uk
Feedback
រដ្ឋបាលខេត្តកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម

Відкрити в Telegram

Показати більше

📈 Аналітичний огляд Telegram-каналу រដ្ឋបាលខេត្តកំពង់ចាម

Канал រដ្ឋបាលខេត្តកំពង់ចាម (@kpcadmin) у мовному сегменті Центральний Кхмер є активним учасником. На даний момент спільнота об'єднує 10 208 підписників, посідаючи 4 938 місце в категорії Політика та 542 місце у регіоні Камбоджа.

📊 Показники аудиторії та динаміка

З моменту свого створення невідомо, проект продемонстрував стрімке зростання, зібравши аудиторію у 10 208 підписників.

За останніми даними від 26 вересня, 2026, канал демонструє стабільну активність. Хоча за останні 30 днів спостерігається зміна кількості учасників на -122, а за останні 24 години на -7, загальне охоплення залишається високим.

  • Статус верифікації: Не верифікований
  • Рівень залученості (ER): Середній показник залученості аудиторії становить 6.37%. Протягом перших 24 годин після публікації контент зазвичай збирає 5.32% реакцій від загальної кількості підписників.
  • Охоплення публікацій: В середньому кожен допис отримує 650 переглядів. Протягом першої доби публікація в середньому набирає 543 переглядів.
  • Реакції та взаємодія: Аудиторія активно підтримує контент: середня кількість реакцій на один пост – 6.

📝 Опис та контентна політика

Опис каналу не надано.

Завдяки високій частоті оновлень (останні дані отримано 27 вересня, 2026), канал підтримує актуальність та високий рівень охоплення публікацій. Аналітика показує, що аудиторія активно взаємодіє з контентом, що робить його важливою точкою впливу в категорії Політика.

