ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Открыть в Telegram

📈 Аналитический обзор Telegram-канала រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) языкового сегмента Центральный кхмер является активным участником. Сейчас сообщество объединяет 10 167 подписчиков, занимая 4 925 место в категории Политика и 545 место в регионе Камбоджа.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 10 167 подписчиков.

Согласно последним данным от 08 октября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -114, а за последние 24 часа — 0, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 6.68%. В первые 24 часа после публикации контент обычно набирает 5.52% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 680 просмотров. В течение первых суток публикация набирает 562 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 5.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 09 октября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Политика.

10 167
Подписчики
Нет данных24 часа
-207 дней
-11430 дней
Архив постов
ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងដល់កម្ពស់ជាង១៤ម៉ែត្រ ក្រោមកម្ពស់ប្រកាសប្រុងប្រយ័ត្ន១៥,២០ម៉ែត្រ

កិច្ចប្រជុំប្រចាំត្រីមាសទី៣ របស់ក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង
+9
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ចាន់ តារា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជេីញចូលរួមប្រជុំស្តីពីការរៀបចំបេីកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ដែកបណ្តែតទឹក និងបានចុះត្រួតពិនិត្យទីតាំងកំពង់ផែ នៅក្រុងកំពង់ចាម នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ប្រតិភូក្រសួង លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរទេសចរណ៍ លោកប្រធានមន្ទីរបរិស្ថាន រួមមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានផងដែរ។

នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ព
+4
នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឃន ប្រុស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយទីប្រឹក្សាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលសម្រាប់ការសិក្សាវាយតម្លៃអំពីប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ច សិទ្ធិអំណាច និងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈកម្មវិធី Microsoft Team នៅសាលប្រជុំសាលាខេត្ត។

នាព្រឹកទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខ
+7
នាព្រឹកទី២៩ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ប៉ាង ដានី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អៀម វណ្ណី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣របស់ក្រុមការងារពង្រឹងការឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅសាលប្រជុំសាលាខេត្តដោយមានការចូលរួមពីអភិបាលរងក្រុង-ស្រុក កងកម្លាំង មន្ទីរ-អង្គភាពពាក់ព័ន្ធនិងអង្គការដៃគូផងដែរ។

សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន
+2
សេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការរៀបចំព្រឹត្តិការណ៍ដើរពិភពលោក WORLD WALKING DAY ក្រោមពាក្យស្លោក «ដើរដើម្បីសន្តិភាព WALK FOR PEACE»

ឯកឧត្តមបណ្ឌិត ម៉ា ឈឿន បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន ១៣នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកជើងព្រៃ បានរៀបចំពិធីជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេសA ចំនួន ១៣នាក់ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ា ឈឿន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម លន់ លឹម ថៃ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្រ្តមណ្ឌលកំពង់ចាម និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ, ឯកឧត្តម ជីម លាវ សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ២ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះជួយឃុំ លោក លោកស្រី គណៈកម្មាធិការបក្សស្រុក ឃុំ មេបញ្ជាការកម្លាំងទាំង៣ លោកនាយកវិទ្យាល័យ លោកនាយប៉ុស្តិ៍នគរបាលឃុំ មាតាបីតា និងក្មួយៗសិស្សានុសិស្សទទួលបាននិទ្ទេសA សរុបអ្នកចូលរួមចំនួន ៨៩នាក់ ស្រី ៣៦នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តម លោកជំទាវគណៈអធិបតី បានប្រគល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជ័យលាភីនិទ្ទេសA ចំនួន១៣នាក់ ដោយម្នាក់ៗទទួលបាននូវ កុំព្យូទ័រ១គ្រឿង និងថវិកាចំនួន១.០០០.០០០រៀល។ ក្រៅពីនេះ ឯកឧត្តម និងលោកជំទាវបានផ្តល់ថវិកាដល់អ្នកចូលរួមក្នុង១នាក់ថវិកា ២០.០០០រៀល មន្ត្រីប្រចាំការទីស្នាក់ការ៦នាក់ ក្នុង១នាក់ ១០០.០០០រៀល, កម្លាំងប៉ូលីស៨នាក់ ១នាក់ ៤០.០០០រៀល និងចំណាយចាត់ចែងរៀបចំកម្មវិធី ២.០០០.០០០រៀលផងដែរ។

អំណោយដ៌ថ្លៃថ្លារបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំកំពង់ចាម បានប្រគេនព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះចៅអធិការវត្ត ឥន្ទកោសី ចុងកោះជ្រូក ដោយឯកឧត្តម ជិន រតនា ជាប្រធានកិត្តិយសនៃទូកងឈ្មោះ ពេជ្រធិបតី បារមីកោះសំរោង

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធាន គណៈកម្មាធិការគណប
+9
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, សមាជិកយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ៕

រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល និងជាអភិបាល
+6
រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់កណ្តាល និងជាអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការ កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ “ខ្មែរធ្វើបាន ៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក” ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ជំរុញក្រុមគ្រូពេទ្យបន្តការផ្តល់សេវាឱ្យល្អជូនអ្នកជំងឺ

អភិបាលខេត្តកំពង់ចាម ប្រគល់ Power Bank 50 គ្រឿង ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ចាម សមរភូមិក្រោយ ផ្សាភ្ជាប់នឹងសមរភូមិមុខ, ឯកឧត្
+9
អភិបាលខេត្តកំពង់ចាម ប្រគល់ Power Bank 50 គ្រឿង ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ចាម សមរភូមិក្រោយ ផ្សាភ្ជាប់នឹងសមរភូមិមុខ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លួត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ Power Bank ប្រើពន្លឺព្រះអាទិត្យ ប្រគល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម ចំនួន 50គ្រឿង និងថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពីហាងលក់គ្រឿងអេឡិចត្រូនិច សុខ នី ស្ថិតនៅសាលាខេត្តកំពង់ចាម។

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ Conference ស្ថិតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៧ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន ស្តីពីបម្លាស់ទីរូបវន្តបុគ្គល។ ៣-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីមួយធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ៤-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីពីរ ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់។ ៥-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម។ ៦-សេចក្តីព្រាងរបាយការណ៍ដំបូង ស្តីពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការនៅកម្ពុជា។ ៧-បញ្ហាផ្សេងៗ៕