមកដល់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព។ (ប្រភព៖  DAP NEWS)      ចុចអាន ២) ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ឡាវ អះអាងពីការតាំងចិត្តជាថ្មីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងបន្ថែមរវាងកងទ័ពប្រទេសទាំងពីរ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៣) ភ្នំពេញ៖ ក្រសួងមហាផ្ទៃ មានពលរដ្ឋភៀសសឹក ៧៥.៥១១នាក់ទៀតពុំទាន់អាចវិលត្រឡប់មកផ្ទះវិញ។ (ប្រភព៖ DAP NEWS)      ចុចអាន ៤) ភ្នំពេញ៖ អ្នកនាំពាក្យ ការតវ៉ារបស់កម្ពុជាចំពោះសកម្មភាពរំលោភបំពាក់ពីសំណាក់ភាគីថៃគឺជាភស្តុតាងផ្នែកគតិយុត្តមិនអាចខ្វះបាន។ (ប្រភព៖ BTV  NEWS)      ចុចអាន ៥) ភ្នំពេញ៖ កម្ពុជា ចិន សម្រេចទំហំពាណិជ្ជកម្មរួមគ្នាបានជិត២០០០ដុល្លារ កើន២២,៥ភាគរយ ក្នុងខែមករា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ ក្រុមតាលីបង់ ចេញមុខប្រកាសថានឹងជួយអីរ៉ង់ បើធ្វើសង្រ្គាមជាមួយអាមេរិក ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៧) អន្តរជាតិ៖ ជប៉ុនទាត់ចោលការចោទប្រកាន់របស់ចិនរឿងស្តារ លទ្ធិយោធាជប៉ុន។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៨) អន្តរជាតិ៖ អូស្ត្រាលីគ្រោងចំណាយ២.៧ពាន់លានដុល្លារអាមេរិកជំរុញកិច្ចប្រឹងប្រែងឆ្ពោះទៅផលិតនាវមុនុយក្លេអែ ​ រ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៩) អន្តរជាតិ៖ លោក Trump នឹងគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើកម្មវិធី មីស៊ីលរបស់អ៊ីរ៉ង់ប្រសិនបើកចចាអាមេរិក-អីរ៉ង់បរាជ័យ។ (ប្រភព៖ BTV NEWS )     ចុចអាន ១០) អន្តរជាតិ៖ មីយ៉ានម៉ាបណ្តាញតឋមណទីម័រខាងកើតចេញពីប្រទេសក្រោយការប្តឹងរបបយោធា។ (ប្រភព៖ DAP NEWS )      ចុចអាន ១១) អន្តរជាតិ៖លោក ហ្សេលេនស្គី ថាសម្ព័ន្ធនឹងផ្តល់ជំនួយយោធា និងថាមពលដ្មីដល់អ៊ុយក្រែន មុនខួប៤ឆ្នាំ នៃសង្រ្គាមឈ្លនពានរបស់រុស្សី។ (ប្រភព៖ FRESH NEWS )     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៣-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ មេទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ បន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ កម្ពុជារំពឹងថាអាចពង្រីកកិច្ចសហប្រតិបត្តិការវិស័យទ័ពជើងគោក ជើងទឹក ជើងអាកាសជាមួយហ្វីលីពីនបានបន្ថែមទៀត។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៣) ភ្នំពេញ៖ ជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន, អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីរការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និងប្រកបដោយភាពអព្យាក្រឹត្យ។ (ប្រភព៖ FRESH NEWS)    ចុចអាន ៤) ភ្នំពេញ៖ លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាមិនអាចទទួលយកបាន និងមិននៅស្ងៀម​ជាដាច់ខាតចំពោះ​ទង្វើឈ្លាន​ពាន​របស់​ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ (ប្រភព៖ BTV NEWS)    ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ ព្រមានថា បើចិនកាន់កាប់តៃវ៉ាន់ ប្រទេសនៅក្នុងតំបន់អាចជាគោលដៅបន្ទាប់។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៧) អន្តរជាតិ៖ អ៊ីរ៉ង់​ យកកម្មវិធីអភិវឌ្ឍន៍មីស៊ីល ជាបន្ទាត់ក្រហម​ ខណៈការចរចានុយក្លេអ៊ែរជាមួយអាមេរិក​ ស្ថិតក្នុងភាពមិនច្បាស់លាស់។ (ប្រភព៖ DAP NEWS)    ចុចអាន ៨) អន្តរជាតិ៖ រុស្ស៊ីបដិសេធលក្ខខណ្ឌ មិនអំណោយផល នៅក្នុងសន្ធិសញ្ញាសន្តិភាពអ៊ុយក្រែន ដោយបើកចំហ សម្រាប់ការសម្របសម្រួល។ (ប្រភព៖ DAP NEWS)     ចុចអាន ៩) អន្តរជាតិ៖​ សភាអឺរ៉ុប អនុម័តកញ្ចប់ថវិកាកម្ចី ៩០ ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន តាមរយៈការបង្កើតបំណុលរួមជំនួសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ ស្ស៊ី គំរាមចាត់វិធានការយោធាសងសឹក បើអាមេរិក ហ៊ានបង្កើនកម្លាំងទ័ពនៅ Greenland។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

photo content
+9

កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍​ ស្ដីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅភារកិច្ចឆ្នាំ២០២៦​ របស់គណៈអចិន្ត្រៃយ៍
+9
កិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍​ ស្ដីពីសភាពការណ៍ទូទៅ​ និងការងារគណបក្សឆ្នាំ២០២៥​ និងទិសដៅភារកិច្ចឆ្នាំ២០២៦​ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេច​វិបុលសេនាភក្ដី​ សាយ​ ឈុំ​ អនុប្រធានគណបក្សប្រជាជនកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។ រសៀល​ថ្ងៃ​សុក្រ ១១រោច​ ខែមាឃ ឆ្នាំម្សាញ់​ សប្ដស័ក​ ព.ស.២៥៦៩ រាជធានី​ភ្នំពេញ​ ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ​២០២៦៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១៣-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ មេទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ បន្តដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ កម្ពុជារំពឹងថាអាចពង្រីកកិច្ចសហប្រតិបត្តិការវិស័យទ័ពជើងគោក ជើងទឹក ជើងអាកាសជាមួយហ្វីលីពីនបានបន្ថែមទៀត។ (ប្រភព៖ Kampucheathmey daily)     ចុចអាន ៣) ភ្នំពេញ៖ ជំនួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន, អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីរការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ និងប្រកបដោយភាពអព្យាក្រឹត្យ។ (ប្រភព៖ FRESH NEWS)    ចុចអាន ៤) ភ្នំពេញ៖ លោក ឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្តល់សេវាជូនប្រជាពលរដ្ឋ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ (ប្រភព៖ FRESH NEWS)     ចុចអាន ៥) ភ្នំពេញ៖ កម្ពុជាមិនអាចទទួលយកបាន និងមិននៅស្ងៀម​ជាដាច់ខាតចំពោះ​ទង្វើឈ្លាន​ពាន​របស់​ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ (ប្រភព៖ BTV NEWS)    ចុចអាន ៦) អន្តរជាតិ៖ ប្រធានាធិបតីតៃវ៉ាន់ ព្រមានថា បើចិនកាន់កាប់តៃវ៉ាន់ ប្រទេសនៅក្នុងតំបន់អាចជាគោលដៅបន្ទាប់។ (ប្រភព៖ THMEY THMEY NEWS)     ចុចអាន ៧) អន្តរជាតិ៖ អ៊ីរ៉ង់​ យកកម្មវិធីអភិវឌ្ឍន៍មីស៊ីល ជាបន្ទាត់ក្រហម​ ខណៈការចរចានុយក្លេអ៊ែរជាមួយអាមេរិក​ ស្ថិតក្នុងភាពមិនច្បាស់លាស់។ (ប្រភព៖ DAP NEWS)    ចុចអាន ៨) អន្តរជាតិ៖ រុស្ស៊ីបដិសេធលក្ខខណ្ឌ មិនអំណោយផល នៅក្នុងសន្ធិសញ្ញាសន្តិភាពអ៊ុយក្រែន ដោយបើកចំហ សម្រាប់ការសម្របសម្រួល។ (ប្រភព៖ DAP NEWS)     ចុចអាន ៩) អន្តរជាតិ៖​ សភាអឺរ៉ុប អនុម័តកញ្ចប់ថវិកាកម្ចី ៩០ ពាន់លានអឺរ៉ូឱ្យអ៊ុយក្រែន តាមរយៈការបង្កើតបំណុលរួមជំនួសទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ១០) អន្តរជាតិ៖ ស្ស៊ី គំរាមចាត់វិធានការយោធាសងសឹក បើអាមេរិក ហ៊ានបង្កើនកម្លាំងទ័ពនៅ Greenland។ (ប្រភព៖ Kampucheathmey daily)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

