uk
Feedback

Не попадись на ботовода! Telemetrio знаходить і позначає такі канали мітками 👉 Хочеш бачити мітку, оформляй підписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 172 підписників, посідаючи 4 863 місце в категорії Політика та 537 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 172 підписників.

За останніми даними від 07 жовтня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -119, а за останні 24 години на -2, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.68%. Протягом перших 24 годин після публікації контент зазвичай збирає 5.52% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 680 переглядів. Протягом першої доби публікація в середньому набирає 562 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 5.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 08 жовтня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 172
Підписники
-224 години
-237 днів
-11930 днів
Архів дописів
ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ ដែលអាចចុះឈ្មោះស្វែងរកការងារ ចុះឈ្មោះស្វែងរកបុគ្គលិក និងចុះឈ្មោះចូលរៀនជំនាញ
+1
ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ ដែលអាចចុះឈ្មោះស្វែងរកការងារ ចុះឈ្មោះស្វែងរកបុគ្គលិក និងចុះឈ្មោះចូលរៀនជំនាញ

រសៀលថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអ
+9
រសៀលថ្ងៃពុធ ២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ អញ្ជើញចុះពិនិត្យទីតាំង និង អញ្ជើញដឹកនាំកិច្ចប្រជុំផែនការសន្តិសុខ សម្រាប់កម្មវិធីប្រគល់សញ្ញាបត្រនិស្សិតជ័យលាភី​ សាខាសាកលវិទ្យាល័យគ្រប់គ្រង​ និងសេដ្ឋកិច្ច​ UME ខេត្តកំពង់ចាម ថ្នាក់បរិញ្ញាប​ត្រ​ ថ្នាក់បរិញ្ញាបត្រ​រង​ ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​ ដែលនឹង ប្រព្រឹត្តទៅនៅព្រឹកថ្ងៃស្អែក ស្ថិតនៅមណ្ឌលសន្តិភាព ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ បើតាមរបាយការណ៍ របស់គណៈគ្រប់គ្រងសាកលវិទ្យាល័យUME គឺមាននិស្សិតចំនួន ២២២៣នាក់ នឹងត្រូវចូលរួមទទួលសញ្ញាបត្រ។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខ
+9
នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសហការី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទូក "ង" ដែលជាអំណោយរបស់ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ប្រគេនជូនវត្តចុងកោះជ្រូក (ហៅវត្តកោះសំរោង) ស្ថិតនៅវត្តបទុមរតនៈដីដុះ ក្រុងកំពង់ចាម។

អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥
អបអរសាទរ ខួបលើកទី៣២ ទិវាប្រកាសរដ្ឋធម្មនុញ្ញ ២៤ កញ្ញា ១៩៩៣ – ២៤ កញ្ញា ២០២៥

ទូក​ "ង​" ថ្មីចំនួន​ ៣គ្រឿង​ អំណោយរបស់សម្តេចធិបតី ត្រូវបានប្រគេនជូនវត្តបុទុមកេស​រ, វវត្តទូលរការ និងវត្តសុទស្សនារាមជ្រោយថ្ម​ (កំពង់ចាម): ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការទូក "ង" និងបងប្អូនចំណុះទូក​ និងពិធីប្រគល់ទូក "ង" ថ្មី ចំនួន៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់។ នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ដោយបានការយកចិត្តទុក ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងការអភិរក្ស ថែរក្សានូវ កេរ្តិ៍ដំណែល មរតកវប្បធម៌ ដ៏ល្អផូរផង់របស់បុព្វបុរសខ្មែរ ដែលបានបង្កើតទូក "ង" ដែលបានសាយឈ្មោះបោះសំឡេងដ៏ល្បីរន្ទឺ និងបានចូលរួមប្រឡងប្រណាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែអកអំបុក ជារៀងរាល់ផងដែរ។ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា មានបងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ប្រាកដជាស្គាល់យ៉ាងច្បាស់ ទូក "ង" ដែលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន មានឈ្មោះថា "បុទុមបុផ្ផា" ដែលជាទូកដ៏ល្បីល្បាញមួយកាលពីប៉ុន្មានឆ្នាំមុន និងធ្លាប់ដណ្ដើមបានជ័យលាភីលេខ១ ទូទាំងប្រទេស។ ទន្ទឹមនេះ ក៏មានទូក ២គ្រឿងផ្សេងទៀត ដែលជាការឧបត្ថម្ភរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចឧត្តមទេពញាន ហ៊ុន ណេង គឺទូកឈ្មោះ "ដីលើទួលរកាសែនជ័យ" និង "ចៅពេជ្រកុមារបុប្ផាជ្រោយថ្ម" ក៏ជាទូកមួយដ៏ល្បីល្បាញផងដែរ។ ឯកឧត្តម អភិបាលខេត្ត បន្តថា ដោយមើលឃើញពីស្ថានភាពទូកទាំង៣ គ្រឿង មាសសភាពចាស់ ទើបសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត សម្រេចធ្វើទូកថ្មី ចំនួន៣ គ្រឿង ដោយរក្សាឈ្មោះដើម ដែលមានឈ្មោះ ១- បបុទុមបុផ្ផា ត្រូវបានប្រគេនជូនវត្ត បុទុមកេសរ (វត្តពាមកោះស្នា) ២- ដីលើទួលរកាសែនជ័យ ប្រគេនជូនវត្ត វត្តទួលរកា ស្រុកស្ទឹងត្រង់ និង ៣- ចៅពេជ្រកុមារបុផ្ផាជ្រោយថ្ម" ប្រគេនជូនវត្តសុទស្សនារាមជ្រោយថ្ម​ ក្រុងកំពង់ចាម។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា នៅឆ្នាំនេះព្រះរាជពិធីបុណ្យអុំទូកនៅថ្នាក់ជាតិ ក៏ដូចជាថ្នាក់ខេត្តកំពង់ចាម ត្រូវបានផ្អាក ប៉ុន្តែឯកឧត្តម សូមជំរុញនិងលើកទឹកចិត្តដល់តាមបណ្ដាវត្តអារាម ក៏ដូចជាតាមបណ្ដាមូលដ្ឋាន អាចបង្កើតកម្មវិធីអុំទូកនេះឡើង ប៉ុន្តែត្រូវធ្វើការសហការការជាមួយជាមុន៕

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញកាន់បិណ្ឌវេន១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន) ឃុំរកាគយ ស្រុកកងមាស (កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈ អភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នៅវត្តអង្គវត្យារាម (ស្វាយតាហែន)​ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស​ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីរាជការ​ ថ្នាក់ដឹកនាំ​ មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋាន និងពុទ្ធបរិស័ទជាច្រើនផងដែរ។ ក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំខេត្តកំពង់ចាម​ បានអញ្ជើញថ្វាយ ភួងផ្កា បូជាទៀនធូប ចំពោះព្រះពុទ្ធបដិមា ដែលជាព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង និងអញ្ជើញ នមសកាព្រះរតនត្រ័យ ទៅតាមកិច្ចសាសនា ព្រមទាំង អញ្ជើញចូលរួមជាមួយពុទ្ធបរិស័ទ រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត បុព្វការីជន​ ដែលបានចែកឋាន ទៅកាន់បរលោកខាងមុខ ព្រមទាំង ឧទ្ទិសនូវមហាកុសលផលបុណ្យ ទៅដល់វិញ្ញាណក្ខន្ធ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ពិសេស​វីរកងទ័ពជួរមុខ ដែលបានបាត់បង់ជីវិត ដើម្បី បុព្វហេតុជាតិ មាតុភូមិ នៃយើង​ ។ ក្នុងឱកាសប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី១៤ នេះដែរ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និង​ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ ព្រមទាំង​សហការី បាននាំយកទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដោយក្នុង ១វត្តៗ មាន ៖ អង្ករ ១០០គីឡូក្រាម មី ៦កេស​ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស​ ទឹកត្រី ៥យួរ​ ទឹកស៊ីអ៊ីវ ៥យួរ​ ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម និងបច្ច័យចំនួន ៤លាន​រៀល​ ។ ដោយឡែក ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ទេយ្យវត្ថុ ចំនួន ១សម្រាប់ បច្ច័យ ១សែនរៀល និងចង្ហាន់ ១ស្រាក់ ផងដែរ ៕

នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់(បិណ្ឌទ
+4
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់(បិណ្ឌទី១៤) និងជួបសំណេះសំណាលសួរសុខទុក្ខលោកតាលោកយាយបងប្អូនប្រជាពលរដ្ឋក្នុងវត្ត បភាវត្យារាមគគរ ស្ថិតនៅឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងពិធីនោះផងដែរ ឯកឧត្តមបាននាំយក នូវគ្រឿង ឧបភោគបរិភោគ ព្រមទាំងចង្ហាន់ វេរប្រគេនព្រះសង្ឃ ដោយក្នុងនោះមានជាទេយ្យទាន និងបច្ច័យ ២៣០.០០០រៀល ជូនលោកតាលោកយាយ ២១នាក់ ក្នុងម្នាក់ ថវិកា១០.០០០រៀល , បច្ច័យកសាងវត្ត ៧២០.០០០រៀល ,ប្រជាការពារ នគរបាល ១០នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល។

សូមអបអរសាទរ❗លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ខេត្តកំពង់ចាម​ មានបេក្ខជនប្រឡងជាប់ចំនួន​ 82,83% និងមានបេក្ខជន​និន្ទេស​
+3
សូមអបអរសាទរ❗លទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ ខេត្តកំពង់ចាម​ មានបេក្ខជនប្រឡងជាប់ចំនួន​ 82,83% និងមានបេក្ខជន​និន្ទេស​ A ចំនួន​ 141​ នាក់​ ក្នុងនោះស្រី​ 68នាក់។

ឯកឧត្តម ចាយ បូរិន នាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត
+9
ឯកឧត្តម ចាយ បូរិន នាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត ប្រគេនព្រះសង្ឃចំនួន១៨វត្ត នៅខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញនាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត ប្រគេនព្រះសង្ឃចំនួន១៨វត្ត ជួយផ្គត់ផ្គង់ នៅតាមវត្តជនបទ ដាច់ប្រយាលដែលមានការខ្វះខាត មកពីទូទាំងខេត្តកំពង់ចាម។

ឯកឧត្តម ចាយ បូរិន នាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត
+9
ឯកឧត្តម ចាយ បូរិន នាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត ប្រគេនព្រះសង្ឃចំនួន១៨វត្ត នៅខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងឯកឧត្តម ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម តំណាង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញនាំយកអង្ករជាទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណត ប្រគេនព្រះសង្ឃចំនួន១៨វត្ត ជួយផ្គត់ផ្គង់ នៅតាមវត្តជនបទ ដាច់ប្រយាលដែលមានការខ្វះខាត មកពីទូទាំងខេត្តកំពង់ចាម។

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ (បិណ្ឌ
+9
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងលោកជំទាវ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌ (បិណ្ឌ១៣) និងបានជួបសំណេះសំណាលសួរសុខទុក្ខដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋ នៅគង់វង្សរង្សីកោះកុក ស្ថិតនៅឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកនូវគ្រឿង ឧបភោគបរិភោគ ទេយ្យទាន ព្រមទាំងចង្ហាន់ វេរប្រគេនព្រះសង្ឃ និងបច្ច័យចំនួន ១.២០០.០០០រៀល , ជូនតាអាចារ្យ លោកតា លោកយាយ ដែលចូលរួម១៣០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០.០០០រៀល , នគរបាល និងប្រជាការពារ ៩នាក់ ក្នុងម្នាក់ៗ ២០.០០០រៀល ព្រមទាំងបច្ច័យកសាងវត្ត ១.២០០.០០០រៀលផងដែរ។