10 208
Підписники
-724 години
-327 днів
-12230 днів
Архів дописів
អភិបាលខេត្តកំពង់ចាម សាទរ និងគាំទ្រកម្មភាពការងារ "មនសិការពលរដ្ឋល្អ" នៃសហភាពសហព័ន្ធយុវជនកម្ពុជា (កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេស
+9
អភិបាលខេត្តកំពង់ចាម សាទរ និងគាំទ្រកម្មភាពការងារ "មនសិការពលរដ្ឋល្អ" នៃសហភាពសហព័ន្ធយុវជនកម្ពុជា (កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ។ បើតាមលោក កុក សុីជឿន ប្រធានគម្រោង បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់ យុវជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។ លោកប្រធានគម្រោង បន្តថា នៅឆ្នាំ២០២៥កម្មវិធីទស្សនកិច្ចសិក្សាបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យបង្អែកទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងអង្គភាពបម្រើសេវាសាធារណៈគំរូ។ ដោយឡើងកម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តពីឆ្នាំ២០២៥ ដែលមាន វិទ្យាល័យចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន ៣០០នាក់ ស្រី១៨៩នាក់។ ឆ្នាំ២០២៦នេះ បានពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែលមានក្លឹបសិក្សាចំនួន ថេរនឹងឆ្នាំកន្លងទៅ សមាជិកក្លឹបសរុប៣០០នាក់ ស្រី ២១៣នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ក្រុមការងារ "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាមយើង។ ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ច ការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អភិបាលខេត្តកំពង់ចាម សាទរ និងគាំទ្រកម្មភាពការងារ "មនសិការពលរដ្ឋល្អ" នៃសហភាពសហព័ន្ធយុវជនកម្ពុជា (កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេស
+9
អភិបាលខេត្តកំពង់ចាម សាទរ និងគាំទ្រកម្មភាពការងារ "មនសិការពលរដ្ឋល្អ" នៃសហភាពសហព័ន្ធយុវជនកម្ពុជា (កំពង់ចាម) នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអនុញ្ញាតឲ្យប្រធានគម្រោង និងក្រុមការងារទាំងអស់នៃកម្មវិធី "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម ចូលជួបសម្ដែងការគួរសម និងរាយការណ៍អំពីវឌ្ឍនភាពការងារ។ បើតាមលោក កុក សុីជឿន ប្រធានគម្រោង បានបញ្ជាក់ថា កម្មវិធី «មនសិការពលរដ្ឋល្អ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបណ្ដុះមនសិការ ឆន្ទៈ និងភាពជាពលរដ្ឋល្អដល់ យុវជនកម្ពុជាដើម្បីក្លាយជាសរសរទ្រូង និងជាធនធានដ៏មានសារៈសំខាន់សម្រាប់ប្រទេសជាតិ។ លោកប្រធានគម្រោង បន្តថា នៅឆ្នាំ២០២៥កម្មវិធីទស្សនកិច្ចសិក្សាបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដែលជាមន្ទីរពេទ្យបង្អែកទទួលជ័យលាភីលេខ១ នៃការប្រកួតប្រជែងអង្គភាពបម្រើសេវាសាធារណៈគំរូ។ ដោយឡើងកម្មវិធី “មនសិការពលរដ្ឋល្អ ខេត្តកំពង់ចាម បានដាក់ឱ្យអនុវត្តពីឆ្នាំ២០២៥ ដែលមាន វិទ្យាល័យចំនួន៣ ក្លឹបសិក្សាចំនួន១២ និងសមាជិកក្លឹបសិក្សាចំនួន ៣០០នាក់ ស្រី១៨៩នាក់។ ឆ្នាំ២០២៦នេះ បានពង្រីកវិសាលភាព ទៅ១វិទ្យាល័យបន្ថែមទៀត ដែលមានក្លឹបសិក្សាចំនួន ថេរនឹងឆ្នាំកន្លងទៅ សមាជិកក្លឹបសរុប៣០០នាក់ ស្រី ២១៣នាក់។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមស្វាគមន៍យ៉ាងកក់ក្តៅ នូវវត្តមានរបស់ក្រុមការងារ "មនសិការពលរដ្ឋល្អ" ខេត្តកំពង់ចាម និងបានថ្លែងការកោតសរសើ ចំពោះក្រុមការងារទាំងអស់ ដែលខិតខំប្រឹងប្រែងប្រឡងប្រជែងរហូតទទួលបានជ័យលាភី និងកិត្តិយសជូនខេត្តកំពង់ចាមយើង។ ឯកឧត្តម អភិបាលខេត្ត រំពឹងថា តាមរយៈការបណ្ដុះគំនិតច្នៃប្រឌិត ជំនាញភាពជាអ្នកដឹកនាំ និងការធ្វើសេចក្តី សម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការជ្រើសរើសជំនាញអាជីព ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ យុវជនកម្ពុជា ផ្ដល់ឱកាសឱ្យយុវជនមានការចូលរួមយ៉ាងសកម្មក្នុងការងារស្ម័គ្រចិត្តលើកិច្ច ការងារសង្គម និងការអនុវត្តតួនាទីកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនក្នុងនាមជាពលរដ្ឋ ល្អ សម្រាប់គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយ ចីរភាព វិបុលភាព និងភាពសុខុមដុម ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងស្វាហាប់ ប្រកបដោយគតិ បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
សេចក្ដីជូនដំណឹង ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម

នាព្រឹកថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា
+9
នាព្រឹកថ្ងៃ២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិសាខា តំណាងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពង់ចាម បានអញ្ជើញដឹកនាំសមាជិកាសាខានាំយកចង្ហាន់ វេរប្រគេនព្រះសង្ឃគង់នៅវត្តខេមវ័ន បឹងស្នាយ ហៅវត្តថ្មី ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា
+9
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី «ការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ» ក្រោមអធិបតីភាពឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទី​ស្តី​ការ​ក្រសួង​មហាផ្ទៃ​ និងតាមរយ:ប្រព័ន្ធ​ ZOOM នៅសាលប្រជុំ វីដេអូ Conference សាលាខេត្តកំពង់ចាម នាព្រឹក​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០២៦។

សកម្មភាពហ្វឹកហាត់យ៉ាងមមាញឹក របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យទាំងការសម្ដែងសិល្បៈ និងកា
+9
សកម្មភាពហ្វឹកហាត់យ៉ាងមមាញឹក របស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ត្រៀមបង្ហាញនូវទស្សនីយភាពដ៏អស្ចារ្យទាំងការសម្ដែងសិល្បៈ និងការលេងល្បែងប្រជាប្រិយ នាឱកាសព្រឹត្តិការសង្ក្រាន្តកំពង់ចាម អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ! នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចា
+9
អភិបាលខេត្តកំពង់ចាម នាំយកអំណោយសប្បុរសធម៌ ចែកជូនបងប្អូនជនភៀសសឹកក្នុងខេត្តព្រះវិហារ! នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូអមដំណើរ នាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តឧត្តមគិរីទួលអណ្ដែត (ហៅវត្តថ្នល់បែក) ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសនៃបេសកកម្មមនុស្សធម៌នេះ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ រួមជាមួយមន្ត្រីរាជការ និងកងកម្លាំង បានផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាព ក្នុងស្មារតី "សាមគ្គីភាព និងការចែករំលែក" ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ។ ឯកឧត្តម អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។ សូមបញ្ជាក់ថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកាមួយចំនួនផងដែរ៕

អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័
+9
អភិបាលខេត្តកំពង់ចាម ដឹកនាំប្រតិភូអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ប្រគល់ជូនពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (ឧត្តរមានជ័យ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០១ ខែមេសា​ ឆ្នាំ២០២៦ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០។​ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបា​ល ហើយរដ្ឋបាលខេត្តកំពង់ចាម​ តែងតែចំណាយពេលវាលាសមស្របមួយក្នុងការចូលរួម លើកទឹកចិត្ត សួរសុខទុក្ខនិងសំណេះសំណាល ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការឱ្យនូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។​ នៅក្នុងឧកាសនេះដែរ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ដោយសម្តេចតែងនឹករលឹកកងកម្លាំងរបស់យើងគ្រប់ពេលវេលា ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះសម្តេចបានជូនពរ សូមទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ​ជូនកងកម្លាំងកងយោធពលខេមរៈភូមិន្តយើងទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យក្នុងបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដីពីចោរឈ្លានពាន។​ ឯកឧត្តម អភិបាលខេត្ត ថ្លែងបន្តថា៖សភាពការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ បច្ចុប្បន្ននេះមានសភាពផុយស្រួយ ដែលបង្ករដោយយោធាថៃ ដោយបានបង្កើតនូវបាតុភាពឫសកម្មភាពអុជអាលឱ្យមានការប៉ះទង្គិចគ្នា ប៉ុន្តែកងកម្លាំងប្រដាប់អាវុធ កងយោធពលខេមរភូមិន្ទ​របស់យើងនៅទីនេះ គឺស្តាប់នូវបទបញ្ជា ស្តាប់នូវគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ទើបយើងរក្សាបាននូវភាពស្ងៀមស្ងាត់មកដល់ពេលនេះ។ ប៉ុន្តែបើយើងប្រើកម្លាំង ទល់នឹកកម្លាំង គឺជៀសមិនរួចពីការប៉ះទង្គិចគ្នា ហើយនាំមកនៅការខូចខាតទាំងសងខាង ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ សូមឱ្យកងកម្លាំងយើងបន្តរក្សានូវគោលជំហរ ស្តាប់នូវគោលការណ៍ និងបទបញ្ជារបស់មេបញ្ជាការឲ្យបានខ្ជាប់ខ្ជួន។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងលើកទឹកចិត្ត និងគាំទ្រចំពោះកងកម្លាំងកងទ័ពកងពលតូចអន្តរាគមន៍លេខ៦ ដែលបានអនុវត្តន៍នៅបទបញ្ជាបានល្អ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺយើងធ្វើម៉េចថែរក្សាខ្សែរបន្ទាត់ព្រំដែនរបស់យើង ជាព្រំដែនសន្តិភាព ព្រំដែនមិត្តភាព ព្រំដែនដែលមានកិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍ។ គួរបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ដែលបាននាំមកប្រគល់ជូន រួមមាន៖ថវិកា ចំនួន ៥០លានរៀល -ស៊ីម៉ងត៍ចំនួន ៥៦ តោន - ភេសជ្ជៈ អេចប្រេស ៣០០ កេស -ទឹកសុទ្ធកម្ពុជា ១,៥ លីត ២០០ កេស -ទឹកសុទ្ធកម្ពុជា ៣០០ កេស -ទឹកសុទ្ធ V-Active ៥០០ កេស -ភេសជ្ជៈ V-Cola ៥០០ កេស -តង់ ២ម x ៣ម ៥០០ តង់ -តង់ ៥ម x ៧ម ១០០ តង់ -អង្ករ ១០ តោន -ត្រីខ ៥០ កេសធំ -សៀង ១០ កេស -ពងទាសាប ៦.៤០០ គ្រាប់ -មីខ្លាឃ្មុំ -១៦០កេស -មី Modem ១២ កេស -មីគុយទាយ GOOD -១២ កេស -មីកំប៉ុង POP Mie ៨៧ កេស -ភេសជ្ជៈ បាកាស ២៤ កេស -ភេសជ្ជៈ Pocari sweet -២៥ កេស -ទឹកត្រី ១០០ យួរ -ទឹកស៊ីអីវ ១០០ យួរ -ប្រេងឆា ២៥០ លីត្រ -ខ្ទឹមស -២០០ គីឡូ -ប៊ីចេង ១០០ គីឡូ -ស្ករស ១០០ គីឡូ -អង្រឹង១៦០ អង្រឹង -ខោអាវចម្រុះ ២៧៥ ថង់ -អាវរងារ ១៣ បាល -ក្រមា ៧៥ ក្រមា -ក្រមាការ ៥០ -ស្រោមជើង៥៥ គូរ -ម៉ាស់ ៥០០ ប្រអប់-ធូបមូស ១៨០ ប្រអប់ -អំពូល ៣ កេស -ក្រដាសជូតមាត់ ១.១០០ ដុំតូច -កូនកន្សែងដៃ ៣០ កន្សែង -នំប្រអប់ចម្រុះ ៥៣០ គីឡូ ៣៧ -នំ UN ២២ ធុង -នំទាហាន VN ៣០ កស -កាហ្វ៦៩ គីឡ -ត្រីស្រស់ ២ តោន -សាច់ស្រស់ ១ តោន -សាច់ជ្រូក ៥០០ គីឡូ, សាច់មាន់ ៥០០គីឡូ -ថ្នាំពេទ្យ ចំនួន ១៧ កេស -អាវយ័ន្ត ១.៣០០ អាវ កន្សែងយ័ន្ត ១.៣០០ កន្សែង៕

រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសចូលកាន់តំណែង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម

ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹក
+2
ឯកឧត្តម ផេន សុផល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជន និងក្រុមហ៊ុន ដែលបានចូលរួមឧបត្ថម្ភ​ ដល់សមរភូមិមុខ​ ក្រោមការរៀបចំដោយរដ្ឋបាលខេត្ត។ ឯកឧត្តម អភិបាលរងខេត្ត សូមជូនពរ​​ សប្បុរសជន និងក្រុមហ៊ុន ទទួលបាន​សេចក្ដី​សុខ​ សេចក្តី​ចម្រេីន​ និងមានសិរីសួស្តីក្នុងឱកាសឆ្នាំថ្មីនេះ។

អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីកា
+9
អភិបាលខេត្តកំពង់ចាម និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម​ ជួបប្រជុំ​ សិក្សា​ ពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម (កំពង់ចាម) អភិបាល នៃគណៈអភិបាលខេត្តខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងតំណាងក្រសួងធនធានទឹក​ និងឧតុនិយម ដឹកនាំដោយឯកឧត្តម ស៊ិន វិសិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានជួបប្រជុំ​ សិក្សាពិនិត្យលទ្ធភាពបង្វែរចរន្តទឹកទន្លេមេគង្គ​ ដេីម្បីការពារការបាក់ស្រុតច្រាំងទន្លេ​ ក្នុងក្រុងកំពង់ចាម ស្ថិតនៅសាលប្រជុំសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅសាលាខេត្តកំពង់ចាម។ គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានករណីបាក់ស្រុត ច្រាំងទន្លេ នៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលចំណុចបាក់ ស្រុតនេះ បានបណ្តាលឱ្យ ផ្នែកខាងក្រោម បាក់ស្រុតសំណង់បេតុងទប់ច្រាំងទាំងស្រុង បណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ផ្នែកខាងលើ មានការប៉ះពាល់ដល់សំណង់ សួនទាំងស្រុង រួមនិងផ្លូវកៅស៊ូមួយផ្នែកធំ ដែលមានបណ្តោយប្រវែងប្រមាណ ៧០ម៉ែត្រផងដែរ។ បើតាមការវាយតម្លៃបឋមរបស់មន្ត្រីជំនាញ មូលហេតុនៃការបាក់ស្រុតច្រាំងទន្លេនេះ គឺបណ្តាលមកពីទីតាំងនោះ ស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ ៦ ម៉ែត្រ និង ម្យ៉ាងទៀត សំណង់ច្រាំងទន្លេ ត្រូវបានសាងសង់តាំងពីឆ្នាំ២០១២ ដែល មកដល់ពេលនេះបានតស៊ូការពារ ការបាក់ស្រុតច្រាំងទន្លេងជាង ១៤ឆ្នាំហើយ៕