uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 196 підписників, посідаючи 4 915 місце в категорії Політика та 541 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 196 підписників.

За останніми даними від 01 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -110, а за останні 24 години на -3, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.31%. Протягом перших 24 годин після публікації контент зазвичай збирає 5.54% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 643 переглядів. Протягом першої доби публікація в середньому набирає 565 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 02 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 196
Підписники
-324 години
-247 днів
-11030 днів
Архів дописів
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ កំពុងសិក្សាបណ្តោះអាសន្ននៅ
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ កំពុងសិក្សាបណ្តោះអាសន្ននៅអនុវិទ្យាល័យ តាប្រុក ស្រុកចំការលើ (កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សា​នុសិស្សភៀសខ្លួនពីតំបន់ចោរឈ្លានពាន​ កំពុងសិក្សាបណ្តោះអាសន្ននៅអនុវិទ្យាល័យ តាប្រុក ស្រុកចំការលើ។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើឲ្យក្មួយសិស្សានុសិស្សទាំងអស់នោះ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានល្អប្រសើរ ដោយកុំបាច់ព្រួយបារម្ភអ្វីក្រៅពីរៀសូត្រ ព្រោះថាបញ្ហាព្រំដែនដែលត្រូវបាននឹងកំពុងរងការយាយីពីចោរឈ្លានពានក៏ពិតមែន ប៉ុន្តែសូមក្មួយសិស្សានុសិស្ស មេត្តាទុកចិត្ត និងជឿជាក់លើ រាជរដ្ឋាភិបាលយើង ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ភាពអង់អាចក្លាហានរបស់ វីរកងទ័ពយើង។ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភ នូវសម្ភនូវសម្ភារៈសិក្សាជូនដល់ក្មួយសិស្សានុសិស្សខាងលើ ក្នុងម្នាក់ៗ​ ទទួល​បាបាន -សៀវភៅ​ ៥ក្បាល​ ប៊ិក​ ៥ដេីម​ និងកាតាប​ ១​ និងថវិកាមួយចំនួន ផងដែរ៕

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្ត
+9
លិខិតថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សិក្សានុសិស្ស ដែលបានឧបត្ថម្ភជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីទិញគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនសម្រាប់ជូនជនភៀសសឹក និងនាយទាហាន នាយទាហានរង ពលទាហាន កងកម្លាំងប្រដាប់អាវុធដែលជាកងទ័ពឈរជើងជួរមុខនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

ស្រុកកំពង់សៀម ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់
+9
ស្រុកកំពង់សៀម ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ រ៉ាន់ និងឯកឧត្តម ឡោ ចាន់លី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលមានជាថវិកា និងសម្ភារគ្រឿងឧបភោគ បរិភោគ ចែកជូនដល់គ្រួសារភៀសសឹកចំនួន ៥០៣ គ្រួសារ និងគ្រួសារវីរកងទ័ពជួរមុខចំនួន ៤៤ គ្រួសារ នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម
+9
នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងព្រះសិរីវេទី យី ស៊ាងហៃ ព្រះអនុគណស្រុកចំការលើ ព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការវត្តពោធិធម្មរង្សី(ទួលឡូវ) បានអញ្ជើញ និងនិមន្ត បង្សុកូល ជូនវីរ:កងទ័ពដែលបានពលីជីវិតនៅសមរភូមិមុខ និងជួបសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្តល់នូវអំណោយ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន ជូនបងប្អូនជនភៀសសឹក និងគ្រួសារវីរ:កងទ័ព ចំនួន៧៨គ្រួសារ ក្នុងនោះគ្រួសារកងទ័ពចំនួន២០គ្រួសារ ដែលត្រូវបានជម្លៀសមកស្នាក់នៅជាមួយក្រុមគ្រួសារក្នុងមូលដ្ឋានឃុំស្វាយទាប ស្រុកចំការលើ។

អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែល
+9
អភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ វីរកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី (កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញអមដំណើរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ឯក ស៊ុន សំបូរ នាយរងការិយាល័យអភិវឌ្ឍន៍ កងពលធំអន្តរាគមន៍ លេខ៣ វីរកងទ័ព លោកបានពលីជីវិតកាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ពីចោរឈ្លានពានសៀម ក្នុងភូមិសាស្ត្រនៅចំណុចប្រាសាទព្រះវិហារ។ ពិធី គោរពវិញ្ញាណក្ខន្ធសពនេះ រៀបចំធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងឱកាសដ៏សោកសង្រេង និងក្តុកក្តួលបំផុតនេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានពាំនាំមកនូវការចូលរួមមរណៈទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការលះបង់អាយុជីវិតរបស់សព លោកវរសេនីយ៍ឯក ស៊ុន សំបូរ ក្នុងការការពារបូរណភាពទឹកដី និងប្រជាជនកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមសន្តិបណ្ឌិត បានណែនាំដល់ រដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុក ស្ទឹងត្រង់ អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ជួយ រៀបចំពិធីបុណ្យសពជូនចំពោះ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ទៅតាមប្រពៃណីខ្មែរ ទាំងបុណ្យ ៧ថ្ងៃ និងបុណ្យ១០០ថ្ងៃ ហើយ ក្នុងនាមរាជរដ្ឋាភិបាល ក៏បានសូមថ្លែងអំណរគុណដល់ស្ថាប័ន ធនាគារ ដែលបានសម្រេចលុបចោលបំណុលទាំងស្រុង ជូនដល់ យោធិនពលី។ នាឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត បានបង្ហាញនូវសេចក្ដីក្ដុកក្ដួលរំជួលចិត្តឥតឧបមា ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី ឈិត សុខចាន់ ត្រូវជាភរិយារបស់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ព្រមទាំងក្រុមគ្រួសារ និងបានមានប្រសាសន៍សង្កត់ធ្ងន់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ ជាវីរជនដ៏អង់អាចរបស់ជាតិ ក្នុងចំណោមវីរជនឆ្នើមដ៏អស្ចារ្យជាច្រើនរូបទៀត ដែលបានតស៊ូប្រយុទ្ធជាមួយសត្រូវដ៏សាមាន្យ ប្រកបដោយភាពអង់អាចក្លាហាន ហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើពលិកម្មដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការស៊ីវិល កងកម្លាំង បងប្អូនប្រជាពលរដ្ឋ និងនិយាយជារួម ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ចងចាំជាអមតៈនូវគុណបំណាច់នៃពលិកម្មដ៏ធំធេងឥតគណនាបានរបស់ លោកវរសេនីយ៍ឯក ស៊ុន សំបូរ រួមទាំងយុទ្ធជនពលីដ៏អង់អាចផ្សេងទៀតរបស់ជាតិ ព្រមទាំងបានប្ដេជ្ញាចិត្តបន្តរួបរួមកម្លាំងមហាសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល បន្តការពារបូណភាពទឹកដី និងអធិបតេយ្យភាពជាតិ ឱ្យបានជាដាច់ខាត។ បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា លោកវរសេនីយ៍ឯក ស៊ុន សំបូរ នាយរងការិយាល័យអភិវឌ្ឍន៍ បម្រើកាងារនៅកងពលធំអន្តរាគមន៍ លេខ៣ អាយុ ៣៥ ឆ្នាំ មានភរិយា ឈ្មោះ ឈិត សុខចាន់ អាយុ ៣៥ ឆ្នាំ សព្វថ្ងៃមានមុខរបប ធ្វើកសិករ មានកូនចំនួន២នាក់ កូនទី១. ឈ្មោះ សន គីមម៉េងហេង អាយុ៦ ឆ្នាំ, ទី២ ឈ្មោះ សន គីមម៉េងហុង អាយុ ១០ឆ្នាំ៕