ខណ្ឌ៧មករា រាជធានីភ្នំពេញ #ទីប្រជុំជន #ការរៀបចំក្រុង #នគរូបនីយកម្ម #ក្រសួងរៀបចំដែនដី_នគរូបនីយកម្ម_និងសំណង់ #MLMUPC សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១១-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារ បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីឧក្រិដ្ឋកម្មមកសន្តិភាព។ (ប្រភព៖  FRESH NEWS)     ចុចអាន ២) ភ្នំពេញ៖ ប្រធានរដ្ឋសភា ៖ មហាសាគ្គីជាតិខ្មែរ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ជាសក្តានុពលសំខាន់បំផុត នៅក្នុងកិច្ចការពារ បូរណភាពទឹកដី។ (ប្រភព៖ DAP NEWS)      ចុចអាន ៣) ភ្នំពេញ៖ អាជ្ញាធរមីន៖ កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និង​ប្តេជ្ញា​ចិត្ត​ចំពោះ​កាតព្វកិច្ចអនុសញ្ញាអូតាវ៉ា។ (ប្រភព៖ BTV NEWS)     ចុចអាន ៤) ភ្នំពេញ៖ លោក ឃួង ស្រេង ឱ្យកម្លាំងទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ​ ត្រូវបោសសម្អាតមេ SCAMER ឱ្យអស់ពីក្នុងមូលដ្ឋាន។ (ប្រភព៖ DAP NEWS)     ចុចអាន ៥) ភ្នំពេញ៖ កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា គឺ​ជា​គម្រោង​អាទិភាព​របស់​ប្រទេស​ចិន តាមរយៈការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ (ប្រភព៖ BTV NEWS)     ចុចអាន ៦) អន្តរជាតិ៖ ចិន ព្រមានតៃវ៉ាន់ពីមហន្តរាយដ៏សាហាវ បើហ៊ានតែចាប់ផ្ដើមប្រើអាវុធអាម៉េរិក វាយប្រហារលើចិន។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៧) អន្តរជាតិ៖ អានុទីន និយាយថា ការទទួលខុសត្រូវលើលទ្ធផលបោះឆ្នោត ជាភារកិច្ចគណៈកម្មាធិការរៀបចំការបោះឆ្នោត មិនមែនរដ្ឋាភិបាលទេ។ (ប្រភព៖ CNC HOT NEWS)     ចុចអាន ៨) អន្តរជាតិ៖ ​មេ​ដឹកនាំ​តៃវ៉ាន់ ជំរុញ​ឲ្យសភាឈប់​រារាំង​កញ្ចប់ថវិកាការពារពិសេសចំនួន ៤០​ពាន់លានដុល្លារ។ (ប្រភព៖ Kampucheathmey daily)      ចុចអាន ៩) អន្តរជាតិ៖​ សហរដ្ឋអាមេរិក ពង្រាយជើងទម្របាញ់មីស៊ីលចល័តនៅមូលដ្ឋានទ័ពកាតា ស្របពេលភាពតានតឹងអ៊ីរ៉ង់សហរដ្ឋអាមេរិក ពង្រាយជើងទម្របាញ់មីស៊ីលចល័តនៅមូលដ្ឋានទ័ពកាតា ស្របពេលភាពតានតឹងអ៊ីរ៉ង់។ (ប្រភព៖ BTV NEWS)     ចុចអាន ១០) អន្តរជាតិ៖ មេដឹកនាំក្រុមឧទ្ទាមប្រដាប់ អាវុធនៅមីយ៉ាន់ម៉ា រិះគន់ថាពិភពលោកកំពុងបិទភ្នែក ចំពោះការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវរបស់រដ្ឋាភិបាលយោធា។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ១០-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ សម្តេចធិបតី៖ បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការអន្តរជាតិ បើទោះបីជាយឺតបន្តិចតែនឹងទទួលផលបានជានិរន្ត។ (ប្រភព៖  BTV NEWS)      ចុចអាន ២) ភ្នំពេញ៖ ទាក់ទងបញ្ហាព្រំដែន សម្តេចធិបតីប្រកាសថា រាល់ការសម្រេចចិត្តគ្រប់ជំហានទាំងអស់របស់រាជរដ្ឋាភិបាលគឺតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។(ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជំរុញការអនុវត្តគោលការណ៍ «អ្នកចេះ គឺជាប់» និងការបង្កើនបរិមាណសិស្សជាប់និទ្ទេស A។ (ប្រភព៖ FRESH NEWS)      ចុចអាន ៤) ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនសារនយោបាយដល់ជនរួមជាតិថា «យើងមិនអាចឲ្យការឈឺចាប់ព្រោះជម្លោះទឹកដីជាមួយថៃ ធ្វើឱ្យយើងដួលនោះឡើយ យើងត្រូវប្រែក្លាយការឈឺចាប់ទៅជាភាពរឹងមាំ។ (ប្រភព៖ FRESH NEWS)      ចុចអាន ៥) ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ​ ផ្តល់ជំនួយមនុស្សធម៌​ ៥០ម៉ឺនដុល្លារ​ គាំទ្រដល់ការស្តារឡើងវិញសម្រាប់កុមារ និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ។ (ប្រភព៖ CNC HOT NEWS)      ចុចអាន ៦) អន្តរជាតិ៖ សហរដ្ឋអាមេរិកអំពាវនាវឱ្យនាវាក្រោមទង់ជាតិអាមេរិកទាំងអស់ ជៀសវាងឱ្យឆ្ងាយបំផុតពីដែនទឹក របស់អ៊ីរ៉ង់ ខណៈភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ុង កំពុងឡើងកំដៅខ្លាំង។ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)      ចុចអាន ៧) អន្តរជាតិ៖ UN រង់ចាំការបញ្ជាក់ពីអាម៉េរិកទាក់ទងការបង់វិភាគទានប្រចាំឆ្នាំដែលជំពាក់។(ប្រភព៖ THMEY THMEY  NEWS)      ចុចអាន ៨) អន្តរជាតិ៖ ​ ​អ៊ីរ៉ង់​ ពិចារណាលាយសារធាតុ​អ៊ុយរ៉ាញ៉ូម ​ដែល​បាន​ចម្រាញ់​រួច ៦០ភាគរយ ប្រសិនបើ​ទណ្ឌកម្ម​ទាំងអស់ឲ ​ត្រូវ​បាន​ដកចេញ។ (ប្រភព៖ DAP NEWS)      ចុចអាន ៩) អន្តរជាតិ៖ អាមេរិកនឹង​​បើក​កិច្ចប្រជុំ​​ប្រឹក្សា​សន្តិ​ភាពសប្តាហ៍​ក្រោយ ​​រកមូលនិធិ ដើម្បី​​​ស្តារ​តំបន់​ហ្គាហ្សាឡើងវិញ​។(ប្រភព៖ Kampucheathmey Daily)        ចុចអាន ១០) អន្តរជាតិ៖ សហរដ្ឋអាមេរិក ធ្វើការជាមួយប្រទេសនានាទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ធនធានរ៉ែសំខាន់ៗ ដែលមិនពឹងផ្អែកលើប្រភពតែមួយ។(ប្រភព៖ CEN NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

photo content
+9

នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ប់ សារិន សមាជិក
+9
នារសៀលថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកម្មាធិការគណបក្សារាជធានីភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ក្រូច ផាន អតីតប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌពោធិ៍សែនជ័ នៅគេហដ្ឋានផ្ទះលេខ០៩ ផ្លូវលេខ៦៨K ភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធីសែនជ័យ៕ សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

« គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៩-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA)ជម្រាបសម្តេចធិបតីពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែម នៅកម្ពុជា។ (ប្រភព៖  CNC HOT NEWS)      ចុចអាន ២) ភ្នំពេញ៖ អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និង​និរទេស​ឧក្រិដ្ឋ​ជន​ជន​ជាតិ​អាមេរិក​ម្នាក់​ទៅអាមេរិកវិញ។(ប្រភព៖ BTV NEWS)      ចុចអាន ៣) ភ្នំពេញ៖ កម្ពុជាបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាព ខណៈ​សហគមន៍​អន្តរជាតិ​ជំរុញឱ្យថៃងាកមកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី។ (ប្រភព៖ពBTV NEWS)      ចុចអាន ៤) ភ្នំពេញ៖ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ(UN) ប្តេជ្ញាជួយរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ (ប្រភព៖ BTV NEWS NEWS)      ចុចអាន ៥) អន្តរជាតិ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនដំណឹងពីការដាក់ឱ្យអនុវត្តអនុក្រឹត្យ ការកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយកម្ពុជា នៃតារាងពន្ធគយសុខដុម​របស់អាស៊ាន ឆ្នាំ២០២២។ (ប្រភព៖ FRESH NEWS)      ចុចអាន ៦) អន្តរជាតិ៖ អ៊ុយក្រែនទទូចឱ្យពន្លឿនកិច្ចចរចាស្វែងរកសន្តិភាព ហើយនិយាយថាមានតែលោក ត្រាំ ម្នាក់គត់ដែលអាចជួយរកកិច្ចព្រមព្រៀងឱ្យបាន។ (ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖ ប្រធានាធិបតីឥណ្ឌូណេស៊ី ត្រូវបានអញ្ជើញទៅអាមេរិក ដើម្បីចូលរួមប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» និងរំពឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម។(ប្រភព៖ FRESH NEWS)      ចុចអាន ៨) អន្តរជាតិ៖ មេដឹកនាំសម្ព័ន្ធភាពប្រឆាំងធំបំផុតនៅជប៉ុន ប្រកាសលាលែងពីតំណែង ក្រោយចាញ់ការបោះឆ្នោត។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៩) អន្តរជាតិ៖អ៊ីរ៉ង់បញ្ជាក់យុទ្ធសាស្ត្រ ពង្រឹងខ្លួនឱ្យខ្លាំង និងភាពធន់នឹងសម្ពាធ ដោយព្រមានប្រើកម្លាំងបាយ បើរងការវាយប្រហារ។(ប្រភព៖ CNC HOT NEWS)        ចុចអាន ១០) អន្តរជាតិ៖ គណបក្សរបស់លោក អានុទីន កំពុងត្រៀមលក្ខណៈសម្រាប់កិច្ចចរចា​បង្កើតក្រុមចម្រុះ ក្រោយជ័យជម្នះដ៏ធំក្នុងការបោះឆ្នោត។(ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok

  « គណៈឃោសនាអប់រំរាជធានីភ្នំពេញ » សង្ខេបព័ត៌មានសំខាន់ៗ ប្រចាំថ្ងៃ៖ ០៨-កុម្ភៈ-២០២៦   ១) ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។ (ប្រភព៖ FRESH NEWS)      ចុចអាន ២) ភ្នំពេញ៖ កម្ពុជា មិនរុញរាក្នុងការបន្តបញ្ជូនកងកម្លាំងមួកខៀវ ទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស ក្រោមឆត្រ UN។ (ប្រភព៖ FRESH NEWS)ផក     ចុចអាន ៣) ភ្នំពេញ៖ រដ្ឋមន្រ្តីវប្បធម៌ បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងថា ប្រាសាទតាក្របី និងប្រាសាទតាមន្ត ស្ថិតនៅក្រោមអធិបតេយ្យភាព របស់ប្រទេសថៃ។ (ប្រភព៖ DAP NEWS)     ចុចអាន ៤) ភ្នំពេញ៖ យោធាថៃ ដាក់លូជ្រុងធំៗ និងរាយបន្លាលួស ចូលដីកម្ពុជា ជម្រៅប្រមាណ៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែន អន្តរជាតិ អូរស្មាច់។ (ប្រភព៖  DAP NEWS)      ចុចអាន ៥) អន្តរជាតិ៖ ថៃ ចាប់ផ្ដើមបោះឆ្នោតហើយ បន្ទាប់ពីដូរមេដឹកនាំបីនាក់ក្នុងរយៈពេលពីរឆ្នាំ។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៦) អន្តរជាតិ៖ នាយករដ្ឋមន្រ្តីហុងគ្រី ប្រកាសថានឹងទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាពរបស់លោក ត្រាំ។(ប្រភព៖ FRESH NEWS)      ចុចអាន ៧) អន្តរជាតិ៖លោកហ្សេឡេនស្គីថា អាម៉េរិក ចង់ឲ្យបញ្ចប់សង្គ្រាមអ៊ុយក្រែន យ៉ាងយូរនៅខែមិថុនា។ (ប្រភព៖ THMEY THMEY NEWS)      ចុចអាន ៨) អន្តរជាតិ៖ ជប៉ុនរៀបចំការបោះឆ្នោតមុនអាណត្តិ ដោយគណបក្សរបស់នាយករដ្ឋមន្រ្តី Takaichi ត្រូវបានរំពឹងថានឹងឈ្នះធ។ (ប្រភព៖ DAP NEWS)    ៩) អន្តរជាតិ៖ មេដឹកនាំតៃវ៉ាន់អះអាងថាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិករឹងមាំដូចថ្ម ក្រោយកិច្ចសន្ទនារវាងលោក ត្រាំ និងលោក ស៊ី ជីនពីង។ (ប្រភព៖ FRESH NEWS)     ចុចអាន សូមចូលរួមជាមួយបណ្តាញព័ត៌មានសង្គមរបស់ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តាមរយ link នៅខាងក្រោម៖ 🌐 CPP PHNOM PENH 🌐Telegram 🌐 YouTube 🌐 Tiktok